Tuesday, August 18, 2015

ញ៉ាំ​បបរ​​​​ ជួយ​កាត់​បន្ថយ​​ជំងឺ​ទឹក​នោម​ផ្អែម​

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​បបរ​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ជា​ពិសេស​គឺ​បបរ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ផ្ទុក​ជាតិ​សរសៃ fiber ខ្ពស់។


នៅ​ក្នុង​បបរគ្រាប់​ធញ្ញជាតិ​​​ មាន​សារជាតិ​សរសៃ fiber ដែល​ល្អ​បំផុត​​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​ការ​វិវដ្ដ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម។​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ​បាន​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ fiber ច្រើន (២៦ក្រាម​ក្នុង​១ថ្ងៃ) គឺ​មាន​អត្រា​វិវឌ្ឍ​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម ទាប​ជាង​អ្នក​ដែល​ញ៉ាំ​តិច (១៩ក្រាម​ក្នុង​មួយ​ថ្ងៃ)។

????????????????

​ក្រុម​អ្នក​ជំនាញ​ដែល​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នោះ បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ គឺ​អាច​ដោយ​សារ​តែ​ជាតិសរសៃ fiber អាច​រក្សា​ទម្ងន់​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ល្អ ពោល​គឺ​ស្មើ​​នឹង​ការ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឈាន​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ដែរ។​​

យ៉ាង​ណា​មិញ​ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​​នៃ​ប្រទេស​ន័រវែស រួម​ជា​មួយ​ ​Imperial College នៅ​ទីក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស​​ បាន​បង្ហាញ​ថា​ជាតិ​កាក​សរសៃ ​Fiber នៅ​ក្នុង​ផ្លែ​ឈើ ​គឺ​ពុំ​អាច​ជួយ​បង្ការ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ទេ។ បបរ​ដែល​ដាំ​ពី​គ្រាប់​ធញ្ញជាតិ​​ ជា​ពិសេស​អង្ករ​សម្រូប​ គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃFiber ​ដែល​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​។ មិន​ត្រឹម​​តែ​ប៉ុណ្ណោះ​ទេ បបរ​ ក៏​ជួយ​កាត់​បន្ថយ​ជំងឺ​​បេះដូង កាត់​បន្ថយ​កូឡេស្ទេរ៉ូល​​​ក្នុង​ឈាម ​សម្រក​ទម្ងន់ ​និង​ជួយ​បង្ការ​ជំងឺ​មហារីក​ផងដែរ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​​​​​​​​​​គ្រាប់​ធញ្ញជាតិ​ចម្រុះ​មួយ​ចាន​ផ្ទុក​ជាតិ​សរសៃ​៣​ក្រាម​ ខណៈ​បបរ​មួយ​ចាន​មាន​ជាតិ​សរសៃ​ fiber ពី​៣ ទៅ​៤ក្រាម៕

0 comments:

Post a Comment