កំណើនកម្រិតជាតិខ្លាញ់ ឬជាតិកូឡេស្តេរ៉ុលក្នុងឈាមជាបញ្ហាមួយកើតឡើងចំពោះមនុស្សជាច្រើននៅក្នុងសង្គមទាន់សម័យ ដោយសារតែកត្តាមមាញឹកនឹងជីវិតរស់នៅប្រចាំថ្ងៃ ឬកត្តាសែនមួយចំនួន។
កម្រិតជាតិកូឡេស្តេរ៉ុលធម្មតាស្ថិតនៅចន្លោះ ៤.៦០ និង៦.២០មីលីម៉ូល/១លីត្រ។ ទឹកស៊ីរ៉ូនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធិភាពក្នុងការជួយកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ុលក្នុងឈាមរបស់អ្នកបាន។
សមាសធាតុផ្សំចាំបាច់៖
- ក្រូចឆ្មា ១គីឡូ
- វ៉ាន់ស៊ុយបារាំង ៥-៦ទង
- ទឹក ៣លីត្រ
- ម្សៅធ្វើនំ (baking soda) ១កញ្ចប់
- មុននឹងដាក់ស្ងោរ ត្រូវលាងសម្អាតក្រូចឆ្មានឹងទឹកត្រជាក់ រួចដាក់វាចូលទៅក្នុងចានទឹកក្តៅមួយ និងដាក់បន្ថែមមេម្សៅធ្វើនំចូល។
- រង់ចាំវារយៈពេល ១ម៉ោង។
- ហាន់វ៉ាន់ស៊ុយបារាំងជាដុំតូច។
- ហាន់ក្រូចឆ្មាទាំងសំបក។
- ដាក់ចំណិតក្រូចឆ្មា និងវ៉ាន់ស៊ុយបារាំងដែលហាន់រួចចូលទៅក្នុងឆ្នាំង និងដាក់ទឹកចូលចំនួន ៣លីត្រ។
- ដាក់ចម្អិនក្នុងសីតុណ្ហភាពទាបរយៈពេល ៣ម៉ោង។ ក្រោយមកច្រោះយកកាកយកទឹក។
ក្រោយមកអ្នកអាចទទួលបានទឹកយ៉ាងតិច ១.៥លីត្រ សម្រាប់ទទួលមួយពែងរាល់ព្រឹកមុនពេលញ៉ាំអាហារ។ ហើយភេជ្ជសៈនេះគួរតែគ្រប់គ្រាន់សម្រាប់រយៈពេល ១៥ថ្ងៃ ប្រសិនបើអ្នកទទួលទានជារៀងរាល់ព្រឹក៕

0 comments:
Post a Comment