Tuesday, August 25, 2015

វិធីងាយៗ និងសាមញ្ញ ដែលធ្វើឲ្យដៃទន់ ស្រឡូនស្អាត និងភ្លឺរលោង ជាមួយក្រូចឆ្មា

តើអ្នកតែងតែចាប់អារម្មណ៍ពីសភាពដៃរបស់អ្នកដែរឬទេ? តើដៃរបស់អ្នកមានសភាពចាស់ជ្រីវជ្រួញ និងស្រអាប់មែនទេ? ប៉ុន្តែពេលនេះសូមកុំបារម្ភទៀតអី ព្រោះមានវិធីសាស្ត្របែបធម្មជាតិ ដែលងាយៗ និងសាមញ្ញ អាចជួយកម្ចាត់បញ្ហានេះបាន និងជួយធ្វើឲ្យដៃអ្នកភ្លឺរលោង ទន់ល្មើយ គឺក្រូចឆ្មា។ ពេលនេះយើង នឹងបង្ហាញប្រិយមិត្ត ពីរបៀបធ្វើក្រែមធម្មជាតិចេញពីក្រូចឆ្មា ដែលល្អឥតខ្ចោះ និងអាចជួយដៃរបស់លោកអ្នក មានពន្លឺភ្លឺរលោង និងមាន សភាពទន់ល្មើយគួរឲ្យចង់ថ្នាក់ថ្នមផងដែ
គ្រឿងផ្សំ៖
  •     ទឹកក្រូចឆ្មា ២ស្លាបព្រា
  •     ម្សៅសូដា
  •     ទឹកឃ្មុំ
  • គុណសម្បត្តិ៖
    •  ក្រូចឆ្មាៈ សម្បួរទៅដោយជាតិអាស៊ីត ដែលអាចជួយឲ្យដៃរបស់អ្នក មានពន្លឺភ្លឺរលោង និងកម្ចាស់ភាពខ្មៅ     ស្រអាប់ ដោយវាជម្រុះកោសិកាចាស់ៗចេញ។
    • ម្សៅសូដាៈ ធាតុផ្សំនេះ អាចជួយសម្អាតភាពកខ្វក់ នៃស្បែកបានយ៉ាងល្អ។ ដោយវាជួយកម្ចាត់កោសិកាស្បែក ចាស់ៗ ដែលបានស្លាប់ខូចខាត នៅលើផ្ទៃដៃរបស់អ្នក និងជួយបណ្តុះកោសិកាថ្មី ដែលភ្លឺត្រចះត្រចង់មកវិញ។
    • ទឹកឃ្មុំៈ  ធាតុផ្សំ នេះត្រូវបាន ប្រើអស់កាលជាច្រើនសតវត្ស រួចមកហើយ ដោយសារតែ វាមានសារធាតុ ប្រឆាំងអុកស៊ីតកម្ម ។ សារធាតុប្រឆាំងអុកស៊ីតកម្ម នេះជួយក្នុងការ ទប់ស្កាត់ដំណើរការនៃ ភាពចាស់ជ្រីវជ្រួញ បានយ៉ាងមានប្រសិទ្ធិភាពបំផុត។
    វិធីប្រើ៖
    ប្រើវិធីធ្វើក្រែម ធម្មជាតិសម្រាប់ ដៃរបស់អ្នក :
    • ចាក់គ្រឿងទាំងអស់លាយចូលគ្នា កូរឲ្យសព្វឲ្យទៅជាល្បាយដែលម៉ត់
    • លាបវានៅលើដៃ ហើយជូត និងម៉ាស្សាថ្នមៗរយៈពេល២ ទៅ៣ នាទីជាមុនសិន ហើយទុកវាចោលនៅលើ ស្បែករយៈពេល១០នាទីចាំលាងទឹកចេញជាការស្រេច
    • លាងជាមួយទឹកក្តៅឧណ្ហៗ ដោយមិនចាំបាច់ប្រើសាប៊ូនោះទេ។
    អនុវត្តបែបនេះ២ដង ក្នុងមួយសប្តាហ៍ អ្នកនិងទទួលបានដៃដែលទន់ល្មើយ ភ្លឺរលោង គួរឲ្យចង់អង្អែល ជាក់ជាមិនខាន៕

0 comments:

Post a Comment