Tuesday, August 18, 2015

អត្ថប្រយោជន៍ ៧ យ៉ាង​ទទួល​បាន​ពី​ការ​មុជទឹក​ត្រជាក់​ពេល​ព្រឹក

ងើប​ពី​ដំណេក​ពេល​ព្រឹក​ភ្លាម​ មនុស្ស​គ្រប់​រូប​តែង​តែ​មុជ​ទឹក​​ជា​និច្ច ព្រោះ​ដើម្បី​​សម្អាត​ខ្លួន​ ក៏​ដូច​ជាដើម្បី​ឲ្យ​​មាន​អារម្មណ៍​ស្រស់ស្រាយ​ជា​ដើម។ ប៉ុន្តែ​ការ​មុជ​ទឹក​របស់​មនុស្ស​គ្រប់​​រូបគឺ​​ភាព​ខុស​គ្នា ​ដោយ​អ្នក​ខ្លះ​ចូល​ចិត្ត​មុជ​ទឹក​ត្រជាក់​ និង អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​មុជ​ទឹក​ក្ដៅ។ ប៉ុន្តែ​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​មុជ​ទឹក​ត្រជាក់​ពេល​ព្រឹក​បាន​ផ្ដល់​អត្ថប្រយោជន៍​ដូច​ជា​៖


woman-taking-shower


១. ​ចលនា​ឈាម​រត់​ស្រួល

​យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា​​ ប្រសិន​បើ​​​មុជ​ទឹក​ត្រជាក់​នៅ​ពេល​ព្រឹក​ញឹកញាប់​ វា​ធ្វើ​ឲ្យ​​ចលនា​ឈាម​រត់​​បាន​កាន់​តែ​ស្រួល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា ​និង​ស្រួល​ខ្លួន​ផង​ដែរ។​

២. ​ការ​មុជ​ទឹក​ត្រជាក់​ពេល​ពឹ្រក​នឹង​ជួយ​បង្កើន​កោសិកា​រ​ឈាម​ស

​បន្ថែម​ទៀត​នោះ​ ការ​មុជ​ទឹក​ត្រជាក់​ពេល​ព្រឹក​នឹង​បង្កើន​កោសិកា​ឈាម​ស​​ក្នុង​រាង​កាយ។ នៅ​ពេល​កោសិកា​ឈាម​ស​កើន​ឡើង​ ភាព​ធន និង​សមត្ថភាព​រាង​កាយ​អាច​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ​បាន​​ ដែល​ជួយ​ឲ្យ​រាង​កាយ​​​មិន​ងាយ​​​ឆ្លង​ជំងឺ​ ព្រោះ​​តែ​ប្រព័ន្ធ​ស៊ាំ​គឺ​ត្រូវ​បាន​ការ​ពារ។

៣. ​កាត់​បន្ថយ​ការ​លើស​ឈាម

​យោង​តាម​​អ្នក​ជំនាញ​​ឈ្មោះ​ Frederic Premji មក​ពី​ក្រុម​ព្រឹក្សា​ ABH របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​​ការ​មុជទឹក​ត្រជាក់​ពេល​ព្រឹក​​នឹង​កាត់​បន្ថយ​អត្រាសម្ពាធ​ឈាឡើង​ខ្ពស់​​​​ ការ​ឡើង​រឹង​នៃ​សរសៃ​ឈាម​ និង រោគ​យឺត​សរសៃ​ឈាម។  ទាំង​នេះ​គឺ​ដោយ​សារ​តែ​តំណក់​ទឹក​ត្រជាក់​បានជួយ​សម្រួល​ចរាចរ​នៃ​ឈាម​​នៅ​លើ​សរីរាង្គ​កាយ​របស់​មនុស្ស។

៤. ​បង្កើន​មេ​ជីវិត និង​ចំណង់​សិច

powersoul-cosmopolitan-hand-shower-130

​ការ​មុជ​ទឹក​ពេល​ព្រឹក​​ជា​មួយ​នឹង​ទឹក​ត្រជាក់​ ក៏​​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​សុខភាព​បន្ត​ពូជ​របស់​មនុស្ស​​ផង​ដែរ។ អត្ថ​ប្រយោជន៍​របស់​វា​គឺ​​បង្កើន​នូវ​ការ​ផលិត​អ័រម៉ូន​​តេ​ស្តូ​ស្តេ​រ៉ូ​ន​​របស់​បុរស​​ និង ​ក្រុម​អ័រម៉ូន ស្ដេរ៉ូអ៊ីត​​របស់​ស្ត្រី។ ជា​លទ្ធផល​មេ​ជីវិត​ និង​​ចំណង់​សិច​នឹង​កើន​ឡើង។​

៥. ជួសជុល​សុខភាព​ជាលិកា​រាងកាយ

​ទម្លាប់​មុជ​ទឹក​ត្រជាក់​នៅ​ពេល​ព្រឹក​​ជា​រៀង​រាល់​ថ្ងៃ​វា​ក៏​បាន​ផ្ដល់​គុណ​ប្រយោជន៍​ដល់​សុខភាព​​ជាលិកា​​របស់​មនុស្ស​ផង​ដែរ។​ ជា​មួយ​នឹង​ការ​អនុវត្ត​បែប​នេះ​​ បណ្ដាញ​ជាលិកា​នឹង​​បង្កើន​នូវ​សុខភាព​ស្បែក​កាន់​តែ​ប្រសើរ​ ស្បែក​មិន​ងាយ​ស្ងួត​ និង​មិន​ងាយ​ទ្រុឌ។ បន្ថែម​ទៀត​នោះ ​វា​ថែម​ទាំង​​កាត់​បន្ថយ​ស្នាម​ជាំ និង​​ស្នាម​អុច​ខ្មៅ​​នៅ​ផ្នែក​ក្រោម​ផ្នែក​​បា​ន​ទៀត​ផង។

​ប៉ុន្តែ​ប្រសិន​បើ​មុជទឹក​ក្ដៅ​​វិញ​នោះ​​ស្បែក​នឹង​​ជ្រួញ ​ឬ​យារ​។ បន្ថែម​ទៀត​នោះ​ទឹក​ត្រជាក់​មាន​ផល​ប៉ះពាល់​វិជ្ជមាន​​លើ​ជាលិកា​ក្រចក​​ដោយ​ក្រចក​កាន់​តែ​មាន​សុខភាព​ល្អ​ រឹងមាំ​ និង មិន​ងាយ​បាក់។

៦. ធ្វើ​ឲ្យ​សុខភាព​សក់​កាន់​តែ​ល្អ

អត្ថប្រយោជន៍​មួយ​ផ្សេងទៀត​​នៃ​ការ​មុជ​ទឹក​ត្រជាក់​នៅ​ពេល​ព្រឹក​នោះ​ គឺ​វា​ជួយ​ឲ្យ​សក់​មាន​សុខភាព​​សក់ល្អ​ ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ និង​សក់​កាន់​តែ​រឹង​មាំ។

៧. កាត់​បន្ថយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

​ការ​មុជ​ទឹក​ត្រជាក់​ពេល​ព្រឹក​វា​អាច​ធ្វើ​ឲ្យ​ខ្លួន​ស្រស់ស្រាយ​ ​កាត់​ជួយ​កាត់​បន្ថយ​ Stress និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បាន​ផង​ដែរ៕

5-Shower-Keren-yang-Harus-Ada-Di-Rumah

0 comments:

Post a Comment