Tuesday, August 18, 2015

មិន​នឹក​ស្មាន​ដល់! ម្រះ​អាច​ជួយ​ព្យាបាល​ជំងឺ​ច្រើន​ប្រភេទ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ចេះ​ទទួល​ទាន​ម្រះ​ឡើយ ដោយសារ​វា​មាន​សារជាតិ​ល្វីង​ខុស​ពី​បន្លែ​នានា។ យ៉ាង​ណា​មិញ សារជាតិ​ល្វីង​នោះ​ហើយ ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ហួស​ការ​ស្មាន​ចំពោះ​សុខភាព និង​សម្រស់ ជាពិសេស​គឺ​ជំងឺ​ទឹក​នោម​ផ្អែម។


1

ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ទាំង ១០​យ៉ាង​របស់​ផ្លែ​ម្រះ៖

១. ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២

តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ម្រះ​អាច​កាត់​បន្ថយ​ជាតិ​ស្ករ​​ក្នុង​ឈាម ដោយ​បង្កើន​ការ​រំលាយ​សារជាតិ​គ្លុយកូស។ ព្យាយាម​ទទួល​ទាន​ម្រះ​ជា​អាហារ ឬ​យក​ទៅ​កិន​ធ្វើ​ជា​ភេសជ្ជៈ​នឹង​រឹត​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។
​​​​​​
២. រំលាយ​គ្រួស​ក្នុង​តម្រង​នោម

សារជាតិ​កំបោរ​កក​ដែល​ដោយ​តាម​ទឹក ឬ​អាហារ​នានា​ចូល​ទៅ​ក្នុង​ខ្លួន អាច​បង្ក​ជា​គ្រួស​ក្នុង​តម្រង​នោម។ ម្រះ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែល​អាច​មាន​ប្រយោជន៍​ជួយ​រំលាយ​គ្រោះ​ទាំង​នោះ​បាន មុន​ពេល​វា​ឈាន​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​កម្រិត​ខ្ពស់​។

៣. កាត់​បន្ថយ​ជាតិ​ខ្លាញ់

មិន​ត្រឹម​តែ​ជួយ​ព្យាបាល​ជំងឺ​ទេ ម្រះ​ក៏​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់ សម្រាប់​អ្នក​លើស​ទម្ងន់​ផង​ដែរ។ មាន​ជាតិ​ខ្លាញ់​ខ្ពស់ អាច​បង្កើន​ហានិភ័យ​គាំង​បេះដូង លើស​ឈាម ដូច​នេះ​គួរ​ព្យាយាម​កាត់​បន្ថយ​ខ្លាញ់​តាម​រយៈ​បន្លែ​ធម្មជាតិ។

៤. ជួយ​ព្យាបាល​ជំងឺ​មហារីក​លំពែង

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ម្រះ​អាច​ជួយ​ព្យាបាល​ជំងឺ​មហារីក​លំពែង ប៉ុន្តែ​នេះ​គឺ​ជា​រឿង​ពិត។ ម្រះ​អាច​កាត់​បន្ថយ​ជាតិ​គ្លុយកូស ដែល​ជា​ភ្នាក់ងារ​បង្កើត​កោសិកា​មហារីក​លំពែង​យ៉ាង​មាន​ប្រសិទ្ធភាព។

៥. អត្ថប្រយោជន៍​ចំពោះ​ស្បែក

ទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​ដែល​ចម្រាញ់​ចេញ​ពី​ម្រះ នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​មាន​សុខភាព​ល្អ។ ​​ម្រះ​មាន​សារជាតិ​ប្រឆាំង មុន រោគ​សើ​ស្បែក និង​ប្រឆាំង​ជាមួយ​មេរោគ​ពង​បែក​ទាំង​ឡាយ។

2

៦. សម្រក​ទម្ងន់

​បើ​ប្រៀប​ធៀប​ជាមួយ​បន្លែ​ដទៃ ម្រះ​មាន​សារជាតិ​កាឡូរី​ទាប​បំផុត។ ម្រះ​ជួយ​សម្រក​ទម្ងន់​មែន​ពិត ប៉ុន្តែ​វា​ក៏​មាន​សារជាតិ​បំប៉ន​រាង​កាយ​ខ្ពស់​ផង​ដែរ។

៧. ប៉ូវ​ថ្លើម

អត្ថប្រយោជន៍​ស្ទើរ​នឹក​ស្មាន​មិន​ដល់​មួយ​ទៀត​នោះ គឺ​ម្រះ​អាច​ជួយ​ប៉ូវ​ថ្លើម​ដែល​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាង​កាយ។ លើស​ពី​នេះ វា​អាច​ជួយ​ជំរុញ​តួនាទី​របស់​ថង់​ប្រមាត់ និង​ការពារ​ជំងឺ​រលាក​ថ្លើម។

៨. ជួយ​រំលាយ​សារជាតិ​កាបូអ៊ីដ្រាត

សារជាតិ​កាបូអ៊ីដ្រាត ដែល​មាន​នៅ​ក្នុង​អាហារ​ផ្អែម​ៗ អាច​ផ្លាស់​ប្ដូរ​ទៅ​ជា​ជាតិ​ស្ករ ដែល​មាន​ផល​មិន​ល្អ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ម្រះ​អាច​ជួយ​រំលាយ​សារជាតិ​នេះ​បាន​លឿន ដែល​នាំ​ឲ្យ​សារពាង្គកាយ​ជម្រុះ​ចោល​ភាព​ធាត់។

​៩. ប្រភព​វីតាមីន K

វីតាមីន K អាច​ជំនួយ​ដល់​សុខភាព​ឆ្អឹង បង្កក​ឈាម​បាន​លឿន ព្រម​ទាំង​ប្រឆាំង​នឹង​ការ​រលាក។

???????????????????????????????

១០. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ

​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ មាន​តួនាទី​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​មេរោគ ព្រម​ទាំង​ជំងឺ​ទាំង​ឡាយ។ទទួល​ទាន​ម្រះ មិន​ត្រឹម​តែ​អាច​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ​ទេ វា​ថែម​ទាំង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ពី​ជំងឺ​នានា​ដូច​ជា ក្អក គ្រុន ផ្ដាសាយ​ជា​ដើម។

0 comments:

Post a Comment