រោមមុខគឺជាការរំខានយ៉ាងខ្លាំងបំផុតសម្រាប់ស្ត្រីគ្រប់រូប ជាញឹកញាប់ពួកគេតែងតែព្យាយាមរកនូវវិធីសាស្រ្តផ្សេង"ដើម្បីកម្ចាត់វាចោល បើទោះបីមានការឈឺចាប់បន្ដិចក៏ដោយ ឲ្យតែមានសម្រស់ស្រស់ស្អាត។ តែពេលនេះគ្មានអ្វីពិបាកទៀតទេ ប្រសិនបើអ្នកដឹងពីរូបមន្តធម្មជាតិដែលផ្ដល់នូវលទ្ធផលល្អបំផុត និងមិនចំណាយអស់តិចក្នុងការចម្ចាត់រោមមុខ។
ធាតុផ្សំ និងរបៀបធ្វើ៖
ម្សៅសូដា៖ ការព្យាបាលនេះគួរតែធ្វើវាមុនចូលគេង។ ដាក់ម្សៅសូដា ១ស្លាបព្រាបាយ ចូលទៅក្នុងដាំទឹកពុះ ២០០ មីលីមីត្រ លាយវា និងទុកវាឲ្យត្រជាក់ល្មម។ ត្រាំសាលីកប្បាស ឬស្បៃ ទុកវាឲ្យស្ងួតបន្តិច ទើបអ្នកយកវាមកដាក់នៅលើកន្លែងដែលមិនចង់ឲ្យមានរោមដុះ។ បិទវាឲ្យជាប់ ទុកឲ្យបានពេញមួយយប់។ លុះដល់ព្រឹកឡើងទើបយកវាចេញ រួចលាងជម្រះវាជាមួយនឹងទឹកស្អាត ហើយបន្ទាប់មកទើបយើងធ្វើការបន្ថែមក្រែមខ្លះៗជាការស្រេច។ បន្ទាប់ពីអ្នកធ្វើការព្យាបាលបែបនេះ ២-៣ ដង អ្នកនឹងចាប់ផ្ដើមឃើញលទ្ធផលដែលទទួលបាន។
ខ្ទឹមស៖ អ្នកត្រូវការទឹកខ្ទឹមស្រស់ ដើម្បីយកមកលាបនៅលើតំបន់ដែលមានរោម មួយថ្ងៃលាបតែម្ដងបានហើយ។ រួចទុកវារយៈពេលកន្លះម៉ោង បន្ទាប់ពីនោះលាងជម្រះជាមួយនឹងទឹកក្តៅខណ្ឌៗ ហើយលាបគ្រែមបន្ថែមពីលើជាការស្រេច៕

0 comments:
Post a Comment