Saturday, August 22, 2015

មូលហេតុដែលអ្នកគួរតែឈប់គេងទាំងសក់នៅសើម



ជាធម្មតាមនុស្សភាគច្រើនតែងតែ​ចូលគេងទាំងសក់នៅសើម, រុំសក់នឹងកន្សែង... ប៉ុន្តែ​អ្នកទាំងអស់នោះមិនទាន់ដឹងថា​វាអាចបង្ក​ឲ្យមាន​គ្រោះថ្នាក់​ដល់សុខភាព​នោះទេ។

- បណ្តោលឲ្យ​ឈឺក្បាល
សីតុណ្ហភាពនៃ​រាងកាយ​របស់យើង​មាន​ការកើន​ឡើងក្នុងអំឡុងពេលគេង ប៉ុន្តែ​ប្រសិនជាអ្នករុំក្បាលនឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើ​ក្បាលនឹងមានការ​កើន​ឡើង​ដែលបង្កឲ្យ​មាន​អាការៈឈឺក្បាល។

- បាក់តេរីមាន​ការកើនឡើង
ខ្នើយគឺជាកន្លែងដែលល្អបំផុត​សម្រាប់បាក់តេរីរស់នៅ ដោយសារតែ​ពួក​វាអាចស្រូវយកញើស​ចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។ ដូច្នេះហើយ​ប្រសិនបើ​សក់មាន​សើម​វានឹងធ្វើឲ្យ​មាន​សំណើម​ដល់​ខ្នើយ បន្ទាប់មក​វានឹងក្លាយជាសំបុក​សម្រាប់​ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។

- បំផ្លាញ់សក់
ការចូលគេងទាំង​សក់នៅ​សើម​អាចធ្វើឲ្យសក់​ឆាប់ខូច។ នេះជាមូលហេតុ​ដែលអ្នកត្រូវ​តែ​ឈប់​ទម្លាប់គេងទាំងសក់នៅសើម៕
 

0 comments:

Post a Comment