មិនថាបុរសឬស្ត្រីទេភាគច្រើនតែងតែសម្គាល់ឃើញថា សក់របស់ពួកគេត្រូវបានស្ដើងជាងមុន ដោយសារសក់មួយចំនួនបានជ្រុះ។ បញ្ហានៃការជ្រុះសក់នេះកើតឡើងដោយហេតុផលមួយចំនួនខុសៗគ្នាដូចជាអាយុ ការអស់រដូវ ការមានផ្ទៃពោះ ជំងឺ និង កត្តាផ្សេងៗទៀត។

ដើម្បីជួយការពារសក់ជ្រុះនេះ មានវិធីធ្វើងាយៗមួយគឺប្រើស៊ុត និង ប្រេងចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ។ យកស៊ុតផ្នែកក្រហម និង ប្រេងគ្រាប់ធញ្ញជាតិលាយចូលគ្នាឲ្យសព្វរួចយកមកម៉ាស្សានៅលើស្បែកក្បាល និងទុកចោលមួយយប់ (ផ្អាប់ជាមួយស្បែកក្បាលចោលមួយយប់កុំលាងចោល)។ ព្រឹកឡើងត្រូវកក់សក់ជាមួយសាប៊ូដែលមានកម្រិតស្រាល ឬសាប៊ូដែលផ្សំពីថ្នាំរុក្ខជាតិ។ ប្រើសាប៊ូតែម្ដងបានហើយជៀសវាងកក់ពីរដងផ្ទួនគ្នាអាចធ្វើឲ្យបាត់បង់កម្រិតជាតិខ្លាញ់ធម្មជាតិរបស់សក់ និង បណ្ដាលឱ្យសក់ផុយ និងស្ងួត។

ធ្វើបែបនេះ ២ទៅ៣ដងក្នុងមួយសប្ដាហ៍ យ៉ាងហោចណាស់១២សប្ដាហ៍នឹងឃើញលទ្ធផល។ បន្តការព្យាបាលដោយការម៉ាស្សាបែបនេះរយៈពេលវែងដើម្បីទប់ស្កាត់ការជ្រុះសក់ និង សក់ពណ៌ប្រផេះ៕
0 comments:
Post a Comment