Tuesday, August 18, 2015

​គេង​មិន​គ្រប់គ្រាន់​​ ​កែខៃ​​ស្បែក​​ស្រអាប់​ឲ្យ​ភ្លឺរលោង​ឡើង​វិញ​មាន​អី​ពិបាក!

គេង​មិន​សូវ​លក់​​ញឹកញាប់​​ ​​មិន​ហ៊ាន​ឆ្លុះកញ្ចក់​ព្រោះ​ស្បែក​មុខ​ស្ងួត ​ស្រអាប់ ​និង​ឡើង​មុន​មែន​ទេ? ​កុំ​បារម្ភ​ សាក​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម ​ស្បែក​មុខ​របស់​អ្នក​នឹង​ត្រឡប់​ទៅ​សភាព​ដើម ​​ភ្លឺ​​រលោង​​​មាន​សុខភាព​ល្អ​គួរ​ឲ្យ​ទាក់ទាញ​​​វិញ​មិន​ខាន។



១.​​ ​បំបាត់​មុន​លើ​មុខ​សិន

ដាច់​យប់​ញឹក​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្រអាប់​ទេ ​តែ​ក៏​ ឲ្យ​​ឈឺក្បាល ​និង​កើត​មុន​ដែរ។ ​ជា​ធម្មតា​អ្នក​តែង​លេប​ថ្នាំ​ដែល​មាន​ជាតិ​អាស្ពីរីន​ដើម្បី​ជួយ​បំបាក់​អាការៈ​ឈឺក្បាល។ ​ឥលូវ​សាក​យក​ថ្នាំ​អាស្ពីរីន​មួយ​គ្រាប់​មក​កិន ​និង​យក​ទឹក​សម្អាត​ស្បែក​មុខ​បន្តិច​ ​​​(Toner) ​មក​លាយ​បញ្ចូល​គ្នា​រាង​​ខាប់​បន្តិច​។ ​បន្ទាប់​ពី​លាង​មុខ​ស្អាត​បាត​ហើយ ​​​យក​វា​​​ទៅ​លាប​លើ​កន្លែង​កើត​មុន​​​​ ​​ទុក​ ៥ ​នាទី​សឹម​​​​លាង​ចេញ។ ​បន្ទាប់​មក​ ​យក​ទឹក​ឃ្មុំ​មក​លាប​លើ​កន្លែង​កើត​មុន ​ហើយ​ទុក​ ១០ ​នាទី​សឹម​លាង​ចេញ។

២. ​​ងូត​ទឹក​ត្រជាក់

ងូត​ទឹក​ត្រជាក់​ល្អ​ចំពោះ​ស្បែក។ ​​វា​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ឡើង​វិញ ​​ធ្វើ​ឲ្យ​ស្បែក​រលោង ​និង​មាន​សុខភាព​ល្អ។ ​​អ្នក​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បន្តិច​សិន ​សឹម​ងូត​ទឹក​ត្រជាក់​ប៉ុន្មាន​នាទី​​ចុងក្រោយ​ក៏​បាន។

៣. ​​​ប្រើ​ម្សៅ​ធ្វើ​នំ​កម្ចាត់​មុន ​និង​អាចម៍រុយ

​​​វិធី​មួយ​ទៀត​គឺ​ ការ​លាយ​ម្សៅ​ធ្វើ​នំ ​និង​ទឹក។ ​កូរ​វា​ឲ្យ​ខាប់ ​ក្រោយ​មក​យក​មក​លាប​ពេញ​លើ​ផ្ទៃ​មុខ​ដូច​ម៉ាស​មុខ។ ​ទុក​ឲ្យ​ស្ងួត​ហើយ​ជូត​សម្អាត​ចេញ។ ​បន្ទាប់​មក​អ្នក​អាច​លាប​ Moisturizer ​ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ។

៤. ​ប្រើ​ម៉ាស​មុខ​ពី​ផ្លែឈើ

DSC3821

បើ​ចង់​ប្រើ​វិធី​ធម្មជាតិ​​ ម៉ាស​មុខ​ពី​ផ្លែឈើ​អាច​ជួយ​បាន។ ​អ្វី​ដែល​អ្នក​ត្រូវ​ការ​រួម​មាន​ ផ្លែ​ប៊ឺ​ទុំ​​ពាក់​កណ្ដាល ​​​​ទឹក​ដោះ​គោ​ជូរ​មួយ​ស្លាប​ព្រា ​​​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា ​​និង​ត្រសក់​ ២ ​ចំណិត។ ​​លាយ​​បញ្ចូល​ផ្លែ​ប៊ឺ​ ទឹក​ដោះ​គោ​ជូរ ​និង​ទឹក​ឃ្មុំ​ចូល​គ្នា​ឲ្យ​សព្វ​ ​ហើយ​​យក​មក​ពាស​លើ​ផ្ទៃ​មុខ។ ​យក​ត្រសក់​ ២ ​ចំណិត​មក​បិទ​លើ​ភ្នែក ​ហើយ​ទុក​ចោល​រយៈពេល​ ១៥ ​នាទី។ ​​បន្ទាប់​មក​លាង​មុខ​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។

៥. ​​ប្រើ​​ចំណិត​ក្រួច ​និង​អំបិល

​ដើម្បី​ជៀសវាង​កុំ​ឲ្យ​កោសិកា​ស្បែក​ខូច។ ​អ្នក​អាច​ប្រើ​​ចំណិត​ក្រូច​​ឆ្មា​​លាយ​ជាមួយ​អំបិល​តិចៗ ​ហើយ​យក​មក​ត្រដុស​ស្រាល​ៗ​នៅ​លើ​ស្បែក​មុខ ​ក្រោយ​មក​លាង​មុខ​ចេញ​នឹង​ទឹក។

៦. ​​ម៉ាស្សា​មុខ

​យក​ពេល ​១០ ​នាទី​មក​ម៉ាស្សា​មុខ​ដោយ​ខ្លួន​ឯង​ដើម្បី​ឲ្យ​ដំណើរ​ឈាម​រត់​ស្រួល ​និង​ឲ្យ​ផលិតផល​រក្សា​ស្បែក​ចូល​ទៅ​ជ្រៅ​ក្នុង​កោសិកា​ស្បែក។ ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​​គួរ​យក​ Mosturizer ​ទៅ​ក្លាសេ ​​សឹម​យក​មក​ម៉ាស្សា​ថ្នមៗ​នៅ​លើ​ស្បែក​មុខ។

៧. ​ញ៉ាំ ​និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់

?????????????

​អត់​ងងុយ ​​ទទួល​ទាន​ជាតិ​ស្រវឹង ​និង​ជាតិ​ស្ករ​ច្រើន​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​អត់​សំណើម។ ​​អ្វី​ដែល​រៀបរាប់​ខាង​លើ​អាច​ជួយ​កែខៃ​បាន​​ច្រើន ​តែ​បើ​ចង់​ឲ្យ​ស្បែក​កាន់​តែ​ភ្លឺ​រលោង​ឆាប់រហ័ស​ត្រូវ​គេង​​ឲ្យ​បាន​គ្រប់គ្រាន់ ​និង​ញ៉ាំ​​បន្លែ​ផ្លែឈើ​ពណ៌​​បៃតង​ដែល​ល្អ​ចំពោះ​ស្បែក៕

0 comments:

Post a Comment