Tuesday, August 18, 2015

ងាយ​ៗ​លា​ចេញ​ពី​ជីវិត​មាន​ក្លិន​មាត់​អាក្រក់

ទំនុក​ចិត្ត​ក្នុង​ការ​ប្រាស្រ័យ​​​ទៅ​មនុស្ស​ដទៃ​នឹង​ថមថយ​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​​​ថា​ខ្លួន​ឯង​មាន​​ក្លិន​មាត់​​មិន​ល្អ​​ទាល់​តែ​សោះ​។ ក្លិន​មាត់​មិន​មែន ទៅ​​​​ស្រួល​ហិត​ដូច​ទឹក​អប់​ឯ​ណា​លោក​? អីចឹង​ទេ ​ទាល់​តែកែខៃ​បើ​ដឹង​​​ថា​មាត់​ខ្លួន​​ឯង​​​មាន​ក្លិប​មិន​ស្រួល​។ ​Sabay សូម​បង្ហាញ​វិធី​​ងាយៗ​ ​ជួយ​​ឲ្យ​គេច​ផុត​ពី​បញ្ហា​​ក្លិន​មាត់​ដូច​តទៅ៖



សម្អាត​ធ្មេញ​ជា​ប្រចាំ​


កត្តា​ស្នូល​២​​​​យ៉ាង ​បណ្ដាល​ឲ្យ​​មាន​ក្លិន​មាត់​គឺ បាត់​តេរី និង​កម្ទេច​អាហារ​​ជាប់​ធ្មេញ។ ​ការ​ដុះ​ធ្មេញ​ទទេៗ​ មិន​គ្រប់​គ្រាន់​សោះ។ អ្នក​គប្បី​កោស​អណ្ដាត​ផង​រាល់​ពេល​ដុះ​ធ្មេញ ព្រោះ​ថា​អណ្ដាត​ប្រៀប​ដូច​កម្រាល​​​មួយ​ផ្ទាំង​មាន​ជ្រាំងៗ​​​​​ ដែល​អាច​ឲ្យ​​​កម្ទេចកម្ទី​​​ជាប់​ទី​នោះ​បង្ក​​ជា​ក្លិន​អាក្រក់​​​ ពេល​និយាយ​ស្ដី ឬ​បញ្ចេញ​ដង្ហើម​។



670px-Get-Rid-of-Bad-Breath-Step-1Bullet1


ប្រើ​ខ្សែរូត​ធ្មេញ​


ចូរ​​ឧស្សាហ៍​ប្រើ​ខ្សែ​សូត្រ​រូត​ចន្លោះ​​ធ្មេញ​ថ្មម​ៗ​ឲ្យ​ញឹក​ញាប់។ ប្រសិន​​មិន​ធ្លាប់​​រូត​សោះ វា​អាច​នឹង​ឈាម​​តាម​អញ្ចាញ​ខ្លះ​ពេល​ធ្វើ​លើក​ដំបូង​​​​​​ តែ​ក្រោយ​ៗ​ទៅ​វា​​នឹង​​ធម្មតា​​​។ ​​បើ​​អ្នក​សាក​អ្នក​​​នឹង​​​​រក​​​ឃើញ​អាថ៌កំបាំង​ដោយ​ឯក​ឯង​ថា ​ហេតុ​អី​​មាត់​អ្នក​និយាយ​ទៅ​មាន​ក្លិប​អាក្រក់​ ព្រោះ​រំអេច ឬ​ជួន​​អី​មាន​ទាំង​ខ្ទុះ​ឈាម​ ​ជាប់​អញ្ចាញ​ផង​នឹង​ជាប់​មក​​តាម​ខ្សែ​រូត។ ថ្នាក់​ៗ​ហ្នឹង​​លៃ​អី​ឲ្យ​មាត់​ក្រអូប​ទៅ​កើត​នោះ?


670px-Get-Rid-of-Bad-Breath-Step-1Bullet2


ប្រើ​ទឹក​ខ្ពុរ​មាត់​


ទឹក​ខ្ពុរ​មាត់​ដែល​មាន​លក់​នៅ​ផ្សារ​ អាច​​ឲ្យ​មាត់​​អ្នក​រក្សា​បាន​សំណើម​​ និង​ការ​ពារ​ក្លិន​ដង្ហើម​​បាន​យ៉ាង​ល្អ​​។ ​ចូរ​ប្រើ​វា​ ពិសេស​ពេល​ព្រឹក​។​


670px-Get-Rid-of-Bad-Breath-Step-1Bullet3

ផឹក​ទឹក​ឲ្យ​ច្រើន​


ព្យាយាម​ទទួល​ទាន​ទឹក​ឲ្យ​ច្រើន ដើម្បី​ឲ្យ​មាត់​មាន​សំណើម​ជាប់​។ នៅ​ពេល​មាត់​ស្ងួត នោះ​​​ក្លិន​មិន​ល្អ​នឹង​កើត​ឡើង​យ៉ាង​ងាយ។ មើល​តែ​ពេល​​​ព្រឹក​ងើប​ពី​គេង​ទៅ មាត់​យើង​មាន​​​ក្លិន​​អាក្រក់​ណាស់ ព្រោះ​​​ពេល​គេង​លក់​​​​​មាត់​​​បញ្ចេញ​ទឹក​មាត់​តិច​តួច​បំផុត​។ ទឹក​មាត់​គឺ​ជា​អាវុធ​​​សម្លាប់​ក្លិន​មាត់​ ដោយសារ​វា​ផ្ទុក​​អង់ហ្ស៊ីម​ ​អាច​សម្លាប់​បាក់តេរី​បង្ក​ក្លិន​បាន​។


670px-Get-Rid-of-Bad-Breath-Step-2-Version-2


ទទួល​ទាន​ស្ករ​កៅស៊ូ  


ស្ករ​​កៅ​ស៊ូ​មាន​ប្រយោជន៍​ខ្ពស់​ជួយ​​កាត់​បន្ថយ​ក្លិន​មាត់​។ ដូច​បាន​និយាយ​ខាង​លើ​អីចឹង​ ពេល​​ទំពា​ ស្ករ​កៅស៊ូ នោះ​ទឹក​មាត់​នឹង​ចេញ​មក​កាន់​តែ​ច្រើន​ ដែល​អាច​កម្ចាត់​បាក់តេរី​អាក្រក់​បាន​។ ប៉ុន្តែ​អ្នក​គប្បី​ជ្រើស​រើស​ស្ករ​កៅស៊ូ​ដែល​សក្ដិសម​ ដូច​​ជា​ស្ករ​មាន​​ក្លិប​ឬ​រសជាតិ ដើម​យីហ៊ុប ​មិន​អីចឹង​ទេ​​​ ស៊ីលីតុល ក៏​ល្អ​​​។


670px-Get-Rid-of-Bad-Breath-Step-3-Version-2


ញ៉ាំ​​ចេក​ទុំ


មិត្ត​អ្នក​ប្រហែល​ធ្លាប់​ដឹង​ខ្លះ​ ថា​​ញ៉ាំ​ចេក​អាច​​បំបាត់​ក្លិន​ ខ្ទឹម ឈីស ការ​កាហ្វេ​​ជា​ដើម​។ ប៉ុន្តែ​ការ​ទទួល​ទាន​ផ្លែ​​​​ចេក​ក៏​មាន​គុណ​សម្បត្តិ​ណាស់​ ​​ជួយ​ឲ្យ​អស់​ក្ដី​បារម្ភ​ក្លិន​មាត់​​ទៀត​ផង។


670px-Get-Rid-of-Bad-Breath-Step-4-Version-2

ទៅ​ជួប​ទន្ត​ពេទ្យ


ប្រសិន​បើ​ការ​អនុវត្ត​វិធី​​ងាយ​ខាង​លើ​​នៅ​តែ​​មិន​​ប្រយោជន៍​សោះ​នោះ អ្នក​គួរ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ធ្មេញ ដើម្បី​ព្យាបាល ព្រោះ​ថា​ប្រហែល​​មាត់​​ធ្មេញ​អ្នក​មាន​បញ្ហា​ ត្រូវ​ព្យាបាល​លើស​ពី​វិធី​ងាយៗ​ខាង​លើ​ហើយ​៕

670px-Get-Rid-of-Bad-Breath-Step-5-Version-2

0 comments:

Post a Comment