This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, January 31, 2016

ព្យាបាលស្នាមខ្មៅ នៅលើម្រាមដៃម្រាមជើង តាមបែបធម្មជាតិ

ព្យាបាលស្នាមខ្មៅ នៅលើម្រាមដៃម្រាមជើង តាមបែបធម្មជាតិ

តើអ្នកមានបញ្ហាស្នាមខ្មៅ នៅលើម្រាមដៃម្រាមជើងមែនទេ ? ខាងក្រោមនេះ ជាដំណោះស្រាយងាយៗ តាមបែបធម្មជាតិ ៖
១. ក្រូចឆ្មារ​ និង ស្ករស
លាយក្រូចឆ្មារ និង​ ស្ករសក្នុងបរិមាណសមរម្យ ដែលអាចដុសសព្វម្រាមដៃជើង ។ ដុសទៅលើម្រាមដៃម្រាមជើងរយៈពេល ៥ ទៅ ១០ នាទី ជារៀងរាល់ថ្ងៃ ។ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ។

២. ក្រូចឆ្មារ និង ទឹកឃ្មុំ
លាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ កូរអោយសព្វ ។ ដុសទៅម្រាមដៃជើងដែលខ្មៅ រយៈពេល ១០ នាទី ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស ។ អនុវត្តន៍ជារៀងរាល់ថ្ងៃ ។

៣. យ៉ាអួ និង គ្រាប់អាល់ម៉ុង
យកគ្រាប់អាល់ម៉ុង ១​ រឺ ២ គ្រាប់កិនអោយម៉ត់ រួចលាយជាមួយយ៉ាអួមួយស្លាបព្រាបាយ កូរអោយសព្វ ។ ដុសទៅលើម្រាមដៃម្រាមជើង រយៈពេល ១០ នាទី ។ សឹមលាងចេញ ធ្វើរាល់ថ្ងៃ ។

ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល ៕

ទំលាក់អៀន រឺព្រូន តាមបែបធម្មជាតិ


តើអ្នកធ្លាប់មានបញ្ហាអៀន រឺព្រូននេះដែររឺទេ? ប្រសិនបើអ្នក រឺកូនរបស់អ្នក មានបញ្ហានេះ ហើយចង់ធ្វើការទំលាក់អៀន រឺព្រូននេះតាមបែបធម្មជាតិ ខាងក្រោមនេះជាដំណោះស្រាយដ៏សាមញ្ញាសំរាប់អ្នក៖ ១. ទឹកខ្មេះ ដោយសារតែវាមានជាតិអាស៊ីតធម្មជាតិខ្ពស់ ដូច្នេះទឹកខ្មេះគឺមានប្រសិទ្ធភាពបំផុតក្នុងការសំលាប់ពពួកប៉ារ៉ាសិតទាំងនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺលាយទឹកខ្មេះជាមួយទឹក ដោយយកទឹកខ្មេះ ១ ពែង លាយជាមួយទឹក ៣ពែង ហើយលាងសំអាតត្រង់កន្លែងសំងាត់របស់អ្នកកូនរបស់អ្នក ដោយដុសជាមួយសាប៊ូ Anti-bacterial soap។

ម្រេច និង ទឹកឃ្មុំ ជាដំណោះស្រាយដ៏ល្អ ក្នុងការព្យាបាលជំងឺក្អក យ៉ាងពូកែសក្តិសិទ្ធ


គ្រឿងផ្សំទាំងពីរមុខនេះ ពិតជាមានប្រសិទ្ធភាពណាស់ ក្នុងព្យាបាលជំងឺក្អក ។ ខាងក្រោមនេះជាវិធីធ្វើ៖ – ម្រេចម៉ត់ និង ទឹកឃ្មុំ លីងម្រេច ៤-៥ គ្រាប់ (បើកភ្លើងតិច) រយៈពេល ២-៣ នាទី បិទភ្លើង រួចទុកអោយវាត្រជាក់ ហើយកិនវាអោយម៉ត់ ។ ដួសទឹកឃ្មុំកន្លះស្លាបព្រាបាយ ហើយរោយម្រេចម៉ត់មួយចឹបចូល ។ កូរវាអោយចូលគ្នាសព្វ សឹមញុំាវា​ ។ អ្នកអាចញុំាវាជារៀងរាល់ព្រឹក ដើម្បីការពារក្អក ។ វាមិនត្រឹមព្យាបាលក្អកទេ តែវាក៏ជួយអ្នកជៀសឆ្ងាយពី ជំងឺផ្តាសាយ និង ឈឺកផងដែរ ។

Thursday, January 28, 2016

“១៤ ថ្ងៃ​” ដើម្បី​មាន​សុខភាព​ល្អ​ឡើង​វិញ​



​ការ​មាន​សុខភាព​ល្អ គឺជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន ប៉ុន្តែ មនុស្ស​ភាគច្រើន មិន​អាច​ធ្វើ​វា​បាន​នោះ​ទេ គឺ​បាន​តែ​ចង់ ហើយ​មិន​អនុវត្ត​។ ពេលខ្លះ ដឹងថា អាហារ​នោះ​មិន​ល្អ​ហើយ ប៉ុន្តែ ចិត្ត​ចេះតែ​ចង់ ហើយ​ញ៉ាំ​វា​ទៀត​។​
​យ៉ាងណាមិញ ប្រសិនបើ​អ្នក​ចាប់ផ្តើម​បាន​ល្អ និង​អនុវត្ត​តាម​ការណែនាំ​ខាងក្រោម​នេះ ធានា​ថា​អ្នក នឹង​មាន​សុខភាព​ល្អ​ឡើងវិញ ក្នុង​រយៈពេល​ត្រឹមតែ ១៤ ថ្ងៃ​ប៉ុណ្ណោះ ហើយ​អ្នក​គួរតែ​បន្ត​វា​ទៅ​មុខ​ទៀត​។​
​ព្រីន​តារាង​មុខម្ហូប​ពីរ៉ាមី​ត ដែល​បញ្ជាក់​អំពី​កាឡូរី និង​អ្វី​ដែល​អ្នក​ត្រូវ​ញ៉ាំ​តិច និង​អ្វី​ដែល​អ្នក​ត្រូវ​ញ៉ាំ​ច្រើន​។​
​ក្រោយ​ពីព្រី​នហើយ ត្រូវ​អនុវត្ត​ឲ្យបាន មិនមែន​ទុកចោល​នោះទេ​។​
​ញ៉ាំ​ផ្លែឈើ​
​បើ​អ្នក​មិន​ចូល​ចិត្ត​ទំពារ​ផ្លែឈើ​ទេ អ្នក​អាច​កិន ឬ​ក្រឡុក​យក​តែ​ទឹក​ញ៉ាំ​បាន​។ បន្លែ ក៏​ដូចគ្នា​ដែរ គឺ​កៀប​យក​តែ​ទឹក គឺ​បាន​ហើយ​។​
​ញ៉ាំ​បន្លែ​
​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​? អញ្ចឹង ញ៉ាំ​ទឹក​ប៉េងប៉ោះ​កៀប​វិញ​ទៅ​។ ការ​ខាំ​ការ៉ុត​ញ៉ាំ​លេង ក៏​ជា​ជម្រើស​មួយ​ល្អ​ដែរ​។ ចុះ​ចំណែក​ឯ​សាឡាដ៍​បារ​វិញ យាង​ម៉េច​ដែរ​?
​ហាត់ប្រាណ​
​បើ​អ្នក​មិន​ចូល​ចិត្ត​ហាត់ប្រាណ​យូរ អញ្ចឹង សាកល្បង​ហាត់ប្រាណ ឲ្យបាន​ត្រឹម​តែ​ការ​ច្រៀង​ចម្រៀង ២០ បទ​គឺ​បាន​ហើយ​។ ម្យ៉ាងទៀត អ្នក​អាច​ហាត់ប្រាណ នៅ​ពីមុខ​ទូរទស្សន៍​បាន​។​
​ញ៉ាំ​ទឹក ជំនួស​ភេសជ្ជៈ​នានា​
​អ្នក​ប្រហែលជា​ចូលចិត្ត​កាហ្វេ ឬ​ទឹកក្រូច ប៉ុន្តែ អ្នក​គួរតែ​ដល់ពេល ដែល​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នេះ​ចោល​ហើយ​។​


ដឹង​អត់ថា​ដាក់​របស់​ដូច​ក្នុង​រូប​នេះ​ក្រោម​អណ្តាត​មាន​អ្វី​កើតឡើង​ដែរ​ទេ​?

កា​រលាយ​ចូលគ្នា​នៃ​អំបិល និង​ស្ករស​មិនសូវ​ជា​រឿង​មួយ​ល្បី​នោះទេ ប៉ុន្តែ​នៅពេល​យើង​និយាយ​អំពី​បញ្ហា​នៃ​ការ​គេង​វិញ ការប្រើ​រូបមន្ត​ខាងលើ​នេះ​អាច​ជា​រឿង​មាន​ប្រយោជន៍​បំផុត​។

​គ្រឿងផ្សំ​ទាំងនេះ​អាច​មិន​ផ្តល់​សុខភាព​ដល់​យើង​ទេ បើសិនជា​ញ៉ាំ​ក្នុង​ចំនួន​ច្រើន ប៉ុន្តែ​បើ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​វិញ​នោះ វា​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​ច្រើន​ដូចជា លុបបំបាត់​ការ​គេង​មិន​លក់ ឈឺក្បាល និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។​
បើសិនជា រាងកាយ​អ្នកបង្កើន​ចំនួន Serotonin ក្នុង​ខ្លួន​តាមរយៈ​អំបិល និង​ស្ករ​នោះ វា​ពិតជា​មាន​ប្រយោជន៍​ដល់​ការបំពាត់​ភាព​ស្ត្រេ​ស​ក្នុង​រាងកាយ​ជាមិនខាន​។

​គ្រឿងផ្សំ​៖
•​    ​ស្ករត្នោត ៥​ស្លាបព្រា​កាហ្វេ​
•​    ​អំបិល ១​ស្លាបព្រា​កាហ្វេ​
 
​ចូរ​យក​គ្រឿងផ្សំ​ទាំងពីរ​នេះ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ល្អ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​ក្រឡ​កែវ​មួយ​។
ការណែនាំ​
អ្នក​គួរតែ​យក​ល្បាយ​ខាងលើ​នេះ​បន្តិច​ដាក់​នៅ​ក្រោម​អណ្តាត​មុនពេល​ចូល​គេង បន្ទាប់មក វា​នឹង​រលាយ​អស់​ក្នុង​រយៈពេល​ពីរ​នាទី​ក្រោយ​។
សារធាតុ Natrium ដែល​មាន​ក្នុង​អំបិល​នឹង​ជួយ​បង្កើន​ថាមពល ព្រមទាំង​ជួយ​ឱ្យ​កោសិកា​ដកដង្ហើម​បាន​ធម្មតា​ទៀត​នៅពេល​មាន​គ្លុយកូស​នៅ​ពី​លើ​។
​អំបិល និង​ស្ករ​គឺជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​បំផុត​នៅពេល​យើង​និយាយ​អំពី​ភាព​តានតឹង​ដែលនាំឱ្យ​មនុស្ស​មិន​អាច​សម្រាក ឬ​គេង​លក់​នៅ​ពេលយប់ ព្រមទាំង​បណ្តាលឱ្យ​អតុល្យភាព​ក្នុង​ការរំលាយ​អាហារ​៕

ឈប់គេងស្រមុកក្នុងពេលមួយសប្តាហ៍? តើអាចទៅរួចទេ?


ការគេងស្រមុក ធម្មតា គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដ៏គួរឲ្យរំខាន និងទូទៅបំផុតដែលធ្វើឲ្យមានការលែងលះ។ ទោះជាយ៉ាងណា វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះសំឡេងរំខានដ៏ឮនៅពេលរាត្រី ធ្វើឲ្យស្វាមីភរិយាជួបការលំបាក និងនាំទៅដល់ការគេងមិនគ្រប់គ្រាន់រ៉ាំរ៉ៃ បញ្ហាស្ត្រេស និងជម្លោះក្នុងគ្រួសារ។

តើការគេងស្រមុកគឹជាអ្វី?

ការគេងស្រមុក គឺជាការដកដង្ហើមឮៗក្នុងអំឡុងពេលគេង។ ជាធម្មតា មនុស្សមិនស្រមុកឡើយ ពោលគឺវាមិនមែនជាលក្ខខណ្ឌសរីរៈសាស្ត្រសម្រាប់មនុស្សនោះតេ។ សំឡេងរំខានដែលហៅថាស្រមុកនេះ ត្រូវបានបង្កឡើងដោយរំញ័រនៃរចនាសម្ព័ន្ធចុះខ្សោយរបស់បំពង់ច្រមុះ និងមាត់បំពង់ក ពោលគឺក្រអូមមាត់លើ និងក្រឡើត។
យោងតាមប្រភពជាច្រើន ក្នុងចំណោមមនុស្សវ័យ 30 ទៅ 60 ឆ្នាំ មានបុរស 44 ភាគរយ និង ស្ត្រី 28 ភាគរយគេងស្រមុក។ តួលេខនេះគឺខ្ពស់ណាស។

ហេតុអ្វីបានជាការគេងស្រមុកមានគ្រោះថ្នាក់?

  • ការគេងស្រមុក មានន័យថាច្រមុះឬបំពង់ក ត្រូវបានរាំងស្ទះដោយផ្នែក។ កាលណាមាន ការរាំងស្ទះផ្លូវខ្យល់កាន់តែធំ បរិមាណអុកស៊ីសែនត្រូវបានផ្គត់ផ្គង់ទៅរាងកាយទាំងមូលកាន់តែតិច។
  • ជាងនេះទៅទៀត ការគេងស្រមុក ធ្វើឲ្យហានិភ័យនៃ ការកកសារធាតុខ្លាញ់លើបំពង់អាទៃរបស់បំពង់កកើនឡើង ពោលគឺ ធ្វើឲ្យសរសៃឈាមដែលចិញ្ចឹមខួរក្បាលរួមតូច។
  • អ្នកដែលគេងស្រមុក ជាញឹកញាប់ក៏មានបញ្ហា អត់ដង្ហើមពេលគេងផងដែរ នេះគឺជាការស្ទះម្តងម្កាលនៅក្នុងការដកដង្ហើមដែលអាចមានរយៈពេលរហូតដល់ដប់វិនាទី ឬយូរជាងនេះ។ តាមសរីរៈសាស្ត្រ ការអត់ដង្ហើមពេលគេង គឺស្រដៀងគ្នានឹងការគេងស្រមុក។ ប៉ុន្តះនៅក្នុងករណីនេះ សាច់ដុំផ្អាកដំណើរការដែលមិនមែនធ្វើឲ្យស្ទះផ្លូវខ្យល់មួយផ្នែកនោះទេ គឺស្ទះទាំងស្រុងតែម្តង ដែល អាចប៉ះពាល់ដល់អាយុជីវិតបាន។

មូលហេតុនៃការគេងស្រមុក

  • លក្ខណៈពិសេសកាយវិភាគសាស្ត្រនៃរចនាសម្ព័ន្ធរបស់ច្រមុះបំពង់ក និងជំងឺដែលប៉ះពាល់ដល់ផ្លូវដំណកដង្ហើមខាងលើ
  • ជំងឺទាក់ទងនឹងអាយុនៅក្នុងសាច់ដុំ។ នៅក្នុងករណីនេះ សាច់ដុំដែលបានចុះខ្សោយ ទុកឲ្យផ្លូវខ្យល់បើកនៅពេលគេង។
  • ការបង្រួមតូចនៃផ្លូវខ្យល់។ ការគេងស្រមុកបែបនេះ ជាធម្មតាទាក់ទងជាមួយសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។

តើការគេងស្រមុក អាចព្យាបាលបានដែរឬទេ? មតិអ្នកវិទ្យាសាស្ត្រខាងដំណេក៖


វេជ្ជបណ្ឌិត ម៉ាទីន ខូលមែន អ្នកវិទ្យាសាស្ត្រសខាងដំណេក (បទពិសោធន៍ជាក់ស្តែង 22 ឆ្នាំ)
បច្ចុប្បន្ននេះ មិនសូមមានវិធីព្យាបាលច្រើនសម្រាប់ការគេងស្រមុកនោះទេ។ ការវះកាត់នៅក្នុងប្រហោងរន្ធច្រមុះ អាចធ្វើឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ជំងឺរលាកច្រមុះ ដែលជាជំងឺពិបាកព្យាបាលផងដែរ។ មានថ្នាំបន្តក់ពិសេស ប៉ុន្តែថ្នាំនោះមានតម្លៃថ្លៃ និងមានប្រសិទ្ធិភាពបណ្តោះអាសន្នប៉ុណ្ណោះ ណាមួយវាពិបាករកនៅក្នុងប្រទេសទៀតផង។

វេជ្ជបណ្ឌិត អេម៉ា រ៉ូសម៉ាន់ អ្នកវិទ្យាសាស្ត្រសខាងដំណេក (បទពិសោធន៍ជាក់ស្តែង 11 ឆ្នាំ)
ការគេងស្រមុក អាចត្រូវបានព្យាបាលបណ្តោះអាសន្នដោយប្រើរូបមន្តប្រព័ន្ធព្យាបាលមេរោគ។ ការព្យាបាលនោះគឺ ការដាក់ថ្នាំគ្រាប់ដែលអាចលេបបាននៅក្រោមអណ្តាត ប៉ុន្តែវិធីសាស្ត្រព្យាបាលនេះ កំពុងត្រូវបានតស៊ូមតិនៅឡើយក្នុងចំណោមវេជ្ជបណ្ឌិតឈានមុខនានា ពីព្រោះតែផលប៉ះពាល់មិនល្អរបស់ឱសថប្រភេទនេះ។

វេជ្ជបណ្ឌិត ហេលេណា ណីកូលីនី អ្នកវិទ្យាសាស្ត្រសខាងដំណេក (បទពិសោធន៍ជាក់ស្តែងជាង 30 ឆ្នាំ)
មកដល់បច្ចុប្បន្ននេះ វិធីសាស្ត្រដ៏មានប្រសិត្ធិភាព និងល្អបំផុតសម្រាប់ព្យាបាលការគេងស្រមុកគឺ ដង្កៀបពិសេស Snore Clinch ដែលនឹងជួយឲ្យអ្នករួចផុតពីការគេងស្រមុកអស់រយៈពេលជាយូរមកហើយ។ ឧបករណ៍ដែលមានប៉ាតង់ត្រឹមត្រូវនេះ ពិតជាសុវត្ថិភាពបំផុត ពោលគឺវាគ្មានផលប៉ះពាល់ឡើយ ហើយវាងាយស្រួលប្រើទៀតផង។ គុណសម្បតិ្តចម្បងរបស់ដង្កៀបនេះ ប្រៀបធៀបជាមួយការព្យាបាលផ្សេងទៀតគឺ ប្រសិទ្ធិភាពស្ថិតស្ថេរ និងវិជ្ជមានបន្ទាប់ពីប្រើប្រាស់ជាលើកដំបូង។ ផលិតផលនេះ គឺជាការបង្កើតថ្មីបំផុតរបស់សហការីអាមេរិករបស់យើង។
លក្ខណៈពិសេសរបស់ដង្កៀប Snore Clinch
  • ជាសះស្បើយពីការគេងស្រមុក 100%
  • ផលិតផលសុវត្ថិភាព
  • ជួយព្យាបាលបញ្ហាហៀរសំបោរ
  • បំបាត់ការសង្កៀតធ្មេញនៅពេលគេង
  • ផលិតពីស៊ីលីកូនគ្មានជាតិពុល និងពីធម្មជាតិ
  • បង្កើនបរិមាណអុកស៊ីសែននៅក្នុងឈាម
សំណួរ "តើគេអាចឈប់ស្រមុកក្នុងរយៈពេលមួយសប្តាហ៍ដែរឬទេ" ត្រូវបានឆ្លើយតបយ៉ាងច្បាស់លាស់ដោយវេជ្ជបណ្ឌិតគ្រប់រូបថា៖ " បាទ គឺវាអាចទៅរួច"។

សេចក្តីណែនាំសម្រាប់ការប្រើប្រាស់៖

1. ទាញចុងដែលអាចបត់បែនបានរបស់ផលិតផល។
2. ដាក់នៅក្នុងរន្ធច្រមុះដោយប្រុងប្រយ័ត្ន ធ្វើយ៉ាងណាឲ្យអ្នកមានអារម្មណ៍ថាមានផាសុកភាព
3. រុញថ្មមៗចូលទៅក្នុងច្រមុះដើម្បីប្រាកដថាផលិតផលត្រូវបានបញ្ចូលដោយសុវត្ថិភាព។
មិនចាំបាច់ពាក់ Snore Clinch ពេញមួយរាត្រីឡើយ។ លោកអ្នកអាចទាញវាចេញនៅពាក់កណ្តាលរាត្រី ហើយជាធម្មតា នឹងគ្មានការស្រមុក ឬការសង្កៀតធ្មេញកើតឡើងនៅក្នុងរាត្រីនោះឡើយ។ ដង្កៀប Snore Clinch ងាយស្រួលថែរក្សា៖ គ្រាន់តែលាងវាជាមួយសាប៊ូ ហើយជូតវាឲ្យស្អាតដោយប្រើក្រណាស់ស្ងួត គឺជាការស្រេច។
ដង្កៀប Snore Clinch ងាយស្រួលថែរក្សា៖ គ្រាន់តែលាងវាជាមួយសាប៊ូ ហើយជូតវាឲ្យស្អាតដោយប្រើក្រណាស់ស្ងួត គឺជាការស្រេច។
ដង្កៀបនេះ ត្រូវបានផលិតឡើងពីសារធាតុមិនពុលពីធម្មជាតិ និងមិនមានការណែនាំប្រឆាំងការប្រើ ហើយវា ស័ក្តិសមបំផុតសម្រាប់បុរសស្ត្រីគ្រប់វ័យ។
ដង្កៀប Snore Clinch គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការគេងស្រមុក!

Thursday, January 21, 2016

ត្រយ៉ូងចេកដុតអាចព្យាបាលជំងឺទឹកនោមផ្អែម

មនុស្សភាគច្រើនតែងតែយក​ត្រយ៉ូង​ចេក​ធ្វើជាបន្លែ​ជ្រលក់ជាមួយទឹកប្រហុក ធ្វើជាល្បោយនំបញ្ចុកឬយកទៅស្ងោរ​
ជាដើម។ ប៉ុន្តែអ្នក​ទាំងនោះមិនទាន់ដឹងថា​ ត្រយ៉ូង​ចេក​គឺជាឱសថ​​សម្រាប់ព្យាបាល​ជំងឺទឹកនោមផ្អែមនោះទេ។ ដូច្នេះ
ហើយ​ថ្ងៃនេះគេហទំព័រយើងខ្ញុំនឹង​បង្ហាញពីរបៀប​យកត្រយ៉ូងចេក​ធ្វើជាឱសថ​ដូចខាងក្រោម៖

វិធីសាមញ្ញៗ៖
យកត្រយ៉ូងចេក​ទៅដុតឬអាំងឲ្យខ្លោចសំបកខាងក្រៅ ហើយយកទៅដាំទឹកអោយពុះ។ បន្ទាប់មកផឹកទឹកនេះឲ្យបាន
​ច្រើនតាមដែលអាចធ្វើទៅបានតាំងពីថ្ងៃដំបូងរហូតដល់៧ថ្ងៃ ។ ប្រសិនបើ​អ្នកជំងឺទឹកនោមផ្អែម​ផឹកបានរយៈពេល ២
ទៅ ៣ថ្ងៃ​មាន​អាការៈធ្វើទុក្ខក្នុងខ្លួនតិចៗ បង្ហាញថា​ថ្នាំ​កំពុងតែមាន​ប្រសិទ្ធិភាព ហើយ​ត្រូវបន្ត​រហូតដល់៧ថ្ងៃ។

អ្នកអាចដាំផឹកជាប្រចាំ ប៉ុន្តែ​មិនចាំបាច់ទៀងទាត់ដូច​រយៈពេល៧ថ្ងៃដំបូងនោះទេ ។ រូបមន្ត​នេះត្រូវបានអ្នកជំងឺទឹក
នោមផ្អែមជាច្រើនអនុវត្តបាន​ជោគជ័យ ហើយ​គ្មាន​បង្កគ្រោះ​ថ្នាក់​អ្វីឡើយ៕

ស្លឹកត្របែក អាចបញ្ឈប់ការជ្រុះសក់ និង​ជួយឲ្យសក់ឆាប់ដុះឡើងវិញ មាន​ប្រសិទ្ធិភាព ១០០%

ពិតជា​មិន​គួរឲ្យ​ជឿមែន អ្នកជំនាញ​ជាច្រើនបាន​អះអាងថា ស្លឹកត្របែក​អាច​បញ្ឈប់ការជ្រុះសក់ និង​​ជួយឲ្យ​សក់ឆាប់ដុះ​លូតលាស់​ឡើងវិញ ប្រសិន​បើ​អ្នកអនុវត្តជា​ប្រចាំ។ ស្លឹក​ត្របែក​​មា​នប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការបង្កើន ​ប្លាកែត សម្រាប់អ្នកដែលមាន​ជំងឺគ្រុនឈាម ហើយ​វា​ក៏អាចការពារ​បញ្ហាជ្រុះសក់ផងដែរ។
1453340592.1
1453340592.1
ហេតុអ្វីបាន​ជាស្លឹកត្របែកជាឱសថដ៏ល្អសម្រាប់សក់?
ស្លឹកត្របែក​មាន​អត្ថប្រយោជន៍​ខ្លាំង ដោយសារតែវាសម្បូរទៅដោយ​វីតាមីន B ហើយ​វីតាមីន​នេះ​មាន​សារៈសំខាន់បំផុត​ក្នុងការការពារ​មិន​ឲ្យសក់ខូច និង​ជួយឲ្យ​សក់​ឆាប់ដុះ​លូតលាស់មកវិញ។
តើអ្នកត្រូវធ្វើដូចម្តេចខ្លះ?
អ្វីដែលអ្នកត្រូវធ្វើនោះគឺ ចម្អិន​ស្លឹកត្របែកមួយក្តាប់តូចជាមួយនឹង​ទឹក ១លីត្រ ប្រមាណជា ២០នាទី។ បន្ទាប់មកទុកភេជ្ជសៈ​មួយនឹងឲ្យត្រជាក់។
របៀបប្រើ៖
ពេលដែលល្បាយនេះ​ត្រជាក់ហើយ សូមអនុវត្តនៅលើ​ស្បែកក្បាលឲ្យសព្វល្អ ហើយ​ម៉ាស្សាថ្នមៗក្នុងរយៈពេលប្រហែលជា ១០ នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយនឹងទឹក​ក្តៅឧណ្ឌៗ។
វិធីម្យ៉ាង​ទៀត​ អ្នក​អាចអនុវត្ត​ដូច​ចំណុចខាងលើនេះ ប៉ុន្តែ​ត្រូវ​ទុកពេញមួយយប់​ ទើប​លាងសម្អាត​នៅពេល​ព្រឹកឡើង។ នេះគឺជា​វិធីសាស្ត្រដែលមាន​ប្រសិទ្ធិភាព​ខ្លាំងបំផុត។
ការប្រើល្បាយ​នេះបា​នទៀងទាត់ អាចជួយពង្រឹង​សក់ ឬសសក់ ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល ២ ទៅ ៣ប៉ុណ្ណោះ។ ដូច្នេះកុំរងចាំយូរ សូមព្យាយាម​អនុវត្ត​ទាំងអស់​គ្នា៕​

Wednesday, January 20, 2016

រូបមន្តព្យាបាលជំងឺរើម ឱ្យជាសះស្បើយ ដោយធម្មជាតិ


Untitled-1

ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពង
បែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។ មានវិធីជាច្រើនយ៉ាងដើម្បីព្យាបាល
ជំងឺរើម តាមវិធីសាស្រ្តសម័យទំនើប និងបុរាណ (ធម្មជាតិ)។
ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗមួយចំនួនខាងក្រោមដែលអាចជួយ
ព្យាបាលជំងឺរើម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័សដោយធម្មជាតិ។
វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ ១កូនចានគោម  លាយជាមួយនឹងទឹកឃ្មុំ  ១ស្លាប
ព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាប ឬបិទ នៅលើស្បែកកន្លែងកើតជំងឺរើម  ជាការ
ស្រេច។
វិធីទី២៖ សូមយកម្ស៉ៅដើមឈើឯម (liquorice powder) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង
ទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើស្បែកកន្លែងមានជំងឺរើម។
វិធីទី៣៖ សូមយកខ្ទឹមស ៥ ទៅ៦ ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកកន្លែងមានជំងឺរើម
ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសម្អាតលាងទឹកចេញ៕

គ្រោះថ្នាក់​នៃ​ការ​បរិភោគ​សាច់​ជ្រូក​ឆៅ (ជ្រូក​ចុង​អង្ករ) អាច​ធ្វើ​អោយ​មាន​តេញ៉ា​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នកបាន

ការបរិភោគសាច់ឆៅ និងបន្លែឆៅ ពិតជា ធ្វើអោយរាង កាយអ្នក ប្រឈមមុខនឹង គ្រោះថ្នាក់ ខ្លាំងណាស់ ជាពិសេសគឺ សាច់ជ្រូក ឆៅតែម្តង ព្រោះថា នៅក្នុង សាច់ជ្រូកឆៅ ជារឿយៗ មានផ្ទុក ទៅដោយ ពងរបស់ ពពួក ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ ដែលមាន ដូចជា តេញ៉ា, ព្រូន និងអៀន ជាដើម។ ហើយនៅ ក្នុង ប្រទេស កម្ពុជា យើងនេះ ក៏មាន សត្វជ្រូក ដែលមានផ្ទុក ទៅដោយ ពពួកប៉ារ៉ាស៊ីត នៅក្នុងខ្លួន របស់វាច្រើន ផងដែរ ដែលគេតែង ហៅវាថា “ជ្រូកចុងអង្ករ”។
Cover
ចំពោះ ពងរបស់ប៉ារ៉ាស៊ីត នៅក្នុង ប្រភេទ សាច់ជ្រូក ចុងអង្ករ នេះដែរ គឺវា មើលទៅ ដូចជា គ្រាប់អង្ករ អញ្ចឹង តែសូមកុំ ច្រលំណា វាគឺជា ពងរបស់ តេញ៉ា ឬក៏ព្រូនទេ។ ហើយប្រសិនបើ លោកអ្នក បរិភោគវា ទាំងឆៅ ឬមិន បានចម្អិន អោយឆ្អិន ល្អនោះ វានឹងមិន ងាប់ឡើយ ហើយកាលណា ដែលអ្នក បរិភោគវា ចូលទៅក្នុង ពោះហើយនោះ វានឹង រីករាលដាល ទៅកាន់ ផ្នែកផ្សេងៗ នៅក្នុង រាងកាយ របស់អ្នក បានយ៉ាងងាយ ដែលអ្វីគួរ អោយខ្លាច ជាងគេនោះ គឺវាអាច ជ្រៀតចូល ទៅក្នុង ខួរក្បាល របស់អ្នកបាន ផងដែរ។
ជាមួយគ្នានេះដែរ លោក វេជ្ជបណ្ឌិត Effrossyni Gkrania ក៏បាន មានប្រសាសន៍ អោយដឹងដែរ ថា កាល ពីឆ្នាំ 2013 លោកបាន រកឃើញ តេញ៉ា មួយប្រភេទ នៅក្នុង ខួរក្បាល របស់បុរស ជនជាតិអង់គ្លេសម្នាក់ ដោយបុរស ម្នាក់នោះ ឧស្សាហ៍ មានអាការៈ ឈឺក្បាលខ្លាំង។ លោក វេជ្ជបណ្ឌិត ក៏បានបន្ថែម ទៀតថា ក្រោយពី តេញ៉ានោះ បានបង្ក អោយបុរស ម្នាក់នោះ ឈឺក្បាលខ្លាំង ហើយវាក៏ បានធ្វើអោយ ជើងរបស់គាត់ ចុះខ្សោយ ផងដែរ បន្ទាប់មក ក៏ឈាន ទៅរក ការប្រកាច់ តែម្តង។ ចំពោះវិធីសាស្រ្ត ព្យបាល នៅក្នុង ពេលនោះ គឺគាត់បាន សម្រេចចិត្ត ធ្វើការ វះកាត់ យកតេញ៉ានោះ ចេញតែ ម្តង ព្រោះតែ កាលនោះ ថ្នាំមិនទាន់មាន នៅឡើយ។ ទើបតែ ថ្មីៗនេះ មានថ្នាំមួយ ប្រភេទ ត្រូវបានគេរកឃើញ ដោយពេទ្យ មួយក្រុម នៃសាកលវិទ្យា Cambride ដែលពិត ជាមាន ប្រសិទ្ធិភាព ចំពោះជម្ងឺនេះ ដោយថ្នាំនោះ មានឈ្មោះថា “Praziqantil”។
1
យ៉ាងណាមិញ ចំពោះគ្រោះថ្នាក់ ដែលធ្វើអោយ ជ្រៀតចូល ទៅដល់ ខួរក្បាល នេះដែរ មិនសូវជា មាន ច្រើន ប៉ុន្មានទេ តែអ្វីដែល គេសង្កេតឃើញ ជាច្រើននោះ គឺវាមាន តែនៅក្នុង ពោះវៀន និងផ្នែកមួយចំនួន នៃរាងកាយ តែប៉ុណ្ណោះ។ ហើយរោគសញ្ញា នេះដែរ គ្រាន់តែ លោកអ្នក លេបថ្នាំទម្លាក់ សត្វល្អិត នឹងជា សះស្បើយ វិញហើយ តែប្រសិនបើ ចង់ច្បាស់ ជាងនេះ យល់ល្អ គួរតែ ទៅអោយ គ្រូពេទ្យពិនិត្យ និងសុំយោបល់ ពីគ្រូពេទ្យ ទើបប្រសើរ ជាជាង។
ម្យ៉ាងវិញទៀត គួរបញ្ឈប់ ការបរិភោគ បន្លែឆៅ ឬក៏សាច់ឆៅទៅ ជាពិសេស សាច់ជ្រូកឆៅ តែម្តង ប្រសិនបើ អ្នកមិនចង់ អោយមាន រឿងរ៉ាវ អាក្រក់កើតឡើង មកលើ សុខភាព របស់អ្នក ដូចអ្វីដែល យើងបាន រៀបរាប់ ប្រាប់ ពីខាងលើ។

Tuesday, January 19, 2016

ការពារ​មិនឲ្យ​មាន​ស្នាម​អ៊ុច​ខ្មៅ ងាយ​តើ​!

ការពារ​មិនឲ្យ​មាន​ស្នាម​អ៊ុច​ខ្មៅ ងាយ​តើ​!ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​ដែល​មាន​លើ​មុខ​ភាគច្រើន​សុទ្ធ​តែ​កើត​ពី​ការ​ ហារ​ថ្ងៃ​ក្តៅ​ច្រើន ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិន​ឱ្យ​មុខ​អ្នក​មាន​ស្នាម​ អ៊ុច​ខ្មៅ​ទាំងនោះ​ទៅ​?
​ពេល​ចេញ​ទៅ​ក្រៅ ត្រូវការពារ​មុខ​ឱ្យបាន​ល្អ​
​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​៤ បើ​អ្នក​អាច​ចៀស​មិន​ចេញ​ក្រៅ​បាន សូម​អ្នក​កុំ​ចេញ​ឲ្យសោះ ព្រោះ​នៅ​ចន្លោះ​ពេល​នេះ កម្តៅ​នៃ​ព្រះអាទិត្យ​គឺ​ខ្លាំង ដូចនេះ​វា​ងាយ​ធ្វើឱ្យ​មុខ​អ្នក​មាន​ស្នាម​ទាំងនោះ​ណាស់ ប៉ុន្តែ​បើ​អ្នក​ត្រូវតែទៅ​ក្រៅ​ដោយ​ខាន​ពុំ​បាន អ្នក​អាច​លាបឡេ​ការពារ​កម្តៅថ្ងៃ ពាក់​អាវដៃវែង ឬ​កាន់ឆ័​ត្របាន​។​ផឹកទឹក​ប៉េងប៉ោះ​រាល់ថ្ងៃ​
​អ្នក​អាច​ផឹកទឹក​ប៉េងប៉ោះ​មួយ​ថ្ងៃ​មួយ​កែវ ឬ​បរិភោគ​ប៉េងប៉ោះ​បាន ព្រោះ​វា​មាន​វីតាមីន​C​ដែល​អាច​ការពារ​អ្នក​មិនឲ្យ​មាន​ស្នាម​ទាំងនោះ ថែម​ទាំង​អាច​ធ្វើឱ្យ​ស្នាម​ទាំងនោះ​មាន​ពណ៌​រាក់​ទៀតផង​បើ​អ្នក​កើត​លើ​មុខ ​រួច​។

ប្រើ​ទឹក​លាង​អង្ករ​លុបមុខ​
​អ្នក​អាច​ប្រើ​ទឹក​លាង​អង្ករ​មក​ម៉ាស្សា​លើ​មុខ​អ្នក​បាន​ចំនួន​៣ ​នាទី រួច​ទើប​យក​ទឹក​ធម្មតា​មក​លាង​ចេញ​ក្រោយពេល​ដែល​អ្នក​ប្រើ​ហ្វ​មលាង​មុខ​រួច ព្រោះ​នៅក្នុង​ទឹក​នោះ​មាន​វីតាមីន​B និង​E​ដែល​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ទន់ ថែមទាំង​អាច​ការពារ​មិន​ឱ្យ​ស្នាម​អ៊ុច​ខ្មៅ​លេច​ឡើងលើ​មុខ​អ្នក​ទៀតផង​។​
អាហារ​
​អ្នក​មិន​ត្រូវ​ផឹក​កាហ្វេ តែ​ចាស់ ជក់បារី និង​ផឹកស្រារ​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់ ថែម​ទាំង​ងាយ​ឡើង​នូវ​ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​ទៀតផង​។​

ទឹក​ក្រូចឆ្មារ​លុបមុខ​
​អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​មក​លុបមុខ​បាន ព្រោះ​វា​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ស ថែម​ទាំង​អាច​ធ្វើឱ្យ​ស្នាម​ទាំងនោះ​មាន​ពណ៌​រាក់​ទៀតផង​។​

ត្រសក់​
​អ្នក​អាច​យក​ត្រសក់​មក​បិត​លើ​មុខ​អ្នក​បាន ព្រោះ​នៅក្នុង​ត្រសក់​មាន​វីតាមីន​C និង​ជាតិ​ទឹក​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​មុខ​អ្នក​មាន​សំណើម​ជានិច្ច ថែម​ទាំង​ជួយ​ឱ្យ​អ្នក​ឆាប់​ដុះ​ស្បែក​ថ្មី​ទៀតផង​។​

​វីតាមីន​
​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​C​ដូចជា ៖ ផ្លែ​ឳ​ឡឹ​ក ទឹកឃ្មុំ ត្រឡាច និង​ប៉េងប៉ោះ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​E ដូចជា ៖ ការ៉ុត ផ្លែ​ទ្រាប់ និង​ថ្លើម​មាន់​ជាដើម នោះ​មុខ​អ្នក​នឹង​មិន​ងាយ​មាន​ស្នាម​អ៊ុច​ខ្មៅ​ឡើយ​៕

ក្លិនមាត់​ និង​បញ្ហា​មាត់​ធ្មេញ​

ក្លិនមាត់​ គឺ​ជា​បញ្ហា​ដ៏​គួរ​រំខាន​ ដែល​មនុស្ស​ជា​ច្រើន​បារម្ភ ​ព្រោះ​វា​គឺ​ជា​ឧបសគ្គ​មួយ​នៃ​ការ​និយាយ​ទំនាក់​ទំនង​គ្នា។​ ប្រការ​នេះ​ហើយ​ ទើប​មនុស្ស​ជា​ច្រើន​ យក​ចិត្ត​​ទុក​​​ដាក់​លើ​សុខភាព​ មាត់​ធ្មេញ​ ព្រោះ​វា​មាន​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ក្លិន​មាត់.​..។
+ធ្វើ​ដូចម្តេច​ ទើប​ដឹង​ថា ​មាន​ក្លិន​មាត់​មិន​ល្អ​ ?
វិធីងាយ ​បំផុត ​គឺ​សួរ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​។ តែ​ប្រសិន​បើ​អ្នក​មិន​ហ៊ាន​ អាច​សាក​ល្បង​ដោយ​ខ្លួន​ឯង ​ដោយ​យក​ដៃ​ទាំង២​ មក​បាំង​មាត់ ​រួច​ហា​មាត់ ​និង​ដក​ដង្ហើម​ឱ្យ​ខ្លាំងៗ​ រួច​ស្រូប​និង​ដក​ដង្ហើម​ឱ្យ​ជ្រៅ​ភ្លាមៗ​។
+ហេតុ​អ្វី​បាន​ជា​មាន​ក្លិន​មាត់​ ?
មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ក្លិនមាត់ ​បណ្តាល​មក​ពី​​កត្តា​២​យ៉ាង​ គឺ ​៖



១. បញ្ហាសុខភាពមាត់-ធ្មេញ ៖ បណ្តាលមកពីកត្តាតូចៗ មួយចំនួនទៀត ដូចជា ៖
-ធ្មេញពុក ៖ បណ្តាលមកពីមេរោគ (Streptococcus) ដែលតោង ជាប់ជាមួយបាក់តេរី នៅលើផ្ទៃធ្មេញ ដោយសារតែកំណកអាហារពពួកម្សៅ និងស្ករ បង្កឱ្យក្លាយជាអាស៊ីដឡាក់ទិក (Lactic Acid) និងអាស៊ីដផ្សេងៗទៀត។ វាបំផ្លាញធ្មេញ បង្កឱ្យធ្មេញពុក សឹក និងប្រហោង ហើយបើបណ្តោយទុកយូរទៅ វានឹងបំផ្លាញកោសិកាប្រសាទខាងក្នុង ជាហេតុធ្វើឱ្យមានក្លិនមាត់។
-រលាកអញ្ចាញ ៖ មូលហេតុសំខាន់គឺមកពីកំណកបាក់តេរី ដែលតោង ជាប់អញ្ចាញធ្មេញ។ នៅពេលវាតោងជាប់យូរទៅ ទឹកមាត់ដែលមានសារធាតុរ៉ែផ្សេងៗ នឹងមានប្រតិកម្មជាមួយកំណកអាហារទាំងនោះ បង្កឱ្យក្លាយជា កំណកកំបោរ។ នៅពេលបណ្តោយទុកវាកាន់តែយូរ នោះវានឹងធ្វើឱ្យអញ្ចាញធ្មេញ រលាកកាន់តែខ្លាំងជាងមុន ព្រោះអញ្ចាញធ្មេញ មានគ្រាប់ឈាមស ឬកោសិកា ដែលប្រឆាំងនឹងការរលាក ធ្វើឱ្យអ្នកឈឺខ្លាំង នៅត្រង់អញ្ចាញធ្មេញ និងពិបាក ទំពាអាហារ។
-ដុសធ្មេញ មិនបានស្អាតល្អ ៖ ធ្វើឱ្យកម្ទេចអាហារ នៅតោងជាប់នឹងធ្មេញ និងបង្កជាក្លិនមិនល្អ។
ការជក់បារី ៖ ធ្វើឱ្យជាតិនីកូទីន (Nicotine) ក្លាយជាកំណកកំបោរ នៅលើធ្មេញ។
-មានកម្ទេចអាហារនៅជាប់ធ្មេញពុក ៖ ធ្វើឱ្យវារលួយ និងធ្វើឱ្យធ្មេញ ប្រហោងកាន់តែធំជាងមុន។
-ការដាក់ធ្មេញសិប្បនិម្មិត ដែលមិនល្មមនឹងអញ្ចាញធ្មេញ ៖ ឬគេងដោយ មិនដោះធ្មេញចេញ អាចធ្វើឱ្យកម្ទេចអាហារតូចៗដែលនៅតោងជាប់នឹងធ្មេញ មានប្រតិកម្ម ក្លាយជាបាក់តេរី នៅត្រង់បរិវេណធ្មេញសិប្បនិម្មិតនោះ។
-ទទួលទានអាហារដែលមានក្លិនខ្លាំង ៖ ដូចជា ខ្ទឹម កាពិ ជាដើម។
-មានដំបៅក្នុងប្រអប់មាត់ ៖ ធ្វើឱ្យមិនអាចសម្អាតធ្មេញបានស្អាតល្អ។
-ធ្មេញដុះមិនត្រង់ជួរ ៖ ធ្វើឱ្យសម្អាតធ្មេញមិនបានសព្វល្អ។
-ការពត់ធ្មេញ ៖ ធ្វើឱ្យសម្អាតធ្មេញមិនបានសព្វ។

-ការស្រោបធ្មេញមិនបានត្រឹមត្រូវ ៖ អាចធ្វើឱ្យមានកំណកអាហារតោងជាប់។
-ទើបតែដកធ្មេញ ៖ អាចធ្វើឱ្យសម្អាតមិនបានសព្វ ជាហេតុធ្វើឱ្យបាក់តេរី ក្នុងមាត់ លូតលាស់ បង្កឱ្យមានក្លិនមិនល្អ។
២. កត្តាខាងក្រៅដែលបង្កឱ្យមានក្លិនមាត់៖ ជំងឺរលាកភ្នាសច្រមុះ (Sinusitis) ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវអាហារ ជំងឺផ្តាសាយអាការទល់លាមក និងជំងឺក្រពះ...។
+បើមានបញ្ហាពាក់ព័ន្ធនឹងប្រអប់មាត់ គួរធ្វើយ៉ាងណា?
ការមានក្លិនមាត់មិនល្អនៅពេលព្រឹក គឺជារឿងធម្មតា ព្រោះនៅពេលអ្នកគេងលក់ មិនបាន ទទួលទានអាហារ ហើយថែមទាំងមិនបាននិយាយថែមទៀត។ ប៉ុន្តែ ក្លិន ខ្លាំង ឬខ្សោយ អាស្រ័យ លើបរិមាណទឹកមាត់។ ប្រសិនបើអ្នកមានទឹកមាត់ច្រើន និងថ្លា នោះអ្នកមិនសូវមានក្លិនមាត់ខ្លាំង ឡើយ តែបើមានទឹកមាត់តិច និងខាប់ នោះ អ្នកនឹងមានក្លិនមាត់មិនល្អឡើយ។
ដូចនេះ ប្រសិនបើក្លិនមាត់អ្នកមិនល្អ អ្នកគួររកវិធីកែខៃមួយចំនួនដូចខាងក្រោម ៖
១. ដុសធ្មេញឱ្យបានស្អាត និងត្រឹមត្រូវ ៖ ជាពិសេស ក្រោយពេលទទួលទានអាហាររួច។ វិធីខុសឆ្គងក្នុងការសម្អាតធ្មេញ គឺដុសធ្មេញខ្លាំងៗ ព្រោះវា មិនបានកម្ចាត់ក្លិនមាត់នោះឡើយ តែវាថែមទាំងធ្វើឱ្យ សឹក ធ្មេញថែមទៀត។
២. ប្រើអំបោះសម្អាតធ្មេញ ៖ ការដុសធ្មេញ តាមធម្មតា មិនអាចកម្ចាត់សំណល់ អាហារបាន ១០០%នោះឡើយ។ ដូច្នេះ ត្រូវប្រើអំបោះសម្អាតធ្មេញផង។ ភាគច្រើនគេសង្កេតឃើញថា បន្ទាប់ពី សម្អាតធ្មេញរួច ឃើញមានឈាម នោះវាបណ្តាលមកពីអ្នកសម្អាតធ្មេញមិនបានត្រឹមត្រូវ ទើបធ្វើឱ្យប៉ះពាល់ ដល់អញ្ចាញធ្មេញ។ ក្នុងករណីដែលអ្នកសម្អាតបានត្រឹមត្រូវហើយ នៅតែសង្កេតឃើញមានឈាម បង្ហាញថា អ្នកកំពុងកើតជំងឺរលាកអញ្ចាញធ្មេញ។ ដូចនេះ អ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យ ឱ្យបានរហ័ស។
៣. ដុសអណ្តាត ៖ ដើម្បីជួយបន្ថយក្លិនមាត់ ដោយសារតែផ្នែកខាងលើរបស់អណ្តាត មិនរាបស្មើ ទើបធ្វើឱ្យវាបង្កជាក្លិនមាត់ បានយ៉ាងងាយបំផុត។ ដូចនេះ ការដុសអណ្តាត អាចជួយបន្ថយបាក់តេរី ដែលជាមូលហេតុបង្កឱ្យមានក្លិនមាត់។
៤. បើមានអារម្មណ៍ថាមាត់ស្ងួត មានទឹកមាត់តិច ៖ អ្នកគួរទទួលទានទឹក ឱ្យបានច្រើន ជំនួសឱ្យការទទួលទានស្ករគ្រាប់ ឬថ្នាំបៀម ឬស្ករកៅស៊ូ ព្រោះការ ទទួលទានអាហារទាំងនោះ អាចបំបាត់បញ្ហានេះបានមួយរយៈតែប៉ុណ្ណោះ។ ម៉្យាងទៀត អ្នកមិនគួរប្រើទឹកថ្នាំខ្ពុរមាត់ ជាប្រចាំនោះឡើយ ព្រោះវាអាចធ្វើឱ្យបាត់បង់តុល្យភាព បាក់តេរីក្នុងប្រអប់មាត់ និងមិនគួរប្រើថ្នាំខ្ពុរមាត់ដែល មានសមាសធាតុផ្សំពីអាល់កុល នោះឡើយ។ ក្រៅពីនេះ អ្នកគួរជួបគ្រូពេទ្យ រាល់៦ខែម្តង ដើម្បី ពិនិត្យមាត់ធ្មេញ និងព្យាបាលបញ្ហានានា ដូចជា កម្ចាត់ កំណកកំបោរ ដែលជាមូលហេតុធ្វើឱ្យធ្មេញពុក និងការពារ មិនឱ្យធ្មេញពុក ជាពិសេស អ្នកត្រូវសម្អាតធ្មេញ អញ្ចាញធ្មេញ ឱ្យបានស្អាតជាប្រចាំ៕

មូលហេតុដែល​បណ្តាល​អោយ​យើង​របក​ស្បែក​លើ​ប្រអប់ដៃ ហើយ​នេះ​ជាវិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​ព្យាបាល​ជម្ងឺនេះ

ជំងឺរបកស្បែកគឺជាជំងឺម្យ៉ាង​ដែល​យើង​ទាំង​អស់​គ្នា​មិន​ចង់​អោយ​កើត​មាន​ លើ​ដៃ​របស់​យើង​ទេ ហើយ​ភាគ​ច្រើន​នៃ​ជំងឺ​របកស្បែក​លើ​ប្រអប់​ដៃ​នេះ គឺ​បណ្តាល​មក​ពី​ការ​រមាស់ ហើយពេលខ្លះក៏បង្ករ​អោយ​មានការ​ឈឺ​ចាប់​ផង​ដែរ។ ហើយថ្ងៃនេះ ខេមបូ រីផត ចង់បង្ហាញអ្នកទាំងអស់គ្នាពីកត្តាដែលបណ្តាលអោយ​មាន​ជម្ងឺ​នេះ និង វិធីសាស្រ្តតាមបែបធម្មជាតិដើម្បីព្យាបាលជម្ងឺនេះ។
cover
ដំបូងយើងនិយាយអំពីមូលហេតុដែលបណ្តាលអោយយើងរបកស្បែកលើប្រអប់ដៃ ការរបក​ស្បែក​នេះ​បណ្តល​មកពី៖
  • ស្បែកស្ងួត
  • បណ្តាលមកពីជម្ងឺសើស្បែក
  • មានជម្ងឺស្បែករបកក្រហម
  • អាចបណ្តាលមកពីអាកាសធាតុត្រជាក់ និង ស្ងួត
  • ការលាងដៃញឹកញាប់ពេក
  • ការរលាក
  • កង្វះវីតាមីននៅក្នុងខ្លួន
ដូច្នេះដើម្បីបញ្ចៀសជម្ងឺរបកស្បែកដែលបណ្តាលមកពីកត្តាខាងលើ អ្នកអាចអនុវត្តតាមវីធីសាស្រ្តតាម​បែប​ធម្មជាតិ​ខាងក្រោមដែលងាយស្រួល និង មិនសាំញ៉ាំច្រើន។
  1. ទឹកដោះគោជូរ ឬ យ៉ាអួរ
ទឹកដោះគោជូរ ឬ យ៉ាអួរ នេះគឺជាឱសថធម្មជាតិល្អបំផុត ប្រឆាំងនឹងជម្ងឺរបកស្បែកលើប្រអប់ដៃ ហើយអ្វី​ដែល​ធ្វើអោយទឹកដោះគោជូរ ជាឱសថធម្មជាតិដែលល្អសម្រាប់ស្បែកព្រោះ វាធ្វើអោយស្បែករបស់​យើង​ត្រជាក់ និង ផ្តល់សំណើមដល់ស្បែកបានល្អ។ នៅក្នុងយ៉ាអួរគឺសម្បូរដោយអាស៊ីតអង់ស៊ីម និង សារ​ធាតុ​រ៉ែ ដែលធ្វើអោយការព្យាបាលកាន់តែមានប្រសិទ្ធិភាព ដូច្នេះបើដៃរបស់អ្នករបក អ្នកគួរបរិភោគ ទឹកដោះ​គោជូរ ឬ យ៉ាអួរអោយបានច្រើន។
  1. ប្រេងដូង
ប្រេងដូងក៏ជាឱសថម្យ៉ាងដែលសម្រាប់ព្យាបាលជម្ងឺរបកស្បែកដែរ ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលផ្តល់សំណើមដល់ស្បែកយ៉ាងល្អបំផុត។​ ចំពោះរបៀបនៃការព្យាបាលដោយប្រើប្រេងដូង អ្នកត្រូវ​យក​ប្រេងដូងនោះទៅដាំសិន តែចៀសវាងកុំអោយវាពុះ គ្រាន់តែកំដៅបន្តិចទៅបានហើយ រួចទុក​អោយ​វា​ត្រជាក់ សឹមយកមកលាបលើដៃរបស់អ្នក រួចធ្វើការឈ្លីវាត្រង់កន្លែងដែលរបកស្បែកនោះ។ ធ្វើបែបនេះ​អោយ​បានច្រើនដងនោះអ្នកនឹង ឃើញប្រសិទ្ធិភាព។
  1. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺជាឱសថម្យ៉ាងដែលវាមិនត្រឹមតែជួយការពារការរបកស្បែកប៉ុណ្ណោះទេ ហើយវាថែម​ទាំង​ជួយកាត់បន្ថយការរមាស់ និង ការរលាកនៃស្បែកផងដែរ។ ចំពោះវិធីសាស្រ្តនៃការព្យាបាល គឺយើង​ត្រូវ​យកជែល ឬ ជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើស្រស់ មកលាប និង ឈ្លីនៅត្រង់​កន្លែង​ដែល​របក​ស្បែក រួចទុកអោយវាស្ងួតមួយសន្ទុះសិន ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ណៗ។ ធ្វើបែបនេះពីរ បី​ដង​ក្នុង​មួយថ្ងៃ ក្នុងរយៈពេល 1 សប្តាហ៍អ្នកនឹងឃើញលទ្ធផល។
1
ខេមបូរីផតសង្ឃឹមថាវិធីសាស្រ្តតាមបែបធម្មជាតទាំងនេះអាចជួយ អ្នកព្យាបាលជម្ងឺរបក​ស្បែក​របស់​អ្នក​បាន ហើយឱថសបែបធម្មជាតិទាំងនេះក៏មិនពិបាករកទិញដែលក្នុងប្រទេសយើង។

ប្រភេទ​នៃ​ការ​ឈឺ​ក្បាល​និង​ដំណោះ​ស្រាយ​ដ៏​ល្អ​​ក្នុង​​ការ​​ព្យាបាល!

1
ជំងឺឈឺក្បាល គឺជាការឈឺចាប់ ដែលកើតមាន ឡើង​នៅ​ក្នុង តំបន់​ក្បាល ហើយ​វា អាច​កើត​ឡើង ដោយ​កត្តា ជា​ច្រើន និង​អាច​កើត​ឡើង គ្រប់​ពេល​វេលា ដែល​មិន​ដឹង ហេតុ​ផ​ល នោះ​ទេ។ ប្រសិន​ជា អ្នក​ឈឺ​ក្បាល នៅ​ពេល​ព្រឹក អាច​បញ្ជាក់​ថា អ្នក​អាច​មាន មហារីក​ខួរ​ក្បាល, គេង​មិន ដកដង្ហើម ឫជំងឺលើស​ឈាម ហេតុដូច្នេះ ហើយអ្នកគួរតែ ពិគ្រោះជាមួយ គ្រូពេទ្យ។ បើសិនជាឈឺក្បាល អមដោយការ ស្រវាំង​​ភ្នែក, ការផ្លាស់ប្តូរ អារម្មណ៍ និងភាព តានតឹងនៅក ក៏ត្រូវពិគ្រោះ ជាមួយ គ្រូពេទ្យដែរ។
  1. ឈឺក្បាលដែលកើតឡើងនៅក្នុងអឌ្ឍគោលមួយនៃក្បាល
ឈឺក្បាល ប្រភេទនេះ ច្រើនតែកើតឡើង មួយចំហៀងក្បាល និងមិនមាន គ្រោះថ្នាក់ នោះទេ ប៉ុន្តែវា​អាច​ឈឺក្បាល រហូតដល់ទៅ 72 ម៉ោងឯណោះ។ រោគសញ្ញា ដែលបង្ហាញនោះ ​មានដូចជា ចាំងពន្លឺ និងចង់​ក្តួត។ វិធីបំបាត់​វា​មាន លេបថ្នាំបំបាត់ ការឈឺចាប់ និងសម្រាក នៅក្នុងបន្ទប់ ស្ងៀមស្ងាត់។
  1. ការឈឺក្បាលនៅលើថ្ងាស
ការឈឺនេះ ជាធម្មតាត្រូវ បានបង្កឡើង ដោយការឆ្លង រោគប្រហោងឆ្អឹង និងមានអារម្មណ៍ ឈឺចាប់នៅ​ក្នុង ឆ្អឹងថ្ពាល់។ វិធីព្យាបាលវា ត្រូវងូតទឹកក្តៅ ដកដង្ហើមមួយៗ និងលេបថ្នាំ។
  1. ឈឺក្បាលដូចមានរបស់រឹតបន្តឹងក្បាល
វាបង្ក ឡើងដោយសារ ភាពតានតឹង និងស្រ្តេសជាដើម។ វិធីព្យាបាល លេបថ្នាំ និងគេង អោយបាន គ្រប់​គ្រាន់។
  1. ការឈឺចាប់នៅផ្នែកម្ខាងនៃមុខ និងត្របកភ្នែកហើម
ឈឺក្បាលនេះ ជាធម្មតា ច្រើនតែដាស់ នៅពាក់កណ្តាលយប់ ជាមួយនឹង ការឈឺចាប់ខ្លាំង ស្ថិតនៅ​ជុំវិញ​ផ្នែក​មួយ នៅ​លើ​មួយ ចំហៀង​ក្បាល ហើយ​រយៈពេល នៃការឈឺ អាចដល់ទៅ 3 ម៉ោង។ ការឈឺចាប់​នេះ ត្រូវបានអម ដោយការឡើង កន្ទួលក្រហម, ហើម និងបែកញើស។ វិធីសាស្ត្រព្យាបាល វាគឺធ្វើជា អង្គុយលេង។
  1. ឈឺក្បាលនៅផ្នែកខាងក្រោយ
វាបណ្តាល មកពីបញ្ហាមួយ ចំនួននៅក្នុង ឆ្អឹងកងខ្នង, ចង្កេះ និងក។ វិធីសាស្ត្រដ៏ល្អ ក្នុងការកំចាត់ វា​នោះ គឺត្រូវដកដង្ហើម ដោយស្រូប យកខ្យល់បរិសុទ្ធ នៅខាងក្រៅ។
មួយវិញទៀត ប្រសិនជាអ្នក ចង់អោយជំងឺ បានធូរស្បើយ បន្ថែមទៀតនោះ ត្រូវធ្វើកំណត់ហេតុ តាម​ដាន​ជំងឺនេះ ជាប្រចាំថ្ងៃ និងតាមដានពីទីតាំង សកម្មភាពប្រចាំថ្ងៃ នៃការបរិភោគអាហារ ឫភេសជ្ជៈ​ផង​ដែរ ទើប​​អាចជួយ អោយអ្នកបាន យល់ដឹងច្បាស់លាស់ បន្ថែមទៀត ទាក់ទិននឹងវា។

Monday, January 18, 2016

ថាម៉េច ! ៤ ចំណុច នៅលើផ្ទៃមុខ ស្ត្រីបញ្ជាក់ថា នាងតណ្ហាក្រាស់






show face
សុខភាព៖ ផ្ទៃមុខក្រហមព្រឿងៗ, រោមចិញ្ចើមវែង, រោមក្រាស់និងច្រើន, ចង្កេះ និងជើងវែង អាចបញ្ជាក់ពីសមត្ថភាព ផ្លូវភេទរបស់មនុស្សស្រី ដោយមានថាមពលខ្លាំងបំផុត ពោលគឺតណ្ហាក្រាស់ ។
បើតាមការសិក្សា ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ល្បីៗ ស្តីអំពីសុខភាព និងសិច បានឲ្យដឹងថា ផ្ទៃមុខក្រហមព្រឿងៗ ត្រង់នេះបញ្ជាក់ថា កម្រិតអរម៉ូនរបស់ស្ត្រី បានបង្ហាញ លើផ្ទៃមុខឡើងខ្ពស់ និងជាសញ្ញាមួយបង្ហាញ ថាចំណង់តណ្ហាក្រាស់ បំផុត។
រោមចិញ្ចើមវែង ជាមនុស្សស្រីម្នាក់ដែលមាន ថាមពលខ្លាំងបំផុត ផ្នែកផ្លូវភេទ ១មិនស្កប់ដប់មិនស្កល់ បើមិនផ្តល់ឲ្យនាងដល់ទី បញ្ចប់តណ្ហានាង និងបែកឆ្វេង។
ឯចង្កេះ និងជើងវែង ជាមនុស្សដែលសកម្មនិងការងារ ពូកែដើរ និងមានសុខភាពល្អជាង មនុស្សធម្មតា ។ រីឯរោមក្រាស់ និងច្រើន ជាសញ្ញាបញ្ជាក់ថា អរម៉ូនផ្លូវភេទ របស់នាងកើនឡើង ទើបមានរោមដុះ ច្រើនយ៉ាងនេះ៕

___________

វេទមន្ដ រូបមន្ដគណិតវិទ្យា ដែលអាចប្រាប់ពី ទំហំស្បែកជើង និងអាយុរបស់នរណា ម្នាក់បាន

តើប្រិយមិត្ដធ្លាប់ គិតថា មានវិធី ឬតិចនិកអ្វីខ្លះ ដើម្បីទស្សទាយពី អាយុ និង ទំហំស្បែកជើងរបស់អ្នក ឬនរណាម្នាក់បានយ៉ាងងាយ ស្រួលនោះទេ?


ក៏ដូចជា កាលពីពេលថ្មីៗនេះ នៅលើ Twitter បានចាប់ផ្ដើមបង្ហោះពី រូបមន្ដគណិតវិទ្យា សារជាថ្មី ដែលបង្ហាញពី ៦ចំនុចនៃការ គណនាដោយសាមញ្ញបំផុត ដើម្បីដឹងពី ទំហំជើង និងអាយុ។ ជាក់ស្ដែងណាស់ វិធីនេះ ធ្លាប់ត្រូវបាន ល្បីល្បាញ និងចែកចាយ ជាច្រើនឆ្នាំមកហើយ តែសប្ដាហ៍មុននេះ បែរជាផ្ទុះសារឡើងវិញ ដែលបណ្ដាលឲ្យ មនុស្សជាច្រើន នាំគ្នាចាប់ផ្ដើមលេង នូវរូបមន្ដគណិតវិទ្យានេះម្ដងទៀត ដើម្បីជាការកម្សាន្ដ។
នៅក្នុងនោះ ប្រិយមិត្ដគ្រាន់តែ៖
  1. ឲ្យនរណាម្នាក់ដែលស្ម័គ្រចិត្ដ ចូលរួម និងឲ្យគេសរសេរ លេខទំហំស្បែកជើងរបស់គេ
  2. យកលេខទំហំនៃស្បែកជើងរបស់គេ មកគុណជាមួយនឹង លេខ ៥
  3. ឃើញលទ្ធផល យកមកបូកនឹង ៥០
  4. បន្ទាប់មកគុណនឹង ២០
  5. យកមកបូកបន្ថែមនឹង ១០១៥
  6. ជាចុងក្រោយ យកមកដក នឹង ឆ្នាំកំណើតរបស់អ្នក នោះអ្នកនឹងឃើញលទ្ធផល ដែលបង្ហាញពី លេខទំហំស្បែកជើង និង អាយុរបស់អ្នក 
សាកល្បងលេងជាមួយនឹង ខ្មែរឡូត ដែលទំហំស្បែកជើងលេខមានលេខ ៣៧ ៖
បែបនេះ យកលេខ ៣៧ x ៥ = ១៨៥
១៨៥ + ៥០ = ២៣៥
២៣៥ x ២០ = ៤៧០០
៤៧០០ + ១០១៥= ៥៧១៥
៥៧១៥​ - ១៩៩០​( ឆ្នាំកំណើត)​= ៣៧២៥ មានន័យថា ទំហំស្បែកជើងលេខ ៣៧ និងមានអាយុ ២៥ឆ្នាំ។
ឬគ្រាន់តែដាក់ជារូបមន្ដបែបនេះ គឺ 20 (5x 37 + 50) + 1015 - 1990 = 3725

យ៉ាងណាមិញសម្រាប់មនុស្សមួយចំនួន យល់ឃើញ វិធីបែបនេះ ប្រហែលជាមិនសូវមាន ប្រយោជន៍អ្វីនោះទេ ដោយសារតែពួកគេ អាចប្រើវិធីងាយៗ ជាងនេះ តែទោះជាយ៉ាងណា នេះអាចនិយាយថាអ្នកបង្កើត រូបមន្ដនេះ ពិតជាមាន ភាពច្នៃប្រឌិត និងគំនិតថ្មី ក្នុងការប្រើរូបមន្ដគណិតវិទ្យា មកដោះស្រាយបែបនេះ៕

Saturday, January 16, 2016

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក

ការទស្សន៍ទាយតាមរយៈបាតដៃ​មាន​ភាពល្បីល្បាញ​ទូទាំងពិភពលោក វាអាច​ឲ្យមនុស្សមើល​ដឹងពីវាសនា​របស់ពួកគេ ប៉ុន្តែអ្វី​ដែលមនុស្ស​មិនដឹង​នោះគឺ ម្រាមជើង​ក៏មើល​ដឹង​ពី​ចរិក​លក្ខណៈរបស់មនុស្សម្នាក់ៗដែរ។

ខាងក្រោមនេះ​ជាទម្រង់​ម្រាមជើង ១០ប្រភេទ​ខុសៗគ្នា៖

១. ម្រាម​ជើងក្រិច
អ្នក​មានម្រាម​ជើងបែបនេះ​ច្រើនជាង​មនុស្ស​រំភើបខ្លាំង និង​ចំណង់ខ្លាំង។ ម្រាមជើង​ក្រិចច្រើន​ជាងអ្នក​វិចិត្រករ និង​អ្នក​អត្ថពល (មនុស្ស​មានគំនិតច្នៃប្រឌិត និង​ចូលចិត្ត​កីឡា) ហើយក៏​ជាអ្នក​កំណែប្រែថ្មី។

២. ម្រាមជើងកូន​មិនអាចញែកចេញពីម្រាម​ជើងនាងបាន
អ្នកដែល​មិនអាចញែកម្រាមជើងកូនចេញបាន ច្រើនជាមនុស្ស​ចូលចិត្តទម្លាប់ និង​ការរៀបចំអ្វីដែលមានសុវត្ថិភាព។ ពួកគេជាមនុស្សស្មោះត្រង់ និងអាច​ពឹងពាក់បាន ពួកគេជា​ដៃគូដ៏ល្អ។

៣. ម្រាមជើង​ចង្អុលតូចខាងគល់
មនុស្សនេះ​ចូលចិត្ត​និយាយ​ការ​​ពិតចេញ។ ពួកគេចូលចិត្តធ្វើឲ្យរឿង​តូចក្លាយ​ជារឿងធំ, តែងតែ​ធ្វើឲ្យបញ្ហា​កាន់​តែធ្ងន់ធ្ងរឡើង។ នៅពេលមនុស្សនេះ​មានអារម្មណ៏ល្អ ពួកគេ​នឹងបង្ហាញ​អារម្មណ៏​ចេញ ហើយអ្នក​រាល់គ្នា​ក៏អាច​មានអារម្មណ៏​រីករាយ។ នៅពេល​ពួកគេ​មានអារម្មណ៏​មិនល្អ យល់ល្អគួរ​ទុកគេឲ្យ​នៅម្នាក់​ឯងប្រសើរជាង។

៤. ម្រាម​ជើងរ៉ូមម៉ាំង
ម្រាមជើងរ៉ូមម៉ាំង​នេះជាប្រភេទ​ម្រាមជើង​សាមញ្ញបំផុត។ ម្រាមជើង​សមាមាត្រ​នឹងគ្នា ហើយ​ត្រង់​ទាំងអស់, មេជើង​ធំជាង​គេបង្អស់។ មនុស្សនេះ​ច្រើនតែ​ជាមនុស្ស​រួសរាយ​រាក់ទាក់ និង​ចូលចិត្ត​ចូល​រួមក្នុង​សង្គម។ ពួកគេ​ក៏ច្រើនជាង​មនុស្សមាន​អំណាចពិសេស ដូច្នេះពួក​គេអាចធ្វើសុន្ទរកថានៅតាមសាធារណៈ និងជា​អ្នកធ្វើមុខជំនួញ។

៥. ម្រាម​ជើងវែងៗ
ម្រាមជើងមាន​លក្ខណៈស្គមៗ នេះដោយ​សារតែ​ម្រាម​ជើង​បង្រួមចូលគ្នា ធ្វើឲ្យ​ម្រាមជើង​មើល​ទៅ​វែង ហើយ​ស្គម។ ជាទូទៅ​មេជើងធំ​ជាងម្រាមជើង​ដទៃៗទៀត។ មនុស្ស​មាន​ម្រាមជើង​ប្រភេទនេះ​ច្រើន​តែជាមនុស្ស​ឲ្យ​តម្លៃលើខ្លួនឯង។ ហើយ​ពួកគេក៏អាច​ជាមនុស្ស​ដែលចង់​ធ្វើអ្វី​ធ្វើភ្លាម និងប្រែប្រួល​អារម្មណ៏​ភ្លាម។

៦. ម្រាម​ជើងទីកណ្តោលញែកចេញ​ពីគ្នា
មនុស្សទាំងនេះ​ចូលចិត្ត​រៀបចំ​គម្រោង​ទុកមុន។ លទ្ធផល ជាធម្មតា​ពួកគេ​ត្រូវបាន​គេទទួល​ស្គាល់ និងអាច​គ្រប់គ្រង​លើស្ថានភាពដែល​ពួកគេ​ជួបប្រទះ។

៧. ម្រាមជើង​រាងការ៉េ
អ្នកមានទម្រង់ម្រាមជើង​បែបនេះច្រើន​ជាមនុស្ស​អត់ធ្មត់ និងចេះ​គិតគូរ​មុនពេល​ធ្វើការ​សម្រេចចិត្ត។ ពួកគេ​ជាមនុស្សដែល​អាចពឹងពាក់​បាន និង​ជាមនុស្ស​សកម្មនឹង​ការងារ។

៨. ជើងកូន​ញែកចេញពីគេ
មនុស្សទាំងនេះត្រូវការភាពផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់ពួកគេ។ ទម្លាប់ធ្វើឲ្យ​ពួកគេ​មិនសប្បាយ​ចិត្តទេ, ពួកគេ​ជាមនុស្ស​ផ្សេងព្រេង​បំផុត។ មនុស្សទាំងនេះ​ក៏ជា​មនុស្សងាយ​នឹងធុញទ្រាន់ផងដែរ ដូច្នេះពេលខ្លះ​ពួកគេអាចបង្កើត​អារម្មណ៏ឡើង​ដោយការធ្វើអ្វីមួយ​ដែលគួរ​ឲ្យភ្ញាក់ផ្អើល។

៩. ម្រាមជើងអង្អុល និងកណ្តោលឃ្លាតចេញពីគ្នា
មនុស្សទាំងនេះដឹង​ពីវិធីបែកចែក​អារម្មណ៏​ពីមួយថ្ងៃទៅមួយថ្ងៃ​នៅក្នុង​ជីវិត។

១០. កូនជើង​មានគម្លាត​ឆ្ងាយ​ពីគេឯង
អ្នកមានកូនជើងឃ្លាតឆ្ងាយពីម្រាមជើង​ដទៃច្រើន​ជាងមនុស្សខាង​បក្សប្រឆាំង និងចូលចិត្ត​ធ្វើអ្វីៗ​តាមចិត្ត​របស់ខ្លួនឯង។ ជាទូទៅ គំនិតរបស់​ពួកគេ​តែងតែខុស​ប្លែក​ពីគេផ្សេង៕


ចម្ងាយរវាងរោមចិញ្ចើមទាំងពីរ អាចប្រាប់ថាអ្នកជាមនុស្សបែបណា

នៅពេលអ្នកឆ្លុះកញ្ចក់​លើកក្រោយ គួរ​យកចិត្តទុកដាក់​សម្លឹងមើលចិញ្ចើម​របស់អ្នក។ ជឿ ឬមិនជឿ​ថា ចម្ងាយ​រវាង​ចិញ្ចើមទាំង ពីរ​របស់អ្នក​អាចបង្ហាញ​ពីចរិកលក្ខណៈ​របស់​អ្នក​បាន។ នេះជាអាថ៌កំបាំង​ដែលនឹងត្រូវ​លាតត្រដាង។ ទោះបីជាយ៉ាង​ណា​ អ្នកមិនចាំ​បាច់ត្រូវ​សម្លឹងមើល​ជាលើកទី ២ទេ លើកលែងតែនៅពេល​អ្នកគូស កោរ​ចិញ្ចើម។ សិក្សា​ពីចិញ្ចើម​របស់អ្នក ដើម្បីដឹងពីខ្លួន​ឯងឲ្យ​បានច្រើន។
 

ប្រសិនបើចម្ងាយ​រវាងចិញ្ចើមទាំង ២របស់អ្នក​នៅជិតគ្នា អ្នក​ច្រើនតែ​ជាមនុស្សឆ្លាត។
ប្រសិនបើចម្ងាយរវាងចិញ្ចើមទាំង ២របស់អ្នក​នៅឆ្ងាយពីគ្នា អ្នកច្រើនតែ​ជាមនុស្សងាយ​នឹងស្តាប់​តាម​បង្គាប់អ្នកដទៃ។ អ្នកពិបាកនឹងធ្វើការ​សម្រេចចិត្តខ្លាំងណាស់ ព្រោះអ្នក​ងាយ​នឹង​ភ័យ​ខ្លាច។ ស្របពេលជាមួយគ្នា​នេះដែរ អ្នកជា​មនុស្សមាន​សន្តានចិត្តល្អ។

លើសពីនេះទៀត ប្រសិនបើចិញ្ចើម​របស់អ្នក​កោង អ្នកជា​មនុស្សដែលចូលចិត្តធ្វើអ្វី​មួយគឺធ្វើឲ្យ​បាន​ល្អឥតខ្ចោះ។ អ្នកយកចិត្តទុក​ដាក់លើភាព​លម្អិត និងមាន​គំនិតច្នៃប្រឌិត​ខ្ពស់។

ប្រសិនបើចិញ្ចើម​របស់អ្នក​ត្រង់
អ្នកជាមនុស្ស​ដែលអ្នកដទៃអាច​ពឹងពាក់បាន ព្រោះអ្នកជា​មនុស្សគួរ​ឲ្យទុកចិត្តបាន។ អ្នកជាមនុស្ស​ដែលក្រុមគ្រួសារ និង​មិត្តភក្តិត្រូវការ។

ប្រសិនបើចិញ្ចើម​របស់អ្នក​កោងឡើងលើ
អ្នកច្រើន​តែជាមនុស្សមាន​មហិច្ចតាខ្ពស់។ អ្នកមាន​ការប្រកួត​ប្រជែង និងចង់ក្លាយជាអ្នក​ធ្វើមុខជំនួញ ឬអ្នកគ្រប់គ្រង​ដែល​ជោគជ័យ៕

របៀបមើលអាយុ ថាអ្នកត្រូវដល់គូរៀបការនៅឆ្នាំណា

អ្នកប្រហែល​ជាតែងតែឆ្ងល់​ហើយថា ហេតុអ្វីបាន​ជា​គ្រូមើលបាតដៃ​​អាច​ទាយ៍ដឹងពីពេលវេលាដែល​អ្នក​ត្រូវ​ដល់​គូររៀបការ? ចង់ដឹង ​សូមមើលអត្ថបទខាងក្រោមនេះ​ ជាការ​បង្ហាញ​ពី​ជំហ៊ាន​នីមួយៗ​នៃការ​មើលអាយុ​ដល់គូព្រេង​របស់​អ្នក៖

១. យក​បន្ទាត់​ត្រង់មួយ។

២. វាស់ចម្ងាយ​រវាងខ្សែបេះដូង និងខ្សែដើមម្រាម​ដៃកូន។ អ្នកគួរតែ​ដាក់បន្ទាត់នៅផ្នែកម្ខាង​នៃបាតដៃ​របស់អ្នក ដើម្បីវាស់​ពីចំនួនតួលេខ។ ដូចដែលអ្នក​បានឃើញ វាមាន​ចំនួន​សរុប ១៧ក្រិត។ ប្រវែងនេះ​នឹងបង្ហាញពីការ​រស់នៅ​បានត្រឹម​អាយុ ៥០ឆ្នាំ។

ឥលូវរាប់ចំនួន​ក្រិតសម្រាប់​ខ្សែអាពាហ៏ពិពាហ៏វិញម្តង។ ក្នុងករណី​ចំពោះតួលេខ​របស់​មនុស្សម្នាក់​នេះ យើង​ឃើញថា ខ្សែអាពាហ៏ពិពាហ៏​ស្ថិតនៅ​ក្រិតទី ១២ រាប់ចាប់​ពីខ្សែបេះដូង​ទៅដល់​ខ្សែដើម​ម្រាម​ដៃកូន។

អាយុបង្ហាញ​ត្រង់ក្រិតទី ១២ ជាឆ្នាំដែលអ្នកត្រូវដល់គូរៀប​ការហើយ។
១៧ ក្រិត = ៥០ឆ្នាំ (នេះ​ជាអាយុដែលអ្នកអាចរស់នៅបាន)
១ ក្រិត = ៥០/១៧ = ២.៩៤១ (តម្លៃប្រហែល ៣ឆ្នាំ)
១២ ក្រិត = ២.៩៤១ x ១២ = ៣៥.២៩២ឆ្នាំ

ដូច្នេះមនុស្សម្នាក់​នេះនឹងរកឃើញគូស្នេហ៏​ពិតនៅអាយុ ៣៥។ ឥលូវនេះវាស់​ត្រឹមតែ​ដៃម្ខាង ដើម្បីឲ្យ​កាន់តែសុក្រិត អ្នកត្រូវវាស់​អាយុរៀបការ​នៅដៃខាងឆ្វេង​ផងដែរ។ គេនិយាយ​ថា មាន​ខ្សែអាពាហ៏ពិពាហ៏ ២ខ្សែ​នៅអាយុ ២៥ និង​អាយុ ៣៥នៅ​ដៃខាង​ឆ្វេង​របស់អ្នក។ ដូច្នេះ អាយុដែល​អាចជួបស្នេហាពិត និងរៀប​ការ​បាននៅចន្លោះអាយុ ២៥ និង ៣៥ឆ្នាំ៕

ម្ហូប​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ ​ដែល​អ្នក​មិន​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក

ម្ហូប​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ ​ដែល​អ្នក​មិន​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក

អ្នក​បាន​ច្រឡំ​រក្សា​ទុក​អាហារ​មួយ​ចំនួន​ទាំង​នេះ​នៅ​ក្នុង​ទូរ​ទឹកកក​ របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ចង់​រក្សា​ពួក​វា​ទុក​ វា​ជា​រឿង​ដែល​ខុស​ អ្នក​គួរ​តែ​រក្សា​អាហារ​ទាំង​នោះ​ទុក​ក្នុង​បន្ទប់​អាហារ​របស់​អ្នក​។ ខាង​ក្រោម​នេះ​ជា​ ១០ ប្រភេទ​អាហារ​ដែល​អ្នក​មិន​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក​របស់​អ្នក​:
១.ប៉េង​ប៉ោះ​
ប៉េងប៉ោះ​នឹង​បាត់​បង់​រស​ជាតិ​របស់​ខ្លួន​ទាំង​អស់​នៅ​ក្នុង​ទូរ​ទឹកកក​។ ខ្យល់​ត្រជាក់​នៅ​ក្នុង​ទូរ​ទឹកកក​នឹង​បញ្ឈប់​ដំណើរ​ការ​ទុំ​របស់​ប៉េងប៉ោះ​ ការ​ទុំ​របស់​ប៉េងប៉ោះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉េងប៉ោះ​មាន​រស​ជាតិ​ បន្ថែម​ទៀត​។ ទូរ​ទឹកកក​នេះ​នឹង​ផ្លាស់​ប្ដូរ​វាយនភាព​របស់​ប៉េងប៉ោះ​នោះ​។ នេះ​បើ​យោង​តាម​ហារ៉ូម៉ាកជី​របស់​ ម្ហូប​អាហារ​និង​’ តុណ្ហីភាព​ត្រជាក់​បាន​បំបែក​ភ្នាស​ខាង​ក្នុង​ជញ្ជាំង​ផ្លែ​ឈើ​នេះ​អោយ​រលាយ ​ ។ រក្សា​ទុក​ប៉េងប៉ោះ​នៅ​ក្នុង​ចាន​មួយ​ឬ​កញ្ចប់​ដូច​នៅ​លើ​ទីផ្សារ​។
២.ស្លឹក​រុក្ខជាតិ​ (Basil)
ស្លឹក​រុក្ខជាតិ​វា​នឹង​ដំណើរ​ការ​ស្រពោន​លឿន​ជាង​មុន​ប្រសិន​បើ​រក្សា​វា​ នៅ​ក្នុង​ទូរ​ទឹកកក​ហើយ​វា​នឹង​ស្រូប​យក​ក្លិន​ អាហារ​ទាំង​អស់​ ដែល​នៅ​ជុំ​វិញ​វា​។ វា​ជា​ការ​ល្អ​ប្រសើរ​បើ​យើង​រក្សា​វា​ទុក​ក្នុង​ពែង​ទឹក​ស្អាត​ដូច​ជា​ផ្កា ​កាត់​។
៣.ដំឡូងបារាំង​
ការ​រក្សា​ដំឡូង​​នៅ​មួយ​សីតុណ្ហភាព​ត្រជាក់​នៃ​ទូរ​ទឹកកក​របស់​អ្នក​ វា​នឹង​ត្រឡប់​ជាតិ​ម្សៅ​របស់​ខ្លួន​ទៅ​ជា​ជាតិ​ស្ករ​ច្រើន​យ៉ាង​ឆាប់​រហ័ស​ ដូច្នេះ​អ្នក​នឹង​ត្រូវ​ញុំា​ដំឡូង​ផ្អែម​ដែល​សោះ​កក្រោះ​។ ជំនួស​ការ​ដាក់​ដំឡូង​នៅ​ក្នុង​ទូរ​ទឹកកក​ដោយ​ដាក់​ក្នុង​ថង់​ក្រដាស​នៅ​ ក្នុង​កន្លែង​ដែល​មិន​ត្រជាក់​និង​នៅ​ក្នុង​កន្លែង​ងងឹត​ ។ ថង់​ក្រដាស​ធ្វើ​ការ​បាន​ល្អ​ប្រសើរ​ជាង​ប្លាស្ទិក​ព្រោះ​វា​មាន​ខ្យល់​ បន្ថែម​ទៀត​និង​ដំឡូង​នឹង​មិន​អោយ​ដំឡូង​ឆាប់​រលួយ​ទៀត​ផង​។
៤.ខ្ទឹម​បារាំង​
ប្រសិន​បើ​អ្នក​ដាក់​ខ្ទឹម​បារាំង​នៅ​ក្នុង​ទូរ​ទឹកកក​ ជាតិ​សំណើម​របស់​ខ្ទឹម​បារាំង​នឹង​បង្វែរ​ទៅ​ជា​ទន់​និង​ដុះ​ផ្សិត​។ រក្សា​ទុក​ពួក​វា​នៅ​ក្នុង​កន្លែង​ត្រជាក់​ស្ងួត​។ ឬ​គ្រាន់​តែ​រក្សា​ទុក​ខ្ទឹម​បារាំង​របស់​អ្នក​បំបែក​ពី​ដំឡូង​របស់​អ្នក​ នៅ​ពេល​រក្សា​ទុក​ជាមួយ​គ្នា​វា​ធ្វើ​អោយ​របស់​ទាំង​ពីរ​នោះ​កាន់​តែ​ យ៉ាប់យ៉ឺន។

៦.ខ្ទឹមស
ខ្ទឹមស​នឹង​ចាប់​ផ្ដើម​ដុះ​ពន្លក​នៅ​ក្នុង​ទូរ​ទឹកកក​ហើយ​វា​អាច​នឹង​មាន​ ជ័រ​និង​ដុះ​ផ្សិត​។ ជំនួស​វិញ​អ្នក​គួរ​តែ​រក្សា​ខ្ទឹម​ក្នុង​កន្លែង​ត្រជាក់​ស្ងួត​។
៦.នំប៉័ង
ទូរ​ទឹកកក​នឹង​ធ្វើ​អោយ​នំប៉័ង​របស់​អ្នក​ស្ងួត​និង​បាត់​បង់​រស់​ជាតិ​។ជា​ការ​ប្រសើរ​សូម​រក្សា​វា​ទុក​នៅ​កន្លែង​ត្រជាក់​ស្ងួត​។
៧.ប្រេងឆា
អ្នក​គួរ​តែ​រក្សា​ទុក​ប្រេង​ឆា​ឫ​ប្រេង​អូលីវ​ក្នុង​កន្លែង​ត្រជាក់​ងងឹត​ មួយ​ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ទូរ​ទឹកកក​ដែល​ជា​កន្លែង​ដែល​នឹង​ធ្វើ​អោយ​វា​ ខាប់​និង​បង្វែរ​វា​ទៅ​ជា​ភាព​ស្ថិតស្ថេរ​ស្ទើរ​តែ​ដូច​ប័រ​ពិបាក​ក្នុង​ការ ​ប្រើប្រាស់​នោះ​ទេ។
៨.កាហ្វេ
ប្រសិន​បើ​អ្នក​ទុក​នៅ​ក្នុង​ទូរ​ទឹកកក​កាហ្វេ​នោះ​វា​នឹង​បាត់បង់​រស​ជាតិ​ របស់​វា​និង​ពិត​ជា​យក​មក​ជា​មួយ​ក្លិន​នៅ​ក្នុង​ទូរ​ទឹកកក​ផង​ដែរ​។ អ្នក​គួរ​តែ​រក្សា​ទុក​កាហ្វេ​នៅ​ក្នុង​ត្រជាក់​កន្លែង ងងឹត​មួយ​ ដែល​ជា​កន្លែង​ដែល​វា​នឹង​រក្សា​រស​ជាតិ​ស្រស់​របស់​ខ្លួន​។
៩.ទឹកឃ្មុំ
វា​មិន​មាន​តម្រូវ​ការ​ក្នុង​ការ​រក្សា​ទុក​ទឹក​ឃ្មុំ​នៅ​ក្នុង​ទូរ​ទឹកកក​ នោះ​ទេ​។ជា​ការ​ល្អ​ប្រសិន​អ្នក​គ្រាន់​តែ​បិទ​ជិត​វា​អោយ​ជិត​ទៅ​ជា​​ការ​ ស្រេច​ ។ ការ​រក្សា​ទឹក​ឃ្មុំ​នៅ​ក្នុង​ទូរ​ទឹកកក​អាច​បង្ក​ឱ្យ​វា​ទៅ​ក្រាម​។

​អាហារដែលជួយ​ដល់​ សក់​ និង​ស្បែក​

​វិតាមីន A ​ជួយ​ផលិត​កោសិ​កា​ថ្មីៗ​ រៀង​រាល់​ ៣០ ថ្ងៃ ​ជា​ពិសេស​វីតាមីន​ A ​ជួយ​​ឲ្យ​ស្បែក​មាន​សំណើម ​និង​មាន​សុខភាព​ល្អ ​ព្រោះ​ស្បែក​មាន ​ការ​ផ្លាស់​ប្តូរ ​កោសិកា​​ដោយ​ការ​​ពឹង​ផ្អែក​ពី​សារ​ធាតុ​អាហារ​ពី​ពោះ​វៀ​ន ​ឆ្ល​ង​កាត់​តាម​ឈាម​មក​ឲ្យ​ស្បែក​។ វី​តាមីន ​A ​មាន​នៅ​ក្នុង​អាហារ​ពី​ សត្វ​ដូច​ជា​ ស៊ុត​ក្រហម ​ទឹក​​ដោះ​គោ​ ប័រ ​និង​ត្រី​។ ​ក្នុង​មួយ​ថ្ងៃ ​មនុស្ស​យើង​ត្រូវ​ការ​វីតាមីន A​ ប្រមាណ ​០,៨ ​ទៅ ១,៨ ​មីលីក្រាម​។បេតា​​​ខារ៉ូទីនៈ​ អាច​ផ្លាស់​ប្តូរ​ជា​វីតាមីន ​A ​និង​មាន​ប្រសិទ្ធ​ភាព​ដូចគ្នា​។ ​ក្រៅ​ពី​នេះ​បើ​ស្បែក​ បានត្រូវ​កម្តៅថ្ងៃ ​និង​ធ្វើ​ឲ្យ​បេតា​ខារ៉ូទីន កើន​ឡើង​។​ ក្នុង​មួយ​ថ្ងៃ រាង​កាយទទួល​បាន​បេតាខារ៉ូទី​ន ​ពី ​២ ​ទៅ ​៤ ​មី​លីក្រាម​។ អាហារ​ដែល​មាន​បេតាខារ៉ូទីន​ បន្លែ ​និង​ផ្លែ​ឈើ​​ព​ណ៌បៃតង ​ពណ៌​ទឹក​ក្រូច​ និង​លឿង ​ដូច​ជា​ឪឡឹក​​ ល្ហុង ល្ពៅ​ ការ៉ុត​ ប្រូខូលី ​ម្ទេស ត្រប់​​។



​ វីតាមីន ​B: ​ជ្រាប​ចូ​ល​ទៅ​ក្នុង​ស្រទាប់ ​ស្បែក​ផ្នែក​ខាង​ក្នុង​ជួយ​ឲ្យ ​ស្បែក​មាន​សំណើ​ម ​បើ​បាន​ទទួល​វីតាមីន ​B​គ្រប់​គ្រាន់ ​និង​ជួយ​ឲ្យ​ស្បែក ​តឹង​ណែន​ គេង​លក់​ស្កប់​​ស្កល់។ ​ក្រៅ​ពី​​នេះ វីតាមីន ​B6 ​ជួយ​ឲ្យ​ស្បែក​​ផលិត​ជាតិ​ខ្លាញ់ ​និង​ជំរុញ​ឲ្យ​សរសៃ​សក់​ដុះ​ថ្មី​។ ​ក្នុង​មួយ​ថ្ងៃៗ ​រាង​កាយ​ត្រូវ​ការ ​វីតា​មីន B6 ប្រមាណ ​១,៧​ទៅ​ ៣​មីលីក្រាម ​ដែលមាន​នៅ​ក្នុង​ បន្លែ​ពណ៌​បៃតង​គ្រប់​ប្រភេទ​ និង​ផលិត​ផល​សាច់​​សត្វ។​

​វីតាមីន C:​ ជួយ​ឲ្យ​សាច់​ជាលិកា ​តឹង​ណែន ​ចំណែក​ឯ​ខូល​ឡាចេន ​និង​អ៊ីឡា​ស្ទីន​នៃ​ស្បែក​យឺត​ល្អ​ និង​ស្តុក​ទឹក​នៅ​ក្នុង​ស្បែក។​ ក្រៅ​ពី​នេះវី​តាមីន ​C ​នៅ​ជួយ​បង្កើន​ប្រូតេអ៊ីន ​និង​ការពារការ​បា​ត់បង់ប្រូតេអ៊ីន ​ក៏​ដូច​ជា​ជួយ​ឲ្យ​សសៃ​ឈាម ​រឹង​មាំ​ជំរុញ​ប្រព័ន្ធការពារ ​រាង​កាយ​និង​ធ្វើ​ឲ្យ​សរសៃ សក់​ដុះលូត​លាស់​ល្អ​។​ ក្នុង​មួយ​​ថ្ងៃ រាង​កាយមនុស្ស ត្រូវ​ការ​វីតាមីន C ​ប្រមាណ ​75 ​មី​លីក្រាម ​ដែល​មាន​ច្រើន​ក្នុង​ផ្លែ​ឈើ​រសជាតិ​ជូរ​ដូច​ជា​ស្វាយ ​ម្ទេសប្លោក​ ស្រ្តបើរី​ ទំពាំង​បាយ​ជូរ​ជា​ដើម​​។

​វីតាមីនD​:​ ជួយ​ក្នុង​ការ​បង្កើត​កោសិកា​ថ្មី​ៗ​។​ពន្លឺ​ព្រះអាទិត្យ​ ជួយ​បង្កើត​វីតាមីនD ​នៅ​ក្នុង​ស្បែក ​និង​ជួយ​ឲ្យ​​ស្បែក ក្រចក ​និង​ឆ្អឹង​បាន​ទទួល ​កាល់​ស្យូម​យ៉ាង​គ្រប់​គ្រាន់​។ ​ក្រៅ​ពី​ពន្លឺ​ថ្ងៃ​ យើង​អាច​ទទួល​វីតា​មីន ​D ​បាន​តាម​រយៈ​អាហារ​ដូច​ជា ​ត្រីសាឌីន​ ផ្លែ​ប័រ ​ស៊ុត​ និ​ង​ត្រី​ហេរីង​។​

វីតាមីន​ E: ​ជួយ​ការពារ​ស្បែក ​មិន​ឲ្យ​ឆាប់​ចាស់ ​ការពារ​ស្បែកពី​ការ​បំផ្លាញ ​នៃ​រ៉ាឌី​កាល់​សេរី​​។ ​បើ​ខ្វះ​វីតាមីនE​ ធ្វើ​ឲ្យ​កោសិ​កា​ស្បែក​ឆាប់​ចាស់ ​និង​កើត​មាន​ស្នាម​ជ្រីវ​ជ្រួញ ​ជា​ពិសេស​ វីតាមីន E ​ជួយ​ឲ្យ​ស្បែក​រ​ក្សា​ភាព សំណើម​និង​ទន់​រលោង​។​ ក្នុង​មួយ​ថ្ងៃ ​រាង​កាយ​ត្រូវ​ការវី​តាមីន ​E ​ប្រមាណ​១២​មីលីក្រាម វា​មាន​នៅក្នុង ​បន្លែ​ស្រស់ ​និង​ប្រេងឆា ​ឬ​ប្រេងរុ​ក្ខជាតិ​។​

​ បៃ​អូទី​នៈ ​ជួយ​នៅ​ក្នុង​ការលូត​លាស់ ​នៃ​ស្បែក ​ក្រចក ​និង​ជា​លិកា។ ​បៃអូទីន ​សម្បូរ​នៅ​ក្នុងផ្លែប័រ សណ្តែក​ ស៊ុត ​ផ្សិត ​និង​អង្ករ​សាលី​៕

ទឹកឃ្មុំ និង អំបិលបំបាត់អាការៈឈឺបំពងក បានយ៉ាងឆាប់រហ័ស

ទឹកឃ្មុំ និង អំបិលបំបាត់អាការៈឈឺបំពងក បានយ៉ាងឆាប់រហ័ស
ប្រសិនបើអ្នកជាមនុស្សមា្នក់ដែលស្អប់ការលេបថ្នាំ ដូច្នេះអ្នកអាចសាកល្បងជាមួយនឹងវិធីនេះ រាល់ពេលដែលអ្នកឈឺបំពងក។
- ទឹកឃ្មុំ
យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាទឹកឃ្មុំ មានប្រសិទ្ធភាពក្នុងការព្យាបាលដំបៅអោយឆាប់ជាសះស្បើយ។ ទឹកឃ្មុំលាយជាមួយទឹកតែ រឺក៏ញុំាវាផ្ទាល់។ តាមការសិក្សាបែបវិទ្យាសាស្ត្របានបញ្ជាក់ថានេះជាវិធីព្យាបាលតាមបែបធម្មជាតិ។ ដូច្នេះអ្នកអាចញុំាវា ដោយលាយជាមួយទឹកតែ រឺញុំាវាទទេរ (មិនបាច់លាយជាមួយអ្វី) មួយស្លាបព្រាបាយ។
- ទឹកអំបិល
អំបិលត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិធីព្យាបាលមួយចំនួន។ ដូច្នេះរាល់ពេលដែលអ្នកឈឺបំពងក អ្នកអាចលាយអំបិលកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហើយខ្ពុលវា មួយថ្ងៃ ៣ ដង។ វាជួយកាត់បន្ថយការហើម និង សំអាតបំពងករបស់អ្នក៕

Friday, January 15, 2016

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

អ្នកទាំងអស់គ្នា ប្រាកដជា ធ្លាប់បានស្គាល់ ស្នាម​ផ្លែ​ហើយ ព្រោះ​ស្នាម​ផ្លែ​នេះ តែង​តែ កើត​ឡើង នៅ​លើ​សារពាង្គកាយ យើង​គ្រប់​ទីកន្លែង មិន​ថា​នៅ​ដៃ, ជើង, ពោះ, ស្មា និងខ្នងនោះទេ និយាយរួម សឹងតែ​គ្រប​ដណ្តប់ ទាំងអស់ ទៅហើយ និងម្យ៉ាងវិញទៀត ស្នាមផ្លែនេះ បើបាន កើតឡើងហើយ គឺធ្វើអោយ យើង​បាត់​បង់ ភាពស្រស់ស្អាត​មួយផ្នែកអញ្ចឹង នៅលើសារពាង្គកាយ របស់យើង។ ស្នាមផ្លែមួយនេះ កើតឡើង អាស្រ័យលើ កត្តា ដូចជា ការរលាក, រោគមុន, ការចោះរន្ធត្រចៀក, ការឡើងកន្ទួល ឫពងបែក, ការអេះ, ការវះពោះ និងកត្តា ផ្សេងៗទៀត។
1 cover
នៅថ្ងៃនេះ យើង សូមបង្ហាញពី វិធីកំចាត់ ស្នាមផ្លែមួយនេះ ចេញពីសារពាង្គកាយ របស់ប្រិយមិត្ត បាន​យ៉ាង​ងាយស្រួល នឹងមិនឈឺចាប់ អ្វីនោះទេ។
វិធីសាស្ត្រទាំងនោះរួមមាន៖
1.  ម្សៅដុតនំ (Baking Soda)៖ វាមានតួនាទី យ៉ាងសំខាន់ ក្នុងបង្កើន ស្រទាប់ស្បែក រួមមានជួយ បំបាត់ កោសិកាស្បែក ដែលស្លាប់ និងភាពកខ្វក់។
2
របៀបប្រើប្រាស់៖
  • ដួស ម្សៅ Baking Soda បីស្លាបព្រា ដោយលាយ ជាមួយនឹងទឹក hydrogen peroxide ប្រហែល 3% រួចយកមក លាបឫ ត្រាំនៅស្នាមផ្លែនោះ ទុករយៈពេល 15 នាទី សឹមលាង សំអាត​វាចេញ ជាមួយនឹង ទឹកក្តៅ។​
  • ធ្វើបែបនេះ មួយថ្ងៃបីដង រយៈពេល 1ខែ នោះយើង នឹងដឹងលទ្ធផលហើយ។
2.  ប្រទាលកន្ទុយក្រពើ៖ ធ្វើអោយស្បែក មានសំណើម និងស្បែក លូតលាស់សាជាថ្មី
3
របៀបប្រើប្រាស់៖
  • យកប្រទាល កន្ទុយក្រពើ ចិតសំបកចេញ ទុកសាច់យកមក បិទនៅស្នាមនោះ។
  • ធ្វើបែបនេះចំនួន 5 ដងក្នុងមួយថ្ងៃ រយៈពេល 7 ទៅ 8 ថ្ងៃ នោះយើងនឹង ឃើញស្បែក របស់យើងមានការ ប្រែប្រួលហើយ។
3.  ទឹកក្រូចឆ្មារ
4
របៀបប្រើប្រាស់៖
  • យកទឹកក្រូចឆ្មារ មកលាបឫត្រាំ ទុករយៈពេល 30 នាទី ចាំលាងសំអាត ចេញជាមួយនឹង ទឹកក្តៅ
  • ក្រោយពេល លាងសំអាតហើយ ត្រូវលាបឡេ ផ្តល់សំណើម ជាការស្រេច
  • ធ្វើបែបនេះ 2 ដង ក្នុងមួយថ្ងៃ នោះយើង នឹងឃើញលទ្ធផល
4.  ទឹកផ្លែប៉ោម (Apple Cider Vinegar)
5
របៀបប្រើប្រាស់៖
  • ដួសទឹកផ្លែប៉ោម ពីស្លាបព្រា លាយជាមួយនឹង ទឹកមួយស្លាបព្រា
  • រួចយកមកត្រាំ ទុក កន្លះម៉ោងចាំសំអាតចេញ
  • ធ្វើបែបនេះ 3 ដងក្នុងមួយថ្ងៃ ជារៀងរហូត នោះយើងនឹង ឃើញលទ្ធផល
5.  ខ្ទឹមស
6
របៀបប្រើ៖
  • ចិតសំបក ខ្ទឹមចេញ យកសាច់ ហើយយកមកបិទ ទុករយៈពេល 10 នាទី សឹងសំអាត
  • ធ្វើបែបនេះ បីដងក្នុង មួយថ្ងៃ នោះនឹងឃើញ លទ្ធផលហើយ
6.  ថ្នាំគ្រាប់ Aspirin
7
របៀបប្រើ៖
  • យកថ្នាំនោះ ពីរឫបីគ្រាប់ ទៅកិនអោយម៉ត់ ចាំយកមកបិទ ជាការស្រេច។
  • មួយវិញទៀត យើង អាចយកថ្នាំ ដែលកិនហើយនោះ មកលាយ ជាមួយនឹង ប្រេង olive ចាំយកមកបិទក៏បានដែរ ដើម្បីអោយ ឆាប់ទទួលបាន លទ្ធផលល្អ។
7.  ខ្ទឹមបារាំង
8
របៀបប្រើប្រាស់៖
  • យកខ្ទឹមបារាំង ទៅកិនអោយម៉ត់ យកទឹក រួចយកមកត្រាំ
  • ធ្វើបែបនេះ បីដងក្នុងមួយថ្ងៃ នោះយើងនឹង ឃើញលទ្ធផល
8.  ទឹកឃ្មុំ
9
របៀបប្រើ៖
  • យកទឹកឃ្មុំ មកលាប នៅស្នាមផ្លែ ចំនួនរយៈពេល ពីរឫបីសប្តាហ៍ នោះនឹងឃើញ ស្បែករបស់យើង ប្រែប្រួល។
នេះគ្រាន់តែជា មធ្យោបាយមួយ បន្ទាប់បន្សំ តែប៉ុណ្ណោះ ហើយយើង មិនអាចធានា ថាវាអាចព្យាបាល ជាសៈស្បើយ 100% នោះទេ ព្រោះយើង មិនទាន់បាន សាកល្បង នៅឡើយទេ។ យើង ជឿជាក់ថា ឱសថទាំងនេះ នឹងអាចកំចាត់ ស្នាមផ្លែ របស់​ប្រិយមិត្តបាន ប៉ុន្តែប្រសិនជា វាជាសះស្បើយមែន រយៈពេលក្នុង ការប្រើប្រាស់ វាក៏មិនតិច ខែផងដែរ ព្រោះរាល់អ្វីៗ ក៏ដោយគឺ ត្រូវការ រយៈពេល។
**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!
cambo-channel