ភេសជ្ជៈធម្មតាៗមែន ប៉ុន្តែ ប្រសិទ្ធភាពវិញ មិនធម្មតានោះទេ។ បើមិនជឿ សាកមើលទៅ!
គ្រឿងផ្សំ
១. ទឹក ៨ កែវ
២. ខ្ញី ១ ស្លាបព្រាបាយ
៣. ត្រសក់មួយផ្លែ ហាន់ជាចំណិតៗ ឲ្យហើយស្រេច
៤. ក្រូចឆ្មារមួយផ្លែ ហាន់ជាចំណិតៗ ឲ្យហើយស្រេច
៥. ជីអង្កាម ១២ សន្លឹក។
វិធីធ្វើ
ដាក់គ្រឿងផ្សំខាងលើនេះ ចូលទៅក្នុងក្រឡ ឬកែវធំមួយ។ យកល្អ អ្នកគួរតែធ្វើវានៅពេលល្ងាច រួចរក្សាទុកមួយយប់ ទើបផឹកនៅថ្ងៃបន្ទាប់។
ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរតែផឹកវា ក្នុងរយៈពេល ៤ ថ្ងៃជាប់គ្នា ប៉ុន្តែ កុំភ្លេចថ្លឹងគីឡូ មុន និងក្រោយផឹកផង។
របបអាហារផ្តល់សុខភាព ការហាត់ប្រាណទៀងទាត់ រួមជាមួយនឹងភេសជ្ជៈនេះ យើងធានាថា អ្នកអាចនឹងស្រកគីឡូ ដោយមិនប៉ះពាល់សុខភាពឡើយ៕
0 comments:
Post a Comment