Saturday, January 16, 2016

ទឹកឃ្មុំ និង អំបិលបំបាត់អាការៈឈឺបំពងក បានយ៉ាងឆាប់រហ័ស

ទឹកឃ្មុំ និង អំបិលបំបាត់អាការៈឈឺបំពងក បានយ៉ាងឆាប់រហ័ស
ប្រសិនបើអ្នកជាមនុស្សមា្នក់ដែលស្អប់ការលេបថ្នាំ ដូច្នេះអ្នកអាចសាកល្បងជាមួយនឹងវិធីនេះ រាល់ពេលដែលអ្នកឈឺបំពងក។
- ទឹកឃ្មុំ
យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាទឹកឃ្មុំ មានប្រសិទ្ធភាពក្នុងការព្យាបាលដំបៅអោយឆាប់ជាសះស្បើយ។ ទឹកឃ្មុំលាយជាមួយទឹកតែ រឺក៏ញុំាវាផ្ទាល់។ តាមការសិក្សាបែបវិទ្យាសាស្ត្របានបញ្ជាក់ថានេះជាវិធីព្យាបាលតាមបែបធម្មជាតិ។ ដូច្នេះអ្នកអាចញុំាវា ដោយលាយជាមួយទឹកតែ រឺញុំាវាទទេរ (មិនបាច់លាយជាមួយអ្វី) មួយស្លាបព្រាបាយ។
- ទឹកអំបិល
អំបិលត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិធីព្យាបាលមួយចំនួន។ ដូច្នេះរាល់ពេលដែលអ្នកឈឺបំពងក អ្នកអាចលាយអំបិលកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហើយខ្ពុលវា មួយថ្ងៃ ៣ ដង។ វាជួយកាត់បន្ថយការហើម និង សំអាតបំពងករបស់អ្នក៕

0 comments:

Post a Comment