Saturday, January 16, 2016

​អាហារដែលជួយ​ដល់​ សក់​ និង​ស្បែក​

​វិតាមីន A ​ជួយ​ផលិត​កោសិ​កា​ថ្មីៗ​ រៀង​រាល់​ ៣០ ថ្ងៃ ​ជា​ពិសេស​វីតាមីន​ A ​ជួយ​​ឲ្យ​ស្បែក​មាន​សំណើម ​និង​មាន​សុខភាព​ល្អ ​ព្រោះ​ស្បែក​មាន ​ការ​ផ្លាស់​ប្តូរ ​កោសិកា​​ដោយ​ការ​​ពឹង​ផ្អែក​ពី​សារ​ធាតុ​អាហារ​ពី​ពោះ​វៀ​ន ​ឆ្ល​ង​កាត់​តាម​ឈាម​មក​ឲ្យ​ស្បែក​។ វី​តាមីន ​A ​មាន​នៅ​ក្នុង​អាហារ​ពី​ សត្វ​ដូច​ជា​ ស៊ុត​ក្រហម ​ទឹក​​ដោះ​គោ​ ប័រ ​និង​ត្រី​។ ​ក្នុង​មួយ​ថ្ងៃ ​មនុស្ស​យើង​ត្រូវ​ការ​វីតាមីន A​ ប្រមាណ ​០,៨ ​ទៅ ១,៨ ​មីលីក្រាម​។បេតា​​​ខារ៉ូទីនៈ​ អាច​ផ្លាស់​ប្តូរ​ជា​វីតាមីន ​A ​និង​មាន​ប្រសិទ្ធ​ភាព​ដូចគ្នា​។ ​ក្រៅ​ពី​នេះ​បើ​ស្បែក​ បានត្រូវ​កម្តៅថ្ងៃ ​និង​ធ្វើ​ឲ្យ​បេតា​ខារ៉ូទីន កើន​ឡើង​។​ ក្នុង​មួយ​ថ្ងៃ រាង​កាយទទួល​បាន​បេតាខារ៉ូទី​ន ​ពី ​២ ​ទៅ ​៤ ​មី​លីក្រាម​។ អាហារ​ដែល​មាន​បេតាខារ៉ូទីន​ បន្លែ ​និង​ផ្លែ​ឈើ​​ព​ណ៌បៃតង ​ពណ៌​ទឹក​ក្រូច​ និង​លឿង ​ដូច​ជា​ឪឡឹក​​ ល្ហុង ល្ពៅ​ ការ៉ុត​ ប្រូខូលី ​ម្ទេស ត្រប់​​។



​ វីតាមីន ​B: ​ជ្រាប​ចូ​ល​ទៅ​ក្នុង​ស្រទាប់ ​ស្បែក​ផ្នែក​ខាង​ក្នុង​ជួយ​ឲ្យ ​ស្បែក​មាន​សំណើ​ម ​បើ​បាន​ទទួល​វីតាមីន ​B​គ្រប់​គ្រាន់ ​និង​ជួយ​ឲ្យ​ស្បែក ​តឹង​ណែន​ គេង​លក់​ស្កប់​​ស្កល់។ ​ក្រៅ​ពី​​នេះ វីតាមីន ​B6 ​ជួយ​ឲ្យ​ស្បែក​​ផលិត​ជាតិ​ខ្លាញ់ ​និង​ជំរុញ​ឲ្យ​សរសៃ​សក់​ដុះ​ថ្មី​។ ​ក្នុង​មួយ​ថ្ងៃៗ ​រាង​កាយ​ត្រូវ​ការ ​វីតា​មីន B6 ប្រមាណ ​១,៧​ទៅ​ ៣​មីលីក្រាម ​ដែលមាន​នៅ​ក្នុង​ បន្លែ​ពណ៌​បៃតង​គ្រប់​ប្រភេទ​ និង​ផលិត​ផល​សាច់​​សត្វ។​

​វីតាមីន C:​ ជួយ​ឲ្យ​សាច់​ជាលិកា ​តឹង​ណែន ​ចំណែក​ឯ​ខូល​ឡាចេន ​និង​អ៊ីឡា​ស្ទីន​នៃ​ស្បែក​យឺត​ល្អ​ និង​ស្តុក​ទឹក​នៅ​ក្នុង​ស្បែក។​ ក្រៅ​ពី​នេះវី​តាមីន ​C ​នៅ​ជួយ​បង្កើន​ប្រូតេអ៊ីន ​និង​ការពារការ​បា​ត់បង់ប្រូតេអ៊ីន ​ក៏​ដូច​ជា​ជួយ​ឲ្យ​សសៃ​ឈាម ​រឹង​មាំ​ជំរុញ​ប្រព័ន្ធការពារ ​រាង​កាយ​និង​ធ្វើ​ឲ្យ​សរសៃ សក់​ដុះលូត​លាស់​ល្អ​។​ ក្នុង​មួយ​​ថ្ងៃ រាង​កាយមនុស្ស ត្រូវ​ការ​វីតាមីន C ​ប្រមាណ ​75 ​មី​លីក្រាម ​ដែល​មាន​ច្រើន​ក្នុង​ផ្លែ​ឈើ​រសជាតិ​ជូរ​ដូច​ជា​ស្វាយ ​ម្ទេសប្លោក​ ស្រ្តបើរី​ ទំពាំង​បាយ​ជូរ​ជា​ដើម​​។

​វីតាមីនD​:​ ជួយ​ក្នុង​ការ​បង្កើត​កោសិកា​ថ្មី​ៗ​។​ពន្លឺ​ព្រះអាទិត្យ​ ជួយ​បង្កើត​វីតាមីនD ​នៅ​ក្នុង​ស្បែក ​និង​ជួយ​ឲ្យ​​ស្បែក ក្រចក ​និង​ឆ្អឹង​បាន​ទទួល ​កាល់​ស្យូម​យ៉ាង​គ្រប់​គ្រាន់​។ ​ក្រៅ​ពី​ពន្លឺ​ថ្ងៃ​ យើង​អាច​ទទួល​វីតា​មីន ​D ​បាន​តាម​រយៈ​អាហារ​ដូច​ជា ​ត្រីសាឌីន​ ផ្លែ​ប័រ ​ស៊ុត​ និ​ង​ត្រី​ហេរីង​។​

វីតាមីន​ E: ​ជួយ​ការពារ​ស្បែក ​មិន​ឲ្យ​ឆាប់​ចាស់ ​ការពារ​ស្បែកពី​ការ​បំផ្លាញ ​នៃ​រ៉ាឌី​កាល់​សេរី​​។ ​បើ​ខ្វះ​វីតាមីនE​ ធ្វើ​ឲ្យ​កោសិ​កា​ស្បែក​ឆាប់​ចាស់ ​និង​កើត​មាន​ស្នាម​ជ្រីវ​ជ្រួញ ​ជា​ពិសេស​ វីតាមីន E ​ជួយ​ឲ្យ​ស្បែក​រ​ក្សា​ភាព សំណើម​និង​ទន់​រលោង​។​ ក្នុង​មួយ​ថ្ងៃ ​រាង​កាយ​ត្រូវ​ការវី​តាមីន ​E ​ប្រមាណ​១២​មីលីក្រាម វា​មាន​នៅក្នុង ​បន្លែ​ស្រស់ ​និង​ប្រេងឆា ​ឬ​ប្រេងរុ​ក្ខជាតិ​។​

​ បៃ​អូទី​នៈ ​ជួយ​នៅ​ក្នុង​ការលូត​លាស់ ​នៃ​ស្បែក ​ក្រចក ​និង​ជា​លិកា។ ​បៃអូទីន ​សម្បូរ​នៅ​ក្នុងផ្លែប័រ សណ្តែក​ ស៊ុត ​ផ្សិត ​និង​អង្ករ​សាលី​៕

0 comments:

Post a Comment