Wednesday, January 6, 2016

​កូន​ក្អក​ពេលយប់ គួរ​ធ្វើ​ដូចម្តេច​?

មាន​កូនក្មេង​មួយចំនួន​តែងតែ​ក្អក​នៅពេល​យប់ ហើយ​មាន​កូនក្មេង​ខ្លះ​ក្អក​ទល់​ភ្លឺ​ក៏មានដែរ ធ្វើឱ្យ​អ្នក​ម្តាយ​បា​រម្ហ​ជាខ្លាំង ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ប្រភេទ​ក្នុង​ការបំបាត់​ក្អក​របស់​កូន​។ តើ​មាន​វិធី​ធ្វើ​ដូច​ម្តេចទៅ​?

ទឹកឃ្មុំ​ឆៃថាវ​
របៀប​ធ្វើ ៖ ដំបូង​អ្នក​អាច​យក​ឆៃថាវ​ចិត​សំបក​ចេញ រួច​ចិត​វា​ជា​សរសៃៗ និង​ជា​ដុំៗ បន្ទាប់មក​ដាក់​វា​ក្នុង​ចាន​មួយ ហើយ​ចាក់​ទឹកឃ្មុំ​ចូល រួច​យក​ចង្កិះ​កូ​រវា​ឱ្យ​សព្វ ទើប​យក​គម្រប​មក​គ្រប ដោយ​ទុក​ចំនួន​៦​ម៉ោង រហូត​ដល់​ឆៃថាវ​នោះ​ចេញ​ទឹក រួច​អ្នក​អាច​យក​វា​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​ឱ្យ​កូន​ផឹក ដោយ​ផឹក​ចំនួន​ពី​៣​ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​។​

បញ្ជាក់ ៖ ពេល​ដែល​អ្នក​ឱ្យ​កូន​ផឹក​ទឹកឃ្មុំ​ឆៃថាវ​នេះ អ្នក​មិន​ត្រូវឱ្យ​កូន​ផឹកថ្នាំ​ផ្សេង​ឡើយ ជាពិសេស​ថ្នាំ​ចិន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​៕

0 comments:

Post a Comment