Saturday, January 16, 2016

ចម្ងាយរវាងរោមចិញ្ចើមទាំងពីរ អាចប្រាប់ថាអ្នកជាមនុស្សបែបណា

នៅពេលអ្នកឆ្លុះកញ្ចក់​លើកក្រោយ គួរ​យកចិត្តទុកដាក់​សម្លឹងមើលចិញ្ចើម​របស់អ្នក។ ជឿ ឬមិនជឿ​ថា ចម្ងាយ​រវាង​ចិញ្ចើមទាំង ពីរ​របស់អ្នក​អាចបង្ហាញ​ពីចរិកលក្ខណៈ​របស់​អ្នក​បាន។ នេះជាអាថ៌កំបាំង​ដែលនឹងត្រូវ​លាតត្រដាង។ ទោះបីជាយ៉ាង​ណា​ អ្នកមិនចាំ​បាច់ត្រូវ​សម្លឹងមើល​ជាលើកទី ២ទេ លើកលែងតែនៅពេល​អ្នកគូស កោរ​ចិញ្ចើម។ សិក្សា​ពីចិញ្ចើម​របស់អ្នក ដើម្បីដឹងពីខ្លួន​ឯងឲ្យ​បានច្រើន។
 

ប្រសិនបើចម្ងាយ​រវាងចិញ្ចើមទាំង ២របស់អ្នក​នៅជិតគ្នា អ្នក​ច្រើនតែ​ជាមនុស្សឆ្លាត។
ប្រសិនបើចម្ងាយរវាងចិញ្ចើមទាំង ២របស់អ្នក​នៅឆ្ងាយពីគ្នា អ្នកច្រើនតែ​ជាមនុស្សងាយ​នឹងស្តាប់​តាម​បង្គាប់អ្នកដទៃ។ អ្នកពិបាកនឹងធ្វើការ​សម្រេចចិត្តខ្លាំងណាស់ ព្រោះអ្នក​ងាយ​នឹង​ភ័យ​ខ្លាច។ ស្របពេលជាមួយគ្នា​នេះដែរ អ្នកជា​មនុស្សមាន​សន្តានចិត្តល្អ។

លើសពីនេះទៀត ប្រសិនបើចិញ្ចើម​របស់អ្នក​កោង អ្នកជា​មនុស្សដែលចូលចិត្តធ្វើអ្វី​មួយគឺធ្វើឲ្យ​បាន​ល្អឥតខ្ចោះ។ អ្នកយកចិត្តទុក​ដាក់លើភាព​លម្អិត និងមាន​គំនិតច្នៃប្រឌិត​ខ្ពស់។

ប្រសិនបើចិញ្ចើម​របស់អ្នក​ត្រង់
អ្នកជាមនុស្ស​ដែលអ្នកដទៃអាច​ពឹងពាក់បាន ព្រោះអ្នកជា​មនុស្សគួរ​ឲ្យទុកចិត្តបាន។ អ្នកជាមនុស្ស​ដែលក្រុមគ្រួសារ និង​មិត្តភក្តិត្រូវការ។

ប្រសិនបើចិញ្ចើម​របស់អ្នក​កោងឡើងលើ
អ្នកច្រើន​តែជាមនុស្សមាន​មហិច្ចតាខ្ពស់។ អ្នកមាន​ការប្រកួត​ប្រជែង និងចង់ក្លាយជាអ្នក​ធ្វើមុខជំនួញ ឬអ្នកគ្រប់គ្រង​ដែល​ជោគជ័យ៕

0 comments:

Post a Comment