ទំលាប់ប្រចាំថ្ងៃពិតជាសំខាន់ សម្រាប់សុខភាពរបស់យើង ដូចនេះយើងត្រូវតែខ្ជាប់ខ្ជួន យកចិត្តទុកដាក់លើទម្លាប់ដែលយើងធ្វើជាប្រចាំថ្ងៃ។ ជាពិសេសការអង្គុយ គងអន្ទាក់ខ្លា ដែលមនុស្សស្រីភាគច្រើនតែងមានទំលាប់អង្គុយបែបនេះ ដូចនេះគួរតែបញ្ឈប់ ដើម្បីមិនឲ្យផ្តល់ផល់ប៉ះពាល់ទៅថ្ងៃក្រោយ។
បើអង្គុយបែបនេះយូរ និងធ្វើឲ្យប៉ះពាល់ដល់ខ្នងខ្លាំងជាងគេ ហើយនឹងធ្វើឲ្យសសៃជើងដំនើរការមិនប្រក្រតី ឬអាចស្ទះធ្វើឲ្យជើងស្ពឹក ឬរោយជើងបាន។ តាមការបញ្ជាក់នៅក្នុងប្រភពដដែលនេះថា កុំឲ្យអង្គុយបែបនេះ យូរជាងកន្លះម៉ោង ដូចនេះអ្នកអាចជៀសវាងបានរាល់អាការៈឈឺចាប់ខ្លាំងទៅថ្ងៃក្រោយ។
បើការអង្គុយបែបនេះក្លាយជាទំលាប់របស់អ្នក ដែលមិនអាចបញ្ឈប់បាននោះ អ្នកអាចផ្លាស់ប្តូរជើងឆ្វេងស្តាំគងលើគ្នាម្នាក់ម្តង ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលយើងបានរៀបរាប់ខាងលើនេះក៏បានដែរ។
0 comments:
Post a Comment