អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា ការរួមភេទ ៣ដងក្នុងមួយសប្តាហ៏អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រៅពីនេះ ការរួមភេទបានទៀងទាត់ ក៏អាចផ្តល់អត្ថប្រយោជន៏ច្រើនចំពោះសុខភាព, ជួយឲ្យអ្នករស់បានអាយុវែង។ ខាងក្រោមនេះនឹងបង្ហាញពីការពន្យល់ណែនាំរបស់វិទ្យាសាស្ត្រ ដើម្បីជួយឲ្យអ្នកអាចរស់បានយូរ៖

ការពារពីភាពវិកលចរិក
យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា បរិមាណកោសិកាខួរក្បាលនឹងត្រលប់ទៅរកភាពដើមវិញ នៅពេលដែលមនុស្សកាន់តែចាស់ទៅ។ ពិតណាស់ ក្នុងវ័យ ៣៥ឆ្នាំ យើងនឹងត្រូវបាត់បង់កោសិកាខួរក្បាលចំនួន ៧០០០ ជារៀងរាល់ថ្ងៃ។ ដំណឹងនេះធ្វើឲ្យមនុស្សមានក្តីព្រួយបារម្ភខ្លាំង និងគិតដល់អ្វីដែលទុទិដ្ឋិនិយម។
តែទោះបីជាយ៉ាងណា អ្នកវិទ្យាសាស្ត្រជាច្រើនមកពីសកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិច បានពាំនាំដំណឹងល្អមកប្រាប់ ដើម្បីពង្រឹងស្ថានភាពនេះ។ ការរួមភេទឲ្យបានទៀងទាត់នឹងជួយផលិតកោសិកាខួរក្បាលថ្មី។
តាមការសិក្សាមួយទៀតដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី PLos ONE បានបង្ហាញថា ការរួមភេទជួយជម្រុញដល់ការលូតលាស់កោសិកាខួរក្បាល, បង្កើនការចងចាំ និងមានសមត្ថភាពទទួលយកចំណេះដឹងបាន។
កត្តាជាច្រើនដូចជា ភាពតានតឹង និងភាពក្រៀមក្រំអាចបណ្តាលឲ្យកន្សោមខួររួមតូច, ស្របពេលដែលការធ្វើលំហាត់ប្រាណ និងការរួមភេទអាចជួយដោះស្រាយបាន។
វេជ្ជបណ្ឌិត Ghosh អ្នកជំនាញផ្នែកសុខភាពផ្លូវភេទមកពី Liverpool ចក្រភពអង់គ្លេស បាននិយាយថា "មនុស្សចាស់ដែលអនុវត្តការរួមភេទបានតិចងាយប្រឈមនឹងបញ្ហាវិកលចរិក”។
លើសពីនេះទៀត ការរួមភេទក៏អាចជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល, បង្កើនកម្រិតអុកស៊ីសែន។
អ្នកជំនាញផ្នែកចិត្តសាស្ត្រលោក Barry Komisaruk នៅសាកលវិទ្យាល័យ Rutgers បានពន្យល់ថា "តាមរយៈការស្កេនខួរក្បាលមើល ដោយប្រើបច្ចេកវិទ្យារំញ័រម៉ាញ៉េទិច បានបង្ហាញថា ការសម្រេចទឹកកាមបានធ្វើឲ្យកោសិកាខួរក្បាលធ្វើការធ្ងន់ និងប្រើអុកស៊ីសែនច្រើន”។
ការពារពីជំងឺបេះដូង
សាកលវិទ្យាល័យ Queen នៅរដ្ឋ Belfast ចក្រភពអង់គ្លេស បានរកឃើញថា ការរួមភេទ ៣ដងក្នុងមួយសប្តាហ៏អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
តាមការសិក្សាមួយផ្សេងទៀតនៅប្រទេសអ៊ីស្រាអែលបានបង្ហាញថា ស្ត្រីដែលសម្រេចទឹកកាមបាន ២ដងក្នុងមួយសប្តាហ៏ ធ្វើឲ្យអត្រាគ្រោះថ្នាក់នៃជំងឺបេះដូងថយចុះដល់ទៅ ៣០% បើធៀបនឹងអ្នកដែលមិនចូលចិត្តរួមភេទ ឬសម្រេចទឹកកាម។
វេជ្ជបណ្ឌិតអ្នកស្រី Lisa Turner អ្នកជំនាញផ្នែកផ្លូវភេទ និងស្នេហាបាននិយាយថា "អរម៉ូនអង់ដូភីន ដែលបានបញ្ចេញក្នុងពេលរួមភេទ អាចជួយបញ្ឈប់អរម៉ូនតានតឹងក្នុងខ្លួន រួមទាំងជំងឺបេះដូង”។
ការពារពីជំងឺមហារីកក្រពេញប្រូស្តាត
អ្នកស្រាវជ្រាវជាច្រើននៅសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស បានរកឃើញថា បុរសៗវ័យ ៥០ឆ្នាំដែលមានក្តីសុខនឹងការរួមភេទបានទៀងទាត់ អាចធ្វើឲ្យអត្រាគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាតនៅកម្រិតទាប។
វេជ្ជបណ្ឌិត Ghosh បានពន្យល់ថា "ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ព្រះសង្ឃប្រឈមមុខនឹងអត្រាគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ជាងគេ”។
គេងលក់ស្រួល
ការរួមភេទអាចជួយដោះស្រាយបញ្ហាគេងមិនលក់ ល្អប្រសើរជាងការលេបថ្នាំ ងងុយគេង។ វេជ្ជបណ្ឌិត Ghosh បាននិយាយថា "ជាការពិតណាស់ ការរួមភេទនៅពេលល្ងាចអាចទទួលបានអត្ថប្រយោជន៏ច្រើនជាងការរួមភេទនៅពេលព្រឹក។ ព្រោះ បន្ទាប់ពីពេលសម្រេចទឹកកាមរួច រាងកាយតែងតែត្រូវការសម្រាក មិនចង់ក្រោកឡើយ។
ចំពោះបុរសៗវិញ ការសម្រេចទឹកកាមមិនខុសពីការចាក់ថ្នាំបំបាត់ភាពតានតឹងទេ។ នេះជាហេតុធ្វើឲ្យបុរសៗងងុយគេង បន្ទាប់ពីរួមភេទរួច”៕
0 comments:
Post a Comment