ការទស្សន៍ទាយតាមរយៈបាតដៃមានភាពល្បីល្បាញទូទាំងពិភពលោក វាអាចឲ្យមនុស្សមើលដឹងពីវាសនារបស់ពួកគេ ប៉ុន្តែអ្វីដែលមនុស្សមិនដឹងនោះគឺ ម្រាមជើងក៏មើលដឹងពីចរិកលក្ខណៈរបស់មនុស្សម្នាក់ៗដែរ។

ខាងក្រោមនេះជាទម្រង់ម្រាមជើង ១០ប្រភេទខុសៗគ្នា៖
១. ម្រាមជើងក្រិច
អ្នកមានម្រាមជើងបែបនេះច្រើនជាងមនុស្សរំភើបខ្លាំង និងចំណង់ខ្លាំង។ ម្រាមជើងក្រិចច្រើនជាងអ្នកវិចិត្រករ និងអ្នកអត្ថពល (មនុស្សមានគំនិតច្នៃប្រឌិត និងចូលចិត្តកីឡា) ហើយក៏ជាអ្នកកំណែប្រែថ្មី។

២. ម្រាមជើងកូនមិនអាចញែកចេញពីម្រាមជើងនាងបាន
អ្នកដែលមិនអាចញែកម្រាមជើងកូនចេញបាន ច្រើនជាមនុស្សចូលចិត្តទម្លាប់ និងការរៀបចំអ្វីដែលមានសុវត្ថិភាព។ ពួកគេជាមនុស្សស្មោះត្រង់ និងអាចពឹងពាក់បាន ពួកគេជាដៃគូដ៏ល្អ។

៣. ម្រាមជើងចង្អុលតូចខាងគល់
មនុស្សនេះចូលចិត្តនិយាយការពិតចេញ។ ពួកគេចូលចិត្តធ្វើឲ្យរឿងតូចក្លាយជារឿងធំ, តែងតែធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ នៅពេលមនុស្សនេះមានអារម្មណ៏ល្អ ពួកគេនឹងបង្ហាញអារម្មណ៏ចេញ ហើយអ្នករាល់គ្នាក៏អាចមានអារម្មណ៏រីករាយ។ នៅពេលពួកគេមានអារម្មណ៏មិនល្អ យល់ល្អគួរទុកគេឲ្យនៅម្នាក់ឯងប្រសើរជាង។

៤. ម្រាមជើងរ៉ូមម៉ាំង
ម្រាមជើងរ៉ូមម៉ាំងនេះជាប្រភេទម្រាមជើងសាមញ្ញបំផុត។ ម្រាមជើងសមាមាត្រនឹងគ្នា ហើយត្រង់ទាំងអស់, មេជើងធំជាងគេបង្អស់។ មនុស្សនេះច្រើនតែជាមនុស្សរួសរាយរាក់ទាក់ និងចូលចិត្តចូលរួមក្នុងសង្គម។ ពួកគេក៏ច្រើនជាងមនុស្សមានអំណាចពិសេស ដូច្នេះពួកគេអាចធ្វើសុន្ទរកថានៅតាមសាធារណៈ និងជាអ្នកធ្វើមុខជំនួញ។

៥. ម្រាមជើងវែងៗ
ម្រាមជើងមានលក្ខណៈស្គមៗ នេះដោយសារតែម្រាមជើងបង្រួមចូលគ្នា ធ្វើឲ្យម្រាមជើងមើលទៅវែង ហើយស្គម។ ជាទូទៅមេជើងធំជាងម្រាមជើងដទៃៗទៀត។ មនុស្សមានម្រាមជើងប្រភេទនេះច្រើនតែជាមនុស្សឲ្យតម្លៃលើខ្លួនឯង។ ហើយពួកគេក៏អាចជាមនុស្សដែលចង់ធ្វើអ្វីធ្វើភ្លាម និងប្រែប្រួលអារម្មណ៏ភ្លាម។

៦. ម្រាមជើងទីកណ្តោលញែកចេញពីគ្នា
មនុស្សទាំងនេះចូលចិត្តរៀបចំគម្រោងទុកមុន។ លទ្ធផល ជាធម្មតាពួកគេត្រូវបានគេទទួលស្គាល់ និងអាចគ្រប់គ្រងលើស្ថានភាពដែលពួកគេជួបប្រទះ។

៧. ម្រាមជើងរាងការ៉េ
អ្នកមានទម្រង់ម្រាមជើងបែបនេះច្រើនជាមនុស្សអត់ធ្មត់ និងចេះគិតគូរមុនពេលធ្វើការសម្រេចចិត្ត។ ពួកគេជាមនុស្សដែលអាចពឹងពាក់បាន និងជាមនុស្សសកម្មនឹងការងារ។

៨. ជើងកូនញែកចេញពីគេ
មនុស្សទាំងនេះត្រូវការភាពផ្លាស់ប្តូរនៅក្នុងជីវិតរបស់ពួកគេ។ ទម្លាប់ធ្វើឲ្យពួកគេមិនសប្បាយចិត្តទេ, ពួកគេជាមនុស្សផ្សេងព្រេងបំផុត។ មនុស្សទាំងនេះក៏ជាមនុស្សងាយនឹងធុញទ្រាន់ផងដែរ ដូច្នេះពេលខ្លះពួកគេអាចបង្កើតអារម្មណ៏ឡើងដោយការធ្វើអ្វីមួយដែលគួរឲ្យភ្ញាក់ផ្អើល។

៩. ម្រាមជើងអង្អុល និងកណ្តោលឃ្លាតចេញពីគ្នា
មនុស្សទាំងនេះដឹងពីវិធីបែកចែកអារម្មណ៏ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវិត។

១០. កូនជើងមានគម្លាតឆ្ងាយពីគេឯង
អ្នកមានកូនជើងឃ្លាតឆ្ងាយពីម្រាមជើងដទៃច្រើនជាងមនុស្សខាងបក្សប្រឆាំង និងចូលចិត្តធ្វើអ្វីៗតាមចិត្តរបស់ខ្លួនឯង។ ជាទូទៅ គំនិតរបស់ពួកគេតែងតែខុសប្លែកពីគេផ្សេង៕

0 comments:
Post a Comment