This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, October 20, 2014
រូបមន្តធម្មជាតិ ព្យាបាលជំងឺរលាកថ្លោកនោម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស
Sunday, October 19, 2014
7 Foods That Will Naturally Cleanse Your Liver

Our livers work extremely hard everyday to protect us from adverse affects from toxins and often it is easy for our livers to become overworked compromising our health significantly.
Here are 7 common foods you can include daily to help cleanse your liver naturally.
The primary way in which your body expels toxins is via the liver, which detoxifies and cleanses your body by continuously filtering the blood of poisons that enter it through the digestive tract, the skin, and the respiratory system. But when your liver becomes overworked as a result of stress or excessive exposure to toxins, your entire system can be thrown off balance, and your health severely compromised.
Since the liver is also responsible for producing bile, another form of detoxification that is metabolically necessary for the breakdown and assimilation of fats and proteins from your food, it is exceedingly important that your liver be properly maintained. Without a well-functioning liver, your body will be unable to cleanse itself and absorb nutrients, which is a recipe for a health disaster.
"The thousands of enzyme systems that are responsible for virtually every body activity are constructed in the liver," writes Dr. Karl Maret, M.D., about the importance of vibrant liver function. "The proper functioning of the eyes, the heart, the brain, the gonads, the joints, and the kidneys, are all dependent on good liver activity."
"If the liver is impaired from constructing even one of the thousands of enzyme systems the body requires, there is an impairment in overall body function and a resultant greater metabolic stress on the individual."
So here are seven important foods you may want to begin incorporating into your diet in order to maintain a healthy liver.
1. Garlic
Garlic contains numerous sulfur-containing compounds that activate the liver enzymes responsible for flushing out toxins from the body. This bulbous relative of the onion also contains allicin and selenium, two powerful nutrients proven to help protect the liver from toxic damage, and aid it in the detoxification process.2. Grapefruit
Grapefruit is rich in natural vitamin C and antioxidants, two powerful liver cleansers. Like garlic, grapefruit contains compounds that boost the production of liver detoxification enzymes. It also contains a flavonoid compound known as naringenin that causes the liver to burn fat rather than store it.3. Green Tea
Green tea is loaded with catechins, a type of plant antioxidant that has been shown in studies to eliminate liver fat accumulation and promote proper liver function. This powerful herbal beverage also protects the liver against toxins that would otherwise accumulate and cause serious damage.4. Green Vegetables
Leafy green vegetables such as bitter gourd, arugula, dandelion greens, spinach, mustard greens, and chicory also contain numerous cleansing compounds that neutralize heavy metals, which can bear heavily on the liver. Leafy greens also eliminate pesticides and herbicides from the body, and spur the creation and flow of cleansing bile.5. Avocado
Rich in glutathione-producing compounds, avocados actively promote liver health by protecting it against toxic overload, and boosting its cleansing power. Some research has shown that eating one or two avocados a week for as little as 30 days can repair a damaged liver.6. Walnuts
Walnuts, which contain high levels of l-arginine, an amino acid, glutathione, and omega-3 fatty acids, also help detoxify the liver of disease-causing ammonia. Walnuts also help oxygenate the blood, and extracts from their hulls are often used in liver-cleansing formulas.7. Turmeric
Turmeric, one of the most powerful foods for maintaining a healthy liver, has been shown to actively protect the liver against toxic damage, and even regenerate damaged liver cells. Turmeric also boosts the natural production of bile, shrinks engorged hepatic ducts, and improves overall function of the gallbladder, another body-purifying organ.Friday, October 17, 2014
គួរយល់ដឹង! ទទួលទាន ភេសជ្ជៈ ប៉ូវកំលាំង លាយជាមួយនឹង គ្រឿងស្រវឹង បង្កគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់យុវវ័យ ឬសិស្សនិស្សិត
លោក Megan Patrick អ្នកជំនួយការស្រាវជ្រាវ និងសហនិពន្ធ នៃការសិក្សានេះ បាននិយាយថា «យើងបាន រកឃើញថា យុវវ័យ ឬសិស្សនិស្សិត ដែលទទួលទាន ភេសជ្ជៈប៉ូវកំលាំង លាយជាមួយនឹង គ្រឿងស្រវឹង (ឬជាតិកាហ្វេអ៊ីន) នឹងទទួលរង ផលប៉ះពាល់ ក៏ដូចជា ផលអវិជ្ជមានខ្លាំងជាង បើប្រៀប ធៀបទៅនឹង យុវវ័យ ឬសិស្សនិស្សិត ដែលទទួលទាន ត្រឹមតែគ្រឿងស្រវឹង។» បើយោងទៅតាមការ សិក្សា បានឲ្យដឹងទៀតថា យុវវ័យ ឬសិស្សនិស្សិត ដែលទទួលទាន ភេសជ្ជៈ ប៉ូវកំលាំង និងគ្រឿងស្រវឹង (ឬជាតិកាហ្វេអ៊ីន) ក្នុងថ្ងៃតែមួយ ឬលាយវា បញ្ចូលគ្នា រួចទទួលទាន ក្នុងពេលតែមួយ នឹងចំណាយ ពេល ក្នុងការទទួលទាន (គ្រឿងស្រវឹង) បន្ថែមទៀត។ លទ្ធផលនៃ ការចំណាយពេល ទទួលទាន (គ្រឿងស្រវឹង) ច្រើន នឹងបង្កឲ្យ កំរិតជាតិស្រវឹង នៅក្នុងឈាម ឡើងខ្ពស់ ដល់កំរិត កំពូលតែម្តង។
លោក Patrick បញ្ជាក់ទៀតថា «ដោយសារតែថាមពល នៃភេសជ្ជៈប៉ូវកំលាំង បានធ្វើឲ្យអ្នកប្រើប្រាស់ មាន អារម្មណ៏ថា មិនសូវស្រវឹង (អាចទទួលទៀតបាន) ប៉ុន្តែវាអាច មានផលប៉ះពាល់ ធ្ងន់ធ្ងរបំផុត ដល់សុខភាព»។
ជាមួយគ្នានេះដែរ ការសិក្សាស្រដៀងគ្នាមួយ ដែលបានអះអាង និងសន្និដ្ឋាន ដោយនាយកដ្ឋានសុខភាព Department of Community Health នៅឯសាកលវិទ្យាល័យ Boston University School of Public Health ស្ថិតក្នុងទីក្រុង Boston នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានរកឃើញថា វាមិនចាំបាច់ថា ទាល់តែ ការទទួលទាន គ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកំលាំង (ឬជាតិកាហ្វេអ៊ីន) លាយគ្នាទេ ដែលបង្កគ្រោះ ថ្នាក់នោះ ប៉ុន្តែទម្រង់នៃអ្នកទទួលទាន ខ្លួនឯងផ្ទាល់ទេ ដែលបង្កផលអវិជ្ជមាននោះ។
«វាបង្ហាញថា ការទទួលទានគ្រឿងស្រវឹង ដែលមានជាតិកាហ្វេអ៊ីន គឺមានជាតិអាល់កុលខ្លាំង ដែលធ្វើឲ្យ មានផល ប៉ះពាល់កើនឡើង និងបង្កឲ្យយុវវ័យ ឬសិស្សនិស្សិត មានភាពស្រួល ក្នុងការទទួលទាន គ្រឿងស្រវឹង បានកាន់តែច្រើន (ឬចំណាយពេល ទទួលទាន គ្រឿងស្រវឹង បន្ថែមទៀត) ដែលវានឹង បង្កឲ្យមាន ហានិភ័យកាន់តែខ្ពស់ សម្រាប់សុខភាព»៕

ចង់ឡើងទម្ងន់ តើត្រូវធ្វើដូចម្តេច?

- បរិភោគអោយបានញឹកញាប់ ៖ នៅពេលដែលអ្នកស្គមពេកអ្នកអាចនឹងមានអារម្មណ៍ថា ញ៉ាំឆាប់ឆ្អែត។ ចូរបរិភោគអាហារតិចៗ ប្រាំទៅប្រាំមួយដងក្នុងអំឡុងពេលថ្ងៃ ជំនួសអោយការទទួលទានអាហារច្រើនៗតែពីរ ឬបីដងក្នុងមួយថ្ងៃ។
- ជ្រើសរើសអាហារដែលសម្បួរដោយសារធាតុចិញ្ចឹម ៖ វាជាផ្នែកមួយនៃរបបអាហារដែលនាំអោយមានសុខភាពល្អ អង្ករសម្រូប គ្រាប់ធញ្ញជាតិផ្លែឈើ និងបន្លែ ផលិតផលទឹកដោះគោប្រូតេអ៊ីនដែលមិនមានខ្លាញ់ គឺជាអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម។
- សូមកុំញ៉ាំភេសជ្ជៈពពួកសូដាកាហ្វេ និងភេសជ្ជៈផ្សេងទៀតដែលមានកាឡូរី និងអាហារូបត្ថបម្ភតិចតួច។ ផ្ទុយទៅវិញ សូមញ៉ាំភេសជ្ជៈពពួកទឹកដោះគោ និងទឹកផ្លែឈើស្រស់ជំនួសវិញ។ នៅក្នុងករណីមួយចំនួន អាហារបំប៉នអាចនឹងត្រូវបានណែនាំអោយប្រើ។
- ចូរពិនិត្យមើលថាតើ អ្នកញ៉ាំទឹកនៅពេលណា ៖ មនុស្សមួយចំនួនចូលចិត្តញ៉ាំទឹកមុនពេលញ៉ាំអាហារ នេះអាចនាំអោយមានការថយចុះនូវចំណង់អាហារ។ ក្នុងករណីនេះ វាអាចល្អប្រសើរជាង បើអ្នកញ៉ាំភេសជ្ជៈដែលមានកាឡូរីខ្ពស់ រួមជាមួយនឹងអាហារ ឬអាហារសម្រន់។
- ធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណ ជាពិសេសលំហាត់ប្រាណខ្លាំងក្លា អាចជួយអ្នកអោយឡើងទម្ងន់បាន ដោយការឡើងសាច់ដុំ។ ការធ្វើលំហាត់ប្រាណក៏អាចជម្រុញអោយអ្នកមានចំណង់អាហារផងដែរ៕
អ្នកជំនាញ ប្រាប់ពី គន្លឹះពិសេស ព្យាបាល អាការៈ ក្អក ដែលមាន ប្រសិទ្ធភាព បែបធម្មជាតិ
ម្យ៉ាងវិញទៀត សេវាកម្មសុខភាពជាតិ របស់ប្រទេស អង់គ្លេស បានលើកឡើងថា “មានភស្តុតាង តិចតួចណាស់ ដែលយើងអាច យកមក បញ្ជាក់បានថា ថ្នាំក្អកទាំងនោះ វាពិតជាមាន ប្រសិទ្ធិភាពមែន បើទោះបីជា គ្រឿងផ្សំមួយចំនួន វាអាច នឹងជួយ ព្យាបាល ទៅលើអាការៈ ដែលទាក់ទងនឹង ការក្អក ការតឹងច្រមុះ និង គ្រុនក្តៅ ជាដើមនោះ”។
លើសពីនេះទៀត លោក Dr. Tim Ballard អនុប្រធាននៃ មហាវិទ្យាល័យ Royal ជំនាញផ្នែកជំងឺទូទៅ បានបញ្ជាក់ថា “មិនប្រាកដថា ថ្នាំក្អកឬក៏ ទឹកស៊ីរ៉ូ ទាំងនោះមាន ប្រសិទ្ធិភាព អាចព្យាបាលអាការៈ ក្អក បានភ្លាមៗនោះទេ ពេលខ្លះពួកវាគ្រាន់ តែអាចជួយ សម្រាលអាការៈជម្ងឺ តែប៉ុណ្ណោះ”។ គាត់បាន បន្ថែមទៀតថា “ទោះបីជា ពពួកថ្នាំទាំងនោះ មិនសូវមានប្រសិទ្ធិភាព យ៉ាងណាក៏ដោយ តែពួកវា ក៏អាចជួយសម្រួល និងកាត់បន្ថយ អាការៈក្អក និងម្យ៉ាងវិញទៀត ពួកវាសុទ្ធតែ ត្រូវបានត្រួតពិនិត្យ និងបញ្ជាក់ថា មិនបាន ប៉ះពាល់ដល់សុខភាព មនុស្សនោះទេ”។
សរុបមកវិញ ការប្រើប្រាស់ ឱសថដូចជា ថ្នាំឬក៏ទឹកស៊ីរ៉ូក្អក គឺជារឿងត្រឹមត្រូវ តែវាត្រូវចំណាយ លុយគួរសម ផងដែរក្នុងការ ទិញថ្នាំទាំងនោះ ដូច្នេះប្រិយមិត្តអាច សាកល្បងប្រើ វិធីខាងលើ ដែលងាយស្រួល មានភាពសំន្សំសំចៃ នៅពេលណា ដែលអ្នកមាន អាការៈក្អក វិញមើលថា តើវាមានប្រសិទ្ធិភាព យ៉ាងណាដែរ៕
តើមានប្រិយមិត្ត ណាធ្លាប់សាកល្បង វិធីមួយនេះទេ?

Thursday, October 16, 2014
អ្នកវិទ្យាសាស្រ្ត ព្រមានថា ការអង្គុយមើល ទូរទស្សន៍ យូរពេក អាចអោយមនុស្ស ឆាប់ស្លាប់!
ក្រុមអ្នកស្រាវជ្រាវ នៃប្រទេសអេស្ប៉ាញ បានជឿជាក់ថា ការអង្គុយស្ងៀម និងមើលទូរទស្សន៍ច្រើន អាចជាកត្តាថ្មីមួយ ក្នុងការបន្ថយអាយុ និងកើតជំងឺ ជាច្រើនដូចជា ទឹកនោមផ្អែម និងរោគបេះដូង ជាដើម។
លោកសាស្ត្រាចារ្យ Miguel Martinez Gonzalez ប្រធាននាយកដ្ឋាន សុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Navarra ក្នុងទីក្រុង Pampolona និងជាអ្នក ដឹកនាំក្នុងការ ស្រាវជ្រាវនេះ បាននិយាយថា “ពួកយើងបានស្ទាបស្ទង់ ទៅលើមនុស្សវ័យក្មេង ចំនួន១៣,២៨៤នាក់ ហើយបានរកឃើញនូវ មូលហេតុដ៏គួរ អោយភ្ញាក់ផ្អើលមួយ គឺថាការមើលទូរទស្សន៍ច្រើន បានបង្កអោយ មានគ្រោះថ្នាក់ដល់សុខភាព ព្រោះពួកគេមិន បានធ្វើសកម្មភាព អ្វីផ្សេងក្រៅ ពីអង្គុយស្ងៀមឡើយ។”
សុខភាពរបស់មនុស្ស វានឹងចុះខ្សោយ ប្រសិនណាបើ មិនបានធ្វើចលនា ក្នុងរយៈពេល ដ៏យូរមួយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បាន កាត់បន្ថយបរិមាណ នៃទឹកកាម របស់បុរសផងដែរ។
យោងតាមការ អះអាងជាច្រើន បានបង្ហាញថា មនុស្សដែលអង្គុយយូរ នឹងមានទំហំ ចង្កេះរីកធំ, ជាតិកូលេស្តរ៉ូលឡើងខ្ពស់, ជាតិស្ករ និងសំពាធឈាម កើនឡើងផងដែរ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តក៏បាន ផ្តល់យោបល់អោយ មនុស្សជាច្រើនកាត់ បន្ថយម៉ោងក្នុង ការមើលទូរទស្សន៍ឬក៏ ពួកគេអាចធ្វើចលនា ឬដើរចុះឡើងអំឡុងពេល មើលទូរទស្សន៍ដើម្បី កាត់បន្ថយជំងឺផ្សេងៗ ដែលនាំអោយអត្រា ស្លាប់របស់មនុស្ស មានកាន់តែច្រើន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?


គុណប្រយោជន៍សុខភាព សំខាន់ៗ ទាំង ៧ យ៉ាង របស់ប្រូខូលី!
ខាងក្រោមគឺ ជាអត្ថប្រយោជន៍សុខភាព ទំាង ៧ យ៉ាងរបស់ប្រូខូលី៖
១. ការពារជំងឺមហារីក៖ ប្រូខូលីមានសារជាតិ ក្លុយកូរ៉ាផានីន ដែលធ្វើឲ្យរាងកាយរបស់អ្នក ផលិតមូលីគុល សុហ្វរ៉ាផេន ដែលមានតួនាទីក្នុងការប្រឆាំង ជំងឺមហារីក។ ម្យ៉ាងវិញទៀត សារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលមាននៅក្នុងប្រូខូលី មិនត្រឹមតែអាចប្រឆំាង នឹងជំងឺមហារីកបានទេ ប៉ុន្តែថែមទាំង ធ្វើឲ្យថ្លើមរបស់អ្នក មានសុខភាពល្អផងដែរ។
២. កាត់បន្ថយកូឡេស្តូរ៉ល ៖ ប្រូខូលី មិនត្រឹមតែអាចការពារ ជំងឺមហារីកបានទេ ប៉ុន្តែដោយសារតែ វាសំបូរដោយជាតិសសៃ ដែលដើរតួយ៉ាងសំខាន់ក្នុង ការកាត់បន្ថយកូឡេស្តូរ៉ល បានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសនោះ សំរាប់អ្នកដែលចង់ កាត់បន្ថយកូឡេស្តូរ៉ល គួរតែទទួលបន្លែប្រភេទនេះ ឲ្យបានញឺកញាប់។
៣. កាត់បន្ថយការងប្រតិកម្ម និង រលាក ៖ យោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុចិញ្ចឹម ដែលមាននៅក្នុងបន្លែប្រូខូលី អាចកាត់បន្ថយនូវ សារធាតុដែលធ្វើឲ្យអ្នកងាយ រងប្រតិកម្ម បានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រូខូលីសំបូរដោយ អាស៊ីដអូមេហ្គា ៣ ជួយក្នុងការរលាក បានយ៉ាងល្អផងដែរ។
៤. សំបូរដោយវីតាមីន C ៖ ប្រូខូលី គឺជាប្រភេទបន្លែ ដែលសំបូរទៅដោយ វីតាមីន C ជាងគេ។ ហើយវីតាមីន C មានមុខងារយ៉ាងសំខាន់ ក្នុងការជួយប្រឆាំង នឹងរ៉ាឌីកាល់សេរី ការពារមិនឲ្យស្បែក អ្នកជ្រៀវជ្រួញ និង ឆាប់ចាស់ទៀតផង។
៥. ថែរក្សាឆ្អឹង ៖ ប្រូខូលីសំបូរទៅដោយ កាល់ស្យូម និង វីតាមីន K ដែលសារធាតុសំខាន់ ទំាងពីរនេះ បានធ្វើឲ្យឆ្អឹងអ្នករឹងមាំ មិនតែប៉ុណ្ណោះទេ វាក៏អាចការពារមិន ឲ្យកើតជំងឹ ពុកឆ្អឹងបានផងដែរ។
៦. ថែរក្សាសុខភាពបេះដូង ៖ សារធាតុប្រឆាំងនឹងការរលាក ដែលមាននៅក្នុងប្រូខូលី អាចការពារមិន ឲ្យមានការខូចខាត នូវសសៃឈាមបេះដូង ដែលបង្កឡើង ដោយការរលាក បានផងដែរ។
៧. ធ្វើឲ្យប្រព័ន្ធរំលាយ អាហារដំនើរការបានល្អ ៖ ដោយសារតែប្រូខូលីសំបូរ ទៅដោយជាតិសសៃ ដូច្នេះហើយវា អាចការពារ អាការៈទល់លាមក ថែរក្សាកម្រិតជាតិស្ករ ក្នុងឈាម និង មិនធ្វើឲ្យអ្នកទទួលទាន ហួសកំនត់ បានយ៉ាងមានប្រសិទ្ធភាព ផងដែរ។
ទំាងនេះគឺជាអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ទាំង ៧ យ៉ាងរបស់ប្រូខូលី។ បន្ទាប់ពីប្រិយមិត្ត បានជ្រាបពីគុណប្រយោជន៍ របស់ប្រូខូលី ហើយសង្ឃឹមថា ប្រិយមិត្តនឹងទទួលទាន វាឲ្យបានញឹកញាប់ ដើម្បីទទួលបាននូវសុខភាពល្អ៕
ប្រូខូលី (broccoli)

មូលហេតុ ៦ យ៉ាង បង្ហាញពី ការគេង មិនគ្រប់គ្រាន់ អាចនឹងបំផ្លាញ ជីវិតរបស់អ្នក !

១. បណ្តាលឲ្យកើតបញ្ហាជំងឺជាច្រើនប្រភេទ ៖ ការគេងមិន គ្រប់គ្រាន់ និង មិនបានគេងច្រើនថ្ងៃ អាចបណ្តាលឲ្យអ្នក ប្រឈមមុខ នឹងជំងឺ ធ្ងន់ធ្ងរជាច្រើន ប្រភេទដូចជា ជំងឺគាំងបេះដូង ជំងឺមហារីក ចង្វាក់បេះដូងដើរខុសប្រក្រតី ជំងឺលើសសំពាធឈាម ជំងឺដាច់សរសៃរឈាម និង ជំងឺទឹកនោមផ្អែមជាដើម ។
២. បណ្តាលឲ្យមានការធ្លាក់ទឹកចិត្តនិងការមិនសប្បាយចិត្ត៖ ការគេងមិនគ្រប់គ្រាន់ជាធម្មតា តែងតែធ្វើឲ្យអ្នក មាន អារម្មណ៍មិនល្អនិង មិនសូវ សប្បាយចិត្តក្រោយពី ក្រោកពីគេង ប៉ុន្តែអ្នកដែលដឹងទេថា ការសិក្សាមួយ លើមនុស្ស ១ម៉ឺននាក់ នៅ អាមេរិក បង្ហាញថា មនុស្សដែលគេង មិនគ្រប់គ្រាន់ ឬមាន រោគគេងមិនលក់ បានប្រឈមមុខ នឹងអារម្មណ៍បាក់ទឹកចិត្ត និង រសាប់រសល់ ជាងអ្នកគេង បានយ៉ាងតិច ៨ ម៉ោង គ្រប់គ្រាន់ល្អនោះ ។
៣. បណ្តាលឲ្យឡើងទម្ងន់៖ តើអ្នកប្រាកដជាឆ្ងល់ហើយហេតុ អ្វីបានជាគេងមិនលក់ បែរជាឡើងទម្ងន់វិញ? ជាការពិតការ គេងមិនលក់ នឹងធ្វើ ឲ្យ មានអារម្មណ៍ឃ្លានជានិច្ច ហើយ ការឃ្លាន និងពិសារច្រើន អាចឲ្យឆាប់ធាត់លឿន ។ ការសិក្សាមួយបង្ហាញ អ្នកដែលគេងតិចជាង៦ ម៉ោងក្នុង មួយយប់ មាន៣០% ធាត់ និងដុំក្បាលពោះ បើប្រៀបធៀបនឹងអ្នកគេងពី ៨ទៅ៩ម៉ោង ក្នុងមួយយប់ គឺមានភាគរយតិចជាង។ ការស្រាវជ្រាវ របស់វិទ្យាសាស្រ្ត បានបង្ហាញថា Ghrelin គឺជាធាតុគីមីម្យ៉ាង ដែលធ្វើជាតិស្ករកើនឡើង រីឯ Leptin បានបន្ថយជាតិស្ករ ដូច្នេះការគេងមិនគ្រប់ នាំឲ្យ Ghrelin កើនឡើងការផលិតក្នុងរាងកាយ ខណៈការផលិត Leptin នឹងកើនឡើងវិញ បើអ្នកបានគេងគ្រប់គ្រាន់នោះ ។
៤. បណ្តាលឲ្យសុខភាពស្បែកកាន់តែចាស់៖ ចំនុចនេះ អ្នកប្រាកដជាធ្លាប់ដឹង ពីផលប៉ះពាល់ពីការគេងមិនគ្រប់គ្រាន់ឬ ការដាច់យប់ច្រើនដង ពេក ពីព្រោះ វាអាច បណ្តាល ឲ្យស្បែកឡើងលឿង ភ្នែកឡើងក្រហម ហើមភ្នែក និង មានរង្វង់ខ្មៅ ជុំវិញភ្នែក។ មូលហេតុទាំងនេះគឺ បណ្តាល មកពី រាងកាយអ្នកទទួលបាន អ័រម៉ូន និង ការបញ្ចេញពីខួរក្បាលនូវ អារម្មណ៍តានតឹង (ស្រេ្តស៍) នៅពេលអ្នកអស់កម្លាំង ដូច្នេះវានឹងបណ្តាលឲ្យ អ័រម៉ូនរបស់អ្នក មិនអាចផ្តល់សារធាតុចិញ្ចឹម ឲ្យស្បែក និងរាងកាយខាងក្រៅ របស់អ្នកឲ្យស្រស់ស្អាត និង ភ្លឺថ្លាឡើយ ។
៥. បណ្តាលឲ្យបាត់បង់សមត្ថភាពបំពេញការងារនិងសិក្សា៖ ការគេង មិនគ្រប់គ្រាន់អាចបណ្តាលឲ្យ អ្នកគ្មានអារម្មណ៍ ក្នុងការបំពេញ កិច្ច ការងារ និង ការសិក្សារបស់អ្នក ហើយវាអាចបណ្តាលឲ្យគុណភាព សិក្សា និង ការងារ ថយចុះ ដោយសារតែអ្នក មិនបានយកចិត្តទុកដាក់ និង ប្រឹងប្រែង ធ្វើការ ដោយសារតែមិនមានអារម្មណ៍ល្អក្នុងការ បំពេញការងារនានាទាំងឡាយ។ វាអាច បណ្តាលឲ្យអ្នកមានអារម្មណ៍ កាន់តែ តប់ប្រមល់ និង ស្ត្រេស៍ ពេលដែលគេង មិនគ្រប់គ្រាន់។
៦.បណ្តាលឲ្យ កើតមានគ្រោះថា្នក់ចរាចរណ៍ ៖ គ្រោះថ្នាក់ចរាចរណ៍ ក៏អាច បណ្តាលមកពីការគេងមិនលក់ផងដែរ ព្រោះអ្នក បើកបរ ដែលមិនបានគេងគ្រប់គ្រាន់ អាចប្រឈមមុខនឹង គ្រោះថ្នាក់ចរាចរណ៍ ខណៈពេល ការបញ្ជាយានយន្តលើផ្លូវថ្នល់ មិនបានប្រុងប្រយ័ត្ន ជាដើម ។ ការសិក្សាបានបង្ហាញថា អ្នកមានរោគគេងមិនលក់ ឬ មិនបានគេងគ្រប់គ្រាន់អាច បង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវពី ៦ ទៅ១០ ដងច្រើនជាង មនុស្សដែល បានគេងលក់គ្រប់គ្រាន់ ផងដែរ ។
ដូច្នេះ ការគេងឲ្យ បានគ្រប់គ្រាន់យ៉ាងតិចឲ្យបាន ៨ ម៉ោងក្នុងមួយយប់ គឺវា ពិតជាមិនសារៈសំខាន់ណាស់ អ្នកនឹង ទទួលបានសុខភាពល្អ ហើយនិង មិន បំផ្លាញជីវិតរបស់អ្នកផងដែរ ។ ប៉ុន្តែប្រសិនបើអ្នកជារឿយៗ ជួបវិបត្តិ គេងមិនលក់ គួរទៅពិភាក្សាជាមួយវេជ្ជបណ្ឌិត ថាមកពីមូលហេតុអ្វីឲ្យបាន ច្បាស់លាស់ទើបជាការប្រសើរសំរាប់សុខភាព៕
ស្វែងយល់ពីអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ទាំង ៥ យ៉ាង របស់ផ្លែត្រសក់ស្រូវ!
១. ថែរក្សាសុខភាពភ្នែក ៖ ត្រសក់ស្រូវ ជាផ្លែឈើដែលសំបូរ ទៅដោយ សារជាតិ បេតាខារូទីន ធ្វើឲ្យវាបំលែងខ្លូនទៅជាវីតាមីន A ពេលដែលអ្នកទទូលទាន ។ ហើយវីតាមីន A ដែលត្រូវបានបំលែង ពី បេតាខារូទីន នោះ ហើយ អាចជួយថែរក្សាសុខភាពរបស់អ្នក មិនឲ្យកើតជំងឺផ្សេងៗ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ស្រ្តី ៥០,០០០ នាក់អាយុ ចន្លោះពី ៤៥ ទៅ ៦៧ ឆ្នាំ ដែលបានទទួលទាន វីតាមីន A ច្រើនអាចកាត់បន្ថយ អត្រា កើតជំងឺឡើងបាយភ្នែក រហូតដល់ទៅ ៤០ ភាគរយឯណោះ។ ដូច្នេះ លោកអ្នកគួរតែងាកមក ទទួលផ្លែត្រសក់ស្រូវ ដើម្បីការពារ ជំងឺឡើងបាយភ្នែក។
២. ជាប្រភពនៃវីតាមីន C ៖ ក្រៅពីសំបូរទៅដោយ វីតាមីន Aហើយនោះ ផ្លែត្រសក់ស្រូវ ក៏សំបូរទៅដោយវីតាមីន C ដែរ។ វីតាមីន C គឺជាអុកស៊ីតកម្មដែល មានមុខងារ ក្នុងការជួយសំលាប់ រ៉ាឌីកាល់សេរី នៅក្នុងខ្លូនរបស់អ្នក។ លោកអ្នកដឹងទេថា រ៉ាឌីកាល់សេរី អាចបំផ្លាញ កោសិការបស់អ្នក , ធ្វើឲ្យមានជំងឺផ្សេងៗ និង ថែមទាំងធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង។ ក្រៅពីនេះ វីតាមីន C ដែលមាននៅក្នុងផ្លែត្រសក់ស្រូវ ធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នក ដំនើរការបានល្អ និងជួយបង្កើត គ្រាប់ឈាម ស ព្រោះវាមានតួនាទីយ៉ាងសំខាន់ ក្នុងការសំលាប់ មេរោគ បាក់តេរី ដែលអាចឆ្លង ចូលក្នុងរាងកាយអ្នក។
៣ .ថែរក្សាសូត ៖ យោងទៅតាមការស្រាវជ្រាវ ថ្មីៗនេះ បានឲ្យដឹងថា វីតាមីនដែលមាននៅក្នុង ផ្លែត្រសក់ស្រូវ គឺអាចមានអត្ថប្រយោជន៍ យ៉ាងច្រើនដល់អ្នកជក់បារី និង អ្នកដែលឧស្សាហ៍ស្រូបផ្សែងបារី។ ពីព្រោះថា សារធាតុកាស៊ីនូចែន ដែលមាននៅក្នុងបារី អាចធ្វើឲ្យមាន កង្វះវីតាមីន A សំរាប់អ្នកជក់បារី និង អ្នកដែលបានស្រូបផ្សែងបារី។ ដូច្នេះ មិនថាអ្នកដែលជក់ និង មិនជក់បារីទេ គួរតែ ទទូលទាន ផ្លែត្រសក់ស្រូវ ឲ្យបានញឹកញាប់ ដើម្បីថែរក្សាសុខភាព សួតរបស់អ្នក។
៤.ការពារជំងឺសរសៃឈាមក្នុងបេះដូង ៖ ផ្លែត្រសក់ស្រូវ សំបូរទៅដោយ សារធាតុ adenosine ដែលជាសារធាតុ ដែលមានប្រយោជន៍ យ៉ាងខ្លាំងសំរាប់ អ្នកមានជំងឺបេះដូង ។ ពីព្រោះថា សារធាតុ adenosine អាចការពារ មិនឲ្យមានឈាមកក នៅក្នុងប្រព័ន្ធសរសៃបេះដូង។ ម្យ៉ាងវិញទៀត សារធាតុហ្វ័រលែត ដែលមាននៅក្នុង ផ្លែត្រសក់ស្រូវ អាចការពារជំងឺគាំងបេះដូង យ៉ាងមានប្រសិទ្ធភាព ។
៥. កាត់បន្ថយភាពតានតឹង ៖ ផ្លែត្រសក់ស្រូវ គឺជំរើសដ៏ល្អបំផុត នៅពេលដែលអ្នក មានភាពតានតឹង ពីព្រោះថា ប៉ូតាស្យូមដែលមាន ក្នុងផ្លែត្រសក់ស្រូវនេះ ធ្វើឲ្យចង្វាក់បេះដូងលោតបានល្អ និង ផ្តល់អុកស៊ីសែន ទៅក្នុងខួរក្បាល ដែល ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល ជាងមុន។
ទាំងនេះ គឺអត្ថប្រយោជន៍សុខភាព ទាំង ៥ យ៉ាងរបស់ផ្លែត្រសក់ស្រូវ។ តើប្រិយមិត្ត បានពិសាផ្លែត្រសក់ស្រូវ ញឺកញាប់ហើយឫនៅ?

មកយល់ដឹង ពីអត្ថប្រយោជន៍ សំខាន់ៗ ទាំង ១០ យ៉ាង របស់ផ្លែចំប៉ាដក់ ដែលអ្នក មិនធ្លាប់ដឹងពីមុនមក!
១. បង្កើនប្រព័ន្ធភាពស៊ាំ ៖ ផ្លែចំប៉ាដក់សំបូរទៅដោយ វីតាមីន C ដែលជាសារធាតុចិញ្ចឹម ដ៏សំខាន់ ក្នុងការប្រឆាំង និង ការពារ ការឆ្លង ពីបាក់តេរី និង វីរុសផ្សេងៗ ទៅក្នុងខ្លូនអ្នក ពីព្រោះ វីតាមីន C បានធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានការរឹងមាំ។
២. កាពារជំងឺមហារីក ៖ ក្រៅពីវីតាមីន C ផ្លែចំប៉ាដក់សំបូរទៅដោយ សារធាតុសំខាន់ៗ ដែលអាចការពារ ជំងឺមហារីក និង ជំងឺចាស់ជាងវ័យ បានយ៉ាងមានប្រសិទ្ធភាព។ ពីព្រោះតែសាធាតុ ប្រឆាំងជំងឺមហារីក ទាំងអស់នោះ ដែលមាននៅក្នុងផ្លែចំប៉ាដក់ បានដើរតួយ៉ាងសំខាន់ ក្នុងការសំលាប់រ៉ាឌីកាល់សេរី ដែលបង្ករឲ្យកើត ជាជំងឺមហារីក និង ជំងឺផ្សេងៗ។
៣. សម្រួលដល់ប្រព័ន្ធរំលាយអាហារ ៖ ដោយសារតែផ្លែចំប៉ាដក់ សំបូរទៅដោយ ជាតិសរសៃខ្ពស់ ដូច្នេះហើយ វាអាចជួយឲ្យប្រព័ន្ធរំលាយអាហារ របស់អ្នកដំនើរការបានល្អ មិនតែប៉ុណ្ណោះទេ វាអាចថែមទាំង បំបាត់អាការៈទល់លាមក បានទៀតផង។ ជាពិសេសនោះ ជាតិសរសៃទាំងនោះ កីអាច លាងចោលនូវ សារធាតុដែល បង្ករឲ្យកើតជំងឺ មហារីក មាននៅក្នុងពោះវៀនធំបានទៀតផង។
៤. ថែរក្សាសុខភាពភ្នែក និង ស្បែក ៖ ផ្លែចំប៉ាដក់សំបូរទៅដោយ វីតាមីន A ដែលជាសារធាតុចិញ្ចឹម ដ៏ល្អបំផុត ក្នុងការជួយថែរក្សាសុខភាព ភ្នែក និង ស្បែករបស់អ្នក ឲ្យបានល្អ។ មិនតែប៉ុណ្ណោះទេ វាថែមទាំងអាចការពារ ជំងឺភ្នែកមួយចំនួន ដូចជាជំងឺខ្វាក់មាន់ជាដើម។
៥. ធ្វើឲ្យអ្នកមានកំលាំង ៖ ផ្លែចំប៉ាដក់ត្រូវបាន គេចាត់ទុកថា ជាផ្លែឈើ បង្កើនកំលាំង ដោយសារតែ វាមានកំរិតជាតិស្ករ ខ្ពស់ ដែលធ្វើឲ្យអ្នកមាន កំលាំងពេញមួយថ្ងែ បន្ទាប់ពីទទួលទានវា។ អ្វីដែលមិនគួរឲ្យជឿនោះ គឺ វាមិនមានសារធាតុ ខ្លាញ់ និង កូឡេស្តូរ៉លឡើយ ទោះបីជាវាមានកម្រិត ជាតិស្ករខ្ពស់ក៏ដោយ។ ដូច្នេះ លោកអ្នកមិនចាំបាច់ ព្រួយបារម្ភ ពីការឡើងទម្ងន់ឡើយ។
៦. កាត់បន្ថយសំពាធឈាម ៖ ប៉ូតាស្យូមដែល មាននៅក្នុងផ្លែចំប៉ាដក់ ត្រូវបានគេរកឃើញថា អាចកាត់បន្ថយ សំពាធឈាម បានយ៉ាងមាន ប្រសិទ្ធភាព មិនតែប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយ ជំងឺគាំងបេះដូង និង ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលបានទៀតផង។
៧.ព្បាបាលជំងឺហឺត ៖ ឬសរបស់ដើមចំប៉ាដក់ ត្រូវបានគេរកឃើញថា អាចជួយដល់អ្នក ដែលកើតជំងឺហឺតបាន។ សំរាប់អ្នកដែលមានជំងឺហឺត លោកអ្នកអាចយកឫសរបស់ផ្លែចំប៉ាដក់ មកដាំឲ្យពុះ រូចយកទៅទទួលទាន នោះនឹងបានដឹងលទ្ធផល ជាក់ជាមិនខាន។
៨. ធ្វើឲ្យឆ្អឹងរឹងមាំ ៖ ម៉ាញេស្យូមដែល មាននៅក្នុងផ្លែចំប៉ាដក់ ជាសារធាតុចិញ្ចឹម មួយយ៉ាងសំខាន់ ក្នុងការជួយស្រូបយក សារធាតុកាល់ស្យូម ដែលធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំ ហើយថែមទាំងអាច ការពារជំងឺសន្លាក់ឆ្អឹង បានទៀតផង។
៩. ការពារជំងឺខ្វះឈាមក្រហម ៖ ការខ្វះឈាមក្រហម ធ្វើឲ្យអ្នកមានទឹកមុខស្លេកស្លាំង និង អស់កំលាំងល្ហិតល្ហ ប៉ុន្តែជាតិដែកដែល មាននៅក្នុងផ្លែចំប៉ាដក់ អាចជួយការពារ អ្នកមិនឲ្យខ្វះឈាម ក្រហមបានយ៉ាងមាន ប្រសិទ្ធភាព មិនតែប៉ុណ្ណោះទេ វាថែមទាំង អាចធ្វើឲ្យចលនាឈាម ដើរបានល្អទៀតផង។
១០. ធ្វើឲ្យក្រពេញទីរូអ៊ីដ មានសុខភាពល្អ ៖ សារធាតុទង់ដែង ដែលមាននៅក្នុងផ្លែចំប៉ាដក់ ដើរតួរយ៉ាងសំខាន់ ក្នុងការជួយ ក្នុងប្រព័ន្ធដំនើរការ របស់ក្រពេញទីរូអ៊ីដ ជាពិសេសនោះ ការផលិតអរ័មូនតែម្តង និង ជួយស្រូបយក សារធាតុចិញ្ចឹមដទៃ ផ្សេងទៀត ទៅក្នុងរាយកាយអ្នក។
ទាំងនេះ គឺជាអត្ថប្រយោជន៍ សំខាន់ៗ ទាំង ១០ យ៉ាង របស់ផ្លែចំប៉ាដក់។ តើប្រិយមិត្ត បានទទូលទានផ្លែចំប៉ាដក់ ញឺកញាប់ដែរឫទេ?
ផ្លែចំប៉ាដក់

និស្សិតស្រីម្នាក់ កើតមានមេរោគ ពេញ គ្រាប់ភ្នែក ព្រោះតែពាក់ កែវដាក់ក្នុងភ្នែក ខុសតាម ការណែនាំ (Lens)
យ៉ាងណាមិញ បន្ទាប់ពីនាង មានការឈឺចាប់ យ៉ាងខ្លាំងក្នុងភ្នែក នាងក៏បានទៅ ឲ្យពេទ្យពិនិត្យ ហើយបានរកឃើញថា ភ្នែកនាងមានជំងឺ ម្យ៉ាងឈ្មោះថា acanthamoeaba keratitis ដែលធ្វើឲ្យ កែវដាក់ក្នុងភ្នែកនាង កាន់តែរីកធំឡើង ដែលធំ ជាងពាក់កណ្តាល នៃទំហំធម្មតា។
គួរបញ្ជាក់ដែរថា កែវដាក់ក្នុងភ្នែក ១គូ អាចពាក់បានត្រឹមតែ ១ខែតែប៉ុណ្ណោះ ប៉ុន្តែនាងបានពាក់ វាលើស ពី៦ខែ ហើយម្យ៉ាងទៀត នាងថែម ទាំងពាក់វា នៅពេល គេងទៀតផង ដែលធ្វើឲ្យកើតឡើង នូវមេរោគនេះ ដោយសារតែ ទឹកកខ្វក់ ដែលនាងប្រើ លុបលាងមុខ។
តាមសម្តីលោក វេជ្ជបណ្ឌិត ផ្នែកភ្នែក ឈ្មោះWu Jian-liang នៅមន្ទីរពេទ្យ Wan Fang កោះតៃវ៉ាន់ បានឲ្យដឹងថា ជំងឺនេះ កើតឡើង ដោយសារតែ នាងមិនបានធ្វើ តាមការណែនាំ អំពីការថែរក្សា អនាម័យ កែវដាក់ក្នុងភ្នែក ឲ្យបានត្រឹមត្រូវ លើសពីនេះ នាងបានពាក់ វាលើសកំនត់ ទៀតផង ទើបធ្វើឲ្យមេរោគ បំផ្លាញភ្នែក នាងធ្ងន់ធ្ងរ យ៉ាងនេះ៕


ផ្លែការ៉ុត ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សុខភាព?
១. ធ្វើឲ្យភ្នែកភ្លីច្បាស់ល្អ ៖ តើលោកអ្នកដឹងទេថា ផ្លែការ៉ុតសំបូរទៅដោយ សារធាតុ បេតាការូទីន ហើយបានបំលែង ទៅជាវីតាមីន A ក្នុងថ្លើមរបស់អ្នក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ ប្រស្រីភ្នែក ធ្វើឲ្យអ្នកមើលច្បាស់ល្អ នៅពេលយប់។ ជាពិសេសនោះ យ៉ោងតាមការស្រាវជ្រាវ បានបង្ហាញថា សារធាតុបេតាការូទីន កីអាចការពារជំងឺងងឺតភ្នែកបានផងដែរ ព្រោះអ្នកដែលបានទទូលទាន សារធាតុបេតាការូទីន ជាប្រចាំ អាចប្រឈមមុខនឹងជំងឺ ងងឹតភ្នែក ៤០ ភាគរយ ឯណោះ។
២.ធ្វើឲ្យស្បែកស្រស់ស្អាត ៖ វីតាមីន A និង សារធាតុប្រឆាំងអុកស៊ីតកម្ម បានការពារស្បែក របស់អ្នក មិនឲ្យខូច បណ្តាលមកពីពន្លឺព្រះអាទិត្យ។ ម្យ៉ាងវិញទៀត វីតាមីន A បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំបាត់ ស្នាមខ្មៅលើស្បែក មុន និង ស្នាមជ្រៀវជ្រួញ បានផងដែរ។
៣. ការពារជំងឺបេះដូង ៖ តាមការស្រាវជ្រាវ បានបង្ហាញថា ការទទួលទានការ៉ុត ជាប្រចាំ អាចកាត់បន្ថយអត្រា ប្រឈមមុខនឹង bជំងឺបេះដូង ព្រោះតែ ផ្លែការ៉ុតសំបូរទៅដោយ សារធាតុ បេតាការូទីន និង ប្រូតេអ៊ីន អាល់ផាល ការូទីន និងឡូទីន។ មិនតែប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយ កម្រិតកូឡេស្តូរ៉ល បានទៀតផង។
៤. ធ្វើឲ្យធ្មេញនិង អញ្ចាញមានសុខភាពល្អ ៖ តើអ្នកដឹងទេថា គ្រាន់តែទំពារផ្លែការ៉ុត ក៏អាចធ្វើឲ្យធ្មេញ និង អញ្ចាញធ្មេញ មានសុខភាពល្អដែរឫទេ? នៅពេលដែលអ្នកទំពារ ផ្លែការ៉ុត វាបានជួយឲ្យអ្នក ផលិតនូវទឹកមាត់ច្រើន ធ្វើឲ្យអាស៊ីដ នៅក្នុងមាត់របស់អ្នក មានតុល្យភាព។ មិនតែប៉ុណ្ណោះទេ ជាតិរ៉ែ ដែលមាននៅក្នុងផ្លែការ៉ុត អាចការពារ ជំងឺពុកធ្មេញបានទៀតផង។
៥. ការពារជំងឺដាច់សរសៃឈាមខួរក្បាល ៖ យោងតាមសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ Havard បានឲ្យដឹងថា មនុស្សដែល ទទូលទានការ៉ុត អស់៦ ផ្លែ ក្នុងមួយសប្តាហ៍ ប្រឈមមុខនឹង ជំងឺដាច់សរសៃឈាមខួរក្បាល តិចជាង អ្នកដែលអ្នកទទួលទានការ៉ុត មួយផ្លែក្នុងមួយខែ ឫ មួយសប្តាហ៍។
ទាំងនេះ គឺជាអត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្លែការ៉ុត។ តើប្រិយមិត្ត បានពិសាផ្លែការ៉ុត ញឺកញាប់ហើយឫនៅ?

អាថ៏កំបាំងទាំង ៥ យ៉ាង បែបវិទ្យាសាស្រ្ត បង្ហាញថា ការគេងមួយស្របក់ ធ្វើឲ្យអ្នក ឆ្លាត និង រីករាយ! [គួរយល់ដឹង]

១. កង្វះការគេង នឹងធ្វើឲ្យឈឺ និងអាយុខ្លី ៖ នេះបើតាមសៀវភៅ Night school បានបង្ហាញថា ការកង្វះការគេង នឹងធ្វើឲ្យអ្នកឈឺ និង អាយុ ខ្លី។ ក្នុងនោះសៀវភៅនេះ បង្ហាញថា អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យក្រុងឡុងដ៏ បានចំណាយពេល ២០ឆ្នាំ ដើម្បីធ្វើការពិនិត្យ ពីទំនាក់ទំនង រវាង ទំរង់នៃការគេង ជាមួយនឹង អាយុមនុស្ស ។ លទ្ធភាពនៃការសិក្សានេះ បានបង្ហាញ ក្នុងឆ្នាំ ២០០៧ ឲ្យដឹងថា ការសិក្សាលើ ប្រជាជនអង់គ្លេស ជាង ១០,០០០នាក់ គឺ មនុស្សដែលដេកខ្វះ ពីរម៉ោង សំរាប់រយៈពេល ដែលពួកគេគួរដេក បានប្រឈមមុខនឹងការ ស្លាប់ទ្វេដង ។
២. ការគេងត្រឹម ៨ម៉ោង គឺពេលខ្លះមិនគ្រប់គ្រាន់ទេ ៖ នេះបើតាម សៀវភៅ Power Sleep នោះ បានបង្ហាញពី អ្នកស្រាវជ្រាវមួយក្នុង មន្ទីរពេទ្យ Henry Ford នៅសហរដ្ឋអាមេរិក ទាក់ទងនឹង បញ្ហាការគេងរបស់មនុស្ស ដោយធ្វើការបញ្ជាក់ថា មនុស្សដែលគេងបាន ៨ម៉ោង គ្រប់គ្រង ពួកគេមានស្មារតីរឹងមាំ មានកម្លាំង មានសមត្ថភាពទទួល បានព័ត៌មាន មានការច្នៃប្រឌិត និងការគិតពិចារណាបានល្អ នៅពេលណា ពួកគេបានបន្ថែមម៉ោងដេក បាន ២ម៉ោងទៀតនោះ ។
៣. NASA និយាយថា គួរតែគេងមួយស្របក់នៅកន្លែងធ្វើការ៖ ក្នុងនោះបើតាមការបង្ហាញ របស់ក្រុម អាវកាសអាមេរិក NASA បានស្វែងរក ឃើញថា ការដេកមួយស្របក់ អាចជួយឲ្យបង្កើនលទ្ធភាព ក្នុងការបំពេញការងារ។ តាមរយៈសៀវភៅ Nigthschool ថា ការស្រាវជ្រាវ របស់ NASA បាន បង្ហាញបុគ្គលិកជា អាកាសយានិក បញ្ជាការបើកបរ ដែលបានគេងមួយស្របក់ រយៈពេលជាង ២៥នាទី នៅក្នុង កន្លែង បើក អាកាសយន្តនោះ គឺមាន៣៥% ស្មារតី ប្រុងប្រយ័ត្នកើនឡើង ហើយនឹងមាន ការផ្តោតទៅលើការងារ ថ្វេរដង បើប្រៀបធៀបទៅនឹង បុគ្គលិក ជាអាកាសយានិកដូចគ្នា ដែលមិនបាន ដេកមួយស្របក់នោះ ។
៤. ការគេងមួយស្របក់នឹងធ្វើឲ្យឆ្លាតវៃជាងមុន ៖ NASA ក៏បានបង្ហាញថា ការគេងមួយស្របក់ នឹងធ្វើ ឲ្យអ្នក ឆ្លាតវៃជាងមុន ទោះបីជាអ្នក គេងមិនគ្រប់គ្រាន់ ពេលយប់ក៏ដោយ ។ យ៉ាងណាមិញ លោកសាស្រ្តាចារ្យ David Dinges នៃសាកល វិទ្យាល័យ Pennsylvania និង ក្រុម ស្រាវជា្រវ របស់គាត់ បានបង្ហាញថា ការអនុញ្ញាតឲ្យ អាកាសយានិក បានសម្រាកមួយស្របក់ ប្រហែលជា ១៥ ឬ ២០នាទី អាចបង្កើននូវ ចំណេះដឹង សមត្ថភាពក្នុងការបំពេញការងារ របស់ពួកគេ ឲ្យកើនឡើង៕ លើសពីនេះ អ្នកស្រាវជ្រាវនៅសាកល វិទ្យាល័យ កាលីហ្វ័រញ៉ា ក៏បាន បង្ហាញថា ការគេងមួយស្របក់ នឹងធ្វើជំរុញឲ្យ មានកំរិត ចងចាំបាន ១០% ខណៈដែល ការមិនបាន គេងមួយស្របក់ នឹងធ្វើឲ្យ កំរិតចងចាំ ថយចុះ ១០% វិញ ។
រូបភាពៈប្រៀបធៀប ក្រុមមិនបានសំរាក និងក្រុមបានសំរាកគេងមួយស្របក់

៥. ការដេកមួយស្របក់នឹងធ្វើឲ្យអ្នកសប្បាយជាងមុន៖ នេះសៀវភៅ Nurture Shock បាន បង្ហាញថា ដំណើរការ គិតបែបអវិជ្ជមាន នឹងកើនឡើង នៅពេលអស់កម្លាំងខ្លាំងនោះ ដូច្នេះ ប្រសិនជាអ្នក បានទទួលការគេងមួយស្របក់ វានឹងធ្វើឲ្យអ្នក មានភាពរីករាយ ជាងមុនផង ដែរ។ សកម្មភាព និងការគិត បែបអវិជ្ជមាន ជាដំណើរការដោយ Amygdala បើតាមពាក្យបច្ចេកទេស។ រីឯការចងចាំ និង ការគិតបែបវិជ្ជមាន គឺគ្រប់គ្រង ដំណើរការ ដោយ Hippocampus ជាពាក្យបច្ចេកទេសមួយដែរ។ ហើយនៅពេល ដែលការគេង នឹងកើតឡើងនៅលើ Hippocampus ច្រើនជាង នៅលើ Amygdala ដែលជា លទ្ធផលនៃ មនុស្សមិនទទួលការគេង គ្រប់គ្រាន់នឹង មិនបានរំលឹក នូវការចង ចាំល្អ នោះទេ ។ ហើយអ្នកស្រាវជ្រាវក៏បង្ហាញថា ការដេកមួយ ស្របក់អាច ឲ្យអ្នកប្រយុទ្ធប្រឆាំង នឹង ការញៀនផឹកកាហេ្វ និង ភេសជ្ជៈប៉ូវកម្លាំងជាដើម ។
អត្ថប្រយោជន៍ ដ៏សម្បូរបែប របស់សាច់ចៀម សម្រាប់សុខភាព
ដើម្បីទទួលបាន នូវអត្ថប្រយោជន៍ ដែលចេញពីសាច់ ទាំង៥កន្លែងនេះ លោកអ្នកគួរ ជ្រើសរើស យកសាច់កូនចៀម ដែលមានអាយុ ក្រោម១ឆ្នាំ ទើបសម្បូរ ទៅដោយសារធាតុ ចិញ្ចឹមដែលល្អ សម្រាប់សុខភាព។ ចង់ដឹងថា សាច់ចៀម មានអត្ថប្រយោជន៍ យ៉ាងណាខ្លះ សម្រាប់សុខភាព សូមអាននូវអត្ថបទ ខាងក្រោមទាំងអស់គ្នា៖
១. សាច់ចៀម គឺជាប្រភេទសាច់ ដែលជាប្រភពដ៏ល្អ នៃប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់។
២. សាច់ចៀម សម្បូរទៅដោយ ជាតិដែក ដែលជាមធ្យម វាបានផ្តល់នូវជាតិដែក ២០ភាគរយ សម្រាប់បុរស និង១២ភាគរយ សម្រាប់ស្រ្តី សម្រាប់ការទទួលទាន ប្រចាំថ្ងៃ។ ជាតិដែក ដែលមាននៅក្នុង សាច់ចៀម គឺប្រភេទជាតិដែក ដែលរាងកាយ ងាយនឹងស្រូបយក បានយ៉ាងល្អ ក្នុងការជួយបង្កើត កោសិកាឈាមក្រហម។
៣. សាច់ចៀម មានផ្តល់នូវ ជាតិស័ង្កសី ៤៥ភាគរយ ដែលរាងកាយ ត្រូវការប្រចាំថ្ងៃ ដែលជាប្រភពដ៏សំខាន់ ដែលធ្វើឲ្យ ប្រព័ន្ធការពាររាងកាយ មានសុខភាពល្អ ហើយវាក៏ដូចគ្នា ទៅនឹងជាតិដែកដែរ គឺជាតិស័ង្កសី ដែលមាននៅក្នុង សាច់ចៀម ជាប្រភេទដែលរាងកាយ ងាយនឹងស្រូបបំផុត។
៤. សាច់ចៀម ក៏ជាប្រភពនៃ វីតាមីន B ដែលចាំបាច់ សម្រាប់ដំណើរការ រំលាយអាហារ នៅក្នុងរាងកាយ ជាមួយគ្នានេះដែរ សាច់ចៀម ក៏មានផ្ទុកទៅដោយ វីតាមីន B12 ដែលអាចផ្តល់ ទៅឲ្យរាងកាយ លើសពី១០០ភាគរយ ដែលរាងកាយ ត្រូវការប្រចាំថ្ងៃ ថែមទៀតផង។
៥. សាច់ចៀម ក៏មានផ្ទុកទៅដោយ ធាតុជាច្រើនដូចជា ទង់ដែង ម៉ង់ហ្គាណែស និង selenium ផងដែរ។
៦. ដោយសារតែ មានបច្ចេកទេស ថ្មីពិសេស ក្នុងការចិញ្ចឹម ឲ្យចំណី និងការថែទាំ បានធ្វើជាតិខ្លាញ់ ដែលមាននៅក្នុង សាច់ចៀម ត្រូវបានកាត់បន្ថយ ដែលនៅសល់ ចំនួនតិចមែនទែន ពោលគឺនៅក្នុង សាច់ជើង របស់ចៀម មានជាតិខ្លាញ់ តែ៥.១ភាគរយ ប៉ុណ្ណោះ។
៧. ពាក់កណ្តាល ខ្លាញ់ដែលមាន នៅក្នុងសាច់ចៀម គឺជាខ្លាញ់ ដែលមានផ្ទុកទៅដោយ អ៊ីដ្រូសែន ដែលល្អសម្រាប់ សុខភាព៕

សាច់ស្មា

សាច់ទ្រូង

កន្សោមដោះ

សាច់ចំឡក

សាច់ភ្លៅ
ទាំងនេះ គឺជាសារធាតុចិញ្ចឹម និងវីតាមីន ដែលផ្តល់អត្ថប្រយោជន៍ ដល់រាងកាយ ដែលមាននៅក្នុងសាច់ចៀម ដែលលោកអ្នក មើលរំលង។
ស្វែងយល់ទាំងអស់គ្នា ពីវិធីព្យាបាល នៃជម្ងឺរាគ
•អ្នកគួរតែបន្ថែម សារធាតុរាវ អោយបានច្រើន យ៉ាងតិច១លីត្រ ក្នុងមួយម៉ោង រហូតទាល់តែ ជម្ងឺរាគ ចុះអន់ថយ ទៅវិញ។
•អ្នកគួរតែ ចាប់ផ្តើម បរិភោគអាហារណា ដែលមាន លក្ខណៈម៉ត់ រឺក៏ទន់ៗ នៅពេលអ្នក កំពុងតែជួបបញ្ហារាគ។
• ជៀសវាង អាហារណា ដែលជាតិហឹរខ្លាំង គ្រឿងស្រវឹង ផ្លែឈើ និងជាតិ កាហ្វេអ៊ីន និងតមចំនួន២ថ្ងៃ ទាល់តែជម្ងឺរាគ ជាសះស្បើយ។
•ជៀសវាង ជាមួយការ ទំពារស្ករកៅស៊ូ ដែលមានជាតិ Sorbitol។
• ជៀសវាង ការពិសារ ទឹកដោះគោ នៅពេលអ្នក កំពុងតែរាគ និងតម ទឹកដោះគោ អោយបាន៣ថ្ងៃ ដរាបណា អ្នកឈប់រាគ ប៉ុន្តែអ្នក អាចប្តូរ មកជា ការទទួលទាន ទឹកដោះគោជូរ រឺក៏ឈីសវិញ ប្រសើរជាង។
អ្នកអាចទំនាក់ទំនង ទៅគ្រូពេទ្យបាន ប្រសិនបើ អ្នកមានបញ្ហា នៅពេលអ្នក អនុវត្ត ជាមួយ វិធីព្យាបាលខាងលើនេះ។
ក្រៅពីនេះ ក៏មានរោគសញ្ញាមួយចំនួនទៀត អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើកើតមាន ដូចជា៖
•រាគ ចាប់ពី១០ដង រឺក៏លើសពីនេះ ជារៀងរាល់ម៉ោង
•លាមក មានពណ៌ខ្មៅ និងចេញឈាម
• ក្កៅខ្លួនខ្លាំង
•ខ្សោះជាតិទឹក៕

នារីម្នាក់ ត្រូវមេរោគ តោងពេញ រោមភ្នែក ព្រោះតែគេងជាមួយ សត្វឆ្កែចិញ្ចឹម! (គួរប្រុងប្រយ័ត្ន)
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់ត្រកូល លីន មានទម្លាប់គេង ជាមួយនឹងសត្វឆ្កែ ចិញ្ចឹមរបស់នាង ជាយូរណាស់មកហើយ ប៉ុន្តែស្រាប់តែថ្ងៃមួយ នាងបានងើបឡើង មានអាការៈរមាស់ភ្នែក ដែលដំបូងឡើយ នាងគិតថាគ្រាន់ តែឈឺ និងហើមភ្នែក ធម្មតាតែប៉ុណ្ណោះ។ បន្ទាប់មក នាងក៏បានប្រើ ថ្នាំដាក់ភ្នែក ប៉ុន្តែវាគ្មានប្រសិទ្ធិភាព ទាល់តែសោះ។ ជាមួយគ្នានេះដែរ នាងក៏បានទៅកាន់មន្ទីរពេទ្យ ហើយនៅពេលដែល វេជ្ជបណ្ឌិត ពិនិត្យមើលទៅ ទើបឃើញថា មានប៉ារ៉ាស៊ីត បានតោងជាប់ នឹងរោមភ្នែករបស់នាង។
បើតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា នាងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធិ ជាមួយនឹង សត្វឆ្កែទាំង២ក្បាល របស់នាង ដោយសារតែ នាងគេង ជាមួយនឹងពួកវា ហើយសត្វឆ្កែរបស់នាង បានឆ្លងមេរោគ ពីសត្វឆ្កែដទៃ ពេលនាំពួកវាដើរលេង នៅក្នុងសួនឧទ្យាន។ សំណាងល្អ នាងបាន ទៅមន្ទីរពេទ្យ ហើយពិនិត្យឃើញថា មានមេរោគតោងជាប់ នឹងរោមភ្នែក របស់នាងទាន់ពេល ទើបគ្រាន់តែតម្រូវ ឲ្យកាត់រោមភ្នែក របស់នាងចេញ ដើម្បីកុំឲ្យមេរោគ ឆ្លងចូលទៅក្នុងកែវភ្នែក។ ចំនែកឯភ្នែករបស់នាង គឺគ្រាន់តែរមាស់ និងមិនផលប៉ះពាល់ អ្វីធ្ងន់ធ្ងរនោះទេ។
យ៉ាងណាមិញ ក្រៅពីកាត់រោមភ្នែកចេញ គ្រូពេទ្យក៏បានធ្វើការ សម្លាប់មេរោគ ដែលតោងជាប់នឹងសក់ របស់នាងផងដែរ ហើយអ្នកជំនាញ ផ្នែកភ្នែក បានឲ្យយោបល់ថា ម្ចាស់ឆ្កែទាំងអស់ មិនគួរអនុញ្ញាត ឲ្យសត្វចិញ្ចឹមរបស់ខ្លួន ដេកនៅក្នុងបន្ទប់ ជាមួយនោះទេ ព្រោះវាសម្បូរទៅដោយ មេរោគ ហើយមេរោគទាំងនោះ គឺមានផលប៉ះពាល់ ដល់ភ្នែកខ្លាំងជាងគេ៕


មានដឹងថាទឹកដោះគោផ្តល់ អត្ថប្រយោជន៍ដល់សុខភាព ច្រើនប៉ុណ្ណាទេ ?
១.ការពារជំងឺពុកឆ្អឹង ៖ ទឹកដោះគោ សំបូរទៅដោយ ជាតិកាល់ស្យូម, ម៉ាញេស្យូម និង ផូស្វ័រ ដែលវាជាសារធាតុ ធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំ ។ អ្វីដែលពិសេសទៀតនោះ ការទទូលទានទឹកដោះគោ តាំងពីក្មេង អាចជួយឲ្យអ្នកមានឆ្អឺង រឹងមាំ ហើយថែមទាំងអាច កាត់បន្ថយអត្រា នៃការកើត ជំងឺពុកឆ្អឹងទៀតផង។ ដូច្នេះលោកអ្នក គួរតែទទួលទានទឹកដោះគោ ជាប្រចាំ ដើម្បីធ្វើឲ្យមាន កាល់ស្យូមគ្រប់គ្រាន់ នៅក្នុងរាយកាយ។ សំរាប់មនុស្សចាស់វិញ គួរតែទទួលទាន ឲ្យបាន ៤ កែវក្នុងមួយថ្ងៃ ទើបជាការល្អ។
២. ធ្វើឲ្យធ្មេញរឹងមាំ ៖ សារធាតុកាល់ស្យូម និង ផូស្វ័រ ក៏បានផ្តល់អត្ថប្រយោជន៍ ដល់ការលូតលាស់ និង ថែរក្សាធ្មេញដែ ព្រោះវា បានការពារ មិនឲ្យពុកធ្មេញ និង មានប្រហោងនៅក្នុងធ្មេញ។
៣. កាត់បន្ថយសំពាធឈាមខ្ពស់ ៖ តាមការស្រាវជ្រាវ បានបង្ហាញថា ការទទួលទាន ទឹកដោះគោ និង ផ្លែឈើជាប្រចាំ អាចកាត់បន្ថយ សំពាធឈាម ខ្ពស់ ទាំងកូនក្មេង និង មនុស្សចាស់បានផងដែរ។
៤. អាចការពារ ជំងឺទឹកនោមផ្អែម ៖ តាមការសិក្សាបង្ហាញថា ការទទូលទាន ទឹកដោះគោ ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រា កើតជំងឺទឹកនោមផ្អែម ដែលការពិសោធន៍ មួយបង្ហាញថា បុរសដែលទទួលទាន ទឹកដោះគោ អាចជៀសផុត ពីជំងឺទឹកនោមផ្អែម ហើយ ការសិក្សា មួយផ្សេងទៀត ក៏បានបង្ហាញថា ស្រ្តីវ័យកណ្តាល ចំនួន ៣៧,០០០ នាក់ ក៏អាចជៀសផុត ពី ជំងឺទឹកនោមផ្អែមផងដែរ។
៥. ប្រឆាំងនឹងជំងឺមហារីក ៖ តើលោកអ្នកដឹងទេថា ការទទូលទានទឹកដោះគោ ជាប្រចាំ អាចកាត់បន្ថយជំងឺមហារីកសុដន់ បានដែរឫទេ ? សារធាតុកាល់ស្យូម និង ជាតិខ្លាញ់ដែល មាននៅក្នុងទឹកដោះគោ បានដើរតួយ៉ាងសំខាន់ ក្នុង ការប្រឆាំង នឹងដុំសាច់ដែល បង្ករទៅជាជំងឺមហារីក បានយ៉ាងមានប្រសិទ្ធភាព ។
៦. ជួយសម្រកទម្ងន់ ៖ ពីព្រោះតែទឹកដោះគោ មានជាតិខ្លាញ់ទាប ដូច្នេះហើយ កាទទួលទាន ទឹកដោះគោ បន្ទាប់ពីពិសាអាហារ ក៏អាចធ្វើឲ្យអ្នក បញ្ចុះទម្ងន់បានផងដែរ។ ម្យ៉ាងវិញទៀត វាអាចធ្វើឲ្យជាតិខ្លាញ់ ក្នុងខ្លួនអ្នក មានលំនឹងទៀតផង។
៧.កាត់បន្ថយភាពតានតឹង ៖ ទឹកដោះគោ សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម និង វីតាមីន B2 និង B12 ។ ជាពិសេសនោះ ប្រូតេអ៊ីនដែល មាននៅក្នុងទឹកដោះគោ អាចកាត់បន្ថយ ភាពតានតឹង ហើយ សារធាតុប៉ូតាស្យូម កីអាចជួយ កាត់បន្ថយការឈឺចាប់ នៅតាមសាច់ដុំបានផងដែរ។ ដូច្នេះ ដើម្បីឲ្យមានអារម្មណ៍ល្អ លោកអ្នក គួរតែទទួលទាន ទឹកដោះគោ មួយកែវជារៀងរាល់ព្រឹក។
៨. ធ្វើឲ្យស្បែកស្រស់ស្អាត និង សុខភាពល្អ ៖ ទឹកដោះគោ សំបូរទៅដោយ វីតាមីនA និង B-complex ដែលជាសារធាតុដ៏សំខាន់ ក្នុងការជួយធ្វើឲ្យស្បែក ស្រស់ស្អាត និង មានសុខភាពល្អ ។ ម្យ៉ាងវិញទៀត ប្រូតេអ៊ីន ដែលមាននៅក្នុង ទឹកដោះគោ ក៏បានជួយ កំចាត់កោសិកាស្បែកចាស់ៗ ចោល ដែលធ្វើឲ្យស្បែក ស និង ស្រស់ថ្លាផងដែរ។
ទាំងនេះ គឺជាអត្ថប្រយោជន៍ សំខាន់ៗ របស់ទឹកដោះគោ ។ តើលោកអ្នកបាន ទទួលទានទឹកដោះគោ ជាប្រចាំហើយឫនៅ ?

យល់ដឹងពី សារធាតុចិញ្ចឹម និងវីតាមីន នៅក្នុងសាច់មាន់ ដែលយើងតែងតែ ទទួលទាន!
- ការបរិភោគសាច់មាន់ គឺអាចកាត់បន្ថយហានិភ័យ ដែលកើតឡើងពីមេរោគ នៅក្នុងសាច់សត្វ ព្រោះសាច់មាន់ ជាសាច់មួយប្រភេទ ដែលមានកម្រិត ទាបបំផុតនៃមេរោគ ប្រើប្រៀបធៀប នឹងសាច់សត្វផ្សេងទៀត។
- សាច់មាន់ គឺជាប្រភពដ៏ល្អ ដែលមានផ្ទុកទៅដោយ កម្រិតខ្ពស់នៃ សារជាតិ Selenium, ស័ង្កសី, Niacin, វីតាមីន E, វីតាមីន B6, វីតាមីន B12, បេតាការូទីន, និងកម្រិតប្រូតេអ៊ីនខ្លាញ់ទាប។
- ផលិតផល ដែលផលិតពីសាច់មាន់ ដែលគេទទូលបាន ការអនុញ្ញាត ឲ្យធ្វើការដាក់លក់ នៅលើទីផ្សារ គឺមានជាតិខ្លាញ់សរុប តិចជាង២១%, ជាតិខ្លាញ់ខាប់ តិចជាង៣០%, កាឡូរីតិចជាងមុន ២៨%, វីតាមីន A ច្រើនជាង៥០% និងអាស៊ីតខ្លាញ់ អូមេហ្គា៣ ច្រើនជាង១០០% ដែលសុទ្ធសឹង តែជាសារធាតុចិញ្ចឹម ដ៏ល្អបំផុត សម្រាប់រាងកាយ៕

ការហិតក្លិនផោម អាចទប់ស្កាត់ ជំងឺមហារីក បាន!
ផោមគឺជាសារធាតុ ខ្យល់ហ្គាសអ៊ីដ្រូសែន ដែលកើតឡើង បែបធម្មជាតិនៅ ពេលដែលបាក់តេរី នៅក្នុងអាហារ ត្រូវបានកំទេច ហើយវាមាន ក្លិនស្អុយដែល សឹងតែទ្រាំមិនបាន។ យ៉ាងណាមិញ លោក Dr. Mark Wood បាននិយាយថា “យើងបានរកឃើញថា ក្លិនផោមមាន ផ្ទុកសារជាតិពិសេស ជាច្រើន សម្រាប់ការព្យាបាល មេរោគផ្សេងៗនា ខាងមុខនេះ។”
បើទោះបីជា មនុស្សទាំងអស់មិន ចូលចិត្តនឹង ការហិតក្លិនផោម ដ៏ស្អុយបែបនេះ ក៏ដោយតែ អ្នកវិទ្យាសាស្ត្រ បានទទូចបញ្ជាក់ថា វាពិតជាមាន អានុភាពក្នុងការ កាត់បន្ថយអត្រា នៃការប្រឈមមុខ នឹងជំងឺកាចសាហាវ ជាច្រើនដូចជា មហារីក, ជំងឺដាច់សរសៃ ឈាមក្នុងខួរក្បាល, ជំងឺបេះដូង ជាដើម។
យោងតាមសម្តី របស់ក្រុមអ្នក វិទ្យាសាស្រ្តទាំងនោះ ក៏បានបង្ហាញ ឲ្យដឹងផង ដែរថាពួកគេ ក៏កំពុងតែសិក្សា ស្រាវជ្រាវក្នុងការ យកសារជាតិពី ក្លិនផោមរបស់ មនុស្សមកច្នៃ ធ្វើជាថ្នាំឬ ក៏វិធីព្យាបាលជំងឺ ហើយអាចនឹង សម្រេចនាពេល ឆាប់ៗខាងមុខនេះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ជម្ងឺឈឺឆ្អឹងខ្នង! ក្នុងមួយជីវិតមនុស្ស អាចនឹងជួបប្រទះ ដូចនេះ ស្វែងយល់ ពីការថែទាំ វិធីសាស្ត្រ ព្យាបាល និង ការចំណាយ
បើយោងទៅតាមប្រសាសន៍ របស់លោក MOHAMAD ZAKI HAJA MOHD AMIN ប្រធានមន្ទីរពេទ្យ ម៉ាកូតា របស់ប្រទេសម៉ាឡេស៊ី ដែលបានធ្វើបទបង្ហាញក្នុង សិក្ខាសាលាមួយ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៤ នេះ បានឲ្យដឹងថា កាលពី ដើមមក ទាល់តែមនុស្ស មានវ័យចំណាស់ទៅហើយ ទើបអាចពិនិត្យ រកឃើញថា ពួកគាត់ កើតមានជម្ងឺឈឺឆ្អឹងខ្នង ប៉ុន្តែនាពេល បច្ចុប្បន្ន ដោយសារតែ បច្ចេកទេស និង បច្ចេកវិទ្យា ខាងវេជ្ជសាស្ត្រ ខ្ពស់ និង ទំនើប ជាងមុន ទើបមនុស្សមានវ័យក្មេង ក៏អាចរកឃើញ បានដូចគ្នាផងដែរ។
ខាងក្រោម ជាសំនួរចម្លើយ ដែលគួរយល់ដឹង អំពី ជម្ងឺឈឺឆ្អឹងខ្នងនេះ ហើយក៏ជា គោលបំណង របស់សិក្ខាសាលា ដែលសហការរវាង MHTC ជាមួយនឹង មន្ទីរពេទ្យ មកពីប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវការយល់ដឹងពី សារៈសំខាន់ បញ្ហាសុខភាព ថាតើត្រូវធ្វើបែបណា ដើម្បីទប់ស្កាត់ ក៏ដូចជា ការថែទាំប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។
តើរោគសញ្ញា នៃជម្ងឺឈឺឆ្អឹងខ្នង បណ្តាលមកពីអ្វី?
- មូលហេតុដែលនាំឲ្យឈឺឆ្អឹងខ្នង មានច្រើន តែភាគច្រើន កើតឡើងដោយសារ គ្រោះថ្នាក់ អ្វីមួយ, វ័យកាន់តែចាស់, មានដុំសាច់ ឬ ដោយសារ មានជម្ងឺឆ្លង ដែលទាំងអស់នេះ សុទ្ធតែជា កត្តាទូទៅ ដែលតែងកើតមានឡើង ហើយក៏នៅមានកត្តា មួយចំនួន ផ្សេងទៀតផងដែរ។
- ទីមួយ ចំពោះអ្នកដែលកើតមាន ជម្ងឺឈឺឆ្អឹងខ្នងរួចហើយនោះ មិនត្រូវ លើកអ្វីដែលធ្ងន់ពេកទេ និង មិនគួរធ្វើសកម្មភាពអ្វីច្រើន ដែលមាន ការប្រើប្រាស់ រាងកាយច្រើនពេកនោះទេ ហើយម្យ៉ាងវិញទៀត បើសិនជាមានអាការៈឈឺ ត្រូវមានការកែតម្រូវ ចំពោះឥរិយាបថ ឡើងវិញ។ ឧទាហរណ៍ដូចជា របៀបក្នុងការលើករបស់របរ ជាដើម គួរណា ត្រូវលើក ឲ្យបានសមរម្យ មិនប៉ះពាល់ដល់រាងកាយ ហើយ បើសិនជាចង់ ឱនលើកអ្វីមួយវិញ គួរណាស់តែ ធ្វើការបន្ទន់ជង្គង់ចុះ ជាសជាងការឱន។ ក្នុងនោះផងដែរ សំរាប់ពេលណា ដែលយើង អង្គុយវិញ ត្រូវមានទម្លាប់អង្គុយឲ្យត្រង់ ដើម្បីការពារកុំឲ្យវាឈឺកាន់តែខ្លាំង។
- ពាក់ព័ន្ធនឹងវិធីសាស្ត្រ នៃការព្យាបាល បើសិនជាជម្ងឺឈឺឆ្អឹងខ្នង កាន់តែមានសភាព ធ្ងន់ធ្ងរ យើងត្រូវតែទៅជួប គ្រូពេទ្យ ដើម្បីពិនិត្យ រោគវិនិច្ឆ័យ រកមូលហេតុ ដែលបណ្តាលឲ្យមាន ការឈឺឆ្អឹងខ្នងឲ្យបានត្រឹមត្រូវ។ ហើយការព្យាបាលនេះទៀតសោត ក៏មិនចាំបាច់ ត្រូវតែវះកាត់នោះទេ។ យើងអាចព្យបាល ដោយវិធីសាស្ត្រ ដោយមិនចាំបាច់វះកាត់។ ឧទាហរណ៍ដូចជា ការព្យាបាល ដោយសរីរៈ ឬ ហៅថា ដោយចលនា ឬក៏អាច ប្រើថ្នាំ ដើម្បីព្យាបាល បំបាត់ការឈឺចាប់នោះ បានផងដែរ។ បើសិនជាការព្យាបាល ប្រភេទខាងលើនេះ មិនទទួលបានលទ្ធផលទេនោះ ទើបឈានទៅដល់ ការវះកាត់ ហើយក្នុងនោះ មានការវះកាត់ ពីរប្រភេទ គឺការវះកាត់តូច និង ការវះកាត់ធំ។ ចំពោះការវះកាត់ ប្រភេទណានោះ អាស្រ័យទៅលើស្ថានភាព ដែលធ្វើឲ្យឈឺខ្នង របស់អ្នកជម្ងឺ។
- ជាធម្មតា មិនបណ្តាលឲ្យមានការស្លាប់នោះទេ លើកលែងតែករណីដែល ការឈឺចាប់ ស្រាប់តែមានការឈឺសន្ធប់ខ្លាំង កើតឡើង ដោយសារតែ កើតមានដុំសាច់ ធំណាមួយភ្លាមៗ ឬ មានជម្ងឺឆ្លងខ្លាំង ក៏អាចបណ្តាលឲ្យស្លាប់ផងដែរ។ យ៉ាងណាមិញ ឱកាស ដែលធ្វើឲ្យស្លាប់ ប្រភេទនេះ មិនសូវជាមាន ញឹកញ៉ាប់នោះដែរ។ ប៉ុន្តែបើសិនជាយើង មិនបានយកចិត្តទុកដាក់ ឲ្យបានល្អទេ វាអាចបណ្តាលឲ្យអ្នកជម្ងឺ ប៉ះពាល់ទៅដល់គុណភាព នៃជីវិតរបស់គាត់បាន ឧទាហរណ៍ដូចជា ឆ្អឹងខ្នងចាប់ផ្តើម មិនអាចទ្រ សរីរាង្គបាន ជើងលែងរឹងមាំដូចមុន ជាដើម ហើយវាក៏អាចធ្វើឲ្យមានបញ្ហា ទៅដល់ប្រព័ន្ធខួរក្បាល បានផងដែរ។
- ពាក់ព័ន្ធនឹងតម្លៃ វាអាស្រ័យទៅតាមប្រភេទ នៃការវះកាត់។ ការវះកាត់ មានពីរប្រភេទ ទីមួយ ត្រូវការវះកាត់ ចាប់វីសជាប់ក្នុងឆ្អឹង (ដាំបង្គោល) ចំណែកមួយទៀត ព្យាបាល ដោយការ វះកាត់ធម្មតា និង មិនបាច់ចាប់វីសនោះទេ។ ភាគច្រើន អស់ថ្លៃ ឬ ថោក អាស្រ័យ ទៅលើ ការចាប់វីស (ដាំបង្គោល) នេះតែម្តង។ បើសិនជាវះកាត់ អត់មានការចាប់វីស នោះទេ តម្លៃប្រហែលជា ៣ពាន់ដុល្លារអាមេរិក ហើយបើសិនត្រូវការ ចាប់វីស អាចឡើងទៅដល់ ១ម៉ឺនដុល្លារអាមេរិក និងអាស្រ័យទៅតាម បង្គោលនោះ ជាកំរិតបង្គោលប្រភេទអ្វី។ ក្រៅពីនេះ ត្រូវចំណាយ លើថ្លៃ សំរាកព្យាបាល នៅមន្ទីរពេទ្យបន្ថែមទៀត។ នៅមន្ទីរពេទ្យ បើវះកាត់ធម្មតា ត្រូវសំរាកពីរថ្ងៃ តែបើមានចាប់វីស ជាបង្គោលនោះ ត្រូវការសំរាក ៥ថ្ងៃ ដូច្នេះហើយ តម្លៃនៃការសំរាក ក៏ជាកត្តាមួយ ដែលធ្វើឲ្យការចំណាយ មានការប្រែប្រួល ទៅតាមនោះដែរ៕





យល់ដឹង ពីអត្ថប្រយោជន៍សុខភាព យ៉ាងសំបូរបែប បានមកពីផ្លែ ត្របែក!
១. ជួយសម្រកទម្ងន់ ៖ ផ្លែត្របែក គឺជាជំរើសដ៏ល្អបំផុត សំរាប់អ្នកដែលចង់សម្រកទម្ងន់ ពីព្រោះតែ វាសំបូរទៅដោយ វីតាមីន , ប្រូតេអ៊ីន និង ជាតិសរសៃខ្ពស់ ប៉ុន្តែ វាគ្មានជាតិ កូឡេស្តូរ៉លឡើយ ដែលធ្វើឲ្យវា ជាផ្លែឈើ ដ៏ល្អបំផុត សំរាប់បញ្ចុះទម្ងន់នោះ។ម្យ៉ាងវិញទៀត លោកអ្នក អាចពិសា ផ្លែត្របែកមួយផ្លែ បន្ទាប់ពីទទួលទានអាហារពេលថ្ងៃរួច។ វានឹងធ្វើឲ្យអ្នកមិនឆាប់ឃ្លាន ហើយថែមទាំង ផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ដល់រាងកាយ ថែមទៀតផង។
២. មានប្រយោជន៍សំរាប់ អ្នកមានជំងឺទឹកនោមផ្អែម ៖ ក្រៅពីជួយសម្រកទម្ងន់ហើយ ផ្លែត្របែក ក៏អាចជួយដល់អ្នកជំងឺទឹកនោមផ្អែម បានផងដែរ ដោយសារតែ ផ្លែត្របែក មានជាតិសរសៃខ្ពស់ ជួយរក្សាកម្រិតជាតិស្ករ នៅក្នុងរាយកាយរបស់អ្នក បានផងដែរ។ អ្វីដែលពិសេស ទៀតនោះ តាមការស្រាវជ្រាវ បានបង្ហាញថា ការទទួលទាន ផ្លែត្របែក ញឹកញ៉ាប់ អាចជួយការពារ អ្នកពីជំងឺទឹកនោមផ្អែម ប្រភេទទីពីរ បានទៀតផង។
៣.ថែរក្សាសុខភាពភ្នែក ៖ ផ្លែត្របែកសំបូរទៅដោយ វីតាមីន A ដែលត្រូវបានគេរកឃើញថា ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ។ ម្យ៉ាងវិញទៀត វាក៏អាច កាត់បន្ថយ អត្រាកើតជំងឺបាយភ្នែក ផងដែរ។ និយាយជារូម វាមិនត្រឹមតែ អាចធ្វើឲ្យភ្នែកអ្នក ភ្លឺច្បាស់ល្អទេ ប៉ុន្តែថែមទាំង អាចជួយ អ្នកស្រវាំងភ្នែក ឲ្យមើលច្បាស់ល្អ ឡើងវិញបានទៀតផង។
៤.ការពារជំងឺមហារីក ៖ ផ្លែត្របែកគឹ ជាផ្លែឈើដែល មានគុណប្រយោជន៍ សំខាន់បំផុត ក្នុងការទប់ស្កាត់ ដុំសាច់ដែលបង្ករជា ជំងឺមហារីកបាន យ៉ាងមានប្រសិទ្ធភាព។ បើយោងទៅតាម ការស្រាវជ្រាវ បានបង្ហាញថា វាអាចការពារ ជំងឺមហារីកក្រពេញប្រូស្តាត, ជំងឺមហារីកសុដន់ និង ជំងឺមហារីកមាត់បាន យ៉ាងមានប្រសិទ្ធភាព ពីព្រោះតែផ្លែត្របែកសំបូរ ទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងការប្រឆាំងនឹង រ៉ាឌីកាល់សេរី ដែលបង្ក ឲ្យមានជំងឺមហារីក។ ដូច្នេះ លោកអ្នក អាចទទួលទាន ផ្លែត្របែក ឲ្យបានញឺកញាប់ ដើម្បីទប់ស្កាត់ជំងឺមហារីកផ្សេងៗ។
៥.ការពាររោគម្យ៉ាងដែល បណ្តាលមកពីកង្វះវីតាមីន C ៖ ផ្លែត្របែក គឺជាប្រភេទផ្លែឈើ ដែលសំបូរទៅដោយ វីតាមីន C ជាងប្រភេទ ផ្លែឈើទាំងឡាយ បូករូមទាំងផ្លែក្រូចផងដែរ។ តើលោកអ្នកដឹងទេថា ភាពកង្វះវីតាមីន C អាចបង្កឲ្យកើត ជំងឺម្យ៉ាងដែល គ្រោះថ្នាក់ដល់មនុស្សគ្រប់វ័យ? ដូច្នេះ លោកអ្នកគួរតែ ទទួលទាន ផ្លែត្របែក ដើម្បីបំពេញ នូវវីតាមីន C ក្នុងរាយកាយ ឲ្យបានគ្រប់គ្រាន់ ។
៦.ការពារជំងឺរាគរូស និង រមួល ៖ ផ្លែត្របែក សំបូរទៅដោយសារធាតុ ម្យ៉ាងដែល មានតូនាទី ដូចជាទឹកលាងសម្អាតធ្មេញ និង មាត់ មានលក្ខណៈធម្មជាតិ។ ដូច្នេះពេលដែលអ្នក ទំពារផ្លែត្របែក សារធាតុម៉្យាងនោះ នឹងបញ្ចេញ ជួយធ្វើឲ្យមាត់របស់អ្នកមាន សុខភាពល្អ។ មិនតែប៉ុណ្ណោះទេ វាថែមទាំងអាច សំលាប់បាក់តេរី ដែលនៅក្នុងមាត់បានទៀតផង ដែលជួយការពារ និង ព្យាបាលពីជំងឺរាគរូស បានយ៉ាងមាន ប្រសិទ្ធភាព។ អ្វីដែលពិសេសទៀតនោះ សារធាតុចិញ្ចឹមដែល មាននៅក្នុងផ្លែត្របែក ដូចជាវីតាមីន C ,ប៉ូតាស្យូម ជូយឲ្យប្រព័ន្ធរំលាយអាហារ មានដំនើរការបានល្អ និង មិនមានមេរោគឆ្លង បានផងដែរ។
៧.ជួយដល់ក្រពេញទីរ៉ូអ៊ីត ៖ ផ្លែត្របែកសំបូរទៅដោយសារធាតុ ទង់ដែងខ្ពស់ ដែលសារធាតុមួយដ៏សំខាន់ ក្នុងការជួយ ដល់ការលូតលាស់ របស់ក្រពេញទីរ៉ូអ៊ីត ធ្វើឲ្យការផលិតអ័រមូន មានដំនើរការបានល្អផងដែរ។ ដូច្នេះ លោកអ្នកគួរតែ ទទួលទានផ្លែត្របែក ឲ្យបានញឹកញាប់ ដើម្បីធ្វើឲ្យក្រពេញទីរ៉ូអ៊ីត មានសុខភាពល្អ ពីព្រោះតែវាជាសរីរាង្គ មួយសំខាន់ ក្នុងការថែរក្សារការផលិតអ័រមូន និង មុខងាររបស់សរីរាង្គ ផ្សេងទៀត។
៨.ការពារអាការៈទល់លាមក ៖ ដោយសារតែផ្លែត្របែកសំបូរទៅដោយ ជាតិសរសៃ បានដើរតួយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ និង ការពារ អាការៈទល់លាមក បានយ៉ាងមានប្រសិទ្ធភាព ។ អ្វីដែលលោកអ្នក មិនធ្លាប់បានជ្រាបនោះគឹ គ្រាប់ផ្លែត្របែក ប្រសិនបើលេបទាំងមូល អាចជួយដល់ ដល់ពោះវៀន មានដំនើរការល្អ និង ជួយឲ្យរាងកាយមានជាតិទឹក ថែមទៀតផង។
៩.ជួយដល់សុខភាពខួរក្បាល ៖ ក្រៅពីជួយការពារ អាការៈទល់លាមកហើយ ផ្លែត្របែកក៏អាចជួយឲ្យខួរក្បាល មានសុខភាពល្អផងដែរ ពីព្រោះតែ វីតាមីន B3 និង B6 ដែលមាននៅក្នុងផ្លែត្របែក ជួយធ្វើឲ្យចលនាឈាម រត់បានល្អ ។ ម្យ៉ាងវិញទៀត វីតាមីន B6 បានផ្តល់សារធាតុចិញ្ចឹម ទៅកាន់សរសៃខួរក្បាល និង ខួរក្បាល ធ្វើឲ្យលោកអ្នក មានអារម្មណ៍ស្រស់ថ្លា និង មានប្រាជ្ញាឈ្លាសវៃ ថែមមួយកម្រិតទៀត។
១០.ការពារជំងឺក្អក និង ផ្តាសាយ ៖ ក្រៅពីសំបូរទៅដោយវីតាមីន C ផ្លែត្របែកក៏សំបូរទៅដោយ ជាតិដែកផងដែរ ដែលសារធាតុទាំងពីរនេះ អាចការពារអ្នក ពីជំងឺផ្តាសាយ ក្អក និង ជំងឺឆ្លងផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែសំរាប់អ្នក ដែលកំពុងតែមានជំងឺ ក្អក និង ផ្តាសាយ គួរតែជៀសវាង ទទួលទានផ្លែត្របែកទុំ ផងដែរ ដោយសារតែ វាអាចធ្វើឲ្យអ្នកឈឺបំពង់-ក បាន។
ទាំងនេះ គឺជាអត្ថប្រយោជន៍ សុខភាពសំខាន់ទាំង ១០ យ៉ាងរបស់ផ្លែត្របែក។ តើលោកអ្នកបានពិសា ផ្លែត្របែកបានញឹកញាប់ ហើយឫនៅ?

មកយល់ដឹង ពីវិធីងាយៗ ក្នុងការចំអិនអាហារ ដែលមាន សុខភាពល្អ!
១. ការប្រើប្រាស់ ផ្លែអាវ៉ូកាល់ដូ ជំនួសម៉ាយ៉ាណេ
អ្នកដឹងទេថា ម៉ាយ៉ាណេ មួយស្លាបព្រាបាយ មានផ្ទុក ១០០ កាឡូរី និង សារធាតុខ្លាញ់ ៩ក្រាមផងដែរ។ បើសិនជាអ្នក មានបំនង បរិភោគ បន្លែសាឡាដ ដាក់ពងមាន់ ត្រីធូណា ឬ ក៏សាច់មាន់ គួរសាកល្បង លាយផ្លែអាវ៉ូកាល់ដូ ជំនួស ម៉ាយ៉ាណេ ដែលផ្លែអាវ៉ូកាល់ដូ នេះមានផ្ទុកនូវ សារធាតុធាត់ តិចជាង ម៉ាយ៉ាណេ។ ឬមួយក៏ អ្នកអាច បន្ថែមនូវ ទឹកដោះគោយ៉ាអួ ដែលវាជាប្រភព អាហារដែល សម្បូរនូវ ជាតិប្រូតេអ៊ីន និងជួយឲ្យ ឆាប់ឆ្អែត។
២. ប្រើប្រាស់ ប្រេងអូលីវ ជំនួសប្រេងឆា
បើសិនជាអ្នកប្រើប្រាស់ ប្រេងឆាដែលផលិត ពីពោត ឬសណ្តែកនោះ វានឹងធ្វើឲ្យអាហារ លោកអ្នកមិនមាន សុខភាពល្អទេ ដោយសារតែ ប្រេងទាំងនេះ អាចធ្វើឲ្យខូចសុខភាព ជាពិសេសនៅពេល ដែលប្រេងនេះ ឡើងកម្តៅ។ ដូច្នេះ ការជ្រើសយក ប្រេងអូលីវ ឬក៏ប្រេងដូង ជំនួស វានឹងធ្វើឲ្យអាហារ របស់លោកអ្នក កាន់តែមាន សុខភាពល្អផងដែរ។
៣. ប្រើគ្រឿងទេស ជំនួស អំបិល
អ្នកតែងតែ បង់អំបិល ឬក៏បឺរ ចូលក្នុងម្ហូបអាហារ ដើម្បីឲ្យវា កាន់តែមាន ឱជារស ដោយមិនបានដឹងថា អ្នកបានបន្ថែម សារធាតុធាត់ និង សូដ្យូម ទៅក្នុងអាហារនោះទេ។ វិធីមួយដែលល្អ ដើម្បីឲ្យម្ហូប អាហារអ្នក កាន់តែមាន ផាសុកភាពនោះ អ្នកគួរតែបន្ថែមរសជាតិ អាហារដោយ ដើមរុក្ខជាតិ ក្រៀម ឬស្រស់ ដូចជា ជីវ៉ាន់ស៊ុយ ខ្ទឹមស ឬ ដើមដង្កៀបក្តាម ជាដើម និង សារាយសមុទ្រ ដើម្បីបន្ថែម ជាតិសូដ្យូម ទៅក្នុងអាហារ ផងដែរ។
៤. ការប្រើប្រាស់ ស្ករ តិច
មានហេតុផលជាច្រើន ដែលអ្នកគួរ ប្រើប្រាស់ស្ករ បើសិនជាអ្នកមិនអាច បញ្ឈប់បាន អ្នកគួរតែ កាត់បន្ថយ ឲ្យនៅកំរិត តិចតួច ព្រោះវាជាកត្តា ចំបងដែលធ្វើ ឲ្យសុខភាពអ្នក មិនល្អ ដោយវាអាច ធ្វើឲ្យកើតរោគ ទឹកនោមផ្អែម ពុកឆ្អឹង ធ្វើឲ្យប្រព័ន្ធ ការពារចុះខ្សោយ និងឆាប់ចាស់ ជាដើម។ អ្នក អាចងាកមកប្រើប្រាស់ គ្រឿងផ្អែម (stevia) មួយ ប្រភេទដែលចម្រាញ់ចេញ ពីរុក្ខជាតិ បន្ថែមក្នុងអាហារ និង ភេសជ្ជៈ ក៏ជាការប្រសើរផងដែរ។
៥. បន្ថែម បន្លែទៅក្នុង សម្ល ឬស៊ុប
បន្លែ សម្បូរទៅដោយ ជាតិវីតាមីន និងរ៉ែ ដែលវាផ្តល់ ប្រយោជន៍ យ៉ាងសម្បូរបែប។ អ្នកគួរតែសាកល្បង បន្ថែមបន្លែ ទៅក្នុងម្ហូបអាហារ ទោះបីជាម្ហូបទាំង នោះមិនត្រូវបាន ដាក់បន្លែក៏ដោយ ព្រោះវាមិន ធ្វើឲ្យប៉ះពាល់ ដល់សុខភាព អ្វីនោះទេ។
៦. ប្រើទឹក ជំនួសឲ្យ ទឹកស៊ុបរំងាស់ស្រាប់
ទឹកស៊ុបរំងាស់ស្រាប់ សម្បូរទៅដោយ អំបិល និងគ្រឿងផ្សំ ជាច្រើនដែល ប៉ះពាល់ ដល់សុខភាព។ ដូចនេះ បើសិនជាអ្នកមាន ពេលគ្រប់គ្រាន់ អ្នកគួរតែប្រើប្រាស ទឹក និង ឆ្អឹងសត្វ យកមក រំងាស់ស៊ុប នៅផ្ទះដោយខ្លួនឯង ដែលធ្វើឲ្យ ម្ហូបអ្នក កាន់តែមានផាសុកភាព ជាងមុន។.
៧. ប្រើប្រាស់ គ្រាប់ធញ្ញជាតិទាំងមូល ជំនួសម្ស៉ៅធញ្ញជាតិ
ពេលដែលអ្នក ចំអិននំបុ័ង ឬផាស្តា អ្នកគួរប្រើ គ្រាប់ធញ្ញជាតិ ជំនួសម្ស៉ៅធញ្ញជាតិ ដើម្បីឲ្យអាហារ អ្នកកាន់តែ មានផាសុកភាព។ ឧទាហរណ៍៖ ប្រើអង្ករ សម្រូប ជំនួស អង្ករ ធម្មតា ពិសា នំបុ័ងស្រូវសាឡី ជំនួសឲ្យ នំបុ័ងផ្សំ ពីម្ស៉ៅធញ្ញជាតិ។ ការសិក្សាបង្ហាញថា ការបរិភោគ គ្រាប់ធញ្ញជាតិ អាចកាត់បន្ថយ អាត្រាគ្រោះថ្នាក់ កើតជំងឺ រ៊ាំរ៉ៃបាន។
៨. ប្រើឈីស ដែលមានជាតិខ្លាញ់ទាប
អ្នកគួរតែ ពិចារណា ជ្រើសរើស ប្រភេទឈីស(Cheese) ដែលមានជាតិខ្លាញ់ទាប ក្នុងការចំអិនអាហារ នៅផ្ទះឬ នៅពេលដែល អ្នកពិសា អាហារនៅហាង ឬក៏អាចបន្ថែម បន្លែជំនួស ក៏បាន។ ការសិក្សាបានបង្ហាញថា ទោះបីជា ឈីសមានផ្ទុក នូវជាតិកាល់ស្យូមខ្ពស់ តែវាអាច ឲ្យអ្នកប្រឈម មុខនឹងជំងឺពុកឆ្អឹង ផងដែរ។
ដូច្នេះ ដើម្បីចំអិនអាហារ ដែលមានផាសុកភាព អ្នកគួរតែ បោះបង់ចោល ឬកាត់បន្ថយ ការប្រើគ្រឿងផ្សំ ណាដែលប៉ះពាល់ សុខភាព និងងាកមក ប្រើប្រាស់ វិធីងាយៗ ដូចដែលបាន ជំរាបជូនខាង លើនោះ នឹងធ្វើឲ្យអ្នក ទទួលបាននូវ សុខភាពល្អប្រសើរ ជាងមុន៕

គួរយល់ដឹង! ពីអាហារទាំង៥ប្រភេទ ជួយឲ្យអ្នក មានអាយុវែងបាន
១) ផ្លែប៉ោម៖ ចំពោះផ្លែប៉ោម អាចកាត់បន្ថយ អត្រាកើតជម្ងឺបេះដូង និង សម្បូរជាតិសរសៃខ្ពស់ ក្នុងការជួយ ឲ្យសុខភាពរបស់អ្នក ល្អប្រសើរបាន។ មិនតែប៉ុណ្ណោះ ផ្លែប៉ោម ជួយប្រឆាំងនឹង ជម្ងឺមហារីកផ្សេងៗ និង បញ្ហាឈាមកក ថែមទៀតផង។ ជាពិសេសនោះ វាជួយកាត់បន្ថយ ជាតិកូលេស្តេរ៉ល ក្នុងខ្លួន និងកច្ចាត់ជាតិពុល នៅក្នុងសរសៃឈាម ដែលវាជាហេតុ បណ្តាល ឲ្យកើតមហារីក។
២) ចេក៖ ផ្លែចេក ជាផ្លែដែល មានរសជាតិឆ្ងាញ់ និងមិនតែប៉ុណ្ណោះ វាសម្បូរជាតិ ម៉ាញេស៉្យូម និង ប៉ូតាស៉្យូមផងដែរ។ ចំពោះជាតិ ប៉ូតាស៉្យូម ជួយអ្នក ឲ្យមានអាយុវែង ជួយកាត់បន្ថយ ពីបញ្ហាដាច់សរសៃឈាម ក្នុងខួរក្បាល និងការពារសម្ពាធឈាម ឡើងខ្ពស់ ថែមទៀត។ បន្ថែមពីនេះ ផ្លែចេក អាចជួយការពារ ជម្ងឺមហារីក និងជម្ងឺគាំងបេះដូង បានយ៉ាងល្អផងដែរ។
៣) ផ្លែអាល់វូកាល់ដូ រឺផ្លែប័រ៖ ដូចអ្នកបាន ដឹងស្រាប់ហើយ ផ្លែអាល់វូកាល់ដូ ផ្តល់នូវ គុណប្រយោជន៍ជាច្រើន ដល់សុខភាព ដូចជា វាសម្បូរជាតិ សរសៃ ដែលជាតិសរសៃនេះ ជួយកច្ចាត់ ជាតិពុល ចេញក្នុងខ្លួន។ ជាពិសេស ក្នុងផ្លែអាល់វូកាល់ដូ មានជាតិវីតាមីន E ដែលជួយឲ្យ ស្បែក របស់អ្នក ទន់ និងម៉ត់រលោង ស្អាតបាន។ ជាពិសេសនោះ ផ្លែអាល់វូកាល់ដូ ជួយប្រឆាំងនឹង ជម្ងឺមហារីកពោះវៀន និងបេះដូង ថែមទៀត ផង។
៤) ស៊ុត៖ ចំពោះស៊ុត សម្បូរជាតិ Zeaxanthin ជាតិប្រូតេអ៊ីន និងជាតិ Choline។ ចំពោះជាតិCholine ពិតជាសារៈសំខាន់ណាស់ ក្នុងការ ជួយបង្កើន ការចងចាំ ឲ្យកាន់តែល្អ។ ជាពិសេសនោះ ស៊ុត ក៏មានជាតិ Carotenids ដែលជួយការពារ បញ្ហាភ្នែក ឡើងបាយ បានទៀតផង។ តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការទទួលទាន ស៊ុតជាប្រចាំ អាចជួយកាត់បន្ថយ អត្រាកើតជម្ងឺគាំងបេះដូង បញ្ហាដាច់សរសៃឈាម និងបញ្ហាឈាមកកផងដែរ។
៥) គ្រាប់វ៉លណាត់៖ ចំពោះគ្រាប់ វ៉លណាត់ មិនត្រឹមតែ ផ្តល់នូវរសជាតិឆ្ងាញ់នោះទេ ថែមទាំងមាន ជាតិអាស៊ីតខ្លាញ់ អូមេហ្កា៣ ផងដែរ។ ចំពោះជាតិអាស៊ីតខ្លាញ់ អូមេហ្កា៣នេះ ពិតជា ចាំបាច់ណាស់ ក្នុងធ្វើឲ្យ កោសិកាលូតលាស់បានល្អ ការពារជម្ងឺខះ ទឹកសន្លាក់ ជម្ងឺបេះដូង និងបញ្ហាកកឈាម។ ប្រសិនបើអ្នក ទទួលទាន គ្រាប់វ៉ល់ណាត់ ២៥ក្រាម ក្នុងមួយថ្ងៃ អ្នកនឹងទទួលបាន ជាតិអាស៊ីតខ្លាញ់ អូមេហ្កា៣ ចំនួន ៩០ភាគរយ នៅក្នុងខ្លួនរបស់អ្នក ។ តាមការស្រាវជ្រាវ បាន ដឹងថា អាស៊ីតខ្លាញ់ អូមេហ្កា៣នេះ ជួយឲ្យ សម្ពាធឈាមចុះទាប ការពារជម្ងឺ សរសៃឈាមបេះដូង ក្រពេញប្រូស្តាត ពោះវៀនធំ និងមហារីកសុដន់ជាដើម។
ទាំងនេះជា អាហារមួយចំនួន ដែលជួយឲ្យ អ្នក មានអាយុវែងបាន៕

អត្ថប្រយោជន៍ សុខភាព សំខាន់ៗ ទាំង ៧ យ៉ាង របស់ផ្លែ កំពីងរាជ ដែលអ្នកមិនធ្លាប់បានដឹង ពីមុនមក!
១. ការពារជំងឺមហារីក ៖ យោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា សារជាតិដែលមាន នៅក្នុងផ្លែកំពីងរាជ ទាំងអស់ អាចកាត់បន្ថយ អត្រានៃការកើត ជំងឺដុះដុំសាច់ នៅក្នុងរាងកាយសត្វ កណ្តុរ។ ខណៈពេលដែល វិទ្យស្ថានមហារីកជាតិ របស់ប្រទេសថៃ បានឲ្យដឹងថា ជាតិសរសៃ ដែលមាននៅក្នុង ផ្លែកំពីងរាជ អាចកាត់បន្ថយអត្រា នៃការកើតជំងឺ មហារីកគ្រប់ប្រភេទ បានផងដែរ។
២. ធ្វើឲ្យធ្មេញមានសុខភាពល្អ ៖ កំពីងរាជ មិនត្រឹមតែអាច ការពារជំងឺមហារីក បានគ្រប់ប្រភេទទេ ប៉ុន្តែលោកអ្នក គ្រាន់តែ ទំពារកំពីងរាជ វាអាចធ្វើឲ្យធ្មេញ អ្នកភ្លឺសស្អាត បានមួយកម្រិត លើសពីមុនទៅហើយ។ មិនតែប៉ុណ្ណោះទេ នៅពេលដែលអ្នក ទំពារកំពីងរាជនោះ វាធ្វើឲ្យបង្កើ់ន នូវកម្រិត ទឹកមាត់ ដែលអាចជួយ ការពារជំងឺពុកធ្មេញ បង្កដោយបាក់តេរី បានយ៉ាងមានប្រសិទ្ធភាព។
៣. កាត់បន្ថយកូឡេស្តូរ៉ល ៖ ជាតិសរសៃ ដែលមាននៅក្នុងផ្លែកំពីងរាជ បានដើរតូយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ជាតិខ្លាញ់ និង កាត់បន្ថយ កូឡេស្តូរ៉ល នៅក្នុងរាងកាយអ្នក បានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ ផ្លែកំពីងរាជ គឺជាជំរើសដ៏ល្អ បំផុត សំរាប់អ្នកមានជាតិខ្លាញ់ និង កូឡេស្តូរ៉ល ខ្ពស់នៅក្នុងរាយកាយ។
៤. ថែរក្យាតុល្យភាពទម្ងន់ ៖ មានបញ្ហាសុខភាពច្រើនណាស់ ដែលបង្កដោយ ការលើសទម្ងន់ ដូចជាជំងឺសាច់ដុំបេដូង , ជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺលើសឈាមជាដើម។ ដូច្នេះហើយ បើចង់ការពារ ជំងឺដែលបង្កដោយ ការលើសទម្ងន់នោះ លោកអ្នកគួរតែ ទទួលទាន ផ្លែកំពីងរាជ ឲ្យបានញឹកញាប់ ពីព្រោះវា សំបូរដោយជាតិសរសៃ ដែលមានអត្ថប្រយោជន៍ ក្នុងការរក្សាទំងន់របស់អ្នក ។
៥. បង្កើនប្រព័ន្ធភាពស៊ាំ៖ អ្វីដែលពិសេស របស់ផ្លែកំពីងរាជ នោះ គឺជាអាចបង្កើនប្រព័ន្ធភាពស៊ាំ ដោយសារតែ វាសំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម។ ម្យ៉ាងវិញទៀត យោងទៅតាមការស្រាវជ្រាវថ្មីៗនេះ បានឲ្យដឹងថា វានឹងរក្សា និង បង្កើនប្រព័ន្ធភាពស៊ាំ កាន់តែមាន ប្រសិទ្ធភាព នៅពេលដែលអ្នកមានភាពតានតឹង។
៦. ការពារជំងឺឬសដូងបាត ៖ ជំងឺឫសដូងបាត ជាជំងឺដែលរំារ៉ៃ និងមិនងាយព្យាបាលឡើយ។ ដូច្នេះហើយ លោកអ្នកគួរតែ ទទូលទាន កំពីងរាជ ឲ្យបានញឹកញាប់ ដោយសារតែ ការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុដែល មាននៅក្នុងផ្លែកំពីងរាជ អាចការពារ និង កាត់បន្ថយអត្រា នៃការកើត ជំងឺឫសដូងបាត បានយ៉ាងមានប្រសិទ្ធភាព ផងដែរ។
៧. អាចកំចាត់ជំងឺរាគ និង ទល់លាមក ៖ អ្វីដែលលោកអ្នក នឹកស្មានមិនដល់នោះ គឺ ផ្លែកំពីងរាជអាច ព្យបាលលោកអ្នក ពីជំងឺរាគ និង ទល់លាមក ក្នុងពេលតែមួយ។ ព្រោះថា ជាតិសរសៃ នៅក្នុងផ្លែកំពីងរាជ បានស្រូបយកជាតិទឹក នៅពេលដែលអ្នករាគ និង ផ្តល់ជាតិទឹក វិញ នៅពេលអ្នកទល់លាមក។ ដូច្នេះ សំរាប់អ្នកដែលមានអាការៈ ទល់លាមក និង រាគ គួរតែទទួលទាន ផ្លែកំពីងរាជ ព្រោះវាអាចជាថ្នាំ ព្យាបាលជំងឺ ទាំងពីរនេះ ពីថ្នាំធម្មជាតិ។
ទាំងនេះ គឺជាអត្ថប្រយោជន៍ សំខាន់ៗ ទាំង ៧ យ៉ាងរបស់ផ្លែកំពីងរាជ។ តើលោកអ្នក បានទទួលផ្លែកំពីងរាជ ឲ្យបាន ញឹកញាប់ហើយឫនៅ?

ប្រភេទអាហារ ដែលលោកអ្នក គួរតែ ជៀសវាង ក្នុងការទទួលទាន ប្រចាំថ្ងៃ!
១. ទឺកដោះគោ ៖ ពិតប្រាកដណាស់ ទឹកដោះគោ ជាអាហារដែល ផ្តល់អត្ថប្រយោជន៍ដល់សុខភាព លោកអ្នក ប៉ុន្តែលោកអ្នកដឹងទេថា វានឹងអាចរារាំង មិនឲ្យអ្នកស្រកទម្ងន់ បានឡើយ។ ក្នុងករណីដែលអ្នកធ្លាប់តែ ផឹកទឹកដោះគោ ក្រោយពេលពិសាបាយព្រឹក ឫ ល្ងាចរូច អ្នកគួរតែឈប់ទទួលទានវា ឲ្យបានរយៈពេលមួយខែ ហើយចាំមើលលទ្ធផលថាតើ វានឹងជួយអ្នកសម្រកទម្ងន់បានកំរិតណា។
២. អាហារដែលផ្អែម ៖ មនុស្សភាគច្រើន មានទម្លាប់ទទួលទាន របស់ដែលមានជាតិផ្អែម បន្ទាប់ពីពិសាបាយរួច។ ប៉ុន្តែលោកអ្នកដឹងទេថា វាមិនចាំបាច់ឡើយ ដែលត្រូវទទួលទានអាហារ ដែលផ្អែមទាំងនោះ ពីព្រោះវាអាចធ្វើឲ្យកម្រិត ជាតិស្ករ កើនឡើង។ ដូច្នេះ អ្នកគួរតែកុំទទួលទានវា ប្រចាំថ្ងៃ ហើយងាកមកទទួលទាន នៅថ្ងៃចុងសប្តាហ៍ជំនួសវិញ។
៣. អាហារសំរន់នៅពេលរសៀល ៖ តើលោកអ្នកធ្លាប់មានអារម្មណ៍ថាឃ្លានទេ នៅចន្លោះម៉ោង ៣ ឫ ៤ ដែលអ្នកគិតថា អាចទទួលទាន អ្វីបានទាំងអស់ ដោយមិនគិតថា វាល្អ ឫ មិនល្អសំរាប់សុខភាពឡើយ? ប៉ុន្តែការទទួលទាន បែបនេះ អាចធ្វើឲ្យអ្នកឡើងទម្ងន់ ដូច្នេះ លោកអ្នក អាចជៀសវាង ការបរិភោគអាហារសំរន់ ទាំងនេះ ដោយងាកមកទទួលទាន គ្រាប់ធញ្ញជាតិ ដែលមានជាតិប្រូតេអ៊ីនខ្ពស់ ដែលមិនធ្វើឲ្យអ្នកឆាប់ឃ្លានឡើយ។
៤.ដំឡូង ៖ យោងទៅតាម ការសិក្សាស្រាវជ្រាវ ធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បានបង្ហាញថា ដំឡូងគឺជាអាហារ ដែលធ្វើឲ្យអ្នក ឡើងទម្ងន់ បានយ៉ាងលឿនបំផុត ប្រសិនបើអ្នកទទួលទានវាជាប្រចាំថ្ងៃ។ ដូច្នេះ លោកអ្នកគួរតែជៀសវាង ពិសាដំឡូង ជាប្រចាំថ្ងៃ ហើយងាកមក ទទួលទានអាហារណា ដែលមិនធ្វើឲ្យអ្នក ឡើងទម្ងន់លឿនវិញ ទើបជាការប្រសើរ។
៥. អាហារបំពង ៖ លោកអ្នកមិនគួរបរិភោគ អាហារបំពង ជាប្រចាំថ្ងៃឡើយ ដូចជាដំឡូងបំពងជាដើម។ មនុស្សមួយចំនួនគិតថា វាជាអាហារ មិនប៉ះពាល់ ដល់សុខភាព ប៉ុន្តែ វានឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាព និង តុល្យភាពទម្ងន់ ប្រសិនបើអ្នកទទួលទាន វាប្រចាំថ្ងៃ។ ដូច្នេះ អ្វីដែលជា ជំរើសដ៏ល្អបំផុត គឺលោកអ្នកគួរតែ ទទួលទានអាហារ ដែលផ្តល់សារធាតុចិញ្ចឹម គ្រប់គ្រាន់ជាសជាង ប្រភេទអាហារបំពង ទើបជាការប្រសើរ។
ទាំងនេះ គឺជាអាហារទាំង ៥ ប្រភេទដែល លោកអ្នកមិនគួរ ទទួលទានប្រចាំថ្ងៃ។ បន្ទាប់ពីបានអាន នូវអាហារដែល គួរជៀសវាង ទទួលទានជាប្រចាំថ្ងៃហើយ សង្ឃឹមថាប្រិយមិត្ត នឹងអាចកាត់បន្ថយ និង ជៀសវាងអាហារ ទាំង ៥ ប្រភេទខាងលើនេះ ដើម្បីសុខភាពរបស់លោកអ្នក ៕

គន្លឹះ ១០ចំនុច ជួយឲ្យ អ្នកកាន់តែ ឆ្លាតជាងមុន មួយកម្រិតទៀត!
១.ចេះទាញយក ប្រយោជន៍ពី អ៊ិនធើណេត

ជាធម្មតានៅ ពេលដែលអ្នក ប្រើប្រាស់អ៊ិនធើណេត មិនគួរគ្រាន់តែ ឆែកមើល ទំព័របណ្តាញ សង្គមឬក៏ មើលរូបភាព ផ្សេងៗដែលស្អាត នោះទេ នៅមានទំព័រដែល មានប្រយោជន៍ និងជាកន្លែង ផ្តល់ចំណេះដឹងដល់ អ្នកយ៉ាងច្រើនថែមទៀត។ ដូច្នេះចូរចេះ ឆ្លៀតចូលមើល ទំព័រប្រភេទនេះផង ដើម្បីបង្កើនការ យល់ដឹងដល់ អ្នកកាន់តែ ច្រើនថែមទៀត។
២.កត់ត្រានូវ អ្វីដែលអ្នក បានរៀន

មិនថាអ្នក ពូកែចងចាំ យ៉ាងណាឡើយ គួរតែកត់ត្រា ទុកនូវអ្វី ដែលអ្នកបាន រៀននិង បានដឹង។ ម្យ៉ាងវិញទៀតការ ធ្វើរបៀបនេះវា ក៏បានជួយ ជម្រុញឲ្យការ សរសេររបស់អ្នក កាន់តែស្អាត, ល្អនិង លឿនជាងមុន ថែមទៀត។
៣.ធ្វើបញ្ជី សម្រាប់កត់ទុក នូវភាពជោគជ័យ របស់អ្នក

ការធ្វើបញ្ជី បែបនេះឡើង គឺដើម្បីជួយ រំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជា បទពិសោធន៍ដែល អ្នកធ្លាប់ឆ្លងកាត់ និងទទួលបាន ជោគជ័យផងដែរ។ លើសពីនេះទៀត បញ្ជីប្រភេទនេះ បានជួយពង្រឹង ទំនុកចិត្តនិងសុភមង្គល ដល់អ្នកបាន យ៉ាងច្រើន។
៤.ការកំសាន្ត ដែលមានប្រយោជន៍

ការសួរជាប្រស្នា ឬក៏ពាក្យប្រដៅ បូករួមនឹង ការលេងអុក, និងរែក ជាដើមត្រូវបាន អ្នកជំនាញនិងគ្រូពេទ្យ ជំរុញឲ្យលេង ព្រោះថាល្បែងទាំងនេះ មិនត្រឹមតែ ផ្តល់ភាពរីករាយ និងការកំសាន្ត ប៉ុណ្ណោះទេ តែវាថែមទាំង ជាវិធីមួយ ក្នុងការហ្វឹកហាត់ ខួរក្បាលរបស់ អ្នកឲ្យមាន ភាពរវៀសនិង មានការចងចាំ ល្អទៀតផង។
៥.មានមិត្តភក្តិដែល ចូលចិត្តរៀន និងឆ្លាត

ការដែលមាន មនុស្សនៅក្បែរ ជាអ្នកចូលចិត្ត រៀននិងជា មនុស្សឆ្លាតផងនោះ វាក៏ជាកត្តា មួយដែលអាច ជំរុញឲ្យខ្លួនយើង ឆាប់វិវត្តន៍ប្រាជ្ញា ក៏ដូចជាឆាប់ បង្កើនភាព វៃឆ្លាតដល់ ខ្លួនឯងជាច្រើនផងដែរ។
៦.អានឲ្យ បានច្រើន

នេះគឺជាវិធី ដ៏សាមញ្ញបំផុតមួយ។ ការអានសៀវភៅ កាសែតនិង ទស្សនាវដ្តី បានផ្តល់នូវ គំនិតនិង ការយល់ដឹង ជាច្រើនដល់អ្នក។ លើសពីនេះទៀត អ្នកដែលចូលចិត្ត អានច្រើនតែងតែ មានគំនិតច្នៃប្រឌិត ថ្មីៗសម្រាប់ បង្កើតវត្ថុអ្វីមួយ។ ដូច្នេះការអាន គឺជាកត្តាសំខាន់ មួយសម្រាប់ជំរុញ ភាពឆ្លាតរបស់ មនុស្ស។
៧.ចេះពន្យល់ទៅ អ្នកដទៃ

អ្វីក៏ដោយ ដែលអ្នកបានរៀន អ្នកនឹងស្គាល់និងដឹង។ តែអ្វីដែលសំខាន់នោះ ថាតើវាដក់ជាប់ ក្នុងខួរក្បាលរបស់ អ្នកបានកម្រិតណា ដូច្នេះការ ចេះពន្យល់ នូវអ្វីដែលអ្នក បានរៀនរួចហើយ នោះទៅកាន់ អ្នកដទៃ វាជារឿងសំខាន់ ព្រោះថាបើសិន ជាអ្នកមិន អាចពន្យល់បាន ទេនោះអ្នកប្រហែល ជាមិនបានយល់ច្បាស់ ពីអ្វីដែលអ្នក ទើបតែរៀន នោះទេ។
៨.សាកល្បងធ្វើ អ្វីដែលថ្មី សម្រាប់អ្នក

ការរៀនធ្វើ អ្វីដែលថ្មីៗ គឺជាចំនុចសំខាន់ មួយក្នុងការផ្តល់ ជាបទពិសោធន៍ ដល់អ្នកទៅ ពេលអនាគត និងដើម្បីស្វែងយល់ ពីលទ្ធផលនិង ប្រយោជន៍នៃ សកម្មភាពណាមួយ ដែលអ្នកមិន ធ្លាប់បានសាកល្បង ពីមុនមក។
៩.រៀនភាសា បរទេសបន្ថែម

ការសិក្សាបន្ថែម នូវភាសាបរទេស ជារឿងដ៏ សំខាន់មួយ ព្រោះថាភាសា បរទេសបានជួយ យ៉ាងច្រើនដល់ផ្នែក សិក្សានិងការងារ របស់អ្នក។
១០.ស្វែងរក ភាពស្ងប់ស្ងាត់ ដើម្បីឲ្យ ខួរក្បាលដំនើរការ បានល្អ

វាជាកត្តា ដ៏សំខាន់មួយ ផងដែរសម្រាប់ អ្នកដើម្បី ស្វែងរកភាព ស្ងប់ស្ងាត់ដើម្បី ទុកពេលឲ្យ ខួរក្បាលរបស់ អ្នកដំនើរការនូវ អ្វីដែលវា បានរៀននឹង យល់ដឹងពីមុនមក។ ការធ្វើរបៀបនេះ ក៏អាចជួយ លំហែខួរក្បាល និងធ្វើឲ្យការ គិតរបស់អ្នក រវៀសនិង ស្រស់ថ្លាជាងមុន ផងដែរ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះវិធីទាំង ១០នេះ?
អានចំនុច ទាំង ១៤ យ៉ាងនេះហើយ អាចជួយដល់ សុខភាព និង ជីវិត របស់អ្នក មានភាព ល្អប្រសើរ ជាងមុន!

១. អ្នកមិនធ្វើលំហាត់ប្រាណ នៅពេលដែលអ្នកហត់៖ តើលោកអ្នកដឹងទេថា ការមិនធ្វើលំហាត់ប្រាណ នៅពេលដែលអ្នកហត់នោះ អាចធ្វើឲ្យ អ្នកកាន់តែ អស់កម្លាំងដែរឫទេ? យោងទៅតាមការស្រាវជ្រាវមួយ បានឲ្យដឹងថា អ្នកដែលហាត់ប្រាណ ៣ ដង ក្នុងមួយសប្តាហ៍ ដែលមានរយៈពេល ២០ នាទី មិនមានអារម្មណ៍អស់កម្លាំង រហូតដល់ ៦ សប្តាហ៍ឯណោះ។ អ្វីដែលពិសេសទៀតនោះ ប្រសិនបើលោកអ្នក ហាត់ប្រាណ ជាប្រចាំ នោះនឹងធ្វើឲ្យលោកអ្នក មានកម្លាំងមាំមួន និង មិនឆាប់នឿយហត់ឡើយ។ ម្យ៉ាងវិញទៀតនោះ វានឹងធ្វើឲ្យ សរសៃឈាមបេះដូង រត់បានល្អ និង បញ្ចូនអុកស៊ីសែន និង សារធាតុចិញ្ចឹម ទៅសរីរាង្គ កាន់តែល្អថែមទៀតផង។ ដូច្នេះ លោកអ្នកគួរតែធ្វើ់ លំហាត់ប្រាណ ជាប្រចាំផងដែរ ដើម្បីសុខភាពរឹងមាំ។
២. ទទួលទានទឹកមិនគ្រប់គ្រាន់ ៖ លោកអ្នកបានជ្រាបទេថា ការទទួលទានទឹក មិនគ្រប់គ្រាន់ ក៏អាចធ្វើឲ្យអ្នកឆាប់អស់កម្លាំងដែរ។ តាមការស្រាវជ្រាវ បានឲ្យដឹងថា ការខ្វះជាតិទឹក ក្នុងរាងកាយ បានបណ្តោយឲ្យឈាម មានលក្ខណៈខាប់ ខុសពីធម្មតា ធ្វើឲ្យចង្វាក់បេះដូង លោតខ្សោយ ជាងមុន ហើយថែមទាំងធ្វើឲ្យ ការបញ្ចូនសារធាតុចិញ្ចឹម និង អុកស៊ីសែន ទៅក្នុងរាងកាយ មិនបានល្អ ថែមទៀតផង។ ដូច្នេះ សំរាប់អ្នក ដែលខ្វះជាតិទឹក គួរតែផ្លាស់ប្តូរទំលាប់ នៃការផឹកទឹកតិច មកផឹកទឹកឲ្យបានច្រើន តាមដែលអាចធ្វើបាន ដើម្បីទទួលបាន សុខភាពល្អ។
៣.ខ្វះជាតិដែក ៖ កង្វះជាតិដែក គឺជាមូលហេតុមួយ ដែលធ្វើឲ្យលោកអ្នក គ្មានកម្លាំង និង ទន់ខ្សោយ ហើយមិនអាចផ្ចង់ស្មារតី ធ្វើអ្វីបានឡើយ។ ពីព្រោះតែការខ្វះជាតិទាំងនេះ ទើបធ្វើឲ្យកម្រិតអុកស៊ីសែន បញ្ចូនទៅ សាច់ដុំ និង កោសិកា បានតិចជាងធម្មតា។ ដូច្នេះ ដើម្បីឲ្យមានកម្លាំង លោកអ្នកគួរតែបង្កើន កម្រិតជាតិដែក ដោយបរិភោគ ស៊ុត បន្លែពណ៌ខៀវ គ្រាប់ធញ្ញជាតិ និង តៅហ៊ួ ជាដើម។
៤. ចង់ធ្វើអ្វីឲ្យល្អឥតខ្ចោះ ៖ ប្រសិនបើអ្នកជាមនុស្សដែល ចង់ធ្វើអ្វីមួយឲ្យល្អឥតខ្ចោះ នោះ គឺវាមិនអាចទៅរួចទេ។ ម្យ៉ាងវិញទៀត ការដែលចង់បានអ្វីមួយ ដែលឥតខ្ចោះនោះ គឺវានឹងធ្វើឲ្យអ្នកប្រឹងប្រែងធ្វើការ និង ចំនាយរយៈពេលយូរ ជាងធម្មតា ។ ចំនែកឯពេលដែល ទទួលផលវិញ អ្នកមិនបានទទួលជោគជ័យ វាកាន់តែធ្វើឲ្យអ្នកបាក់ទឹកចិត្ត អស់កម្លាំងតែម្តង។ ដូច្នេះ រាល់ពេលដែលអ្នកធ្វើអ្វី មិនត្រូវរំពឹងទុក ខ្ពស់ពេកនោះទេ ជៀសវាងការបាក់ទឹកចិត្ត។
៥. មានការភ័យខ្លាច និង ព្រួយបារម្ភច្រើន ៖ តើលោកអ្នកដឹងទេថា ការភ័យខ្លាច និង ព្រួយបារម្ភ ចំពោះរឿងដែលមិនទាន់កើតឡើង អាចធ្វើឲ្យអ្នក អស់កម្លាំងទាំងផ្លូវចិត្ត និង ផ្លូវកាយដែរឫទេ? ពិតណាស់នៅពេលដែល អ្នកបារម្ភ និង ភ័យខ្លាចនូវរឿងអ្វីមួយ ដែលមិនទាន់ កើតឡើង ហើយគិតតែរឿងមិនល្អ នោះវានឹងធ្វើឲ្យអ្នក អស់កម្លាំងផ្លូវចិត្ត។ ដូច្នេះត្រូវចងចាំថា នៅពេលដែលអ្នកបារម្ភ នូវរឿងអ្វីមួយ អ្នកគ្រាន់តែ ដកដង្ហើមធំ មួយៗ ហើយ ធ្វើសមាធិ ដើម្បីអារម្មណ៍បានស្ងប់។ ម្យ៉ាងវិញទៀត លោកអ្នកអាចចេញ ទៅក្រៅកំសាន្ត ជាមួយមិត្តភក្តិបងប្អូន និងប្រាប់រឿង ដែលព្រួយបារម្ភ ទៅពួកគេ ក៏ជាវិធីល្អម្យ៉ាងដែរ។
៦. មិនទទួលទានអាហារពេលព្រឹក ៖ អាហារដែលអ្នក បរិភោគនៅពេលល្ងាច ត្រូវបានប្រើប្រាស់អស់ នៅពេលដែលអ្នកគេង។ ដូច្នេះពេល ដែលអ្នកភ្ញាក់ឡើង អ្នកត្រូវតែទទួលទានអាហារ ដើម្បីធ្វើឲ្យលោកអ្នក មានកម្លាំងឡើងវិញ ។ប្រសិនបើលោកអ្នក មិនទទួលទាន អាហារ ពេលព្រឹកទេនោះ លោកអ្នកនឹងមានអារម្មណ៍ថា អស់កម្លាំងខុសពីធម្មតា ដូច្នេះត្រូវចងចាំថា ត្រូវតែទទួលទានអាហារ ពេលព្រឹកជាប្រចាំ ដើម្បីរាងកាយរឹងមាំ។
៧. ទទួលទានអាហារ ដែលគ្មានសារធាតុចិញ្ចឹម គ្រប់គ្រាន់៖ ការទទួលទានអាហារ ដែលគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចធ្វើឲ្យអ្នក ឆាប់នឿយហត់ និង អស់កម្លាំង។ ម្យ៉ាងវិញទៀតអាហារ ដែលសំបូរទៅដោយជាតិស្ករ និង កាបូនអ៊ីដ្រាត អាចធ្វើឲ្យអ្នក មានជាតិស្ករ ក្នុងឈាមខ្ពស់ ហើយនៅពេលដែលជាតិស្ករនោះធ្លាក់ចុះ វានឹងធ្វើឲ្យអ្នកអស់កម្លាំងភ្លាមៗ តែម្តង។ ដូច្នេះ ដើម្បីកុំឲ្យមានអាការៈ នឿយហត់ អស់កម្លាំងបែបនេះ លោកអ្នកគួរតែ ទទួលទានអាហារ ដែលមានប្រូតេអ៊ីន និង វីតាមីន ខ្ពស់ ដូចជា ស៊ុត សាច់មាន់ សាឡាត់ គ្រាប់ធញ្ញជាតិ ឫ ក៏ត្រីសាម៉ុង ជាដើម។
៨. ចេះតែយល់ព្រម តាមសំណើរគេ ៖ មនុស្សដែលចូលចិត្តបំពេញចិត្តគេ តែងតែធ្វើឲ្យខ្លួនឯងអស់កម្លាំង។ លើសពីនោះទៀត នៅពេលដែល បំពេញចិត្តអ្នកដទៃហើយ តែងតែមានអារម្មណ៍មិនល្អ ជារឿយៗ។ ឧទាហរណ៍ ប្រសិនបើចៅហ្វាយរបស់អ្នក ឲ្យធ្វើការនៅថ្ងៃសៅរ៍នោះ អ្នកគួរតែហ៊ាននិយាយថាទេ ដើម្បីធ្វើឲ្យខ្លួនឯង បានសំរាកខ្លះ ពីព្រោះមនុស្សគ្រប់រូប តែងតែត្រូវការពេលសំរាក ដើម្បីធ្វើឲ្យជីវិតមានលំនឹង ទៅនឹងជីវិតការងារ។
៩. ធ្វើការក្នុងថ្ងៃសំរាក៖ តាមការស្រាវជា្រវ បានឲ្យដឹងថា ប្រសិនបើអ្នកធ្វើការ នៅថ្ងៃឈប់សំរាក អ្នកនឹងមានអារម្មណ៍ នឿយហត់ ខណៈដែលពេលវេលា ឈប់សំរាកនេះ ជាពេលសំរាប់អ្នក អាចមានថាមពល ឡើងវិញ ហើយនៅពេលត្រលប់ទៅធ្វើការវិញ គឺកាន់តែមានគំនិត ច្នៃប្រឌិតបន្ថែមទៀត។ ដូច្នេះចូរចងចាំថា ពេលដែលអ្នកឈប់សំរាក គួរតែធ្វើឲ្យខ្លួនអ្នក មានពេលល្ហែល្ហើយ ពីការងារខ្លះផង។
១០. អ្នកផឹកស្រាមុនពេលចូលគេង ៖ មនុស្សមួយចំនួន ប្រហែលជាគិតថា ទទួលទានស្រា មួយ ឫ ពីរកែវ មុនពេលចូលគេង គឺជាការល្អ ប៉ុន្តែវាមិនមែនដូចអ្នកគិតទេ ពីព្រោះតែជាតិស្រា ដែលអ្នកផឹកនោះ បានធ្វើឲ្យអ្នកភ្ញាក់កណ្តាលយប់។ ប្រសិនបើអ្នក ចង់ទទួលទានស្រា បន្តិចបន្តួចមុនពេល ចូលគេងនោះ គួរតែទទួលទានមុន ពេលគេង ៤ ទៅ ៥ ម៉ោង ទើបមិនប៉ះពាល់ដល់ការគេង។
១១. អ្នកមើលហ្វេសប៊ុក ឫ អ៊ីម៉ែល នៅពេលគេង ៖ ពន្លឺនៃទូរសព្ទ ឫ ក៏កុំព្យូទ័រ របស់អ្នក អាចធ្វើឲ្យអ័រម៉ូនម្យ៉ាងដែល ធ្វើឲ្យមានតុល្យភាព ដំណេក និង ការភ្ញាក់នោះ មានដំនើរការខុសប្រក្រតី។ យល់ល្អ លោកអ្នកគួរតែមើលវា នៅមុនពេលគេង មួយ ឫ ពីរម៉ោង។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នក មិនអាចជៀសវាង មើលហ្វេសប៊ុក ឫ អ៊ីម៉ែល នៅពេលកំពុងគេង បានទេនោះ គួរតែមើលឆ្ងាយពី ទូរសព្ទ ឫកុំព្យូទ័រ ឲ្យបាន ៣៥ សង់ទីម៉ែត្រ។
១២.ផឹកកាហ្វេ ដើម្បីកុំឲ្យងងុយគេង៖ ការទទូលទានកាហ្វេ ៣ កែវក្នុងមួយថ្ងៃ បើទោះជា អាចនឹង មិនមានអ្វីប៉ះពាល់ ដល់សុខភាពអ្នក ប៉ុន្តែ វាអាចនឹងធ្វើឲ្យរំខាន ទៅដល់វដ្តនៃការគេង និង ភ្ញាក់ ពីព្រោះតែជាតិកាហ្វេ បានរារាំងមិន ឲ្យកោសិកាម្យ៉ាងដែល ធ្វើឲ្យអ្នកងងុយគេងនោះ មិនដំណើរការ។ ប៉ុន្តែលោកអ្នកមិនចាំបាច់បារម្ភទេ ពីព្រោះថា អ្នកអាចផឹកកាហ្វេបានជាធម្មតា យ៉ាងហោចណាស់ ឲ្យបាន ៦ ម៉ោង នោះវានឹងមិនប៉ះពាល់ ដល់ដំណេក របស់អ្នកទេ ព្រមទាំង មិនធ្វើឲ្យអ្នកអស់កម្លាំង ទៀតផង។
១២. គេងយប់ជ្រៅ នៅថ្ងៃចុងសប្តាហ៍ ៖ មនុស្សមួយចំនួន តែងតែគេងយប់ជ្រៅ នៅថ្ងៃចុងសប្តាហ៍ ប៉ុន្តែការគេងយប់ជ្រៅនេះ នឹងធ្វើឲ្យអ្នក អស់កម្លាំង នៅថ្ងៃបន្ទាប់ ទោះបីជាអ្នកគេងសង នៅព្រឹកបន្ទាប់ក៏ដោយ។ ដូច្នេះ អ្នកគួរតែជៀសវាង គេងយប់ជ្រៅ ហើយភ្ញាក់យឺត ដោយផ្លាស់ប្តូរ មកគេង និង ភ្ញាក់តាមទម្លាប់ ប្រចាំថ្ងៃ ទើបជាការប្រសើរ។
១៤. មានបន្ទប់ធ្វើការគ្មានរបៀប ៖ តុធ្វើការដែលគ្មានរបៀប អាចធ្វើឲ្យអ្នកនឿយហត់ ដោយមិនដឹងខ្លួន ហើយថែមទាំងធ្វើឲ្យអ្នក បំពេញការងារ មិនបានល្អទៀតផង។ ដូច្នេះ ដើម្បីជៀសវាង នូវការនឿយហត់ នេះ អ្នកគួរតែ រៀបចំបន្ទប់ និង តុធ្វើការរបស់អ្នក ឲ្យមានរបៀប ដាក់សសម្ភារៈ ទៅតាមកន្លែងត្រឹមត្រូវ នោះអ្នកនឹងមានអារម្មណ៍ល្អ ជាមិនខាន។
ទាំងនេះ គឺជាមូលហេតុសំខាន់ៗ ទាំង ១៤ យ៉ាង ដែល ធ្វើឲ្យលោកអ្នក អស់កម្លាំង គ្រប់ពេលវេលា។ តើលោកអ្នកបានកត់សំគាល់ ថាខ្លួនឯង មានទំលាប់ដូចជា កត្តាទាំង ១៤ យ៉ាងនេះដែរឫទេ?