អង់គ្លេស៖ អ្នកវិទ្យាសាស្រ្ត បាននិយាយបញ្ជាក់ថា ការខកខាន
ពិសាអាហារពេលព្រឹកឲ្យទៀងទាត់ នៅពេលកុមារភាព អាចនឹងឲ្យមនុស្ស ប្រឈមមុខនឹង
ជំងឺទឹកនោមផ្អែម នៅពេលមាន វ័យចំណាស់បាន។
តាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រ ចក្រភពអង់គ្លេស បានសន្និដ្ឋានថា មនុស្សវ័យក្មេង ដែលមិនពិសាអាហារពេលព្រឹក ជារៀងរាល់ថ្ងៃនឹង អាចកើនឡើងនូវការ ប្រឈមមុខដល់ ការវិវត្តន៍ និង ធ្លាក់ខ្លួន មានជំងឺទឹកនោមផ្អែម ប្រភេទ ២ នៅពេលពួកគេមានវ័យចាស់។
ការសិក្សានេះ គឺបានធ្វើឡើងដោយ ក្រុមអ្នកវិទ្យាសាស្ត្រ នៅក្នុង សាកលវិទ្យាល័យ Oxford, Cambridge , Glasgow និង St George ដែលបានរកឃើញថា ក្មេងៗដែល ខកខាន មិនបានញុំាអាហារពេលព្រឹក អាចនឹងកើនជាតិស្ករក្នុងឈាមច្រើន ដែលវាជាកត្តា បណ្តាលឲ្យកើត ជំងឺ ទឹកនោមផ្អែម បាន។
ការសិក្សានេះ បានធ្វើការ ពិសោធន៍លើ កូនសិស្ស បឋមសិក្សាចំនួន ៤,០០០ នាក់ មានអាយុចាប់ពី ៩ ដល់ ១០ឆ្នាំ ដោយធ្វើការ ពិនិត្យលើ ភាពទៀងទាត់នៃ ការពិសាអាហារ ពេលព្រឹករបស់ពួកគេ។ ក្រោយមក ការពិសោធន៍បានបង្ហាញថា កូនសិស្សពិសា អាហាររាល់ថ្ងៃ គឺ មិនមាន ជាតិស្ករក្នុងឈាម ដូចជា សិស្សដែលមិនបាន ពិសាអាហារពេលព្រឹកឡើយ។
ខណៈដែល កូនសិស្ស មិនពិសាអាហារទៀងទាត់ទាំងនោះ អាចនឹងមានកំរិត ជាតិស្ករក្នុងឈាម កើនឡើង បន្ទាប់ពីមិនពិសាអាហារ ពេលព្រឹក ដោយសារ រាងកាយរបស់ពួកគេ មិនប្រតិកម្ម នឹងដំណើរការទៅកាន់ អ័រម៉ូនមួយប្រភេទ ដែលជាប្រព័ន្ធ គ្រប់គ្រង កំរិតជាតិស្ករ ក្នុងឈាមនោះឡើយ។
ក្នុងការសិក្សានេះ ក៏បានគូសបញ្ជាក់ថា ការទទួលទានអាហារពេល ព្រឹកជាទៀងទាត់ ជាមួយអាហារមាន ជីវជាតិ និង គ្រាប់ធញ្ញាជាតិ មានជាតិ ហៃ្វប័រ (fiber ) អាចឲ្យមនុស្ស ប្រឆាំង នឹងការកើតជំងឺ ទឹកនោមផ្អែម ប្រភេទ២ បានផងដែរ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតជនជាតិអង់គ្លេស Donin ក៏បាននិយាយថា ការពិសាអាហារពេលព្រឹកជាទៀងទាត់ នឹងអាច កាត់បន្ថយ និង បញ្ឈប់ នូវការពិសា នំចំនី ដែលមានជាតិស្ករច្រើន ដែលវាកត្តា បង្កឲ្យមាន ការឡើងទម្ងន់ ដែលអាចបណ្តាលឲ្យ កើតជំងឺទឹក នោមផ្អែម ផងដែរ ៕

អ្នកវិទ្យាសាស្ត្រ ថា មនុស្សវ័យក្មេងមិនពិសាអាហារពេលព្រឹកអាចនឹងមានជំងឺទឹកនោមផ្អែមប្រភេទ២

ការពិសាអាហារពេល ព្រឹកជាទៀងទាត់ជាមួយអាហារមានជីវជាតិអាចប្រឆាំងជំងឺទឹកនោមផ្អែមប្រភេទ២
តើប្រិយមិត្តយល់ដូចម្តេចដែរ ?

0 comments:
Post a Comment