ចិន៖ នារីម្នាក់ បានឆ្លងប៉ារ៉ាស៊ីត ដល់ទៅ២០០ ព្រោះតែមានទម្លាប់
គេងរួមគ្រែ ជាមួយនឹង សត្វឆ្កែចិញ្ចឹម ទាំង២ក្បាល របស់នាងជារៀងរាល់ថ្ងៃ
ដោយមិនបានគិតថា នៅលើខ្លួនរបស់សត្វឆ្កែ នៅតែមានពោរពេញ ទៅដោយមេរោគ បើទោះបី
ជាមុជទឹកសម្អាត វាយ៉ាងណាក៏ដោយ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់ត្រកូល លីន មានទម្លាប់គេង ជាមួយនឹងសត្វឆ្កែ ចិញ្ចឹមរបស់នាង ជាយូរណាស់មកហើយ ប៉ុន្តែស្រាប់តែថ្ងៃមួយ នាងបានងើបឡើង មានអាការៈរមាស់ភ្នែក ដែលដំបូងឡើយ នាងគិតថាគ្រាន់ តែឈឺ និងហើមភ្នែក ធម្មតាតែប៉ុណ្ណោះ។ បន្ទាប់មក នាងក៏បានប្រើ ថ្នាំដាក់ភ្នែក ប៉ុន្តែវាគ្មានប្រសិទ្ធិភាព ទាល់តែសោះ។ ជាមួយគ្នានេះដែរ នាងក៏បានទៅកាន់មន្ទីរពេទ្យ ហើយនៅពេលដែល វេជ្ជបណ្ឌិត ពិនិត្យមើលទៅ ទើបឃើញថា មានប៉ារ៉ាស៊ីត បានតោងជាប់ នឹងរោមភ្នែករបស់នាង។
បើតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា នាងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធិ ជាមួយនឹង សត្វឆ្កែទាំង២ក្បាល របស់នាង ដោយសារតែ នាងគេង ជាមួយនឹងពួកវា ហើយសត្វឆ្កែរបស់នាង បានឆ្លងមេរោគ ពីសត្វឆ្កែដទៃ ពេលនាំពួកវាដើរលេង នៅក្នុងសួនឧទ្យាន។ សំណាងល្អ នាងបាន ទៅមន្ទីរពេទ្យ ហើយពិនិត្យឃើញថា មានមេរោគតោងជាប់ នឹងរោមភ្នែក របស់នាងទាន់ពេល ទើបគ្រាន់តែតម្រូវ ឲ្យកាត់រោមភ្នែក របស់នាងចេញ ដើម្បីកុំឲ្យមេរោគ ឆ្លងចូលទៅក្នុងកែវភ្នែក។ ចំនែកឯភ្នែករបស់នាង គឺគ្រាន់តែរមាស់ និងមិនផលប៉ះពាល់ អ្វីធ្ងន់ធ្ងរនោះទេ។
យ៉ាងណាមិញ ក្រៅពីកាត់រោមភ្នែកចេញ គ្រូពេទ្យក៏បានធ្វើការ សម្លាប់មេរោគ ដែលតោងជាប់នឹងសក់ របស់នាងផងដែរ ហើយអ្នកជំនាញ ផ្នែកភ្នែក បានឲ្យយោបល់ថា ម្ចាស់ឆ្កែទាំងអស់ មិនគួរអនុញ្ញាត ឲ្យសត្វចិញ្ចឹមរបស់ខ្លួន ដេកនៅក្នុងបន្ទប់ ជាមួយនោះទេ ព្រោះវាសម្បូរទៅដោយ មេរោគ ហើយមេរោគទាំងនោះ គឺមានផលប៉ះពាល់ ដល់ភ្នែកខ្លាំងជាងគេ៕

0 comments:
Post a Comment