បើយោងតាមទិន្នន័យ នៃការសិក្សា ទៅលើមនុស្សពេញវ័យ ចំនួន ១០,៧១១នាក់
ក្នុងនោះមានចំនួនស្រ្តី ច្រើនជាងពាក់កណ្តាល នៅឯកន្លែង អង្កេតពិនិត្យ
សុខភាពជាតិ និងអាហាររូបត្ថម្ភ នៃប្រទេសកូរ៉េ (Korean National Health and
Nutrition Examination Survey) បានឲ្យដឹងថា ស្រ្តីដែលបរិភាគមីច្រើន
យ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៏ អាចប្រឈមនឹង ហានិភ័យខ្ពស់ ដូចជា សម្ពាធឈាម
ឡើងខ្ពស់, កើនជាតិស្ករក្នុងឈាម និងមានកូឡេស្តេរ៉លខ្ពស់ នេះបើយោងតាម
ក្រុមអ្នកស្រាវជ្រាវ របស់សហអាមេរិក។
ហេតុផលទាំង៥យ៉ាង ដែលមីកញ្ចប់ ធ្វើអោយគ្រោះថ្នាក់ ដល់សុខភាព អ្នកយ៉ាងខ្លាំង
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Harvard University ក្នុងទីក្រុង Cambridge នៃរដ្ឋ Massachusetts បានរកឃើញថា ហានិភ័យ ចំនួន៦៨ភាគរយ នៃជំងឺ មេតាបូលីស (Metabolic) បានកើតឡើង ចំពោះស្រ្តី ដែលបាន បរិភាគមី ច្រើនជាង២ដង ក្នុងមួយសប្តាហ៏។ ជាមួយគ្នានេះដែរ វាក៏ផ្ទុកនូវ ជាតិខ្លាញ់ច្រើន នៅត្រង់រង្វង់ចង្កេះ ដែលបណ្តាលឲ្យធាត់ ផងដែរ។
គួរបញ្ជាក់ថា មេតាបូលីស គឺជាក្រុមនៃជំងឺ ដែលបង្កើនហានិភ័យ បង្កឲ្យមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
យ៉ាងណាមិញ វាគ្មានបញ្ហា អ្វីកើតឡើងឡើយ ចំពោះស្រ្តី បើសិនជាពួកគេ បរិភោគអាហារច្រើន ដូចជា បាយ, ត្រី និងបន្លែ ហើយតមនូវ សាច់ និងអាហារចៀន។ ប្រសិនបើពួកគេ បរិភោគមី ២ដង ក្នុងមួយសប្តាហ៏ ពួកគេនឹងប្រឈមមុខ នឹងបញ្ហាសុខភាព យ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាភាពមិនច្បាស់លាស់មួយ ថាតើហេតុអ្វី បានជាការប៉ះពាល់នេះ កើតឡើងចំពោះតែស្រ្តី។
ចាប់តាំងពីការស្រាវជ្រាវ បានពឹងផ្អែលទៅលើទិន្នន័យ លោក Frank Hu សាស្រ្តចារ្យ នៃអាហារូបត្ថម្ភ និងរោគរាតត្បាត នៅឯ សាកលវិទ្យាល័យ Harvard University បាននិយាយថា «រឿងនេះប្រហែលជា អាចបណ្តាលមកពី ស្រ្តី ផ្តល់នូវរបាយការណ៏ នៃរបបអាហារ របស់ពួកគេ ជាក់លាក់ និងត្រឹមត្រូវ ជាងបុរស ឬអាចបណ្តាលមកពី ស្រ្តីមានចំនួនច្រើន ដែលជួបនឹង ផលប៉ះពាល់នៃ កាបូអ៊ីដ្រាត (Carbohydrates), ជាតិខ្លាញ់ និងអំបិល»
ដូច្នេះតើគួរបរិភាគមីយ៉ាងម៉េច ទើបមិនប៉ះពាល់ ដល់សុខភាព?
«ម្តង ឬពីរដង ក្នុងមួយខែ គឺគ្មានបញ្ហាឡើយ ប៉ុន្តែ ពីរ ឬបីដង ក្នុងមួយសប្តាហ៏ គឺពិតជាអាច បង្កនូវគ្រោះថ្នាក់ ធ្ងន់ធ្ងរ ចំពោះសុខភាព» នេះបើតាម ការបញ្ជាក់ ពីលោកសាស្រ្តចារ្យ Frank Hu៕

0 comments:
Post a Comment