ប្រិយមិត្តប្រាកដជា ធ្លាប់ជ្រាបហើយថា ការផ្លាស់ប្តូរក្រលៀន
គឺតែងតែកើ់តឡើងជារឿយៗ ចំពោះអ្នកជំងឺមួយចំនួន ប៉ុន្តែលោកអ្នកប្រាកដជា
មិនទាន់ជ្រាបច្បាស់ទេថា ហេតុអ្វីមនុស្សចាំបាច់ ផ្លាស់ប្តូរក្រលៀន
ហើយបើសិនជា ក្រលៀនខូច ទៀតសោត ត្រូវព្យាបាល ដោយរបៀបណា។ ថ្ងៃនេះខ្មែរឡូត
នឹងបកស្រាយចម្ងល់ របស់ប្រិយមិត្ត ដូចខាងក្រោម ៖

ហេតុអ្វីមនុស្សចាំបាច់ត្រូវការវះកាត់ប្តូរក្រលៀន ?
អាការៈនៃការខូចក្រលៀន គឺកើតឡើង នៅពេលដែលក្រលៀនរបស់អ្នក ដំនើរការខុសប្រក្រតី ហើយ ការដែលធ្វើឲ្យក្រលៀនរបស់អ្នកខូចដូច្នេះ គឺបណ្តាលមកពីជំងឺផ្សេងៗ ជាពិសេសនោះ គឺជំងឺទឹកនោមផ្អែម និង សំពាធឈាម ឡើងខ្ពស់តែម្តង។ នៅពេលដែលក្រលៀនអ្នកខូច អ្នកមិនអាច ដឹងថា តើអ្នកបានបត់ជើងតូច អស់ហើយឫនៅទេ។ ជាពិសេសទៀតនោះ នៅពេលក្រលៀនរបស់អ្នក កាន់តែមានសភាពដុនដាប វានឹងធ្វើឲ្យអ្នក ឆាប់នឿយហត់, ពិបាកក្នុងការគេង , មានអារម្មណ៍រមាស់ ហើយថែមទាំង ឈឺចុកចាប់ក្នុងពោះទៀតផង។ ដូច្នេះហើយ បានជាអ្នកជំងឺ មួយចំនួន សុខចិត្តចំនាយ ប្រាក់ដ៏ច្រើន ដើម្បីវះកាត់ប្តូរសរីរាង្គ ក្រលៀននេះ។

តើការខូចក្រលៀន ត្រូវព្យាបាលដោយរបៀបណា?
ជំងឺខូចក្រលៀន អាចព្យាបាល បានដោយវិធីពីរយ៉ាងគឺ ការវះកាត់ផ្លាស់ប្តូរក្រលៀន និង ធ្វើការលាងឈាម។ ចំពោះការផ្លាស់ប្តូរក្រលៀន លោកអ្នកត្រូវធ្វើការវះកាត់ យកក្រលៀនដែលអ្នក ទទួលបានពីការបិរច្ចាគ ពីសមាជិកគ្រួសាររបស់អ្នក រឺក៏ក្រលៀន ពីអ្នកស្លាប់ ហើយ គ្រួសាររបស់គេ ស្ម័គ្រចិត្តបរិច្ចាគ សរីរាង្គក្រលៀន ដល់អ្នក។
បន្ទាប់ពីទទួលបានក្រលៀនថ្មីហើយ លោកអ្នកត្រូវទទួលទានថ្នាំ ជាទៀងទាត់ ដើម្បីការពារ រាងកាយរបស់អ្នក មានប្រតិកម្មជាមួយនឹង ក្រលៀនថ្មី ដែលវាមានមុខងារ ក្នុងការកាត់បន្ថយ នូវប្រសិទ្ធភាព របស់ប្រព័ន្ធភាពស៊ាំ ក្នុងការប្រឆាំងនឹងក្រលៀនថ្មីនេះ។ ក្នុងនោះដែរ ថ្នាំទាំងនេះ ក៏បានធ្វើការ កាត់បន្ថយក្នុងការសំលាប់ មេរោគឆ្លងផ្សេងៗ ព្រមទាំងជំងឺមហារីក ផងដែរ។
ដូច្នេះ មុនពេលដែលធ្វើការវះកាត់ ប្តូរក្រលៀន អ្នកត្រូវតែទទួលបាន ការពិនិត្យ ពីវេជ្ជបណ្ឌិតឯកទេស ជាមុនសិន ថាតើអ្នកអាចធ្វើការវះកាត់ និង ទ្រាំទ្រប្រភេទថ្នាំ ដែលកាត់បន្ថយ នូវភាពខ្លាំងរបស់ ប្រព័ន្ធភាពស៊ាំបានឫក៏អត់់៕

0 comments:
Post a Comment