Wednesday, October 15, 2014

អ្នកវិទ្យាសាស្រ្ត៖ គេងក្បែរ ទូរស័ព្ទដាក់ សាកថ្ម នាពេលយប់ ធ្វើឲ្យអ្នក ឆាប់ធាត់ និងមានជំងឺ ជាច្រើនទៀត!

បរទេស៖ ថ្វីបើ ឧបករណ៍បច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ដូចជា ទូរស័ព្ទស្មាតហ្វូន ឬក៏ Tablet កំពុងពេញនិយម ព្រោះតែអត្ថប្រយោជន៍ របស់វានោះ វាក៏បានជះឥទ្ធិពល អាក្រក់មួយចំនួន មកលើសុខភាព របស់មនុស្សផងដែរ។
យោងតាមរបាយការណ៍ ដែលបានមកពី ក្រុមអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ ឲ្យដឹងថា ការសាកថ្ម ទូរស័ព្ទស្មាតហ្វូន ឬក៏ Tablet នៅក្នុងបន្ទប់គេង របស់អ្នក ឬក៏ទុកវាក្បែរខ្លួន នាពេលយប់ វានឹងអាចរំខាន ដំណេករបស់អ្នក និងអាចធ្វើឲ្យ អ្នកឆាប់ធាត់ទៀតផង។
ដោយផ្អែកលើ ការស្រាវជ្រាវរបស់ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា ពន្លឺដែលជះចូល ក្នុងបន្ទប់គេង របស់មនុស្ស នៅពេលយប់គឺជា កត្តាសំខាន់មួយ ដែលរំខានដល់ ដំណេកនិង ការវិវត្តន៍ ខ្លួនប្រាណរបស់មនុស្ស។
ជាពិសេសនោះគឺ រលកពន្លឺពណ៌ខៀវ ដែលវាត្រូវបាន បញ្ចេញដោយ ឧបករណ៍មួយចំនួន នៅពេលកំពុងសាកថ្ម គឺជាបញ្ហាដ៏ចំបង មួយក្នុងការរំខាន មិនឲ្យមនុស្ស គេងលក់ស្កប់ស្កល់ ជាហេតុធ្វើឲ្យ មានការបង្អាក់ ក៏ដូចជាមាន ការវិវត្តន៍ មិនប្រក្រតី នៅក្នុងខ្លួនប្រាណ របស់មនុស្ស ទាក់ទងទៅនិង ដំណើរការ ផលិតអ័រម៉ូន, ឬការដុតរំលាយ អាហារនៅក្នុងខ្លួន ជាដើម ដែលកត្តាទាំងនេះ ធ្វើឲ្យមនុស្ស មានជំងឺជាច្រើន ដូចជា មហារីក, ជំងឺបេះដូង, ទឹកនោមផ្អែម និងធ្វើឲ្យមនុស្ស ឆាប់ធាត់។

ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា “ភាពងងឹត គឺបានជួយសម្រួល ដំណេករបស់មនុស្ស បានយ៉ាងល្អប្រសើរ វាអាចជួយឲ្យ អ័រម៉ូន នៅក្នុងខ្លួនមនុស្ស មានដំនើរការ យ៉ាងល្អត្រឹមត្រូវ ដែលជាមូលហេតុ ធ្វើឲ្យសុខភាព មិនងាយចុះខ្សោយ”។
នេះគឺជាការ ព្រមានថ្មីមួយទៀត របស់អ្នកវិទ្យាសាស្រ្ត ពាក់ព័ន្ធទៅនឹង ទូរស័ព្ទស្មាតហ្វូន និង Tablet។ ស្របពេលនេះដែរ ក៏មានការផ្តល់យោបល់ ពីអ្នកជំនាញ ថាមិនគួរប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ឬក៏ដាក់វា នៅក្បែរខ្លួន នាពេលយប់ឡើយ ព្រោះថាវាបាន បំផ្លាញសុខភាព របស់មនុស្ស មួយចំណែកធំ ផងដែរ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

0 comments:

Post a Comment