Thursday, October 16, 2014

អត្ថប្រយោជន៍ សុខភាព សំខាន់ៗ ទាំង ៧ យ៉ាង របស់ផ្លែ កំពីងរាជ ដែលអ្នកមិនធ្លាប់បានដឹង ពីមុនមក!

កំពីងរាជ គឺជាប្រភេទផ្លែឈើ ដែលត្រូវបានដាំដុះ នៅតំបន់ត្រូពិច មិនតែប៉ុណ្ណោះទេ វាត្រូវបានគេជឿថា មានប្រភពមកពី តំបន់អាស៊ីអាគ្នេយ៍។ ប្រិយមិត្តបានដឹងហើយថា កំពីងរាជ បានផ្តល់រសជាតិជូរអែម ដែលគួរឲ្យចង់ទទួលទាន ម្តងហើយម្តងទៀត ប៉ុន្តែលោកអ្នកដឹងទេថា ក្រៅពីមានរសជាតិ ជាប់ចិត្តហើយ វាក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើនសំរាប់សុខភាពផងដែរ។ ខាងក្រោម គឺជាអត្ថប្រយោជន៍ សំខាន់ៗ របស់ផ្លែកំពីងរាជ ៖
១. ការពារជំងឺមហារីក ៖ យោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា សារជាតិដែលមាន នៅក្នុងផ្លែកំពីងរាជ ទាំងអស់ អាចកាត់បន្ថយ អត្រានៃការកើត ជំងឺដុះដុំសាច់ នៅក្នុងរាងកាយសត្វ កណ្តុរ។ ខណៈពេលដែល វិទ្យស្ថានមហារីកជាតិ របស់ប្រទេសថៃ បានឲ្យដឹងថា ជាតិសរសៃ ដែលមាននៅក្នុង ផ្លែកំពីងរាជ អាចកាត់បន្ថយអត្រា នៃការកើតជំងឺ មហារីកគ្រប់ប្រភេទ បានផងដែរ។
២. ធ្វើឲ្យធ្មេញមានសុខភាពល្អ ៖  កំពីងរាជ មិនត្រឹមតែអាច ការពារជំងឺមហារីក បានគ្រប់ប្រភេទទេ ប៉ុន្តែលោកអ្នក គ្រាន់តែ ទំពារកំពីងរាជ វាអាចធ្វើឲ្យធ្មេញ អ្នកភ្លឺសស្អាត បានមួយកម្រិត លើសពីមុនទៅហើយ។ មិនតែប៉ុណ្ណោះទេ នៅពេលដែលអ្នក ទំពារកំពីងរាជនោះ វាធ្វើឲ្យបង្កើ់ន នូវកម្រិត ទឹកមាត់ ដែលអាចជួយ ការពារជំងឺពុកធ្មេញ បង្កដោយបាក់តេរី បានយ៉ាងមានប្រសិទ្ធភាព។
៣. កាត់បន្ថយកូឡេស្តូរ៉ល ៖ ជាតិសរសៃ ដែលមាននៅក្នុងផ្លែកំពីងរាជ បានដើរតូយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ជាតិខ្លាញ់ និង កាត់បន្ថយ កូឡេស្តូរ៉ល នៅក្នុងរាងកាយអ្នក បានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ ផ្លែកំពីងរាជ គឺជាជំរើសដ៏ល្អ បំផុត សំរាប់អ្នកមានជាតិខ្លាញ់ និង កូឡេស្តូរ៉ល ខ្ពស់នៅក្នុងរាយកាយ។
៤. ថែរក្យាតុល្យភាពទម្ងន់  ៖ មានបញ្ហាសុខភាពច្រើនណាស់ ដែលបង្កដោយ ការលើសទម្ងន់ ដូចជាជំងឺសាច់ដុំបេដូង , ជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺលើសឈាមជាដើម។ ដូច្នេះហើយ បើចង់ការពារ ជំងឺដែលបង្កដោយ ការលើសទម្ងន់នោះ លោកអ្នកគួរតែ ទទួលទាន ផ្លែកំពីងរាជ ឲ្យបានញឹកញាប់ ពីព្រោះវា សំបូរដោយជាតិសរសៃ ដែលមានអត្ថប្រយោជន៍ ក្នុងការរក្សាទំងន់របស់អ្នក ។
៥. បង្កើនប្រព័ន្ធភាពស៊ាំអ្វីដែលពិសេស របស់ផ្លែកំពីងរាជ នោះ គឺជាអាចបង្កើនប្រព័ន្ធភាពស៊ាំ ដោយសារតែ វាសំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម។ ម្យ៉ាងវិញទៀត យោងទៅតាមការស្រាវជ្រាវថ្មីៗនេះ បានឲ្យដឹងថា វានឹងរក្សា និង បង្កើនប្រព័ន្ធភាពស៊ាំ កាន់តែមាន ប្រសិទ្ធភាព នៅពេលដែលអ្នកមានភាពតានតឹង។
៦. ការពារជំងឺឬសដូងបាត ៖ ជំងឺឫសដូងបាត ជាជំងឺដែលរំារ៉ៃ និងមិនងាយព្យាបាលឡើយ។ ដូច្នេះហើយ លោកអ្នកគួរតែ ទទូលទាន កំពីងរាជ ឲ្យបានញឹកញាប់ ដោយសារតែ ការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុដែល មាននៅក្នុងផ្លែកំពីងរាជ អាចការពារ និង កាត់បន្ថយអត្រា នៃការកើត ជំងឺឫសដូងបាត បានយ៉ាងមានប្រសិទ្ធភាព ផងដែរ។
៧. អាចកំចាត់ជំងឺរាគ និង ទល់លាមក ៖ អ្វីដែលលោកអ្នក នឹកស្មានមិនដល់នោះ គឺ ផ្លែកំពីងរាជអាច ព្យបាលលោកអ្នក ពីជំងឺរាគ និង ទល់លាមក ក្នុងពេលតែមួយ។ ព្រោះថា ជាតិសរសៃ នៅក្នុងផ្លែកំពីងរាជ បានស្រូបយកជាតិទឹក នៅពេលដែលអ្នករាគ និង ផ្តល់ជាតិទឹក វិញ នៅពេលអ្នកទល់លាមក។ ដូច្នេះ សំរាប់អ្នកដែលមានអាការៈ ទល់លាមក និង រាគ គួរតែទទួលទាន ផ្លែកំពីងរាជ ព្រោះវាអាចជាថ្នាំ ព្យាបាលជំងឺ ទាំងពីរនេះ ពីថ្នាំធម្មជាតិ។
ទាំងនេះ គឺជាអត្ថប្រយោជន៍ សំខាន់ៗ ទាំង ៧ យ៉ាងរបស់ផ្លែកំពីងរាជ។ តើលោកអ្នក បានទទួលផ្លែកំពីងរាជ ឲ្យបាន ញឹកញាប់ហើយឫនៅ?

0 comments:

Post a Comment