បើទោះបីជានៅពេលដែលរាងកាយគ្មានខ្លាញ់
ជាញឹកញាប់អាចនាំអោយមានសុខភាពល្អ តែនៅពេលដែលស្គមពេក
វាអាចជាក្តីបារម្ភមួយ ប្រសិនបើវាជាលទ្ធផលនៃកង្វះអាហារូបត្ថម្ភ
ឬប្រសិនបើអ្នក គឺជាស្ត្រីមានផ្ទៃពោះ ឬមានបញ្ហាសុខភាពផ្សេងទៀត។
ដូច្នេះហើយ ប្រសិនបើអ្នកស្គមពេក សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យ
ឬអ្នកឯកទេសខាងចំនីអាហារ ដើម្បីធ្វើវាយតម្លៃរកមូលហេតុ
និងធ្វើការព្យាបាល។ ជាមួយគ្នានេះផងដែរ
អ្នកគួរតែមានគោលដៅដើម្បីទៅរកទម្ងន់ដែលអ្នកចង់បាន។ ខាងក្រោមនេះ
គឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកអោយឡើងទម្ងន់
នៅពេលដែលអ្នកស្គមពេក ៖
- បរិភោគអោយបានញឹកញាប់ ៖ នៅពេលដែលអ្នកស្គមពេកអ្នកអាចនឹងមានអារម្មណ៍ថា ញ៉ាំឆាប់ឆ្អែត។ ចូរបរិភោគអាហារតិចៗ ប្រាំទៅប្រាំមួយដងក្នុងអំឡុងពេលថ្ងៃ ជំនួសអោយការទទួលទានអាហារច្រើនៗតែពីរ ឬបីដងក្នុងមួយថ្ងៃ។
- ជ្រើសរើសអាហារដែលសម្បួរដោយសារធាតុចិញ្ចឹម ៖ វាជាផ្នែកមួយនៃរបបអាហារដែលនាំអោយមានសុខភាពល្អ អង្ករសម្រូប គ្រាប់ធញ្ញជាតិផ្លែឈើ និងបន្លែ ផលិតផលទឹកដោះគោប្រូតេអ៊ីនដែលមិនមានខ្លាញ់ គឺជាអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម។
- សូមកុំញ៉ាំភេសជ្ជៈពពួកសូដាកាហ្វេ និងភេសជ្ជៈផ្សេងទៀតដែលមានកាឡូរី និងអាហារូបត្ថបម្ភតិចតួច។ ផ្ទុយទៅវិញ សូមញ៉ាំភេសជ្ជៈពពួកទឹកដោះគោ និងទឹកផ្លែឈើស្រស់ជំនួសវិញ។ នៅក្នុងករណីមួយចំនួន អាហារបំប៉នអាចនឹងត្រូវបានណែនាំអោយប្រើ។
- ចូរពិនិត្យមើលថាតើ អ្នកញ៉ាំទឹកនៅពេលណា ៖ មនុស្សមួយចំនួនចូលចិត្តញ៉ាំទឹកមុនពេលញ៉ាំអាហារ នេះអាចនាំអោយមានការថយចុះនូវចំណង់អាហារ។ ក្នុងករណីនេះ វាអាចល្អប្រសើរជាង បើអ្នកញ៉ាំភេសជ្ជៈដែលមានកាឡូរីខ្ពស់ រួមជាមួយនឹងអាហារ ឬអាហារសម្រន់។
- ធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណ ជាពិសេសលំហាត់ប្រាណខ្លាំងក្លា អាចជួយអ្នកអោយឡើងទម្ងន់បាន ដោយការឡើងសាច់ដុំ។ ការធ្វើលំហាត់ប្រាណក៏អាចជម្រុញអោយអ្នកមានចំណង់អាហារផងដែរ៕
0 comments:
Post a Comment