បរទេស៖ តាមការស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា មនុស្សប្រុស ដែលទំពែក
នៅអាយុ៤៥ឆ្នាំ អាចប្រឈមមុខ នឹងជំងឺមហារីក ក្រពេញប្រូស្តាត ច្រើនជាង
បើប្រៀបធៀប នឹងអ្នកដែលមានសក់ពេញ។
ក្រុមអ្នកស្រាវជ្រាវ របស់អាមេរិក បានរកឃើញថា អ្នកដែលបាត់បង់ សក់ផ្នែកខាងមុខ ឬក៏មានសក់ស្តើង មានឱកាសដល់ទៅ៤០% ច្រើនជាង មនុស្ស មានសក់ពេញ ក្នុងការវិវត្តន៍ យ៉ាងឆាប់រហ័ស របស់ដុំសាច់ នៅក្នុងក្រពេញប្រូស្តាត ដែលនឹងឈាន ទៅរកជំងឺមហារីក។

គួរបញ្ជាក់ផងដែរថា ជំងឺមហារីក ក្រពេញប្រូស្តាត គឺជាជំងឺមហារីក ដែលកើតឡើង ទៅលើបុរសភាគច្រើន នៅចក្រភពអង់គ្លេស រហូតដល់ទៅ ៤០,០០០នាក់ ក្នុងមួយឆ្នាំៗ។ ការវិវត្តន៍ទៅរក ជំងឺមហារីក ក្រពេញប្រូស្តាត គឺបណ្តាលមកពី ដុំសាច់នៅក្នុងនោះ កាន់តែរីកធំទៅៗ។ ចំណែកឯ ការជ្រុះសក់ គឺបណ្តាលមកពី ការកើនឡើងខ្ពស់ នៃអ័រម៉ូនបុរស ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដុំសាច់ក្នុង ក្រពេញប្រូស្តាត។

យ៉ាងណាមិញ អ្នកស្រាវជ្រាវទាំងនោះ ក៏បានធ្វើការពិសោធន៍ ទៅលើបុរស ៣៩,០៧០នាក់ ដែលមានអាយុពី ៥៥ ដល់ ៧៤ឆ្នាំ ដោយក្នុងនោះ មាន ១,១៣៨នាក់ បានផ្ទុកជំងឺមហារីក ក្រពេញប្រូស្តាត ហើយ៥១នាក់ទៀត កំពុងតែវិវត្តន៍ ទៅរកជំងឺមហារីក នេះផងដែរ។ ជំងឺមហារីក ក្រពេញប្រូស្តាត កំពុងតែកើនឡើង គួរឲ្យកត់សំគាល់ ដោយបុរសម្នាក់ ក្នុងចំណោម៦នាក់ អាចនឹងកើតជំងឺនេះ៕

0 comments:
Post a Comment