សុខភាព៖ ជាទូទៅ ជំងឺស្បែករបកក្រហម អាចបណ្ដាលឲ្យស្បែក ឡើងក្រាស់ ,
កន្ទួលក្រហម ជាមួយនឹង ពណ៌សៗ , ដុំៗ និងរបកស្បែក ផងដែរ ដែលភាគច្រើន វាកើតឡើង
នៅម្ដុំកែងដៃ ជង្គង់ និងផ្នែកខ្នងខាងក្រោម ខណៈដែល មនុស្សមួយចំនួន យល់ថា
នេះជាជំងឺធម្មតា តែធាតុពិត វាមានផលប៉ះពាល់ ជាច្រើន។

ចំពោះជំងឺនេះ មិនបណ្ដាលឲ្យឆ្លងនោះទេ ដែលប្រជាពលរដ្ឋអាមេរិក ២ទៅ ៣ភាគរយ គឺមានជំងឺនេះ ជាពិសេសកើតលើ មនុស្សវ័យជំទង់ ជាជាង ក្មេង។
រោគសញ្ញា នៃជំងឺស្បែកក្រហម៖ ជំងឺនេះ អាចចាប់ផ្ដើមតាមរយៈ ស្នាមក្រហមតូចៗ ដែលកើតឡើង ដោយចៃដន្យ បន្ទាប់មក វាក្លាយជា រីកធំ និងក្រាស់ ដែលក្រោយមកទៀត ក៏ក្លាយខ្លួនទៅ ជាស្បែករបក ,ឡើងកន្ទួលក្រហម និងគ្របដណ្ដប់ទៅលើ ស្បែកនៃរាងកាយ។ សម្រាប់ស្នាមនេះ នឹងធ្វើឲ្យរមាស់ និងមាន អារម្មណ៍មិន ស្រួល ដែលពេលខ្លះ វានឹងងាយចេញឈាម ប្រសិនជាអ្នក ប្រឹង អេះ ឬត្រដុសវា។

ជំងឺនេះក៏កើតមានឡើងនៅលើ ក្រចក៖ ពាក់កណ្ដាលនៃចំនួនមនុស្ស ដែលកើតមាន ជំងឺស្បែក របកក្រហមនេះ ក៏កើតមាន នៅលើក្រចកផងដែរ ដែលវាបានធ្វើឲ្យ ក្រចកឡើងពណ៌ លឿង ក្រហម។ មួយវិញទៀត វាធ្វើឲ្យក្រចក ឡើងកំទេចជាដុំតូចៗ , ក្រចកចាប់ផ្ដើមរុះ ឬជួនកាល អាចប្រេះក៏ថាបាន។

ជំងឺនេះ អាចវិវឌ្ឍន៍ ទៅជាជំងឺសន្លាក់ឆ្អឹង៖ មនុស្ស ១៥ភាគរយ ដែលរងជំងឺស្បែករបកក្រហមនេះ បានវិវឌ្ឍន៍ ទៅជា ជំងឺសន្លាក់ឆ្អឹង ដែលបណ្ដាល ឲ្យឈឺចុកចាប់ និងពេលខ្លះ អាចបណ្ដាលឲ្យរលាក ដល់សន្លាក់ឆ្អឹង ផងដែរ។ ជំងឺនេះអាចកើតឡើង គ្រប់វ័យ តែភាគច្រើន គេឃើញមាន តែលើវ័យ ពី ៣០ ទៅ ៥០ឆ្នាំប៉ុណ្ណោះ។

មូលហេតុនៃ ការមានជំងឺនេះ៖ មូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យ កើតមាន ជំងឺនេះ គឺមិនទាន់ មានការ ស្រាវជ្រាវដឹងច្បាស់ នោះទេ តែអ្នកជំនាញ ជឿជាក់ថា ប្រព័ន្ធស៉ាំនៃ រាងកាយ ,ហ្សែន និងបរិស្ថានជុំវិញ គឺជាអ្នកដើរតួនាទី ដ៏សំខាន់ នៅក្នុងជំងឺនេះ។ ជាទូទៅ កោសិកាចាស់ នឹងផ្លាស់ប្ដូរ ជាមួយនឹង កោសិកាថ្មីរាល់ ៤សប្ដាហ៍ម្ដង តែមនុស្សដែល រងជំងឺនេះ, ប្រព័ន្ធស៉ាំរបស់ពួកគេ បានចាប់ផ្ដើមរលាក ដែលបណ្ដាលឲ្យ កោសិកាថ្មីរបស់ ពួកគេ បានផ្លាស់ប្ដូរទៅ នៅខាងលើ វិញ ជារៀងរាល់ ៣ ឬ ៤ថ្ងៃ។ ជាលទ្ធផល វាបានប្រមូលផ្ដុំទៅជា កន្ទួល និងជំងឺនេះមិនឆ្លង ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់នោះទេ។

គន្លឹះជាទូទៅ ដែលអាចឲ្យដឹងថា អ្នកមានជំងឺនេះគឺ ដោយសារតែ៖ ស្បែកធ្លាប់រងរបួសឬ ឆ្លងមេរោគ, អារម្មណ៍តឹងតែង ស្ដ្រេស , ការប្រើប្រាស់ថ្នាំពេទ្យ, ការជក់បារី និងផឹកគ្រឿងស្រវឹង។

ជំងឺនេះ អាចធ្វើឲ្យ មនុស្សមួយចំនួន មានភាពខ្មាស់អៀន៖ មានន័យថា ជំងឺនេះ អាចធ្វើឲ្យប៉ះពាល់ ទៅដល់អារម្មណ៍ និងរូបភាពរបស់ ខ្លួនឯង ដូចជា មិនហ៊ានធ្វើការ ណាត់ជួប ជាមួយ នឹងសង្សារ , មិនហ៊ានប្រឡុក ចូលក្នុងកម្មវិធី សង្គម និង ធ្វើការសំភាសន៍ការងារ។ ទាំងនេះអាច បង្កើននូវភាព តប់ប្រមល់ និងធ្លាក់ទឹកចិត្ដ ដែលរឹតតែ ធ្វើឲ្យជំងឺនេះ កាន់តែធ្ងន់ធ្ងរ៕

សូមតាមដាន អត្ថបទក្រោយ ដែលនឹងបង្ហាញពី វិធីព្យាបាល....

0 comments:
Post a Comment