Thursday, October 16, 2014

គុណប្រយោជន៍ ទាំង៥យ៉ាង របស់សារធាតុហឹល អាចជួយ ដល់រាងកាយ និងសុខភាពអ្នកបាន

តើអ្នកដឹងថាទេ ថាជាតិហឹល ដែលអ្នកតែងតែ បន្ថែមជាមួយម្ហូបអាហារ របស់អ្នកនោះ  វាមានប្រយោជន៍ សម្រាប់រាងកាយ និង សុខភាព របស់អ្នក?  ខាងក្រោម ជាអត្ថប្រយោជន៍ របស់សារធាតុហឹល ដែលអ្នកប្រហែល ជាមិនដែលដឹង៖
១) ស្រកទម្ងន់៖ ចំពោះសារធាតុហឹល ជួយឲ្យអ្នក អាចស្រកទម្ងន់បានយ៉ាងល្អប្រសើរ។ តាមការ ស្រាវជ្រាវ បានឲ្យដឹងថា ជាតិហឹល មានសារធាតុ Capsaicin ដែលវាជួយ ដុតបំផ្លាញ កាឡួរីជាច្រើន ក្នុងរាងកាយរបស់អ្នក បន្ទាប់ពី អ្នកទទួលទាន អាហាររួច។
២) ការពាររោគមហារីក៖ ចំពោះសារធាតុ Capsaicin  ដែលមានក្នុង ជាតិហឹលនោះ វាដើរតួនាទី យ៉ាងសំខាន់ ក្នុងការសម្លាប់ កោសិកា មហារីក មួយចំនួន។ បន្ថែមពីនេះទៅទៀត ជាតិហឹលនេះ អាចជួយការពារ ជម្ងឺដាច់សរសៃឈាម ក្នុងខួរក្បាល បានថែមទៀតផង។
៣) សុខភាពបេះដូងល្អប្រសើរ៖ ដូចអ្នកបានដឹងស្រាប់ទៅហើយថា សារធាតុហឹលអាច ជួយកាត់បន្ថយ អត្រាកើត ជម្ងឺដែលទាក់ទង បេះដូង និងសរសៃឈាម។ ក្នុងនោះដែរ វាអាចជួយ កាត់បន្ថយ បញ្ហាគាំងបេះដូង និងបំផ្លាញ ជាតិកូលេស្តេរ៉ល ដ៏អាក្រក់បាន។
៤) បន្ទាបសម្ពាធឈាម៖ តាមការសិក្សា បានបង្ហាញ ឲ្យដឹងថា បរិមាណជាតិហឹល មានលទ្ធភាព ក្នុងការជួយ បន្ទាបសម្ពាធឈាម កុំឲ្យឡើងខ្ពស់ ក្នុងរាងកាយរបស់អ្នកបាន។ ជាពិសេសវាអាច ជួយជម្រុញឲ្យសរសៃឈាម មានដំនើរការល្អផងដែរ។
៥) កាត់បន្ថយ អារម្មណ៍ឆេវឆាវ៖ សារធាតុហឹល អាចជួយ កាត់បន្ថយ នូវអារម្មណ៍ឆេវឆាវបាន និងអាចជម្រុញ ឲ្យសារធាតុSerotonin (អរម៉ូន អារម្មណ៍ល្អ) មានឡើងវិញ។ បន្ថែមពីនេះទៅទៀត ជាតិហឹល ជួយបន្ថូរបន្ថយ អារម្មណ៍សោកសៅ បានទៀតផង។
ទាំងនេះ ជាអត្ថប្រយោជន៍មួយចំនួន របស់សារធាតុហឹល ដែលជួយដល់សុខភាពរបស់អ្នកបាន៕   

0 comments:

Post a Comment