ជាការពិតថ្លើម បានដើរតួនាទី យ៉ាងសំខាន់ ដែលអាចជួយទប់ទល់ ជាតិពុលមួយចំនួន
កុំឲ្យជ្រាបចូល ក្នុងសារពាង្គកាយរបស់អ្នកបាន។ ចុះតើអ្នក ដឹងទេថា
តើអាហារបែបណាខ្លះ ដែលអាចជួយលាងសម្អាត ថ្លើមរបស់អ្នក ឲ្យកាន់តែល្អទៀតនោះ?
១) ខ្ទឹមស៖ ខ្ទឹមស មានតួនាទី ជួយលាងសម្អាត ជាតិពុលចេញ ពីថ្លើមរបស់អ្នក បានល្អបំផុត។ ជាពិសេសនោះ មិនត្រឹមតែ ខ្ទឹមស នោះទេ ដែលអាចជួយដល់ថ្លើម ខ្ទឹមក្រហម ក៏មានចំណែក ជាអ្នកព្យាបាលថ្លើម របស់អ្នកបានផងដែរ ពីព្រោះវាផ្ទុក សារធាតុ Allicin និង ជាតិ Selenium ដែលជួយប្រឆាំងនឹង បញ្ហាមួយចំនួន នៅក្នុងថ្លើមបាន។
២) ក្រូចថ្លុង៖ ជាការពិតក្រូចថ្លុង ជាផ្លែដែល សម្បូរជាតិវីតាមីនC និងជួយលាងសម្អាតថ្លើម របស់អ្នកបានដែរ។ បន្ថែមពីនេះទៅទៀត ក្រូចថ្លុង បានជួយដល់ថ្លើម ឲ្យមានដំនើរការល្អ និងជួយច្រានជាតិពុល កុំឲ្យមាន ក្នុងរាងកាយរបស់អ្នក បានទៀតផង។
៣) តែបៃតង៖ តាមការសិក្សា បានឲ្យដឹងថា តែបៃតង ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលអាចធ្វើឲ្យ សុខភាពថ្លើមរបស់អ្នក មានសភាពល្អ ប្រសើរបាន ហើយវាអាចជួយ សម្លាប់មេរោគមួយចំនួន ដែលមាននៅក្នុងថ្លើម ផងដែរ។
៤) បន្លែបៃតង៖ បន្លែពណ៌បៃតង មានដូចជា ស្ពៃខ្មៅ ស្ពៃចង្កឹះ ម្រេះ ជាដើម វាអាចជួយលាង សម្អាតថ្លើមរបស់អ្នក បានយ៉ាងល្អ។ ជាពិសេស បន្លែពណ៌បៃតងនេះ វាជួយសម្លាប់សត្វល្អិតតូចៗ ដែលកំពុងរស់នៅ ក្នុងសរីរាង្គរបស់អ្នក។
៥) ផ្លែអាល់វូកាដូ រឺផ្លែប័រ៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ផ្លែប័រជា ផ្លែមួយប្រភេទ ដែលមាននាទី ជួយដោះស្រាយ លើបញ្ហាស្បែក រឺក៏សក់ជាដើម ។ មិនតែប៉ុណ្ណោះ ផ្លែប័រនេះ ក៏អាចជួយលាងសម្អាត ថ្លើមរបស់អ្នកបាន។ តាមការសិក្សាស្រាវជ្រាវ ការទទួលទាន ផ្លែប័រ ១ទៅ២ផ្លែ ក្នុងមួយ សប្តាហ៍ វាកាន់តែធ្វើឲ្យថ្លើម មានសុខភាពកាន់តែល្អប្រសើរ។
៦) ផ្លែវ៉លណាត់៖ ផ្លែវល់ណាត់ជា ផ្លែដែលផ្ទុកជាតិ L-arginine អាមីណូអាស៊ីត ជាតិ glutathioneខ្ពស់ និងជាតិអាស៊ីតខ្លាញ់ អូមេហ្កា ៣ ដែលវាជួយបន្សាបជាតិពុល ចេញពីក្នុងខ្លួនរបស់អ្នកបាន។
៧) រមៀត៖ រមៀតជា គ្រឿងផ្សំធម្មជាតិម្យ៉ាង ដែលគេតែងតែដាក់ ក្នុងម្ហូបអាហារ ប៉ុន្តែវាក៏ជា អ្នកជួយឲ្យ ថ្លើមរបស់អ្នក មានសុខភាពល្អ ។ មិនតែប៉ុណ្ណោះ វាជួយការពារ ការប្រឆាំង នឹងជាតិពុល ដែលមាននៅក្នុងថ្លើម។ ជាពិសេស វាជួយការពារ ថង់ប្រមាត់ និងសរីរាង្គមួយចំនួនទៀត ឲ្យមានដំនើរការល្អផងដែរ។
ទាំងនេះ ជាអាហារទាំង៧យ៉ាង ដែលជួយលាងសម្អាតថ្លើម របស់អ្នកបាន៕

0 comments:
Post a Comment