Thursday, October 16, 2014

គួរយល់ដឹង! ចំណីអាហារ ១២ ប្រភេទ សម្រាប់អ្នក ដែលចង់ធាត់

ក្រៅពីការទទួលទាន អាហារធម្មតាជា ប្រចាំថ្ងៃលោកអ្នក តែងតែ ទទួលទានបន្ថែម នូវចំណីផ្សេងៗ ដែលមានលក្ខណៈ ជាអាហារបំប៉ន ដើម្បីជំនួយ ដល់សុខភាព ក៏ប៉ុន្តែ ក្រៅពីជំនួយដល់សុខភាព ប្រភេទខ្លះនៃអាហារ បំប៉នទាំងនោះ ក៏អាចធ្វើឲ្យយើង ឆាប់ធាត់បាន ផងដែរ។
ប្រភេទនៃអាហារបំប៉ន ដែលជួយដល់សុខភាពតែអាច បណ្តាលឲ្យយើងឆាប់ធាត់ ទាំងនោះរួមមាន៖
១. ផ្លែ បឺរ ឬអាវ៉ូកាដូ (Avocado)
ផ្លែ ប័រ ឬអាវ៉ូកាដូ គឺជាប្រភេទផ្លែឈើ ដែលផ្តល់ថាមពលខ្លាំង ដល់រាងកាយរបស់មនុស្ស វាមានសារធាតុ ប៉ូតាស្យូមច្រើនជាងផ្លែចេក ២ដង, ជួយកាត់បន្ថយ សារធាតុ ខ្លាញ់ ជួយការពារ រាងកាយពីជំងឺមហារីក និងទឹកនោមផ្អែម ជាដើម។ ក៏ប៉ុន្តែក្រៅពីអត្ថប្រយោជន៍ ដ៏ ច្រើនទាំងនេះ ( សារធាតុវីតាមីន និងខនិជជាង ២០ ប្រភេទ) ការបរិភោគផ្លែ ប័រច្រើន ក៏អាចបណ្តាលឲ្យយើង ធាត់ផងដែរ ដោយសារ វាក៏មានផ្ទុក កាឡូរី ដ៏ច្រើន។

២. គ្រាប់ធញ្ញជាតិ (NUTS)
នៅពេលដែល អ្នកលេងកីឡា ឬក៏ទៅបៀរហ្គាឌិន ផ្សេងៗអ្នកតែងតែបរិភោគ នូវគ្រាប់ធញ្ញជាតិប្រភេទ មួយចំនួនដូចជាសណ្តែកដី ឬក៏ គ្រាប់ ស្វាយចន្ទីជាដើម។ គ្រាប់ធញ្ញជាតិមួយមាន ផ្ទុកកាឡូរី ១៣៥ ចុះ បើអ្នកទទួលទាន ១០, ឬក៏២០? នោះកំរិតកាឡូរី នឹងកាន់តែមាន ច្រើននៅក្នុងខ្លួនអ្នក ដែលជាមូលហេតុ នាំឲ្យលោកអ្នកធាត់។


៣. នំ Protein Bars
នំប្រភេទនេះ និយមខ្លាំងណាស់ នៅអ៊ឺរ៉ុប ដែលវាជាប្រភេទ អាហារសម្រន់ សំរាប់បរិភោគពេលស្ទះផ្លូវ ឬក៏ធ្វើដំណើរផ្លូវឆ្ងាយជាដើម ក៏ប៉ុន្តែ ក្រៅពី គុណសម្បតិ្ត ខាងលើរបស់វា នំ Protein Bars មានផ្ទុកជាតិស្ករ និងសារធាតុ ដែលធ្វើឲ្យធាត់ ច្រើនណាស់។

៤. អាហារប្រភេទ Granola & Trail Mix
អាហារប្រភេទនេះ ក៏ពេញនិយមខ្លាំងណាស់ដែរ របស់ប្រជាជន នៅលោកខាងលិច ដោយគេដាក់នូវ ប្រភេទចំនីផ្សេងៗ លាយចូលគ្នាដែល មានដូចជា តំណាប់ គ្រាប់ធញ្ញជាតិ សូកូឡា ហើយលាយ ជាមួយនឹងទឹកឃ្មុំ ដែលទាំងអស់នោះសុទ្ធតែ ជាប្រភេទអាហារ ដែលមាន កាឡូរី ខ្ពស់ធ្វើឲ្យ អ្នកឡើងទំងន់។

៥. តំណាប់ឬ ផ្លែឈើក្រៀម
សឹងតែទាំងអស់នៃតំណាប់ មិនដែលមានរសជាតិសាប ឬក៏ប្រៃនោះទេ វាតែងតែមានរសជាតិផ្អែម ជានិច្ច។ មូលហេតុដែល នាំឲ្យវា ផ្អែម គឺ ដោយសារ គេធ្វើវាដោយលាយ ជាមួយស្ករ ដែលល្មមអាចធ្វើ ឲ្យអ្នក ធាត់ដោយមិនដឹងខ្លួន នៅពេល ដែលអ្នកបរិភោគ តំណាប់ទាំងនោះ ច្រើន។

៦. ស្ករសូកូឡា
តាមការស្រាវជ្រាវ ស្ករសូកូឡា អាចជួយឲ្យសរសៃ ឈាមក្នុងខ្លួនមនុស្ស ដើរស្រួល និងជួយធ្វើឲ្យសម្ពាធ ឈាមថយចុះ។ ក៏ប៉ុន្តែនៅពេល ដែលអ្នក សំរេចចិត្តថាទទួលទាន សូកូឡាជាប្រចាំ អ្នកមិនត្រូវភេ្លចទេ ថាសូកូឡាគឺធ្វើឲ្យពី កាកាវ និងស្ករដែលវា អាចឲ្យអ្នកឡើង ទង្ងន់ បាន។

៧. អាហារប្រភេទ Gluten Free-foods
គឺជាប្រភេទអាហារ របស់ពួកអ៊ឺរ៉ុប ដែលនៅកម្ពុជា ប្រហែលជាមិនសូវ បានស្គាល់នោះទេ វាផលិតឡើង ពីការកិនចូលគ្នារវាង Pizza Pasta និង Pancake ហើយវាមានផ្ទុក សារធាតុកាឡូរីយ៉ាងច្រើន។

៨. ទឹកដែលមានផ្ទុកសារធាតុបំប៉ន (Nutrition Water)
ទឹកប្រភេទនេះ គឺជួយឲ្យអ្នកដែលផឹក បាត់ឈឺក្បាល ឬក៏ជួយឲ្យអ្នក ផ្តោតអារម្មណ៍បានល្អ ក្នុងការធ្វើ ការជាដើម ក៏ប៉ុន្តែទឹក នេះផ្ទុកនៅ សារធាតុស្ករ ជាច្រើន ដោយសារធាតុនៅក្នុងទឹក ជាង ៣០ក្រាម គឺធ្វើពីវត្ថុធាតុដែលផ្អែម។
៩. ភេសជ្ជៈ Smooties
ភេសជ្ជៈនេះ គឺនិយមផឹកនៅតាម បារ ឬក៏ហាងលក់ ភេសជ្ជៈបែបជាតែគុជផ្សេងៗ ដែលវាផ្សំឡើងពី សណ្តែកដី បឺរ សូកូឡា សាច់ដូង ទឹកដោះគោ និង Sherbet (ក្រែមគេយកមកធ្វើការ៉េម) ដែលទាំងអស់នេះ ក្រឡុកបញ្ចូលគ្នា វាមានផ្ទុកសារធាតុ កាឡូរីមិនតិចជាង ៦០០ ទៅ ១០០០ នោះទេ។

១០. នំ Tuna
នំប្រភេទនេះអាចជួយច្រើន ដល់សុខភាពអ្នក បរិភោគវា ដោយវាមានផ្ទុកកាឡូរី ជាង ២០០, សារធាតុធ្វើឲ្យធាត់ ១០ ក្រាម និង ប្រូតេអ៊ីន ដែលជំនួយដល់ការ រីកលូតលាស់ របស់សាច់ដុំ ៤២ ក្រាម។ យ៉ាងណាមិញវាក្រៅពីជំនួយដល់សុខភាព វាក៏អាចធ្វើ ឲ្យយើង ធាត់បានដែរ។

១១. កាហ្វេ
កាហេ្វខ្មៅមានផ្ទុក កាឡូរីត្រឹម ៥ ប៉ុណ្ណោះ ក៏ប៉ុន្តែប្រភេទកាហ្វេដែលគេដាក់ក្រែមនៅពីលើគឺ មានផ្ទុកកាឡូរីរហូតដល់ ៣០០ និងសារធាតុ ធ្វើឲ្យធាត់ផ្សេងទៀតជាង ១៥ក្រាម។

១២. យូហ្គើដ (Yogurt) (យ៉ាអួរ)
បើទោះជាមានរសជាតិ ជូរក៏ពិតមែន តែ Yogurt ក៏មិនមែនជូរសុទ្ធដែរ គឺសារធាតុជូររបស់ Yogurt នឹងប្រែជាផ្អែម នៅពេល ដែលយើង ដាក់ចូលទៅ ក្នុងមាត់មួយសន្ទុះ ដោយសារតែក្នុងសារធាតុផ្សំរបស់ Yogurt មានជាតិស្កររហូតដល់១៦ ក្រាមឯណោះ។ ដូច្នេះការញ៉ាំ Yogurt ច្រើនមិនចំនេញនោះទេ បើសិនជាអ្នកចង់កាត់បន្ថយទំងន់នោះ៕
 

0 comments:

Post a Comment