អាមេរិក៖ ស្ដ្រីមានផ្ទៃពោះ គួរជៀសវាង ប្រើប្រាស់ សាប៊ូសម្លាប់បាក់តេរី
ដោយសារតែវា អាចបង្កើន ហានិភ័យ ក្នុងការ បំផ្លាញសុខភាព ទាំងម្ដាយ
និងទារកនៅក្នុង ផ្ទៃ។
យោងទៅតាមការសិក្សាស្រាវជ្រាវ ពីសាកលវិទ្យាល័យនៃរដ្ឋ អារីសូណា របស់ លោក Benny Pycke បានបង្ហាញពី ភស្ដុតាង នៃសមាសធាតុ ប្រើប្រាស់សម្រាប់ សម្លាប់បាក់តេរីនេះ ដែលវាអាចនាំឲ្យ បង្កបញ្ហា ដល់ការវិវឌ្ឍន៍ និងការបន្ដពូជ របស់សត្វ និងមនុស្សផងដែរ។ ជាក់ស្ដែងនៅ ក្នុងឆ្នាំ ២០១០ អ្នកសិក្សាស្រាវ ជ្រាវមកពី សាកលវិទ្យាល័យ ហ្លរីដា ក៏បានប្រទះឃើញថា គីមីដែលប្រើសម្រាប់ ប្រឆាំងបាក់េតរី (chemical triclosan) បានរារាំង អង់ហ្សីម ដែលជាម៉ូលេគុល ជាច្រើន ក្នុងការ ទទួលខុសត្រូវ លើដំណើរការបំលែង អាហារ ទៅជាថាមពល ក្នុងការទ្រទ្រង់ជីវិតមនុស្ស មិនឲ្យផ្សា ភ្ជាប់គ្នា នៃអ័រម៉ូន អើុសត្រូសែន (oestrogen)។ សម្រាប់អ្នកមាន ផ្ទៃពោះវិញ អង់ហ្សីម ត្រូវបានគេ ហៅឈ្មោះថា oestrogen sulfotransferase ដែលវាជួយ បំលែងអាហារទៅ ជាថាមពល និងបញ្ជូនទៅ កាន់សុកស្ដ្រី ដើម្បីការ វិវឌ្ឍន៍ទារក ក្នុងស្បូន។
នៅក្នុងនោះ បានឲ្យដឹងទៀតថា អើុសត្រូសែន (oestrogen) មានតួនាទីដ៏សំខាន់ ក្នុងការវិវឌ្ឍន៍ ផ្នែកខួរក្បាល និង ហ្សែន យោងតាមសេចក្ដី រាយការណ៍របស់ Environment International។ មានអ្នកសិក្សាស្រាវ ជ្រាវមួយចំនួន បាននិយាយទៀតថា សាប៊ូកំចាត់មេរោគ ជាច្រើន អាចនឹងធ្វើការ ចែកចាយ នូវការប្រឆាំង ទៅនឹងថ្នាំផ្សះ ដែលធ្វើឲ្យមាន ការកើនឡើង នៃបញ្ហាសុខភាព សាធារណៈ។
ស្ដ្រីមានផ្ទៃពោះ គួរជៀសវាង ប្រើប្រាស់
សាប៊ូប្រឆាំងបាក់តេរី ដោយសារតែវា អាចបង្កើនហានិភ័យ ក្នុងការបំផ្លាញសុខភាព
ទាំងម្ដាយ និងទារកនៅក្នុងផ្ទៃ

សារធាតុគីមីធម្មតាៗ ដែលមាននៅក្នុងផ្ទះ អាចបំផ្លាញដល់ ទឹកកាម របស់មនុស្សដំបូង
យោងទៅតាមការសិក្សាស្រាវជ្រាវ ពីសាកលវិទ្យាល័យនៃរដ្ឋ អារីសូណា របស់ លោក Benny Pycke បានបង្ហាញពី ភស្ដុតាង នៃសមាសធាតុ ប្រើប្រាស់សម្រាប់ សម្លាប់បាក់តេរីនេះ ដែលវាអាចនាំឲ្យ បង្កបញ្ហា ដល់ការវិវឌ្ឍន៍ និងការបន្ដពូជ របស់សត្វ និងមនុស្សផងដែរ។ ជាក់ស្ដែងនៅ ក្នុងឆ្នាំ ២០១០ អ្នកសិក្សាស្រាវ ជ្រាវមកពី សាកលវិទ្យាល័យ ហ្លរីដា ក៏បានប្រទះឃើញថា គីមីដែលប្រើសម្រាប់ ប្រឆាំងបាក់េតរី (chemical triclosan) បានរារាំង អង់ហ្សីម ដែលជាម៉ូលេគុល ជាច្រើន ក្នុងការ ទទួលខុសត្រូវ លើដំណើរការបំលែង អាហារ ទៅជាថាមពល ក្នុងការទ្រទ្រង់ជីវិតមនុស្ស មិនឲ្យផ្សា ភ្ជាប់គ្នា នៃអ័រម៉ូន អើុសត្រូសែន (oestrogen)។ សម្រាប់អ្នកមាន ផ្ទៃពោះវិញ អង់ហ្សីម ត្រូវបានគេ ហៅឈ្មោះថា oestrogen sulfotransferase ដែលវាជួយ បំលែងអាហារទៅ ជាថាមពល និងបញ្ជូនទៅ កាន់សុកស្ដ្រី ដើម្បីការ វិវឌ្ឍន៍ទារក ក្នុងស្បូន។
នៅក្នុងនោះ បានឲ្យដឹងទៀតថា អើុសត្រូសែន (oestrogen) មានតួនាទីដ៏សំខាន់ ក្នុងការវិវឌ្ឍន៍ ផ្នែកខួរក្បាល និង ហ្សែន យោងតាមសេចក្ដី រាយការណ៍របស់ Environment International។ មានអ្នកសិក្សាស្រាវ ជ្រាវមួយចំនួន បាននិយាយទៀតថា សាប៊ូកំចាត់មេរោគ ជាច្រើន អាចនឹងធ្វើការ ចែកចាយ នូវការប្រឆាំង ទៅនឹងថ្នាំផ្សះ ដែលធ្វើឲ្យមាន ការកើនឡើង នៃបញ្ហាសុខភាព សាធារណៈ។
គួរបញ្ជាក់ថា Triclosan និង
triclocarban ត្រូវបានយកទៅប្រើប្រាស់ ជាង ២,០០០ ផលិតផល ដែលមាន
នៅក្នុងទីផ្សារ ដូចជា ថ្នាំដុសធ្មេញ សាប៊ូ ម្ស៉ៅសាប៊ូ កម្រាលព្រំ
របស់ប្រើប្រាស់នៅក្នុង សាលារៀន និងសំភារៈក្មេង ។ កាលពីខែមិថុនា
មានការសិក្សាមួយ បានលើកថា សារធាតុគីមី ដែលមាននៅក្នុងផ្ទះ អាចបំផ្លាញដល់
ទឹកកាម របស់មនុស្សដំបូងផងដែរ៕


សារធាតុគីមីធម្មតាៗ ដែលមាននៅក្នុងផ្ទះ អាចបំផ្លាញដល់ ទឹកកាម របស់មនុស្សដំបូង
0 comments:
Post a Comment