Thursday, October 16, 2014

ត្រូវដឹង! ស្ត្រីមានផ្ទៃពោះ ទទួលទាន កាហ្វេ២ពែង ក្នុងមួយថ្ងៃ អាចធ្វើឲ្យ ទារកកើត ជំងឺឈាមស ស៊ីឈាមក្រហម!

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានចេញសេចក្តី អះអាងមួយថា ស្ត្រីដែលកំពុង ពរពោះហើយ ទទួលទានកាហ្វេ ក្នុងមួយថ្ងៃ ២ពែង អាចធ្វើឲ្យទារក ដែលនៅក្នុង ផ្ទៃប្រឈមមុខ ខ្ពស់នឹងជំងឺ ឈាមស ស៊ីឈាមក្រហម។
យោងតាមការ សិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ស្ត្រីជាម្តាយ ដែលមានផ្ទៃពោះ ហើយទទួលទាន កាហ្វេក្នុង១ថ្ងៃ ១កែវ អាចធ្វើឲ្យកូន ក្នុងផ្ទៃកើតជំងឺ ឈាមស ស៊ីឈាមក្រហម ២០% លើសពីនេះទៀត បើម្តាយផឹក ២កែវក្នុង ១ថ្ងៃវិញ នោះអត្រានៃ កើតជំងឺ នេះនឹងឡើងដល់ ទៅ៦០%។

យោងតាមរបាយការណ៍ ដែលបានមក ពីក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានបញ្ជាក់ បន្ថែមទៀតថា ជាតិកាហ្វេអ៊ីន បានផ្លាស់ប្តូរ DNA របស់កោសិកា នៃទារកនៅ ក្នុងស្បូន និងបានធ្វើឲ្យ កោសិកាទាំងនោះ មានការវិវត្តន៍ យ៉ាងឆាប់រហ័ស ដែលជាមូលហេតុ មួយធ្វើឲ្យមាន បញ្ហាដល់ ទារកទៀតផង។
ស្របពេលនេះដែរ សាស្ត្រាចារ្យតាម បណ្តាមហាវិទ្យាល័យ ជាច្រើន បាននិយាយថា រដ្ឋាភិបាលគួរតែ ចេញសេចក្តីព្រមាន ទៅដល់នារីដែល មានផ្ទៃពោះក្នុង ការកំណត់ចំពោះ ការទទួលទាន កាហ្វេ ព្រមទាំងកាត់បន្ថយ ជាតិអាល់កុល និងការជក់បារី ទាំងនេះដើម្បី ធានាទៅដល់ ភាពល្អប្រសើរ នៃសុខភាព របស់ទារក នៅក្នុងផ្ទៃ។

យ៉ាងណាមិញ អង្គការសុខភាពជាតិ របស់ប្រទេសអង់គ្លេស បានបញ្ជាក់ថា ជាតិកាហ្វេអ៊ីន មិនមែនត្រូវបាន ហាមឃាត់ចំពោះ ស្ត្រីមានផ្ទៃពោះ ទាំងស្រុងនោះទេ តែពួកគេគួរតែ កំណត់ទៅលើ បរិមាណក្នុងការ ទទួលទានឲ្យ បានត្រឹមត្រូវ ដែលអាចទទួលទាន បានត្រឹម ២០០មីលីក្រាម ប៉ុណ្ណោះក្នុង ១ថ្ងៃ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

0 comments:

Post a Comment