Thursday, October 16, 2014

មកយល់ដឹង ពីវិធីងាយៗ ក្នុងការចំអិនអាហារ ដែលមាន សុខភាពល្អ!

តើអ្នកដែលព្រួយបារម្មណ៍ ពីការចំអិនអាហារ យ៉ាងណា ដែលធ្វើឲ្យអ្នកមាន សុខភាពល្អដែរទេ? មនុស្សគ្រប់គ្នា តែងតែយល់ថា ការបរិភោគ អាហារសុខភាព អាចធ្វើឲ្យ អ្នកមានអាយុវែង តែមានពេល ខ្លះ អាហារ សុខភាពដែលអ្នក ចំអិន នោះក្លាយជាអាហារ មិនល្អ ដោយផ្សំគ្រឿង មិនចាំបាច់។ ពេលនេះ អ្នកនឹងបាន យល់ដឹងពី វិធីងាយៗ ក្នុងការចំអិន អាហារដែល ធ្វើឲ្យវាមានផាសុកភាព៖
១. ការប្រើប្រាស់ ផ្លែអាវ៉ូកាល់ដូ ជំនួសម៉ាយ៉ាណេ
អ្នកដឹងទេថា ម៉ាយ៉ាណេ មួយស្លាបព្រាបាយ មានផ្ទុក ១០០ កាឡូរី និង សារធាតុខ្លាញ់ ៩ក្រាមផងដែរ។ បើសិនជាអ្នក មានបំនង បរិភោគ បន្លែសាឡាដ ដាក់ពងមាន់ ត្រីធូណា ឬ ក៏សាច់មាន់ គួរសាកល្បង លាយផ្លែអាវ៉ូកាល់ដូ ជំនួស ម៉ាយ៉ាណេ ដែលផ្លែអាវ៉ូកាល់ដូ នេះមានផ្ទុកនូវ សារធាតុធាត់ តិចជាង ម៉ាយ៉ាណេ។ ឬមួយក៏ អ្នកអាច បន្ថែមនូវ ទឹកដោះគោយ៉ាអួ ដែលវាជាប្រភព អាហារដែល សម្បូរនូវ ជាតិប្រូតេអ៊ីន និងជួយឲ្យ ឆាប់ឆ្អែត។
២. ប្រើប្រាស់ ប្រេងអូលីវ ជំនួសប្រេងឆា
បើសិនជាអ្នកប្រើប្រាស់ ប្រេងឆាដែលផលិត ពីពោត ឬសណ្តែកនោះ វានឹងធ្វើឲ្យអាហារ លោកអ្នកមិនមាន សុខភាពល្អទេ ដោយសារតែ ប្រេងទាំងនេះ អាចធ្វើឲ្យខូចសុខភាព ជាពិសេសនៅពេល ដែលប្រេងនេះ ឡើងកម្តៅ។ ដូច្នេះ ការជ្រើសយក ប្រេងអូលីវ ឬក៏ប្រេងដូង ជំនួស វានឹងធ្វើឲ្យអាហារ របស់លោកអ្នក កាន់តែមាន សុខភាពល្អផងដែរ។
៣. ប្រើគ្រឿងទេស ជំនួស អំបិល
អ្នកតែងតែ បង់អំបិល ឬក៏បឺរ ចូលក្នុងម្ហូបអាហារ ដើម្បីឲ្យវា កាន់តែមាន ឱជារស ដោយមិនបានដឹងថា អ្នកបានបន្ថែម សារធាតុធាត់ និង សូដ្យូម ទៅក្នុងអាហារនោះទេ។ វិធីមួយដែលល្អ ដើម្បីឲ្យម្ហូប អាហារអ្នក កាន់តែមាន ផាសុកភាពនោះ អ្នកគួរតែបន្ថែមរសជាតិ អាហារដោយ ដើមរុក្ខជាតិ ក្រៀម ឬស្រស់ ដូចជា ជីវ៉ាន់ស៊ុយ ខ្ទឹមស ឬ ដើមដង្កៀបក្តាម ជាដើម និង សារាយសមុទ្រ ដើម្បីបន្ថែម ជាតិសូដ្យូម ទៅក្នុងអាហារ ផងដែរ។
៤. ការប្រើប្រាស់ ស្ករ តិច
មានហេតុផលជាច្រើន ដែលអ្នកគួរ ប្រើប្រាស់ស្ករ បើសិនជាអ្នកមិនអាច បញ្ឈប់បាន អ្នកគួរតែ កាត់បន្ថយ ឲ្យនៅកំរិត តិចតួច ព្រោះវាជាកត្តា ចំបងដែលធ្វើ ឲ្យសុខភាពអ្នក មិនល្អ ដោយវាអាច ធ្វើឲ្យកើតរោគ ទឹកនោមផ្អែម ពុកឆ្អឹង ធ្វើឲ្យប្រព័ន្ធ ការពារចុះខ្សោយ និងឆាប់ចាស់ ជាដើម។ អ្នក អាចងាកមកប្រើប្រាស់ គ្រឿងផ្អែម (stevia) មួយ ប្រភេទដែលចម្រាញ់ចេញ ពីរុក្ខជាតិ បន្ថែមក្នុងអាហារ និង ភេសជ្ជៈ ក៏ជាការប្រសើរផងដែរ។
៥. បន្ថែម បន្លែទៅក្នុង សម្ល ឬស៊ុប
បន្លែ សម្បូរទៅដោយ ជាតិវីតាមីន និងរ៉ែ ដែលវាផ្តល់ ប្រយោជន៍ យ៉ាងសម្បូរបែប។ អ្នកគួរតែសាកល្បង បន្ថែមបន្លែ ទៅក្នុងម្ហូបអាហារ ទោះបីជាម្ហូបទាំង នោះមិនត្រូវបាន ដាក់បន្លែក៏ដោយ ព្រោះវាមិន ធ្វើឲ្យប៉ះពាល់ ដល់សុខភាព អ្វីនោះទេ។
៦. ប្រើទឹក ជំនួសឲ្យ ទឹកស៊ុបរំងាស់ស្រាប់
ទឹកស៊ុបរំងាស់ស្រាប់ សម្បូរទៅដោយ អំបិល និងគ្រឿងផ្សំ ជាច្រើនដែល ប៉ះពាល់ ដល់សុខភាព។ ដូចនេះ បើសិនជាអ្នកមាន ពេលគ្រប់គ្រាន់ អ្នកគួរតែប្រើប្រាស ទឹក និង ឆ្អឹងសត្វ យកមក រំងាស់ស៊ុប នៅផ្ទះដោយខ្លួនឯង ដែលធ្វើឲ្យ ម្ហូបអ្នក កាន់តែមានផាសុកភាព ជាងមុន។.
៧. ប្រើប្រាស់ គ្រាប់ធញ្ញជាតិទាំងមូល ជំនួសម្ស៉ៅធញ្ញជាតិ
ពេលដែលអ្នក ចំអិននំបុ័ង ឬផាស្តា អ្នកគួរប្រើ គ្រាប់ធញ្ញជាតិ ជំនួសម្ស៉ៅធញ្ញជាតិ ដើម្បីឲ្យអាហារ អ្នកកាន់តែ មានផាសុកភាព។ ឧទាហរណ៍៖ ប្រើអង្ករ សម្រូប ជំនួស អង្ករ ធម្មតា ពិសា នំបុ័ងស្រូវសាឡី ជំនួសឲ្យ នំបុ័ងផ្សំ ពីម្ស៉ៅធញ្ញជាតិ។ ការសិក្សាបង្ហាញថា ការបរិភោគ គ្រាប់ធញ្ញជាតិ អាចកាត់បន្ថយ អាត្រាគ្រោះថ្នាក់ កើតជំងឺ រ៊ាំរ៉ៃបាន។
៨. ប្រើឈីស ដែលមានជាតិខ្លាញ់ទាប
អ្នកគួរតែ ពិចារណា ជ្រើសរើស ប្រភេទឈីស(Cheese) ដែលមានជាតិខ្លាញ់ទាប ក្នុងការចំអិនអាហារ នៅផ្ទះឬ នៅពេលដែល អ្នកពិសា អាហារនៅហាង ឬក៏អាចបន្ថែម បន្លែជំនួស ក៏បាន។ ការសិក្សាបានបង្ហាញថា ទោះបីជា ឈីសមានផ្ទុក នូវជាតិកាល់ស្យូមខ្ពស់ តែវាអាច ឲ្យអ្នកប្រឈម មុខនឹងជំងឺពុកឆ្អឹង ផងដែរ។
ដូច្នេះ ដើម្បីចំអិនអាហារ ដែលមានផាសុកភាព អ្នកគួរតែ បោះបង់ចោល ឬកាត់បន្ថយ ការប្រើគ្រឿងផ្សំ ណាដែលប៉ះពាល់ សុខភាព និងងាកមក ប្រើប្រាស់ វិធីងាយៗ ដូចដែលបាន ជំរាបជូនខាង លើនោះ នឹងធ្វើឲ្យអ្នក ទទួលបាននូវ សុខភាពល្អប្រសើរ ជាងមុន៕

0 comments:

Post a Comment