
លោកសាស្ត្រាចារ្យ David Denning អ្នកស្រាវជ្រាវ ប្រចាំទីក្រុង Manchester ប្រទេស អង់គ្លេស បាន និយាយថា “ជាធម្មតាខោអាវ មួយគំនរដែល បោករួចហើយ អាចផ្ទុកទឹក បានជិត២លីត្រ ដូច្នេះបើសិន ជាយើងដាក់ហាល វាចោលនៅក្នុងផ្ទះ ជាតិទឹកទាំងនោះ នឹងធ្វើឲ្យបរិយាកាស ក្នុងផ្ទះមានសំណើម ជាហេតុធ្វើឲ្យ លំអងធូលី និងការដុះផ្សិត រីកលូតលាស់ យ៉ាងឆាប់រហ័ស ដែលវាជា ដើមហេតុក្នុងការ បង្កឲ្យមាន ការកកើត ជំងឺឆ្លងផ្សេងៗ ចំពោះប្រព័ន្ធ ដកដង្ហើមរបស់ មនុស្ស ដូចជាជំងឺ ហឺត ជាដើម”។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ បន្ថែមទៀតថា “ស្ថានភាពរបៀបនេះ គឺវាបានប៉ះពាល់ខ្លាំង ទៅដល់ អ្នកដែល មានបញ្ហាខាង ផ្លូវដង្ហើម ឬអ្នកដែលមានផ្ទុក មេរោគអេដស៍ ព្រោះថា ប្រព័ន្ធស៊ាំ របស់ពួកគេ មានភាពទន់ ខ្សោយស្រាប់ ដូច្នេះនៅពេល ពួកគេរស់នៅ ក្នុងផ្ទះដែលមាន បរិយាកាសបែបនេះ នោះជំងឺនឹងកាន់តែ ធ្ងន់ធ្ងរបន្ថែមទៀត”។
យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានផ្តល់ដំបូន្មាន ក្នុងការជៀសវាង បញ្ហានេះផងដែរ ដោយ លើកឡើងថា “គួរតែយកខោអាវ ដែលបោករួច ទៅហាលនៅខាងក្រៅផ្ទះ ឬក៏កន្លែង សុវត្ថិភាពណាមួយ ដែលមានពន្លឺថ្ងៃ និងខ្យល់ចេញចូល គ្រប់គ្រាន់ ទើបមេរោគ ក៏ដូចជា ជាតិលំអង និងការដុះផ្សិត មិនអាចរីក លូតលាស់ដើម្បី ទៅបំផ្លាញសុខភាព របស់មនុស្សបាន”៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?









សំបកផ្លែប៉ោមសម្បូរជាតិសរសៃ
និងមានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ។
ជាងពាក់កណ្តាលនៃបរិមាណវីតាមីន C របស់ផ្លែប៉ោម សុទ្ធតែស្ថិតនៅសំបក ។
ការស្រាវជ្រាវបង្ហាញថា សារជាតិប្រឆាំងអុកស៊ីតកម្មនៅសំបកប៉ោម
ធ្វើសកម្មភាពខ្លាំងជាងសាច់ និងច្រើនជាងពពួកផ្លែឈើ បន្លែផ្សេងៗ ។
សំបកក្រូចជួយរំលាយស្លេស -សំបកក្រូចសម្បូរវីតាមីន C, ប្រូតេអ៊ីន,
ការ៉ូតេន និងសារជាំតិជីវជាតិមួយចំនួនផ្សេងទៀត ។ ក្រៅពីនេះ
សំបកក្រូចមានប្រសិទ្ធភាពព្យាបាលអការៈហើមពោះ, ក្អក មានស្លេស ។
សំបកផ្លែសារី មានតម្លៃព្យាបាលជំងឺខ្ពស់, មានប្រយោជន៍សម្រាប់បេះដូង
និងសួត, ជួយកម្ចាត់ជាតិពុល បញ្ចុះកម្តៅ ។
សំបកផ្លែសារីលាងស្អាតបុកឲ្យម៉ដ្ឋ លាយស្ករបន្តិច អាចព្យាបាលក្អក
។
សំបកទំពាំងបាយជូរ មានប្រយោជន៍សម្រាប់ជំងឺខ្លាញ់ក្នុងឈាមខ្ពស់ ។
បរិមាណ restveratrol ក្នុងសំបកទំពាំងបាយជូរ សម្បូរជាងក្នុងសាច់
និងគ្រាប់ ។
សំបកត្រឡាច ក្រៅពីវីតាមីន និងសារជាតិរ៉ែ
នៅផ្ទុកពពួកសមាសធាតុងាយហួតផ្សេងៗ ។
មានប្រសិទ្ធភាពសម្រួលការបត់ជើងតូច, ជួយបន្ថយហើម,
មានប្រយោជន៍បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។
សំបកត្រសក់បន្សាបជាតិពុល ជាកន្លែងសម្បូរសារជាតិជីវជាតិបំផុត របស់ផ្លែត្រសក់ ។
Lycopene
ក្នុងសំបកប៉េងប៉ោះ ជាសារជាតិប្រឆាំងអុកស៊ីតកម្មខ្លាំងបំផុត
ត្រូវបានរកឃើញក្នុងសារជាតិធម្មជាតិ,
អាចទប់ស្កាត់ជំងឺសរសៃឈាមបេះដូង,
កែប្រែប្រសើរឡើងសមត្ថភាពអង្គបដិបក្ខ, បង្ការមហារីក ។ ក្រៅពីនេះ
សំបកប៉េងប៉ោះនៅជួយការពារផ្លូវពោះវៀន ។
ត្រប់ ស្វាយ ជាអាហារល្អបំផុតមួយ សម្រាប់អ្នកជំងឺសរសៃឈាមបេះដូង,
បរិមាណជីវជាតិភាគច្រើន សុទ្ធតែស្ថិតនៅក្នុងសំបក ។ ប្រសិនចិតសំបកចោល
គឺអ្នកបានធ្វើឲ្យបាត់បង់តម្លៃជីវជាតិមានប្រយោជន៍សម្រាប់សុខភាព ។
សំបកក្រូចឆ្មារព្យាបាលជំងឺមហារីក,
ធ្វើឲ្យថយចុះកូឡេស្តេរ៉ូលក្នុងឈាម
និងការពារសរីរាង្គប្រឆាំងតបជំងឺក្រិនឆ្អឹង ៕ 
.jpg)
.jpg)
.jpg)
.jpg)








