66
ទឹកមាត់ចេញច្រើនពេក
ជាធម្មតាគឺជាបញ្ហាដែលកើតមានម្តងម្កាល និងកម្រ
ដែលវាជាបញ្ហាគួរអោយមានការព្រួយបារម្ភ។ ជាធម្មតា
ក្រពេញទឹកមាត់ផលិតទឹកមាត់ប្រហែល ០.៥ ទៅ ១.៥ លីត្រក្នុងមួយថ្ងៃ។
ទោះជាយ៉ាងណាដោយសារតែការលេបជាញឹកញាប់និងដោយមិនដឹងខ្លួន
អ្នកប្រហែលជាមិនសម្គាល់ដឹងពីបរិមាណនេះឡើយ។
ប្រសិនបើលោកអ្នកហាក់ដូចជាមានការចេញទឹកមាត់ច្រើនហួសហេតុ
ភ្លាមៗមួយរំពេច
វាអាចដោយសារតែក្រពេញទឹកមាត់របស់អ្នកផលិតទឹកមាត់ច្រើនជាងធម្មតា
(sialorrhea) ឬដោយសារតែអ្នកមានការលំបាកក្នុងការលេបចូល។
ការចេញទឹកមាត់ច្រើនហួសប្រមាណអាចបណ្តាលមកពីការផលិតទឹកមាត់ច្រើនពេក
ដែលមានមូលហេតុដូចជា ៖
- ការច្រាលអាស៊ីតក្រពះ
- ការបង្ករោគក្នុងមាត់ឬបំពង់ក
- ការប្រើថ្នាំមួយចំនួនដូចជា Clonazepam, Clozapine, Pilocarpineនិង Carbidopa-Levodopa ជាដើម
- ការមានផ្ទៃពោះ
- ការរលាកភ្នាសស្តើងនៅក្នុងមាត់៕
0 comments:
Post a Comment