Friday, November 21, 2014

តើ​ធ្វើ​ដូចម្តេច​ដើម្បី​កុំឲ្យ​មាន​ស្នាមហើយ​របួសឆាប់​ជា​សះស្បើយ​?


 678
  • ​នៅ​អោយ​ឆ្ងាយ​ពី​ព្រះអាទិត្យ​៖​កាលណា​ស្លាកស្នាម​ត្រូវ​កំដៅ ឬ​ពន្លឺព្រះអាទិត្យ​អាច​បណ្តាល​ឱ្យ​វា​ឡើង​ខ្មៅ​និង​ពន្យឺតការ​ជាសះស្បើយ​ របស់​វា​។​កាំរស្មីអ៊ុ​លត្រា​UV​ជម្រុញ​កោសិកា​ដែល​ផលិត​សារធាតុ​ពណ៌​ត្នោត​ នៅ​ក្នុង​ស្បែក ឱ្យ​បញ្ចេញ​សារធាតុ​ពណ៌​ត្នោត​បន្ថែមទៀត ដែល​ជាហេតុ​ធ្វើអោយ​វា​ឡើង​ខ្មៅ​។​មុនពេល​ធ្វើ​ដំណើរ​អ្នក​គួរ​លាបឡេ​ការពារ ​កម្តៅថ្ងៃ​ដែលមាន SPF30 ឬ​ខ្ពស់ជាង​នេះ​។​ឡេ​ការពារ​កម្តៅថ្ងៃ អាច​ការពារ​ប្រឆាំងនឹង​កាំរស្មីអ៊ុ​លត្រា​UVA​និង​កាំរស្មីអ៊ុ​លត្រា​UVB​។ អ្នកគួរ​លាបឡេ​បន្ថែមទៀត បន្ទាប់​ពី​អ្នក​ហែល​ទឹក​បន្ទាប់ពី​បែក​ញើស ឬ​ក្នុង​រយៈពេល​ពីរ​ម៉ោង​ម្តង​។​អ្នក​គួរ​កំណត់​ពេលវេលា​របស់​អ្នកក្នុង​ប៉ះ ​ទៅ​នឹង​កំដៅ​ព្រះអាទិត្យ​ជាពិសេស​រវាង​ម៉ោង ១០ ព្រឹក​និង​ម៉ោង ២ រសៀល​។ ប្រសិនបើ​អ្នក​ជៀស​មិន​បាន​អ្នក​គួរ​ពាក់​សម្លៀកបំពាក់​ការពារ​ដូចជា​ អាវដៃវែង​ខោជើងវែង និង​ពាក់មួក​ធំៗ​ជាដើម​។​
  • ចូរ​កុំ​ប្រើ​វីតាមីន​E​លាប​លើ​ស្លាកស្នាម ៖ អ្នក​ប្រហែលជា​ធ្លាប់​លឺថា​ការ​លាប​វីតាមីន​E នៅលើ​ស្នាមរបួស នឹង​ជួយ​ឱ្យ​វា​ជាសះស្បើយ​លឿន​។​ប៉ុន្តែ​បើ​យោង​តាម​ការស្រាវជ្រាវ​មួយ​ពី​ សាកលវិទ្យាល័យ​ក្រុង​ម៉ៃ​អា​មី បានបង្ហាញ​ថា ការ​លាប​សារធាតុចិញ្ចឹម​ដោយ​ផ្ទាល់​ទៅលើ​ស្លាកស្នាម គឺជា​ការរារាំង​ដល់​ការ​ជាសះស្បើយ​ទៅវិញ​ទេ​៕ 

0 comments:

Post a Comment