.jpg)
ស្ត្រីគ្រប់រូបតែងតែចង់បានបបូរមាត់ទន់និង
ស្រស់ស្អាត។
វិធីមួយចំនួនខាងក្រោមនេះអាចជួយធ្វើអោយបបូរមាត់របស់អ្នកមើលទៅ
ទ្រលុកទ្រលន់ និងជួយការពារបបូរមាត់របស់អ្នកបាន៖
- កុំជក់បារី៖ការជក់បារីមិនត្រឹមតែធ្វើអោយខូចសុខភាពនោះទេប៉ុន្តែក៏ធ្វើអោយបបូរមាត់ខ្មៅផងដែរ។
- ជៀសវាងការផឹកតែនិងកាហ្វេច្រើនហួស៖ជាតិកាហ្វេអ៊ីនគឺជាកត្តាមួយដ៏សំខាន់ដែលធ្វើអោយបបូរមាត់ខ្មៅ។
- ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយពន្លឺព្រះអាទិត្យ៖ការប៉ះពាល់ ជាមួយកាំរស្មីUVយូរជាលទ្ធផលធ្វើអោយបបូរមាត់សឹករិចរិល។ក្រែមលាប បបូរមាត់ដែលអាចការពារបបូរមាត់ពីកំដៅព្រះអាទិត្យយ៉ាងហោចណាស់ក៏ មាន15 SPFដែរ។
- ជៀសវាងការលិតបបូរមាត់ ព្រោះវាអាចធ្វើអោយបបូរមាត់ស្ងួតនិងប្រេះ។
- បរិភោគអាហារដែលជួយដល់ស្បែកជាមួយនឹងជីវជាតិរ៉ែដើម្បី ធ្វើអោយបបូរមាត់ស្រស់ស្អាត។ការបរិភោគផ្លែឈើនិងបន្លែគឺជាប្រភពដ៏ ល្អនៃវីតាមីននិងសារធាតុរ៉ែដែលចិញ្ចឹមស្បែករបស់អ្នក។
- ទទួលទានទឹក៨កែវជារៀងរាល់ថ្ងៃដើម្បីជួយរក្សាអោយស្បែកបបូរមាត់ទន់និងការពារកោសិកាបបូរបាត់ពីការស្លាប់៕
0 comments:
Post a Comment