ការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះគឺជារឿងក្រោយគេ
បង្អស់នៅក្នុងចិត្តស្ត្រីមួយចំនួន
ជាពិសេសនៅពេលដែលពួកគេកំពុងតែមានបញ្ហាជាមួយនឹងការចង្អោរ ក្អួត និង
អស់កំលាំងយ៉ាងខ្លាំង។
ចំនែកឯស្ត្រីខ្លះទៀតបែរជាចង់រួមភេទខ្លាំងជាងមុនក្នុងអំឡុងពេល
មានផ្ទៃពោះ។
បុរសក៏អញ្ចឹងដែរគឺត្រូវបានគេចែកចេញជាប្រភេទផ្សេងគ្នាទាក់ទងនឹង
ការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ។
បុរសខ្លះចូលចិត្តរួមភេទជាមួយស្ត្រីមានផ្ទៃពោះ
ប៉ុន្តែបុរសខ្លះទៀតបែរជាភ័យខ្លាចអំពីការប៉ះពាល់ដល់ទារក ឬ
ដៃគូដែលមានផ្ទៃពោះទៅវិញ។
តើការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះមានសុវត្ថិភាពដែររឺទេ?
វាអាចជាដំណឹងល្អ ឬ
ដំណឹងអាក្រក់អាស្រ័យទៅលើការគិតរបស់អ្នក។ អ្នកជំនាញបាននិយាយថា
"ការរួមភេទអំឡុងពេលមានផ្ទៃពោះគឺមានសុវត្ថិភាពសម្រាប់ស្ត្រី
ភាគច្រើន ដោយមិនមានផលវិបាកអ្វីទាំងអស់
ហើយមានហានិភ័យទាបជាមួយនឹងផ្ទៃពោះ "។
មនុស្សមួយចំនួនមានអារម្មណ៍សប្បាយរីករាយជានឹងការរួមភេទអំឡុងពេលមាន
ផ្ទៃពោះណាស់ ហើយអ្នកខ្លះទៀត រីករាយជាមួយវាតិចតួចប៉ុណ្ណោះ "។
ក្នុងអំឡុងពេលត្រីមាសដំបូង
ស្ត្រីជាច្រើនបានរាយការណ៍ថាគ្មានចំនង់រួមភេទនោះទេ
ដោយសារតែពួកគេមានអារម្មណ៍ធុញទ្រាន់នឹងការក្អួតចង្អោរ
ប៉ុន្តែក្នុងអំឡុងពេលត្រីមាសទីពីរ
ពួកគេមានអារម្មណ៍ល្អប្រសើរជាងមុន
និងមានការបញ្ចេញទឹករំអិលកាន់តែច្រើន។ទាំងអស់នេះហើយដែលធ្វើអោយការ
រួមភេទមានភាពទាក់ទាញ និង ពេញចិត្តកាន់តែខ្លាំង។
ជាងនេះទៅទៀតនោះស្ត្រីភាគច្រើនមិនទាន់មានពោះធំណាស់ណាទេនៅក្នុង
អំឡុងត្រីមាសទី២នេះ។ នៅពេលដែលពោះចេះតែធំឡើង
ហើយអ្នកមានអារម្មណ៍អស់កម្លាំង
នោះការរួមភេទហាក់ដូចជាមិនសូវមានភាពទាក់ទាញទៀតនោះ៕
0 comments:
Post a Comment