Saturday, November 1, 2014

មានអ្វីកើតឡើងពេល​ដែល​អ្នក​ញាំ​ខ្ទឹម​ស​ទាំង​ពោះទ​ទេ?


តើអ្នកធ្លាប់បានដឹងអត់ថាការ​ញាំ​ខ្ទឹម​សមួ​យ​មើម​ក្នុ​ងមួយ​ថ្ងៃ​នឹង​ធ្វើ​ ឲ្យរាង​កាយអ្នក​កាន់តែអស្ចារ្យ និងប្រសើរ​ឡើង។ ខ្ទឹមសជា​គ្រឿងផ្សំ និង​ជាឱសថធម្មជាតិ​ដ៏អស្ចារ្យ​បំផុតសំរាប់សុ​​ខភាពមនុ​​ស្សយើង។ ដែលវាមា​ន​សមត្ថ​ភាពខ្ពស់ជួយ​បន្សាំប្រ​ព័ន្ធភាព​ស៊ាំនៃសា​រពាង្គ​កាយ ហើយ​ការពាររាងកាយ​មិនឲ្យងាយ​នឹងឆ្លងជំ​ងឺផ្សេងៗបាន​ទៀតផង។
​​
ខ្ទឹមសពិតជាឱសថធម្មជាតិមួយដែលមានអត្ថប្រយោជន៍​ច្រើន​អាច​ការពារ​សារពាង្គ​ យើង និង​បណ្តេញ​សត្វ​ល្អិត​បាន​ទៀតផង ហើយមាន​ការប្រើ​ប្រាស់ 5 ពាន់ឆ្នាំ​មកដល់ស​ព្វថ្ងៃនេះ។ មានជនជាតិ​ជាច្រើន​ដូចជា​ពពួករ៉ូម, ជនជាតិរូស្ស៊ី, ជនជាតិអេស៊ីប,ជនជាតិក្រិច, ពួកយូដា, ពពួកអារ៉ាប់ និងច្រើន​ទៀត ដែលបាន​ចាត់ទុក និងប្រើប្រាស់ខ្ទឹ​ម​សនេះជារបស់​សំខាន់ មិនអាច​ខ្វះបានតាំង​ពីដើមមក។ អ្នកវិទ្យាសាស្ត្រ​បានរកឃើញ​ថា នៅពេលដែល​យើងញាំ​ខ្ទឹមសទាំង​ពោះទទេរ វាគ្រាន់តែ​បង្កើន​ថាមពលរបស់​អ្នកតែប៉ុណ្ណោះ ដែលវា​បានបង្កើន​ជាតិ អេនទីប៊ូទិច ដែល​វាអាចបណ្តេញ​បាក់តេរី​បាន​រហ័ស​បំផុត ប៉ុន្តែ​វារៀង​ពិបាក​ញាំ​បន្តិច។
អត្ថប្រយោជន៏ទាំង 10 ដ៏អស្ចារ្យដែលល្អសំរាប់សុខភាពអ្នក៖
  • ពន្យាភាពចាស់ និងសំរួលចលនាសសៃឈាម
  • រំលាយជាតិកូលេស្តេរ៉ុលក្នុងឈាម
  • បង្កើនកំលាំង និងបង្កើនភាពស៊ាំនៃសារពាង្គកាយ
  • អាចសំលាប់ និងបណ្តេញពពួកបាក់តេរីបានច្រើន
  • បន្ថយសំពាធឈាម និងការរលាក
  • អាចព្យាបាលជំងឺផ្តាសាយ
  • សំរួលដល់ប្រព័ន្ធប្រសៃប្រសាទ
  • អាចជួយសំលាប់ ហ្គីលីប្លាស់ស្តូម៉ានៃដុំសាច់ខួរក្បាលបាន
  • កាត់បន្ថយការគាំងបេះដូង និងស្ទះសសៃឈាម
  • ប្រឆាំងនិងជំងឺបេះដូង និងអភិវឌ្ឃ អាតធើរូស្លើរូស៊ីស។
ខ្ទឹមសបានរួមផ្សំឡើងដោយសារធាតុនីត្រូសេន, សូដ្យូម, ប៉ូតាស្យូម, សេលីនៀម, កាល់ស្យូម, ម៉ាញេស្យូម,សូលីកូន, ស្ពាន់ធ័រ, អាស៊ីតផូស្វ័រ, វីតាមីន C, D, B, ហ្វីតូស្ត័រុល និងជាតិ​ខ្លាញ់សំខាន់។ បន្ថែម​ទៀតថាខ្ទឹម​សមានសារជាតិ​ហ្វីតុន​ស៊ី​តច្រើនដូចជា អាលីស៊ីន ដែលបង្កើត​ឡើងដើម្បី​គ្រប់​គ្រង​មេកានិច​នៃ​រុក្ខជាតិ ដូចនេះខ្ទឹម​សនៅ​តែមានការ​ប្រើប្រាស់​ជាចាំ​បាច់រហូត​មក​ដល់​សព្វថ្ងៃ។

0 comments:

Post a Comment