Tuesday, November 11, 2014

អ្នក​គួរ​ទទួល​ទាន​“​ការ៉ុត​”​បន្ថែមទៀត​


  1. ​ការ៉ុត​គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​សម្បូរ​ បំផុត​ក្នុង​ចំណោម​បន្លែ​ផ្សេងៗ​ដែល​អាច​បំលែង​វីតាមីន​A​នៅក្នុង​រាងកាយ​ ដើម្បី​ជួយ​រក្សា​ស្បែក​អោយមាន​សុខភាព​ល្អ​។​
  2. ​ការ៉ុត​ជួយ​បង្កើន​ទឹកមាត់​និង​ផ្គត់ផ្គង់​សារធាតុ​រ៉ែ​វីតាមីន​ និង​អង់ស៊ីម​មួយចំនួន​ដើម្បី​ជា​ជំនួយ​ក្នុង​ការរំលាយ​អាហារ​។​ការ​ញ៉ាំ​ ការ៉ុត​អោយបាន​ទៀងទាត់​អាច​ជួយ​ការពារ​ជំងឺ​ដំបៅ​ក្រពះ​និង​ជំងឺ​ប្រព័ន្ធ​ រំលាយ​អាហារ​ផ្សេងទៀត​។​
  3. ​ការ៉ុត​ជួយ​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​រាងកាយ​។​
  4. ​ការ៉ុត​គឺជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប៉ូ​តា​ស្យូម​ដែល​អាច​ជួយ​ រក្សា​កម្រិត​ជាតិ​សូ​ដ្យូ​ម​នៅក្នុង​ឈាម​ធ្វើអោយ​អ្នក​មាន​សុខភាព​ល្អ និង​ជួយ​កាត់បន្ថយ​ជំងឺលើសឈាម​។​
  5. ​ការ៉ុត​អាច​ជួយ​សម្លាប់​មេរោគ​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​មាត់​និង​ជួយ​ការពារ​ជំងឺ​ធ្មេញ​ពុក​។​
  6. ​ការ៉ុត​អាចជួយ​ព្យាបាល​របួស និង​កាត់បន្ថយ​ការ​រលាក​។​
  7. ការ៉ុត​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​និង​ជួយ​លើកកម្ពស់​សុខភាព​ពោះវៀន​។​
  8. ការ៉ុត​អាចជួយ​គ្រប់គ្រង​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​
  9. ​ការ៉ុត​មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​កាត់បន្ថយ​កូ​ឡេ​ ស្តេ​រ៉ូល​អាក្រក់​និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ូល​ល្អ​ដើម្បី​ជួយ​កាត់បន្ថយ​ ដុំ​កំណក​ឈាម​និង​បង្ការ​ជំងឺ​បេះដូង​។​
  10. សរ​ធាតុ​ចិញ្ចឹម​ដែល​មាន​នៅក្នុង​ការ៉ុត​អាច​បង្កើន​សុខភាព​ភ្នែក​ស្បែក​សក់​ក្រចក​ជួយ​កំចាត់​ជាតិពុល​និង​បង្កើត​កោសិកា​ថ្មី​៕

0 comments:

Post a Comment