
តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថា
អ្នកគួរតែបរិភោគផ្លែឈើតែឯង
នៅពេលពោះទទេទើបល្អ។នេះគឺដោយសារតែនៅពេលអ្នកបរិភោគផ្លែឈើតែ
ឯង ដោយមិនមានអាហារផ្សេងទៀតមកលាយឡំ
វាធ្វើអោយដំណើរការរំលាយអាហារធ្វើការបានលឿនល្អ។ចំណែកឯជាតិស្ករ
ដែលមាននៅក្នុងផ្លែឈើ
ក៏ត្រូវបានស្រូបយកទាំងស្រុងដោយរាងកាយរបស់អ្នក។នៅពេលបរិភោគ
ផ្លែឈើតែឯងក្រពះរបស់អ្នកកាន់តែងាយស្រួលធ្វើការ
ក៏ដូចជាធ្វើអោយពោះវៀនស្រួល
ក្នុងការស្រូបយកសារធាតុចិញ្ចឹមដែលមានដូចជាជាតិសរសៃនិងជាតិស្ករ
ផងដែរ។នេះគឺជាវិធីដ៏ត្រឹមត្រូវ
និងល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លែឈើដែលអ្នកបរិភោគ។
ប្រសិនបើអ្នកបរិភោគផ្លែឈើក្រោយពេលបាយរួច
ជាពិសេសបន្ទាប់ពីការបរិភោគអាហារដ៏ច្រើនមុខ
វានឹងធ្វើអោយក្រពះចំណាយពេលយូរក្នុងការរំលាយអាហារ ចំណែកឯពោះវៀនវិញ
ក៏ពិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹម និងវីតាមីន
ដែលមាននៅក្នុងផ្លែឈើដែរ។ ហើយនេះគឺជាការខាតបង់
ទោះបីជាអ្នកខំប្រឹងបរិភោគផ្លែឈើច្រើនយ៉ាងណាក៏ដោយ៕
0 comments:
Post a Comment