Tuesday, November 11, 2014

មូលហេតុ​នៃ​ការ​ឈឺចង្កេះ​


​ជារឿយៗ ការ​ឈឺចង្កេះ កើតមាន​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​ដែល​គ្រូពេទ្យ​អាច​កំណត់​បាន​ ជាមួយនឹង​តេស្ត ឬ​ការថត​ចង្កេះ​នោះទេ​។ បញ្ហា​ដែល​ផ្សារភ្ជាប់​ទូទៅ​ទៅ​នឹង​ការ​ឈឺចង្កេះ រួមមាន ៖
  • ការ​យារ​សរសៃ​ត​ឆ្អឹង ឬ​សាច់ដុំ ៖ ការលើក​របស់​ធ្ងន់ៗ​ដដែលៗ ឬ​ការធ្វើ​ចលនា​ដែល​មិន​ត្រឹមត្រូវ​ភ្លាមៗ អាច​ធ្វើអោយ​ទាញ​សាច់ដុំ​ចង្កេះ និង​សរសៃ​ត​ឆ្អឹង​ដែល​មាន​នៅ​នឹង​ឆ្អឹងខ្នង​។ ប្រសិនបើ​អ្នក​មាន​កាយសម្បទា​ចុះខ្សោយ​បញ្ហា​នេះ​អាច​បណ្តាលអោយ​សាច់ដុំ​ គាំង​ជាប់ និង​ឈឺ​។​
  • ​រហែក​សន្ទះ​ឆ្អឹងខ្នង ៖ សន្ទះ​ឆ្អឹងខ្នង​មាន​ សកម្មភាព​ដូច​ទៅ​នឹង​ដុំ​មួយ​ទន់​នៅ​ចន្លោះ​ឆ្អឹង​កង​ខ្នង​នី​មួយៗ​។​ វត្តមាន​នៃ​ការ​របូត​ចេញ ឬរ​ហែក​សន្ទះ​ឆ្អឹងខ្នង ដោយ​មើលឃើញ​ដោយ​ការ​ថតកាំរស្មីអ៊ិច មិនមែន​មានន័យថា​មានការ​ឈឺចង្កេះ​នោះទេ​។ ជំងឺ​នៃ​សន្ទះ​ឆ្អឹងខ្នង​ជារឿយៗ​ត្រូវបាន​រកឃើញ​ដោយ​ចៃដន្យ​។ មនុស្ស​ជាច្រើន​ដែល​មិន​មាន​ការ​ឈឺចង្កេះ​ប្រែជា​មានការ​របូត ឬរ​ហែក​សន្ទះ​ឆ្អឹងខ្នង​នោះ​នៅ​ពេល​ដែល​ពួកគេ​ថតកាំរស្មីអ៊ិច​លើ​ឆ្អឹងខ្នង​ ដោយ​មូលហេតុ​ដទៃទៀត​។​
  • ​ជំងឺ​រលាក​សន្លាក់ឆ្អឹង ៖ ជំងឺ​រលាក​សន្លាក់ឆ្អឹង អាច​ប៉ះពាល់​ដល់​ចង្កេះ​។ ក្នុង​ករណី​មួយ​ចំនួន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​នៅ​នឹង​ឆ្អឹងខ្នង អាច​នាំ​អោយ​ស្ទះ​លំហរ​ចន្លោះ​ពី​ឆ្អឹងខ្នង​នី​មួយៗ​។​
  • ​ភាពខុសប្រក្រតី​នៃ​ឆ្អឹង ៖ ការ​ឈឺចង្កេះ អាច​កើតមានឡើង​ប្រសិនបើ​ឆ្អឹងខ្នង​កោង​ខុសពី​ធម្មតា​។ ឆ្អឹងខ្នង​កោង​អាច​នាំ​អោយ​ឈឺចង្កេះ ប៉ុន្តែ​ជា​ទូទៅ​កើត​មាន​ប្រសិនបើ​ការ​កោង​នោះ​ខ្លាំង​ប៉ុណ្ណោះ​។​
  • ​ជំងឺ​ពុក​ឆ្អឹង ៖ ការ​បាក់​ឆ្អឹងខ្នង​អាច​កើតមានឡើង​នៅពេល​ដែល​ឆ្អឹង​ក្លាយជា​ផុយ ឬ​ស្រួយ​៕

0 comments:

Post a Comment