
អាហារកំប៉ុងមិនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាព
ច្រើននោះទេ។អាហារកំប៉ុង អាចនាំភាពងាយស្រួលដល់អ្នកក្នុងការចម្អិន
និងបរិភោគ ហើយបើទោះបីជាអ្នកមិនបានទទួលទានផលិតផលស្រស់ៗ
ឬផ្លែឈើស្រស់ក៏ដោយ
ក៏អាហារកំប៉ុងមានសារធាតុចិញ្ចឹមច្រើនដូចគ្នា។ហើយអ្នកក៏អាច
បរិភោគអាហារដែលមានតាមរដូវ ឬតំបន់តាមតម្រូវការ។
តើគួរធ្វើដូចម្តេច ទើបអាចបង្កើនតំលៃនៃអាហារូបត្ថម្ភចំពោះអាហារកំប៉ុងនេះ?
ចំពោះបញ្ហានេះ អ្នកអាចធ្វើអោយអាហារកំប៉ុង
កាន់តែមានអត្ថប្រយោជន៍ចំពោះសុខភាព
ដោយគ្រាន់តែជ្រើសរើសអាហារដែលគ្មានជាតិខ្លាញ់
ឬមានជាតិសូដ្យូមតិច។ឧទាហរណ៍ ៖
អ្នកអាចលាងអាហារនោះមុនពេលចម្អិន ឬបរិភោគ
ដើម្បីកាត់បន្ថយជាតិប្រៃ។ចំពោះផ្លែឈើកំប៉ុង ឬទឹកផ្លែឈើវិញ
គឺអ្នកមិនគួរដាក់ស្ករបន្ថែមនោះទេ។ជាពិសេស
អ្នកក៏គួរតែជ្រើសរើសម្ហូបអាហារណាដែលល្អ
និងមិនហួសកាលបរិច្ឆេទផុតកំណត់៕
0 comments:
Post a Comment