Wednesday, November 5, 2014

របស់ទាំង 6 ដែលមូសខ្ពើមបំផុត


បើសិនជាការរស់នៅរបស់​អ្នក​មាន​ការ​រំខាន​ពី​សត្វ​មូស​ចង្រៃ ដែល​តែ​ងតែ​មក​ខាំ និង​យាយី​អ្នក​នៅពេល​ជួប​ជុំ​មិត្តភក្ភិ ឬ​ក៏​អង្គុយ​ស្ងៀម​តែ​ម្នាក់​ឯង ទោះ​នៅ​ក្នុង​ផ្ទះ ឬ​ក៏​នៅ​ក្រៅផ្ទះ​​និយាយ​ឲ្យ​ចំ​គឺរំខាន​យើង​គ្មាន​ពេល​សំរាក ទាល់​តែ​យើង​រកវិធី​ផ្សេងៗ ដូច​ជា​ប្រើប្រាស់​ប្រដាប់​ឆក់​មូស, ដុតធូប​មូស ឬបាញ់​ថ្នាំមូស​ទើប​មូស​រត់​គេច​បណ្តោះ​អាសន្ន ឬ​ត្រឹម​តែ​សន្លប់​តែ​ប៉ុណ្ណោះ។
​​
កាលពីពត៌មានប៉ុន្មានសប្តាហ៏មុន ក្រុម​ការងារ​យើង​បាន​ចេញ​ផ្សាយ​ពី របៀប​ការ​ពារ​មូសសំរាប់​ប្រជាជន​កម្ពុជា ដោយ​សារ​តែ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់ ទើប​ក្រុមការ​ងារ​យើង​ព្យាយាម​យក​ពត៌​មាន​ណាដែល​សំខាន់​ទាក់​ទង​នឹង​ការ​ ការពារ​សុខភាព​របស់​ប្រជាជន​យើង។ ហើយ​នៅ​ពេល​នេះ​យើង​បាន​នាំ​ពត៌មាន​មួយទៀត និយាយ​ពី​របស់​ដែល​មូស​ខ្ពើម​បំផុត ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុនមក។
1. កង្ហារអេឡិចត្រូនិច
អត្ថប្រយោជន៏របស់កង្ហារមិនមែនឲ្យតែអ្នកត្រជាក់តែមួយគត់នោះទេ វា​អាច​ឲ្យមូស​ជៀស​ឆ្ងាយ​ពី​អ្នក​បាន ដោយ​សារ​តែ​មូស​មិនអា​ច​ជំនះ​នឹង​ល្បឿន​ឆ្ងល់ 10 ម៉ាយ​ក្នុង​មួយ​ម៉ោង​បាន​ទេ ដូច​នេះ​ពេល​ដែល​អ្នក​បើក​កង្ហារ​ដែល​មាន​ល្បឿន​ខ្លាំង មូស​ទាំង​នោះ​នឹង​ខ្ទាត។ មូស​តាម​វាយ​ប្រហារ​យើង​តាម​រយៈ​ខ្យល់​កាបូន ឌី​អុក​ស៊ីត ដែល​យើង​ដក​ដង្ហើ​មចេ​ញ ហើយ​និ​ង​កំដៅ​របស់​រាង​កាយ​យើង។
2. កូនជ្រូកតូច
បើសិនជាអាចយកកូនជ្រូកធ្វើជាសត្វចិញ្ចើម ដោយ​សារ​តែ​សត្វជ្រូក​មាន​កំដៅ​ក្នុង​ខ្លួន​ខ្លាំង​ជាង​មនុស្ស​ធម្មតា(ហូមូ​ សាព្យាម) ដូចនេះ​មូស​ចាប់​អារម្មណ៏​ទៅ​លើជ្រូក​ជាង​មនុស្ស ប៉ុន្តែ​មិន​អីទេ​ដោយ​សារ​តែ​ជ្រូក​មាន​ស្បែក​ក្រាស់​ជាង​មនុស្ស​ដូចនេះ​មូស ​មិន​ងាយ​នឹង​វាយ​ប្រហារ​ជ្រូកទេ។ បើ​សិនជា​អ្នក​នៅ​ក្បែរ​ជ្រូកច្បាស់​ជា​គ្មាន​អារម្មណ៏​ថា​មូស​ខាំទេ ហើយ​អ្នក​ដែល​ឧស្សាហ៏​ត្រូវ​រំខាន​ដោយ​មូស​គួរ​តែ​ទិញកូន​ជ្រូក​មួយ​យក​ទៅ​ ចិញ្ចើម​ទៅ។
3. កូនប្រជៀវត្នោត
ចំនុចនេះកាន់តែមានអត្ថប្រយោជន៏ ប្រសិនបើអ្នក​មិន​ចិញ្ចើម​សត្វ​ជ្រូក​បាន​ទេ អ្នក​អាច​ចិញ្ចើម​កូន​សត្វ​ប្រជៀវ​ត្នោត​វិញ ដែល​វា​អាច​ហោះជុំ​វិញ តាម​រក​ចំនី​របស់វា​ដែល​ជា​សត្វ​មូស។ វា​អាច​ស៊ី​សត្វមូសបាន​ចន្លោះ​ពី 500 ដល់ 1,000 ក្បាល​ក្នុង​រយៈ​ពេល​មួយ​ម៉ោង ដូច​នេះ​អ្នក​នឹង​លែង​មាន​ការ​រំខាន​ដោយ​មូស​ទៀត​ហើយ។
4. ឥទ្ធពលនៃផ្កា ម៉ារីហ្គោល
ផ្កាប្រភេទនេះ គេអាចចាត់ទុកជាផ្កាមួយដែល​មាន​ឥទ្ធពល​ខ្លាំង​ក្នុង​ការ​សំលាប់​មូស ហើយ​មូស​ក៏​ខ្លាច​វា​បំផុត​ដែរ កន្លែង​ដែល​មាន​ផ្កា​នេះដុះ កន្លែង​នោះ​គឺ​គ្មាន​មូស​សូម្បី​តែ​មួយ។ បើសិន​ជា​អ្នក​មាន​សួន​ផ្កា​ដែល​អា​ច​ដាំផ្កានេះ​បា​ន​ទៀត​គឺ​កាន់​តែល្អ វា​នឹង​អាច​ទាក់​ទាញ​សត្វ​កន្ទុំរុយ និង​សត្វ​ចាប​ផ្សេងៗ​ដែលវា​អាចនឹង​ស៊ីមូស​បានផងដែរ។
5. ថ្នាំកម្ចាត់មូស
មិត្តអ្នកអានអាចដាក់ថ្នាំនេះនៅក្នុងទឹកដែលទុកចោល ដូច​ជាអាង​ទឹក ឬ​ពាង​ទឹក​ផ្សេងៗ​បាន វា​អាច​បណ្តេញ​មូស​មិន​ឲ្យ​ពង​ក្នុង​ទឹក ហើយ​អ្នក​អាច​រ​ក​ទិញ​បាន​តាម​បណ្តា​ហាង​ទំនើប​ផ្សេងៗ​បាន​នៅ​ក្នុង​ ប្រទេសកម្ពុជា។




6. ទឹកវាន់នីឡាស្រស់
ទឹកវាន់នីឡាស្រស់នេះគេតែងតែប្រើប្រាស់លាយជាមួយ​ម្សៅ​សំរាប់​ធ្វើ​ជា​នំ​ ផ្សេងៗ ប៉ុន្តែ​អត្ថប្រយោជន៍​របស់​វាក៏​អាច​បណ្តេញ​មូស​បាន​ដែរ។ អ្នក​អាច​រក​ជាវ​ទឹក​នេះ​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ផ្សេងៗ​នៅ​ក្នុងប្រទេស​ កម្ពុជា ហើយ​អ្នក​ដាក់​ទឺក​នេះ​ពីរ​ស្លាប​ព្រា​ចូល​ក្នុង​ទឹក​ធម្មតា​មួយកែវ បន្ទាប់​ចាក់​ចូល​ក្នុង​ប្រដាប់​បាញ់ ហើយ​បាញ់​ទៅ​លើ​ស្បែក​ដែល​គ្មាន​អ្វីគ្របដណ្តប់ ​ដូច​នេះ​មូសមិនអា​ច​ខាំ​អ្នក​បានទៀតទេ។
មិត្តអ្នកអានត្រូវតែយល់ដឹងពីរបៀបការពារឲ្យបានច្បាស់ ហើយ​ធ្វើតាម​ដោយ​មាន​ការ​យល់​ដឹង ទើប​អ្នក​អា​ច​ការពារ​ដោយ​សុវត្ថិ​ភាព ដូច​នេះ​សុខ​ភាព​របស់​អ្នក​កាន់​តែ​ប្រសើរ​តាម​នឹង។ យើងនឹង​ព្យាយាម​រក​ពត៌​មាន​ចំនេះ​ដឹង​សំខាន់ៗ​សំរា​ប់​ឲ្យមិត្តអ្នក​អាន​បាន ​ជ្រាប និង​អាច​ថែរក្សា​បាន​ទៀតផង។

0 comments:

Post a Comment