ទឹកគឺមានសារៈសំខាន់ជាងអ្វីទាំងអស់នៅលើភពផែនដី
ហើយគ្មាននរណាម្នាក់អាចរស់នៅដោយគ្មានទឹកបានទេ
ឲ្យតែរបស់មានជីវិតគឺត្រូវការទឹកទាំងអស់។
សំរាប់មនុស្សវិញត្រូវតែបរិភោគទឹកស្អាតជានិច្ច
ទើបមិនអាចបង្កជាជំងឺផ្សេងៗបាន។
តើអ្នកផឹកទឹកប៉ុន្មានកែវក្នុងមួយថ្ងៃ ?
យោងតាមការណែនាំរបស់ដុកទ័រម្នាក់នៅទីក្រុង Glasgow លោកស្រី Margaret McCartney ដែលគាត់ធ្វើការនៅ The Medical Journal
BMJ បានណែនាំពីការប្រើប្រាស់ទឹក និងអត្ថប្រយោជន៍នៃការទទួលទានទឹក។
អ្នកកុំគិតថាការផឹកទឹកគ្រាន់តែបន្ទោរបង់ឲ្យសោះ ទឹកសំខាន់ខ្លាំងណាស់
សរីរាង្គផ្សេងៗនឹងទាញយកផលប្រយោជន៍ពីទឹកដែលយើងបានទទួលទានទៅចិញ្ចឹម,
បង្កើនថាមពល និងការលូតលាស់របស់យើង។
ហើយទឹកនោមគ្រាន់តែជាសារធាតុពុលដែលទឹកលាងចេញពីក្នុងខ្លួនយើង
មកតែប៉ុណ្ណោះ
បើសិនជាយើងខ្វះជាតិទឹកច្បាស់មានបញ្ហាធ្ងន់ធ្ងរជាច្រើនសំរាប់សុខ
ភាពយើង។
បើសិនជាអាចអ្នកគួរតែទទួលទានទឹកឲ្យបាន 8 កែវក្នុងមួយថ្ងៃ
ដើម្បីឲ្យសរីរាង្គផ្សេងៗទទួលបានជាតិទឹកគ្រប់គ្រាន់
ហើយទឹកអាចសំរួលដល់ក្រពះ, ពោះវៀន
ដែលធ្វើឲ្យការរំលាយអាហារបានកាន់តែប្រសើរ
ជាពិសេសនោះទឹកអាចការពារកុំឲ្យធាត់បានទៀតផង។
បើអ្នកផឹកទឹកបានកាន់តែច្រើនជាងរៀងរាល់ថ្ងៃកាន់តែល្អ
ហើយក៏អាចជៀសឆ្ងាយពីជំងឺតម្រងនោមផងដែរ។
ទឹកអាចរក្សាកំដៅនៅក្នុងខ្លួនមនុស្សមិនឲ្យឡើងកំដៅខ្លាំងពេក
ឬត្រជាក់ពេក គឺសមល្មមអាចឲ្យយើងធុននឹងអាកាសធាតុតាមតំបន់ផ្សេងៗបាន។
ដោយសារតែទឹកមានសារៈសំខាន់ទើបមានពត៌មានជាច្រើន
និងគ្រូពេទ្យជាច្រើនតែងតែរំលឹក
ហើយណែនាំឲ្យមនុស្សគ្រប់គ្នាទទួលទានទឹកឲ្យបានច្រើន
ដើម្បីការពារកុំឲ្យកើតជំងឺផ្សេងៗ។
ទោះមនុស្សចាស់ឬក្មេងក៏ដោយត្រូវតែទទួលទានឲ្យបានច្រើន
និងគ្រប់ពេល ទើបសុខភាពយើងកាន់តែប្រសើរ ហើយឈ្នះជំងឺនានា។
0 comments:
Post a Comment