Thursday, October 16, 2014

អ្នកវិទ្យាសាស្រ្ត ព្រមានថា ការអង្គុយមើល ទូរទស្សន៍ យូរពេក អាចអោយមនុស្ស ឆាប់ស្លាប់!

អេស្ប៉ាញ៖ ថ្មីៗនេះមាន ការសិក្សារកឃើញ មួយបានព្រមានថា ការមើលទូរទស្សន៍ ចាប់ពី៣ម៉ោង ក្នុងមួយថ្ងៃ អាចអោយមនុស្ស ឆាប់ស្លាប់។
ក្រុមអ្នកស្រាវជ្រាវ នៃប្រទេសអេស្ប៉ាញ បានជឿជាក់ថា ការអង្គុយស្ងៀម និងមើលទូរទស្សន៍ច្រើន អាចជាកត្តាថ្មីមួយ ក្នុងការបន្ថយអាយុ និងកើតជំងឺ ជាច្រើនដូចជា ទឹកនោមផ្អែម និងរោគបេះដូង ជាដើម។
លោកសាស្ត្រាចារ្យ Miguel Martinez Gonzalez ប្រធាននាយកដ្ឋាន សុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Navarra ក្នុងទីក្រុង Pampolona និងជាអ្នក ដឹកនាំក្នុងការ ស្រាវជ្រាវនេះ បាននិយាយថា “ពួកយើងបានស្ទាបស្ទង់ ទៅលើមនុស្សវ័យក្មេង ចំនួន១៣,២៨៤នាក់ ហើយបានរកឃើញនូវ មូលហេតុដ៏គួរ អោយភ្ញាក់ផ្អើលមួយ គឺថាការមើលទូរទស្សន៍ច្រើន បានបង្កអោយ មានគ្រោះថ្នាក់ដល់សុខភាព ព្រោះពួកគេមិន បានធ្វើសកម្មភាព អ្វីផ្សេងក្រៅ ពីអង្គុយស្ងៀមឡើយ។”
សុខភាពរបស់មនុស្ស វានឹងចុះខ្សោយ ប្រសិនណាបើ មិនបានធ្វើចលនា ក្នុងរយៈពេល ដ៏យូរមួយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បាន កាត់បន្ថយបរិមាណ នៃទឹកកាម របស់បុរសផងដែរ។
យោងតាមការ អះអាងជាច្រើន បានបង្ហាញថា មនុស្សដែលអង្គុយយូរ នឹងមានទំហំ ចង្កេះរីកធំ, ជាតិកូលេស្តរ៉ូលឡើងខ្ពស់, ជាតិស្ករ និងសំពាធឈាម កើនឡើងផងដែរ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តក៏បាន ផ្តល់យោបល់អោយ មនុស្សជាច្រើនកាត់ បន្ថយម៉ោងក្នុង ការមើលទូរទស្សន៍ឬក៏ ពួកគេអាចធ្វើចលនា ឬដើរចុះឡើងអំឡុងពេល មើលទូរទស្សន៍ដើម្បី កាត់បន្ថយជំងឺផ្សេងៗ ដែលនាំអោយអត្រា ស្លាប់របស់មនុស្ស មានកាន់តែច្រើន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

2 comments: