This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 29, 2015

ចំណុចល្អៗ ទាំង 12 យ៉ាង ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​យល់​ដឹង!

សម្រាប់បងៗជាស្ត្រីទាំងអស់ ក្នុងអំឡុងពេលមានផ្ទៃពោះ គួរ​តែ​មាន​ការ​មើល​ថែ​អោយ​បាន​ត្រឹម​ត្រូវ​ទៅ​លើ​សុខ​ភាព​ខ្លួន​ឯង ក៏​ដូច​ជា សុខ​ភាព​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ដើម្បី​ធានា​អោយ​មាន​សុវត្ថិភាព និង ការ​លូត​លាស់​ល្អ ជៀស​វាង​ការ​បង្ករ​ផល​ប៉ះ​ពាល់​ឬ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ នៅ​ថ្ងៃ​នេះ ក្រុម​ការងារ ខេម​បូរីផត យើង​ខ្ញុំ សូម​លើក​យក​ចំណុច​ល្អៗ ចំនួន 12 យ៉ាង ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​តែ​យល់​ដឹង និង អនុវត្ត​អោយ​បាន​ល្អ​ជា​ប្រចាំ។
​​
  • ត្រូវប្រញាប់ប្រញាល់ទៅផ្តល់ដំណឹងពីការមានផ្ទៃពោះ​របស់​ខ្លួន ទៅ​អោយ​គ្រូពេទ្យ ឬ ឆ្មប​ជំនាញ ដើម្បី​អោយ​គាត់​តាម​ដាន​និង​រៀប​ចំ​កាល​វិភាគ​សម្រាប់​ការ​ទៅ​ត្រួត​ពិនិត្យ​ម្តងៗ។
  • សង្កេតមើលការហូបចុករបស់អ្នក ដោយអ្នកត្រូវ​បរិភោគ​នូវ​សារ​ជាតិ​ប្រូតេ​អ៊ីន អោយ​បាន​ដល់​ទៅ 70 ក្រាម សម្រាប់​ពេល​មាន​ផ្ទៃពោះ ដែល​ធៀប​ទៅ​នឹង​ពេល​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ត្រឹម​តែ 45 ក្រាម​ប៉ុណ្ណោះ ហើយ​អ្នក​ជៀស​វាង​ការហូប​នូវ​ស៊ុត​មិន​ទាន់​ចម្អិន និង សាច់ ក៏​ដូច​ជា​អាហារ​សមុទ្រ​ដែល​មិន​ឆ្អិនល្អ ព្រោះ​អាច​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទារក​ក្នុង​ផ្ទៃ។
  • ស្រូបយកជាតិវីតាមីនអោយបានច្រើន ជា​ពិសេស​សារ​ធាតុ Folic Acid និង មាន​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​ច្រើន។ ការ​ដែល​មាន Folic Acid ច្រើន អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​ពី​ការ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។
  • ការធ្វើលំហាត់ប្រាណជាប្រចាំ បានជួយអោយអ្នកមាន​អារម្មណ៍​ស្រស់​ថ្លា ជៀស​ផុត​ពី​ការ​ឈឺ​ចាប់ ឈឺ​សន្លាក់ និង កម្លាំង​កំហែង​រឹង​មុំា សរសៃ​ឈាម​ដើរ​ស្រួល ហើយ​ពេល​ប្រសូត្រ​បុត្រ ក៏មាន​លក្ខណៈ​ស្រួល​ជាង​ធម្មតា​ដែរ។
  • ត្រូវឈប់សម្រាកអោយបានគ្រប់គ្រាន់ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ត្រី​មាសទី 3 នៃ​ការ​មាន​ផ្ទៃ​ពោះ​របស់​អ្នក ដូច​ជា ការ​ដក​ដង្ហើម​មួយៗ និង ម៉ាស្សា​ជា​ដើម ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង ធ្វើ​អោយ​ការ​គេង​មាន​ស​ភាព​ស្ងប់​ល្អ ហើយ​ការ​ស្លៀក​ពាក់ កុំ​សូវ​តឹង​ពេក។
  • ត្រូវនិយាយថាទេ ចំពោះគ្រឿងស្រវឹង ព្រោះ​វា​មាន​ឥទ្ធិ​ពល​ដល់​សរសៃ​ឈាម​របស់​កូន និង ទង​សុក ដែល​អាច​បណ្តាល​អោយ​កូន​ក្នុង​ផ្ទៃ​ជួប​នូវ​គ្រោះ​ហានិភ័យ​មួយ​ចំនួន​នៅ​ពេល​កើតមក។
  • មិនត្រូវលេបថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះ​ថ្នាំ​ដែល​អ្នក​បាន​លេប​ហើយ នឹង​ហូរ​ចូល​ក្នុង​សរសៃ​ឈាម​របស់​ទារក បណ្តាល​អោយ​ទា​រក​កើត​មក មាន​ស​ភាព​ញាក់​ញ័រ​ខុស​ប្រក្រតី។
  • បញ្ឈប់ការជក់បារី ព្រោះការជក់បារី អាច​បង្ករ​ហានិភ័យ​មួយ​ចំនួន​ដូចជា ការ​រលូត​កូន ដាច់​ទងសុក ឬ កូន​កើត​មក​មិន​គ្រប់​ខែ ឬ​មួយ​ក៏​កើត​មក​មាន​អវៈយវៈ​មិន​គ្រប់​គ្រាន់ ឆែប​ត្រង់​កន្លែង​ណា​មួយ​ជាដើម។
  • កាត់បន្ថយការពិសារជាតិកាហ្វេ ព្រោះការ​សិក្សា​បាន​បញ្ជក់​ថា ស្រ្តី​ដែល​ពិសារ​ជាតិ​កាហ្វេ​ច្រើន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ប្រឈម​មុខ​នឹង​ការ​រលូត​កូន​ច្រើន​ជាង​ស្រ្តី ដែល​មិន​ពិសា​កាហ្វេ។
  • ការងារមួយចំនួនក៏អាចប៉ះពាល់ដល់សុខ​ភាព​ក្នុង​ផ្ទៃ​របស់​អ្នក​ដែរ ដួច​ជា ការងារ​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​នូវ​សារ​ធាតុគីមី កន្លែង​មាន​សារ​ធាតុវិទ្យុ​សកម្ម ឬ ប្រើ​ប្រាស់​ផលិត​ផល​ដែល​មាន​ក្លិន​មិនល្អ ជាដើម។
  • ការពិនិត្យមើលសុខភាពមាត់ធ្មេញ​របស់​ស្រ្តី​ជា​មាតា មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ជៀស​វាង​នូវ​ការ​កើត​ឡើង​ជម្ងឺ​អញ្ចាញ​ធ្មេញ ធ្វើ​អោយ​បាត់​បង់​នូវ​អរម៉ូន​ផ្សេងៗ។ ជា​ពិសេស​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ក្នុង​រយៈ​ពេល 6 ខែ ចុង​ក្រោយ។
  • ជាចុងក្រោយនោះ គឺថា ស្រ្តីជាមាតា ត្រូវតែ​ធ្វើ​អារម្មណ៍​អោយ​ស្រស់​ស្រាយ​ក្នុង​ស្ថាន​ភាព​រស់​នៅ​អោយ​បាន​ច្រើន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​អោយ​សតិ​អារម្មណ៍​របស់​ទារក​មាន​សភាព​ល្អ ជៀស​វាង​ការ​កើត​នូវ​ជម្ងឺ​ស្រ្តេស ឬ ការ​គិត​មិន​ល្អ​ផ្សេងៗ។
ដូច្នេះ ដើម្បីធានាបាននូវសុខភាពល្អរបស់​មាតា​ជា​ម្តាយ និង កូន​ក្នុង​ផ្ទៃ គឺថា ស្រ្តី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​គួរ​តែ​ស្វែង​យល់​នូវ​ចំណេះ​ដឹង​អោយ​បាន​ច្រើន​ទាក់​ទិ​ន​ទៅ​នឹង​ការ​បរិភោគ ការ​ការពារ(មិន​ត្រូវ​ធ្វើ​កា​រធ្ងន់ធ្ងរ ឬ​ហក់​លោត​នោះទេ) ការ​ថែ​រក្សា ពេល​វេលា និង ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង​អោយ​បាន​ច្រើន​ផងដែរ៕

អត្ថប្រយោជន៍ ប្រាំយ៉ាង ពី​ការ​ទទួល​ទាន​ទឹក​ពេល​ព្រឹកព្រលឹម

ទឹកគឺជាតម្រូវការចាំបាច់សម្រាប់ភាវៈ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​ភព​ផែនដី។ ទឹក​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​សុខភាព​មនុស្ស​លោក ដូច​ជា​អាហារ​អញ្ចឹង។ ការ​ទទួល​ទាន​ទឹក​តាម​ពេល​វេលា​និង​លក្ខខណ្ឌ​ផ្សេងៗ​គ្នា អាច​ទទួល​ផល​ខុសៗ​គ្នា សម្រាប់​សរីរាង្គ​របស់​មនុស្ស​។ អស់​រយៈពេល​ជា​ច្រើន​ទស្សវត្សន៍​មក​នេះ មនុស្ស​លោក​បាន​ប្រើ​ប្រាស់​ទឹក​ធ្វើ​ជា​ថ្នាំ ដើម្បី​ព្យាបាល​នូវ​ជម្ងឺ​ក្រពះ និង ជម្ងឺ​សើស្បែក។
ការទទួលទឹក មុនពេល អំឡុងពេល និង ក្រោយ​ពេល ពិសារ​អាហារ ជៈ​ឥទ្ធិពល​ផ្សេងៗ​ពី​គ្នា​ទៅ​លើ​ក្រពះ​របស់​យើង។ ជាមួយ​គ្នា​នេះ​ដែរ វា​មាន​អត្ថ​ប្រយោជន៍​មួយ​ចំនួន​នៃ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ព្រឹក នៅ​ពេល​ដែល​ក្រពះ​របស់​អ្នក ទំនេរ​ស្អាត។ នៅ​ថ្ងៃ​នេះ ខេមបូរីផត សូម​បង្ហាញ​ពី​គុណ​សម្បត្តិ ប្រាំ​យ៉ាង​ពី​ការ​ទទួល​ទាន​ទឹក​ពេលព្រឹក៖
  • ប្រសិនបើយើងទទួលទានទឹកនៅពេលព្រឹកព្រលឹម ដោយ​អត់​ទាន់​បាន​ញុំ​អី​សោះ នោះ​ទឹក​នោះ នឹង​មាន​តួនាទី​លាង​សម្អាត​ពោះ​វៀន​ធំ​របស់​អ្នក​បាន​យ៉ាង​ស្អាត ហើយ​ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាងមុន។
  • វាធ្វើឲ្យលោកអ្នកមានទឹកមុខស្រស់បស់ និង ស្បែកស មើល​ទៅ​មាន​សុខភាព​ល្អ ព្រោះ​ទឹក វា​មាន​តួនាទី​ចូល​ទៅ​កំចាត់​ចោល​នូវ​សារធាតុ​តុកស៊ីន​ពី​ឈាម​របស់​អ្នក ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មាន​សភាព​ស​និង​ស្រស់ស្អាត។
  • ការពិសារទឹកនៅពេលព្រឹក បង្កើតនូវកោសិកាឈាមក៏ដូចជា កោសិកា​សាច់​ដុំ​បាន​ច្រើន​ផងដែរ។
  • វាក៏ជាវិធីសាស្រ្តដ៏ល្អផងដែរ ដើម្បីធ្វើការសម្រកទម្ងន់ ដោយពិសារទឹកពេលព្រឹក។
  • ម្យ៉ាងវិញទៀត វាក៏ធ្វើឲ្យមានតុល្យភាពនៃប្រព័ន្ធក្រពេញរបស់សរីរាង្គ​ទាំង​មូល​របស់​មនុស្ស​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​មនុស្ស​មាន​សមត្ថភាព​បញ្ចេញ​កម្លាំង​ធ្វើ​ការ​បាន​យ៉ាង​មុំា​ទាំ​នៅ​ក្នុង​ជីវិត​រស់នៅ និង អាច​ប្រឆាំង​ជាមួយ​មេរោគ​ឆ្លង​មួយ​ចំនួន​ទៀត​បាន​ទៀតផង។
ដើម្បីទទួលបានសុខភាពល្អនិងអត្ថប្រយោជន៍ទាំងប្រាំខាងលើ​នេះ យើង​សង្ឃឹម​ថា បង​ប្អូន​ប្រិយមិត្ត​នឹង​ព្យាយាម​ពិសារ​ទឹក​នា​ពេល​ព្រឹក​ព្រលឹម​យ៉ាង​តិច​ក៏​មួយ​កែវ ឬ ពីរ​កែវ​ដែរ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​អ្វីមួយ៕

អាថ៌​កំបាំង​របស់​ទឹក​ដូង ចំពោះ​សុខ​ភាព​យើង


​​
ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដ៏ពិសេសមួយ ដែលយើង​មាន​ភាព​ងាយ​ស្រួល​រក​វា​មក​ទទួល​ទាន​បំផុត ហើយ​វា​ក៏​​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ បើ​ប្រៀប​ធៀប​ជា​មួយ​ភេសជ្ជៈ​កំប៉ុង។ ជារឿយៗ ឪពុក​ម្តាយ​របស់​យើង​តែង​តែ​ណែនាំ​យើង​អោយ​ទទួល​ទឹកដូង​នៅ​ពេល​ដែល​យើង​មាន​អាការៈ​ក្តៅខ្លួន ឈឺថ្កាត់ជាដើម ព្រោះអីវាគ៏ជាទឹកឱសថដ៏អស្ចារ្យ អាចព្យាបាលយើងយ៉ាងមានប្រសិទ្ធភាព។ ទឹកដូងមិនត្រឹមតែជាឱសថដ៏ល្អតែប៉ុណ្ណោះទេ តែវាក៏ជាភេសជ្ជៈសម្រាប់ទទួលទានដែលសំបូរទៅដោយអត្ថប្រយោជន៍ជាច្រើនផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អាថកំបាំងរបស់ទឹកដូង ចំពោះសុខភាពរបស់អ្នក ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមកនោះទេ។
1. ជាភេសជ្ជៈ​ដ៏​ល្អ​បំផុត ដែល​អាច​បំបាត់​ភាព​ស្រេក​ទឹក​បាន​យ៉ាង​ឆាប់​រហ័ស។ នៅ​ក្នុង​ទឹក​ដូង វា​មាន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​មាន​ប្រយោជន៍​ច្រើន ដូច​ជា​ជាតិស្ករ អេឡិច​ត្រូ​លីត្រ និង​សារ​ធាតុរ៉ែ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត។ សម្រាប់​អ្នក​ហាត់​កីឡា​គួរ​តែ​ជ្រើស​រើស​យក​ទឹកដូង ជា​ជាង​ភេសជ្ជៈ​កំប៉ុង ព្រោះ​វា​មាន​ជាតិស្ករ​តិច​តួច​តែ​ប៉ូតាស្យូម​ច្រើន អាច​បំបាត់​ភាព​ស្រេច​ទឹក​បាន​រហ័ស។
2. ទឹកដូងក៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ព្យា​បាល​ជំងឺ​រាគ​ផង​ដែរ ព្រោះ​អី​វា​មាន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​អង់​ស៊ីម សារ​ធាតុរ៉ែ​សំ​ខាន់ និង​អាស៊ីត​ខ្លាញ់​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​យើង​បាត់​បង់​នៅ​ពេលរាគ។ អ្នក​ជំងឺរាគ​គួរ​តែ​ផឹក​ទឹក​ដូង​អោយ​បាន​ច្រើន ព្រោះ​វាអាច​បំពេញ​ទាំង​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែល​បាត់​បង់​ផង ហើយ​ក៏​បំពេញ​នូវ​សារ​ធាតុ​សំខាន់ៗ​នានា​ផងដែរ។
3. នៅក្នុងទឹកដូង​មាន​សារ​ធាតុ Cytokinins ដែល​វា​អាច​រក្សា​ស្បែក​អោយ​មាន​ភាពស​ខ្ចី កោសិកា​រីក​លូត​លាស់​ល្អ អោយ​អ្នក​ទទួល​មាន​ភាព​វ័យ​ក្មេង​ជាង​អាយុបាន។
4. ទឹកដូងក៏​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ ដោយ​សារ​តែ​វា​ផ្ទុក​ដោយ​អាស៊ីត Phosphatase, Catalase, dehydrogenase, Diastase ដែល​ជួយ​ដល់​ការ​រំលាយ និង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម។
5. ទឹកដូង​មួយ​ផ្លែ​សំបូរ​ដោយ​ប៉ូតាស្យូម​ច្រើន​ជាង​ចេក​បួន​ផ្លែ​អោយ​នោះ ហើយ​ក៏​សំបូរ​ទៅ​ដោយ​សារ​ធាតុ​កាល់​ស្យូម ដេក ម៉ាញ៉េ​ស្យូម និងស័ង្គសី​ផងដែរ ដែល​ជា​សារធាតុ​ចាំបាច់​បំផុត​របស់​រាង​កាយ​ក្នុង​កា​រប្រឆាំង​ការពារ​នឹង​ជម្ងឺនានា។
6. វាអាចជួយកាត់​បន្ថយ​ការ​ហើម​ប៉ោង​នៅ​ដៃ​ជើង ជួយ​កំចាត់​មុន​នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​វា​យក​មក​លុប​មក គ្រប់​គ្រង​សម្ពាធ​ឈាម អាច​រំលាយ​គ្រួស​ក្នុង​តម្រង់​នោម ហើយ​ក៏​ជួយ​រក្សា​កម្រិត PH នៅ​ក្នុង​ខ្លួន​អោយ​មាន​ភាព​នឹងនរ​ផងដែរ។
សរុបសេចក្តីមក ទឹកដូងគឺជាភេសជ្ជៈមកធម្មជាតិដ៏ពិសេស​មួយ ដែល​អ្នក​គួរ​តែ​ឧស្សាហ៍​ទ​ទួល​ទាន​អោយ​បាន​ច្រើន ជា​ជាង​ភេសជ្ជៈ​កំពុង ព្រោះ​អី​វា​មាន​ជាតិ​ស្ករ​តិច​តួច​បំផុត ហើយ​ក៏​សំបូរ​ទៅ​ដោយ​សារ​ធាតុ​សំខាន់ៗ​ដែ​ល​រាង​កាយ​យើង​ត្រូវ​ការ​ផង​ដែរ។ អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម រឺ​ក៏​ធីង​ធោង ស្លេក​ស្លាំង​ក៏​គួរ​តែ​ឧស្សាហ៍​ទទួល​ទាន​ទឹកដូង​ផ​ង​ដែរ ព្រោះ​អីវា​អាច​ជួយ​អោយ​ខ្លួន​ប្រាណ​របស់​យើង​មាន​ភាព​រឹង​មាំ ធូរ​ស្រាល​ជាងមុនបាន។

របស់ទាំងប្រាំបី​យ៉ាង​ដែល​អ្ន​ក​មិន​គួរ​ទទួលទាន​សោះ​ឡើយ​មុន​ពេល​ចូល​គេង

ដើម្បីទទួលបានសុខភាពរឹងមាំល្អ និងមានភាព​ប្រក្រតី​នោះ អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​អោយ​ត្រឹម​ត្រូវ​តាម​របៀប​របប ចៀស​វាង​ទទួល​ទាន​អាហារ​កំប៉ិក​កំប៉ុក ខុស​ពេល​ខុស​វេលា​នានា ព្រោះ​អីវា​អាច​បង្ករ​នូវ​បញ្ហា​ជា​ច្រើន​ដែល​យើង​មិន​អាច​ប៉ាន់​ស្មាន​ទុក។ នៅ​ពេល​នេះ យើង​សូម​ឆ្លៀត​ពេល​រៀបរាប់​ពី​ម្ហូប​អាហារ ទាំង 8 ប្រភេទ ដែល​អ្នក​មិន​គួរ​ទទួល​ទាន​សោះ​ឡើយ​មុន​ពេល​អ្នក​ចូល​គេង ព្រោះ​អីវា​អាច​បង្ករ​គ្រោះ​ថ្នាក់​ជា​ច្រើន​ដល់​សុខ​ភាព​របស់​អ្នក។
​​
1. គ្រឿងស្រវឹង
ទទួលទាន​គ្រឿង​ស្រវឹង​មុន​ចូល​ដំណេក​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​អី​វា​អាច​ធ្វើ​អោយ​ខ្លួន​ប្រាណ​យើង​មាន​ភាព​រញ៉េ​រញ៉ៃ ដំណើរ​ការ​មិន​ប្រ​ក្រតី​បាន ជា​ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ​តែម្តង។


2. ភេសជ្ជៈប្រភេទសូដា (ទឹកក្រូចនានា)
ទឹកក្រូចនានាដូចជា កូកាកូឡា ជាដើម វាផ្ទុក​ទៅ​ដោយ​អាស៊ីត ដែល​មិន​ល្អ​សោះ​ឡើយ​សម្រាប់​ក្រពះ​យើង​ដែល​ហៀប​នឹង​សម្រាក​ទៅ​ហើយ​នោះ។ ទទួលទាន​ភេសជ្ជៈ​ប្រ​ភេ​ទនេះ​អាច​ប៉ះ​ពាល់​ខ្លាំង​ទៅ​ដល់​ក្រពះ ដូច​ជា​បំផ្លាញ​សន្ទះ​ស្រូប​សារជាតុ និង​បង្កើត​សម្ពាធ​ទៅ​ដល់​ពោះ​ផងដែរ។
3. អាហារដែលមានជាតិខ្លាញ់ និងជាតិស្ករ
អាហារទាំង​នេះ​មាន​ដូច​ជា​ការ៉េម នំ​កញ្ចប់ នំ​ធុង Cookie និង​នំ​ជាតិ​ឈីស​ជា​ដើម ដែល​វា​អាច​អោយ​យើង​ឆាប់​ឡើង​ទំងន់ លើស​ឈាម និង​ឡើង​ជាតិ​ខ្លាញ់​ជាដើម។


4. ឈីស
ឈីសជាសមាសធាតុដែលមានលើអាហារដូចជា ភីហ្សា បឺហ្គឺ និង​នំ​ចំនី​មួយ​ចំនួន​ជា​ដើម ដែល​វា​អាច​អោយ​អ្នក​ងាយ​ឡើង​ទំងន់​បំផុត គ្រោះ​ថ្នាក់​ដូច​ទៅ​នឹង​របស់​របរ​ខាង​លើដៃ។
5. គ្រាប់ធញ្ញជាតិនានា
នៅពេលយប់ ក្រពះ​យើង​វា​ឈប់​ដំណើរ​ការ និង​ស្រូប​យក​ជីវ​ជាតិ​អ្វី​ហើយ ហេតុ​ដូច្នេះ​ហើយ​គ្រាប់​ធញ្ញ​ជាតិ​ដែល​សំបូរ​ដោយ​សារ​ធាតុ​នានា​នឹង​មិន​មាន​ប្រយោជន៍​នោះទេ នៅ​ពេល​ដែល​អ្នក​ទទួល​វា​នៅ​ពេល​យប់ ផ្ទុយ​ទៅ​វិញ វា​ធ្វើ​អោយ​អ្នក​ឆាប់​ឡើង​គីឡូ ដោយ​សារ​តែ​សារ​ធាតុ​ខ្លាញ់​ក្នុង​វា​ប៉ុណ្ណោះ ជា​ពិសេស​សណ្តែក​ដី​តែ​ម្តង។
6. សូកូឡា
សូកូឡាក៏ជាម្ហូបអាហារដែលសំបូរទៅ​ដោយ​សារ​ធាតុ​ធាត់​ផង​ដែរ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​មាន​សារ​ធាតុ​កាហ្វេអ៊ីន​ទៀត ដែល​អាច​អោយ​យើង​មិន​អាច​ទទួល​ទាន​ដំណេក​បាន​ស្កប់​ស្កល់​ឡើយ។
7. ផ្លែក្រូច
ដូចដែលយើង​ដឹង​ហើយ​ថា ក្រូច​សំបូរ​ទៅ​ដោយ​អាស៊ីត ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ទទួល​ទាន​វា​នា​ពេល​យប់ នោះ​វា​នឹង​ធ្វើ​អោយ​ក្រពះ​អ្នក​ច្រាល​ឡើង​ជាក់​ជាមិន​ខាន។





8. កាហ្វេ
វាមិនត្រឹមតែមានសារធាតុ​កាហ្វេ​អ៊ីន​ដែល​ធ្វើ​អោយ​អ្នក​មិន​អាច​ដេក​ស្កប់​ស្កល់​នោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ផ្លាស់​ប្តូរ​កម្រិត​អាស៊ីត​ក្នុង​ក្រពះ​អោយ​យើង​អោយ​មាន​ភាព​ប្រក្រតី​ផងដែរ ដែល​វា​នឹង​បង្ករ​បញ្ហា​ខ្លាំង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។
សរុបសេចក្តីមក នា​ពេល​រាត្រី​មុន​ចូល​គេង​មិន​មែន​ជា​ពេល​ដ៏​ល្អ​សម្រាប់​ទទួល​ទាន​អាហារ​នោះ ជាក់​ស្តែង​អាហារ​ទាំង​នោះ​ត្រូវ​តែ​ពោរ​ពេញ​ដោយ​សារ​ធាតុ​ចិញ្ចឹម និង​វីតា​មីន​ដូច​ជា​ផ្លែ​ឈើ​នានា និង​ទឹក​ដោះ​គោ​ជា​ដើម។ សូ​ម​ចៀសវាង​ទទួល​ទានម្ហូប​អាហារ​ដែល​យើង​បាន​រៀប​រាប់​ខាង​លើ​នេះ​អោយ​សោះ ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ ប្រសិន​បើ​អ្នក​មិន​ចង់​ជួប​ប្រទះ​នឹង​បញ្ហា​សុខ​ភាព​នានា​ដូច​ជា​ជំងឺ​លើស​ឈាម ជំងឺ​ធាត់ ទឹក​នោម​ផ្អែម ជាដើម។

វិធីងាយៗក្នុងការថែរក្សា​ផ្ទៃ​មុខ​អោយ​ស្រស់​ស្អាត​ដោយ​គ្រាន់​តែ​ប្រើ​ស៊ុត​មួយ​គ្រាប់

ផ្ទៃមុខ គឺជាផ្នែកដ៏​សំខាន់​មួយ​នៃ​រាង​កាយ​ដែល​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​រក្សា​អោយ​បាន​ល្អ​បំផុត ដើម្បី​មាន​ភាព​ជឿ​ជាក់​ជាង​មុន​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ ប្រសិន​បើ​អ្នក​ទាំង​អ​ស់គ្នា​មិន​ធ្លាប់​បាន​លឺ​ពីវីធី​ប្រើ​ប្រាស់​ស៊ុត​បិទ​ធ្វើ​ជា​ម៉ាស​មុខពី​មុន​មកទេ យើង​សូម​ណែនាំ​អ្នក​ទាំង​អស់គ្នា​អោយ​សាក​ល្បងវិធី​ថែរក្សា​ផ្ទៃ​មុខ​តាម​វីធី​នេះ​ទាំង​អស់គ្នា ព្រោះ​អី​វា​ចំណាយ​លុយ​តិច​តួច​បំផុត គ្មាន​ផល​ប៉ះ​ពាល់​ទេ រីឯ​អត្ថ​ប្រយោជន៍​ដែល​អ្នក​ទទួល​បាន​គឺ​វា​មាន​ច្រើន​លើស​លុប​មុន​គួរ​អោយ​ជឿ​ឡើយ។
​​
នៅក្នុងស៊ុត វាមានផ្ទុកទៅដោយសារធាតុប្រូតេ​អ៊ីន​ដល់​ទៅ​ជាង 89 ប្រភេទ​ឯណោះ ដែល​សុទ្ធ​តែ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​កោសិកា​ស្បែក​មុខ។ បន្ថែម​ពី​លើ​នេះ​ទៀត​វា​ក៏​សំបូរ​ទៅ​ដោយ​វីតាមីន A និង សារ​ធាតុ​Collagen ផង​ដែរ ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​អាច​ព្យា​បាល​កោសិការ​ចាស់ៗ​អោយ​រស់​ឡើង​វិញ បំបាត់​ស្នាម​អុជៗ និង​ធ្វើ​អោយ​ស្បែក​មុខ​មាន​ភាព​តឹង​ណែន​ល្អ ស្រស់​ថ្លា​ជាង​មុន​ជាដើម។
ពិសេសណាស់មែនទេ?ដើម្បីដឹងអោយកាន់តែ​ច្បាស់​ពី​ប្រសិទ្ធ​ភាព​របស់​វា​នោះ មាន​តែ​ការ​សាក​ល្បង​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​វត្ថុ​ផ្សំ និង​របៀ​បធ្វើ​គឺ​មាន​ភាព​ងាយ​ស្រួល​បំផុត​មិន​គួរ​អោយ​ជឿ។
តម្រូវការ
  • ស៊ុតមាន់មួយគ្រាប់
  • ទឹកក្តៅអ៊ុនៗសម្រាប់លុបលាងមុខ
  • កន្សែងស្អាតមួយសម្រាប់ជូតមុខ
  • ក្រូចឆ្មារមួយចំហៀងតូច (មានក៏បាន អត់​ក៏​បាន ក៏​ប៉ុន្តែ​វា​ល្អ​សម្រាប់​អ្នក​មា​នផ្ទៃ​មុខ​សំបូរ​ជាតិ​ខ្លាញ់)
  • ក្រដាសជូតមាត់សម្រាប់​បិទ​ពី​លើ​ស៊ុត ( មាន​ក៏​បាន អត់​ក៏​បាន)
របៀបធ្វើ
  • គោះស៊ុតមាន់ ដោយ​បែង​ចែក​ផ្នែក​ស​មួយ​ផ្នែក ផ្នែក​លឿង​មួយ​ផ្នែក កុំ​អោយ​ច្រឡំ​គ្នា
  • កូរស៊ុតផ្នែកស ដោយ​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មា អោយ​ឡើង​ពពុះ
  • លុបលាងផ្ទៃ​មុខ​អ្នក​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ ដើម្បី​បើ​ករន្ធ​ញើស ងាយ​ស្រួល​ដល់​ស៊ុត​ក្នុង​ការ​ជ្រៀត​ចូល​ក្នុង​ស្បែក​ល្អ រួច​ជូត​សំអាត​អោយ​ស្ងួត​ដោយ​ក្រណាត់​ស្អាត។
  • យកស៊ុតពណ៌ស​ដែល​យើង​បាន​កូរ​អំបាញ់​មិញ​មក​លាប​សព្វ​លើ​ផ្ទៃ​មុខ ប៉ុន្តែ​ហាម​លាប​លើ​ត្រ​បក​ភ្នែក និង​បបូរ​មាត់​អោយ​សោះ។
  • ដំណាក់កាលនេះ​អ្នក​អាច​យក​ក្រ​ដាស​ជូត​មាត់​បិ​ទពី​លើ​ក៏​បាន រឺ​មិន​បាច់​បិទ​ក៏​បាន​អា​ស្រ័យ​តាម​ចំណង់​ចំណូល​ចិ​ត្ត​អ្នក។
  • បន្ទាប់ពីទុក​ចោល​អោយ​ឡើង​រឹង​ស្ងួត​រយៈ​ពេល​ពី 20 ទៅ 30 នាទី​ហើយ សូម​លាង​សំអាត​វា​ជា​មួ​យ​ទឹក​ក្តៅ​អ៊ុនៗ​ទៀត និង​ជូត​សំអាត​អោយ​អស់​ជាតិ​ទឹក​ជា​មួយ​ក្រណាត់​ស្អាត​មួយ។
  • ឥលូវនេះលាប​ស៊ុត​ផ្ទៃ​ពណ៌​លឿង​ដែល​អ្នក​បាន​វាយ​កូរ​អោយ​សព្វ​ពេញ​ផ្ទៃ​មុខ​ទៀត និង​ទុក​ចោល​អោយ​ឡើង​កក​រឹង​ចន្លោះ​ពី 20 ទៅ 30 នាទី​ទៀត រួច​សឹម​លាង​ជម្រះ​ជា​មួយ​ទឹក​ក្តៅ​អ៊ុនៗ​ជា​ការ​ស្រេច។
  • ដំណាក់កាល​ចុង​ក្រោយ​សូម​លាង​ទឹក​ជា​មួយ​ទឹក​ដែល​មាន​សីតុណ្ហ​ភាព​ធម្មតា ដើម្បី​បិទ​រន្ធ​ញើស​អោយ​តូច​វិញ​ទៅ​ជា​ការ​ស្រេច។
 
វិធីបិទម៉ាសមុខដោយប្រើប្រាស់​ស៊ុត​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​បំផុត ដែល​វា​អាច​ជួយ​អោយ​ស្បែក​មុខ​កាន់​តែ​មាន​ភាព​ស្រស់​ថ្លា តឹង​ណែន បំបាត់​អស់​នូវ​ស្នាម​អាចមន៍​រុយ មុន​ខ្សាច់​ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ស្បែក រឹត​បន្តឹង​ស្នាម​ជ្រីវ​ជ្រួញ​ជា​ដើម។ អ្នក​អាច​ធ្វើ​ការ​បិទ​ម៉ាស​មុខ​នេះ​បាន ពីរ រឺ បី​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​យើង​សូម​ធានា​ថា អ្នក​នឹ​ងឃើញ​ប្រសិទ្ធ​ភាព​តាំង​ពី​ធ្វើ​លើក​ទីមួយ​មក​ម្ល៉េះ។

របៀបថែទាំខ្លួនរបស់អ្នក​ពី​ការ​កើត​ជម្ងឺ​ផ្តាសាយ និង កណ្តាស់

រៀងរាល់រដូវរងារម្តងៗ មនុស្សភាគច្រើននៅជុំវិញ​ពិភព​លោក​តែង​តែ​ជួប​ប្រទះ​នូវ​ជម្ងឺ​ផ្តាសាយ និង ក្អក កណ្តាស់ ព្រោះ​វា​ត្រជាក់​ពេក ធ្វើ​អោយ​ពួក​គេ​ទ្រាំ​ស្ទើរ​តែ​មិន​បាន។ កាល​ដែល​លោក​អ្នក​កើត​រោគ​ផ្តាសាយ ក្អក កណ្តាស់ នៅ​ពេល​ត្រជាក់​នេះ មក​ពី​លោក​អ្នក​មិន​ទាន់​បាន​យល់​ដឹង​ពី​របៀប​ការពារ​ខ្លួន​របស់​អ្នក។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​ការ​ការពារ​ខ្លួន​របស់​អ្នក​ពី​ជម្ងឺ​ទាំង​នោះ ដោយ​អនុវត្ត​នូវ​ក្បួន​ច្បាប់​អនាម័យ​ដូចតទៅ៖
- ការចាក់វ៉ាក់សាំងការពារជម្ងឺផ្តាសាយ៖ គឺ​ជា​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​ការពារ​ខ្លួន​របស់​អ្នក​ពី​ការ​កើត​រោគ​ផ្តាសាយ។ លោក​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​និង​ចាក់​វ៉ាក់​សាំង​នៅ​មន្ទីរពេទ្យ ជា​ពិសេស​សម្រាប់​ខែ មករា និង កុម្ភៈ តែ​ម្តង។

- ការលាងដៃអោយបាន​ញឹក​ញាប់៖ វា​ក៏​ជា​ការ​មួយ​ល្អ​ផង​ដែរ ដើម្បី​កំចាត់​ចោល​នូវ​មេរោគ​ផ្សេងៗ ដែល​ចង់​ឆ្លៀត​ឱកាស ហើយ​បើ​អាច​ធ្វើ​បាន​សូម​ណែនាំ​ប្រាប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក អោយ​ឧស្សាហ៍​លាង​ដៃផង។


- រៀបចំដៃជើងរបស់អ្នក​អោយ​បាន​ត្រឹម​ត្រូវ៖ ជា​ធម្មតា​មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ដែល​ត្រជាក់​ខ្លាំង​តែង​តែ​យក​ម្រាម​ដៃ​ទៅ​បៀម​ក្នុង​មាត់ ដែល​នេះ​ក៏​អាច​បណ្តាល​អោយ​កើត​ជម្ងឺ​ផ្តាសាយ​និង​កណ្តាស់​ផងដែរ។


- ការញុំទឹកអោយបានច្រើន៖ ការ​ញុំ​ទឹក​បាន​ច្រើន​អាច​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ការ​កើត​រោគ​ផ្តាសាយ និង ធ្វើ​អោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​កាន់​តែ​ខ្លាំង អាច​ទប់​ទល់​នឹង​ការ​ជ្រៀត​ចូល​នូវ​មេរោគ​ផ្សេងៗ។ ដើម្បី​សុខភាព​ល្អ យ៉ាង​តិច​ក្នុង​មួយ​ថ្ងៃ​ពិសារ​អោយ​បាន​ពី 6 ទៅ 8 កែវ។

- ការធ្វើលំហាត់ប្រាណ៖ ជា​ការ​ពិត​ណាស់ ការ​ធ្វើ​លំហាត់​ប្រាណ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​មែន​ទែន​ដល់​សុខភាព​របស់​មនុស្ស​យើង ធ្វើ​អោយ​ចាក​ឆ្ងាយ​ពី​ការ​កើត​រោគ​ផ្តាសាយ ថែម​ទាំង​អាច​សម្រក​ទម្ងន់​បាន​ទៀតផង។


- ការញុំអាហារនិងបន្លែ ផ្លែឈើ ដែល​មាន​ជីវជាតិ៖ អាហារ​ដែល​មាន​ជីវជាតិ​អាច​ពង្រឹង​នូវ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​អោយ​កាន់​តែ​ខ្លាំង ដើម្បី​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ។


- ការសម្រាក៖ អ្នកត្រូវគេងអោយបានគ្រប់គ្រាន់ ព្រោះ​កាល​ណា​បើ​គេង​មិន​គ្រប់​គ្រាន់​ វា​នឹង​ធ្វើ​អោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​យើង​ចុះ​ខ្សោយ​ជា​មិន​ខានឡើយ។
ដូច្នេះ ដើម្បីចៀសឆ្ងាយពីការកើតរោគផ្តាសាយ និង កណ្តាស់ យើង​ទាំង​អស់​គ្នា​គប្បី​អនុវត្ត​នូវ​វិធី​ល្អៗ​ខាង​លើ​នេះ​អោយ​បាន​ខ្ជាប់​ខ្ជូន ជា​ពិសេស​សម្រាប់​រដូវ​កាល​នេះ​តែម្តង។

ទម្លាប់អាក្រក់ទាំងដប់ដែល​អាច​បំផ្លាញ​តម្រង់​នោម (ក្រលៀន) អោយ​ចុះ​ខ្សោយ​បាន



គ្រាន់តែលឺសូរតម្រងនោម (Kidney) រឺអ្នកខ្លះហៅថា​ក្រលៀន អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​គិត​ដល់​សន្ទះ​មួយ​ដែល​ប្រើ​សម្រាប់​ច្រោះទឹក​នោម​ជាក់​ជា​មិនខាន ក៏​ប៉ុន្តែ​សរីរាង្គ​នេះ​វា​មិន​មែន​មុខ​ងារ​នេះ​តែមួយ​ប៉ុណ្ណោះ​ទេ តែវា​មាន​តួនាទី​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ក្នុង​មួយ​ថ្ងៃ តម្រង​នោម​ច្រោះ​ឈាម 200 លីត្រ ដើម្បី​កម្ចាត់​ជាតិ​ពុល បញ្ចេញ​កាក​សំណល់​ផ្សេងៗ បង្កើត​អរម៉ូន សម្រួល​សម្ពាធ​ឈាម ផលិត​កោសិកា​ឈាម​ក្រហម និង​ជួយ​រក្សា​ឆ្អឹង​អោយ​មាន​ភាព​រឹង​មាំ​ជាដើម។ ហេតុ​ដូច្នេះ​ហើយ​អ្នកគួរ​តែ​ចេះ​ថែ​រក្សា​តម្រង​នោម​របស់​ខ្លួន​អោយ​បាន​ល្អ​ខ្ជាប់​ខ្ជួន​បំផុត ព្រោះអី​វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើរាង​កាយ​របស់​អ្នក។
 ​​
ខាងក្រោមនេះគឺជាទម្លាប់​អាក្រក់​ទាំង 10 ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​ជា​ប្រចាំ ហើយ​វា​កំពុង​តែ​បំផ្លាញ​តម្រង​នោម​របស់​អ្នក​ទាំង​អស់​គ្នា​ដោយ​មិន​ដឹង​ខ្លួន​ឡើយ។
1. ផឹកទឹកមិនបានគ្រប់គ្រាន់
ការទទួលទានទឹកមិន​បាន​គ្រាប់​គ្រាន់ (តិច​ជាង 1.5 លីត្រ) វា​នឹង​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ទៅ​ដល់​ប្រព័ន្ធ​តម្រង​នោម ព្រោះ​អី​ទឹក​ជួយ​រក្សា​តុល្យ​ភាព​អេឡិចត្រូលីត្រ​នៅ​ក្នុង​ខ្លួន ហើយវា​ក៏​ជួយ​បញ្ចេញ​កាក​សំណល់​នៅ​ក្នុង​ឈា​មផ​ងដែរ។ ប្រសិន​បើ​យើង​ផឹក​ទឹក​មិ​នគ្រប់​គ្រាន់​ទេ ឈាម​នឹង​ទៅ​ជា​ខាប់ ហូរ​ទៅ​កាន់​តម្រង​នោម​ដើម្បី​ចម្រោះ​ជាតិពុល​មាន​បរិមាណ​តិច ធ្វើ​អោយ​ការ​បញ្ចេញ​ជាតិពល​មាន​ភាព​មិន​ប្រក្រតី ហើយ​យូរៗ​ទៅ ជាតិ​ពុល​នឹង​ស្ថិត​នៅ​ពាស​ពេញ​ក្នុងឈាម។
2. ខ្ទប់នោមយូរពេក មិនទៅបញ្ចេញចោល
នេះគឺជាបញ្ហាមួយដែល​ឪពុក​ម្តាយ​គួរ​ណែ​នាំ​ក្មេង​តូចៗ​អោយ​បាន​ដឹង​ច្បាស់​ពី​គុណវិបត្តិ​នៃ​ការ​ខ្ទប់​នោម​យូរ​មិន​ហ៊ាន​ទៅ​នោម។ កាល​ណា​យើង​ខ្ទប់​ទឹក​នោម​ក្នុង​រយៈ​ពេល​យូរ បាក់​តេរីដែល​ស្ថិត​ក្នុង​ទឹក​នោម​នឹង​បង្ករ​ជា​បាក់តេរី​នានា រួច​ឆ្លង​ទៅ​កាន់​សេរីរាង្គ​ផ្សេងៗ​ទៀត​ដូចជា ប្លោក​នោម តម្រង់​នោម និង​ទៅ​ក្នុង​ឈាម​ជាដើម។ ដូច្នេះ​ទោះ​បី​ជា​អ្នក​រវល់​ខ្លាំងដល់​កម្រិត​ណា​ក៏​ដោយ ត្រូវ​បញ្ចេញ​ទឹក​នោម​ចោល​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ចង់នោម ហើយ​ក៏​ត្រូវ​នោម​អោយ​បាន​ទៀង​ទាត់​ផងដែរ។
3. ទទួលទានប្រៃពេក
ជាតិសូដ្យូមដែលស្ថិតមាននៅក្នុង​របស់​ប្រៃ​ត្រូវ​បាន​កំចាត់​ចោល 95% ចេញ​ពី​រាង​កាយ​ជា​រៀង​រាល់ថ្ងៃ ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ទទួល​ទាន​ម្ហូប​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ប្រៃ តម្រង​នោម​យើង​ក៏​ធ្វើ​ការ​សកម្ម​ខ្លាំង​ណាស់​ដែរ ហើយ​កាល​ណា​ចំនួន​សូដ្យូម​នេះ​ច្រើន វា​អាច​ធ្វើ​អោយ​សរីរាង​ឡើង​ហើម នឹង​បង្ករ​ជា​អាការៈ​លើស​ឈាម និង​ជម្ងឺ​តម្រង់​នោម​ផ្សេងៗ​ជាដើម។
4. ទទួលទានអាហារ រឺភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីន
នៅពេលដែលយើងស្រេកទឹក មនុស្ស​ភាគ​ច្រើន​តែង​តែ​ទទួល​ទាន​ភេស្ជៈ​ផ្សេងៗ​ដែល​អាច​ដាស់​ស្មារតី​អោយ​ស្រស់​ថ្លា និង​ភ្លឺ​ស្វាង​ជាង​មុន​បាន។ ភេសជ្ជៈ​ទាំង​នោះ​សុទ្ធ​តែ​មាន​ផ្ទុក​ដោយ​សារ​ធាតុ​កាហ្វេ​អ៊ីន ហើយ​វា​អាច​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ពិបាក​ដល់​តម្រង​នោម​ក្នុង​ការ​ច្រោះ​ជាតិ​ពុល​ចេញ​ពី​ឈាម​បាន។
5. ទទួលទានថ្នាំបំបាត់ភាពឈឺចាប់
ការទទួលទានថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដោយ​សារ​អាការៈ​ស្រាលៗ​មិន​មែន​ជា​រឿង​ដ៏​ល្អ​សម្រាប់​សុខ​ភាព​នោះ​ទេ ហើយ​អ្នក​គួរ​តែ​ចៀស​វាង​អោយ​បាន​ជា​ដាច់​ខាត។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទាំង​នោះ​អាច​អោយ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​បាន​ពិត​ប្រាកដ​មែន ប៉ុន្តែ​វា​នឹង​ចូល​ទៅ​បំផ្លាញ​សរីរាង្គ​ផ្សេង​ទៀត​បាន។ តាម​ការ​សិក្សា​បាន​អោយ​ដឹង​ថា ការ​ទទួល​ទាន​ថ្នាំ​ឈឺ​ចាប់ នឹង​ធ្វើ​អោយ​លំ​ហូរ​ឈាម​មាន​ភាព​យឺត និង​ប៉ះពាល់​ដល់​ការ​ចម្រោះ​ជាតិពុល​ចេញ​ពី​រាង​កាយ និង​ប៉ះ​ពាល់​ដល់​តម្រង​នោម​បាន។
6. ទទួលទានសាច់ រីអាហារដែលមានសារធាតុប្រូតេអ៊ីនច្រើនពេក
ការទទួលទានសាច់ស្រស់ និង​ម្ហូប​អាហារ​ដែល​សំបូរ​ដោយ​សារ​ធាតុ​ប្រូតេអ៊ីន​ច្រើន​ពេក និង​ប​ង្ករ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ទៅ​ដល់​តម្រង​នោម​របស់​អ្នក។ សារ​ធាតុ​ប្រូតេ​អ៊ីន​ច្រើន និង​បង្កើន​សារ​ធាតុ មេតា​ប៉ូលីស​ច្រើន ហើយ​ធ្វើ​អោយ​តម្រង​នោម​ធ្វើ​ការ​ច្រើន​ជាង​មុន​ដើម្បី​សម្អាត​សារ​ធាតុ​នេះ។ អ្នក​ក៏​ត្រូវ​ដឹ​ងដែរ​ថា​សាច់​សត្វ​ក៏​សំបូរ​ដោយ​ជាតិ​ពុល​ដែរ ហេតុ​ដូច្នេះ​ហើយ​ចូរ​កុំ​ទទួល​សាច់​អោយ​លើស​ពី 300 ក្រាម​ឡើយ ក្នុង​មួយ​ថ្ងៃ ផ្ទុយ​ទៅ​វិញ​កាន់​តែតិច គឺ​កាន់​តែល្អ។


7. ទទួលគ្រឿងស្រវឹងច្រើនពេក
សារធាតុដែលមានជាតិ​អាល់​កុល ក៏​មាន​ចំណែក​បំផ្លាញ​តម្រង​នោម​ផង​ដែរ ព្រោះ​អីវា​មាន​ផ្ទុក​សារ​ធាតុ​ពុល​ច្រើន ដែល​ជា​បន្ទុក​ដល់​តម្រង​នោម​ក្នុង​ការ​លាង​សម្អាតវា។
8. ជក់បារី
សារធាតុពុលនៅ​ក្នុង​បារី​អាច​បំផ្លាញ​សរីរាង្គ​ច្រើន​នៅ​ក្នុង​រាង​កាយ ហើយ​ក្នុង​នោះ​ក៏​មាន​តម្រង​នោម​មួយ​ផង​ដែរ។
9. មិនខ្វល់ខ្វាយពីអាការៈផ្តាសសាយ
ផ្តាសសាយគឺជាអាការៈមួយ ដែល​វា​តែង​តែ​កើត​ឡើង​នៅ​ពេល​ដែល​ខ្លួន​អ្នក​ជួប​ប្រទះ​នឹង​អាកាស​ធាតុ​ត្រជាក់ និង​ដេក​មិន​គ្រប់​គ្រាន់​ជា​ដើម។ ប្រ​សិន​បើ​អ្ន​ក​អើពើ​មិន​ព្យា​បាល និង​ដេក​អោយ​គ្រប់​គ្រាន់ទេ វា​នឹង​ប៉ះ​ពាល់​ដល់​តម្រង​នោមដូច​គ្នាដែរ។




10. សម្រាកមិនបានគ្រប់គ្រាន់
នៅក្នុងកំឡុងពេលយើង​ទទួល​ទាន​ដំណេក ជាលិកា​នៃ​សរី​រាង្គ​នានា​កំពុង​តែ​ដុះ​កើត​សារ​ជាថ្មី ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ដេក​មិន​បាន​គ្រាប់​គ្រាន់ និង​ស្កប់​ស្កល់​នោះទេ ដំណើរ​នៃ​ការ​បង្កើត​ជាលិកា​ថ្មី​នេះ​ក៏​មាន​បញ្ហា​ដែរ ហើយ​ក្នុង​នោះ​សរីរាង្គ​តម្រង់​នោម​ក៏​ជា​អ្នក​រង​គ្រោះ​ផង​ដែរ​ដោយ​សារ​ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់។
បញ្ហាតម្រងនោម រឺ​ក្រលៀន​ចុះ​ខ្សោយ​នេះ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ប្រឈម​មុខ ហើយ​អ្នក​ដែល​មាន​លទ្ធ​ភាព​ខ្ព​ស់​មួយ​ចំនួន​បាន​ចំណាយ​លុយ​ជា​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​តម្រង់​នោម​ថ្មី ខណៈ​មនុស្ស​ឆោត​ល្ងង់​មួយ​ចំនួន​សុខ​ចិត្ត​ល​ក់​តម្រង់​នោម​ខ្លួ​នទៅវិញ។ វា​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​របស់​រាង​កាយ​យើង ហើយ​ប្រសិន​បើ​សរីរាង្គ​នេះ​មាន​បញ្ហា​ចុះ​ខ្សោយ សុខ​ភាព​យើង​ក៏​នឹង​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ ហេតុ​ដូច្នេះ​ហើយ​អ្នក​ត្រូវតែ​មើល​ថែវា​អោយ​បាន​ល្អបំផុត។

អត្ថប្រយោជន៍នៃស្ពៃជើងទា ឬស្ពៃ​តឿ ដែល​ល្អ​សំរាប់​សុខ​ភាព!



ប្រជាជនកម្ពុជាប្រាកដជាមានភាគច្រើនដែល​ស្គាល់​ពី​ស្ពៃ​ម៉្យាង​ដែល​គេ​អាច​ហៅ​បាន​ច្រើន​ប្រភេទ​ដូច​ជា​ស្ពៃ​ជើង​ទា ឬស្ពៃតឿ ឬស្ពៃ​ចិន (Bok Choy) ។ ស្ពៃ​នេះ​គេ​អាច​យក​ទៅ​ចម្អិន​ជាមួយ​ស៊ុបគោ និង​ស៊ុបស៊ូគី​បាន និង​អាច​យក​ទៅ​ឆា​ប្រេង​ខ្យងដោយ​មិ​នបាច់​ដាក់​សាច់ ហើយ​នៅ​មាន​រស​ជាតិ​ឆ្ងាញ់​ដដែល តើ​អ្នក​ដែល​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​ស្ពៃ​នេះ​ដែរ​ឬទេ? នៅ​ពេល​នេះ​យើង​នឹង​បកស្រាយ ឲ្យ​មិត្ត​អ្នក​អាន​ទាំង​អស់គ្នា​បានយល់ និង​ដឹងឲ្យ​កាន់​តែ​ច្បាស់​ពី​ស្ពៃ​មួយ​ប្រភេទ​នេះ។
​​
1. ជាតិប៉ូតាស្យូម
ស្ពៃចិននេះពិតជាពោរពេញទៅដោយប្រភពជីវជាតិនៃ​ធម្មជាតិ​ពិតៗ ហើយ​នៅ​ក្នុង​នោះ​ក៏មាន​ជាតិ​ប៉ូតា​ស្យូម​ដែរ។ ដែល​គេ​សង្កេត​ឃើញ​ថា​ជាតិ​ប៉ូតា​ស្យូម​នេះ តែង​តែ​មាន​នៅក្នុង​ឳសថ​ដែល​យើង​គ្រប់​គ្នាប្រើ​ប្រាស់​ផ្សព្វ​ផ្សាយ នោះ​មាន​ន័យ​ជាតិ​នេះល្អ​សំរាប់​សុខភាព។
2. អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិកនេះផ្សំឡើងពីវីតាមីន B ដែលជាវីតាមីនដែលស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជា​ចាំ​បាច់ ដូច​នេះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ទទួល​ទាន​ស្ពៃ​នេះ​ឲ្យ​ច្រើនក៏​មិន​ប៉ះ​ពា​ល់ដល់​កូន​ក្នុង​ផ្ទៃដែរ។
3. វីតាមីន C
គេតែងតែឃើញវីតាមីន C ភាគច្រើនមាននៅ​ក្នុង​ផ្លែ​ឈើ ប៉ុន្តែ​វី​តាមីន C នេះក៏​មាន​នៅ​ក្នុង​ស្ពៃ​នេះ​ដែរ។ វា​អាច​ជំនួយ​ដល់​ស្បែក និង​ការពារ​មិន​ឲ្យ​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ទៀតផង។
4. សារធាតុប្រឆាំងអុកស៊ីតកម្ម
នេះក៏ជាសារធាតុសំខាន់ដែលមាននៅក្នុងស្ពៃនេះដែរ វា​អាច​ប្រឆាំង​នឺង​ជំងឺ​មហារីក, មេរោគ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ជា​ពិសេស​នោះ​ល្អ​សំរាប់​បេះ​ដូង។
5. កាបូនអ៊ីដ្រាត
ស្ពៃនេះមានជាតិកាបូនអ៊ីដ្រូតិចតួច អ្នកដែល​កំពុង​សំរក​ទំងន់​អាច​ទទួល​ទាន​បាន ដោយ​ពុំ​ភ័យ​ខ្លាច​ធ្វើ​ឲ្យធាត់ ឬ​ប៉ះ​ពាល់​ដល់​ការ​សំរក់​ទំងន់​ឡើយ។
6. កាឡូរី
ស្ពៃចិននេះជាបន្លែពណ៌បៃតង ដូច្នេះវាគ្មានសារជាតិធ្វើឲ្យ​ធាត់ ឬ​ជាតិ​ស្ករ​នោះ​ទេ ដូច​នេះ​វា​មិន​បង្ក​ឲ្យ​អ្នក​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​ល្អ​នោះ​ទេ ដូចនេះ​មនុស្ស​គ្រប់​វ័យ​អាច​ទទួល​ទាន​បាន​ដោយ​គ្មានក្តី​បារម្មណ៍ និង​ល្អ​សំរាប់​សុខ​ភាព​ទៀត​ផង។
នាពេលបច្ចុប្បន្ននេះ ស្ពៃចិននេះពិតជាពេញនិយមនៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​កន្លែង​លក់​ស៊ុបគោ និង​ស៊ុ​បស៊ូ​គី និង​តាម​បណ្តា​ភោជនីយ​ដ្ឋាន​តែង​តែ​ជ្រើស​រើស​ស្ពៃ​ចិន​នេះ​យក​ទៅ​ធ្វើ​ជាម្ហូប​ពិសេសៗ​សំរាប់​អតិថិជន ហើយ​យើង​គ្រប់​គ្នា​អាច​រក​ជាវស្ពៃ​ចិន​នេះ​តាម​បណ្តា​ផ្សារ​នៅ​ក្បែរៗ​ផ្ទះបាន។

Thursday, January 15, 2015

មាន​វ៉ាក់សាំង​ការពារ “​អុត​ស្វាយ​” ដែរឬទេ​?

​មនុស្ស​ភាគច្រើន តែង​មាន​ការអភិវឌ្ឍ​ភាព​ស៊ាំ ទៅ​នឹង​ជំងឺ​អុត​ស្វាយ ក្នុង​មួយ​ជីវិត​របស់​ពួកគេ បន្ទាប់​ពី​ការកើតមាន​ឡើងជា​លើកដំបូង ហើយ​ពួក​វា ក៏​មិន​កើត​ម្តង​ទៀត​ដែរ​។
ប៉ុន្តែ ពេលខ្លះ​មេរោគ ក៏​អាច​បន្ត​ម្តងទៀត នៅក្នុង​ជីវិត​ក្នុងនាម​ជា​ជំងឺ​រើម​។ គោលបំណង​បច្ចុប្បន្ន នៅក្នុង សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន គឺ​ដើម្បី​សម្រេច​ឱ្យបាន នូវ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ ទូ​ទាំង​សកលលោក នៃ​ការចាក់​វ៉ាក់សាំង​ជំងឺ​អុតស្វាយ​នេះ ចំពោះ​កុមារ​។ ការទទួល​ថ្នាំ​បង្ការ​នេះ​បាន តម្រូវឱ្យ​មាន​ការទទួល​ឱ្យបាន​ពីរដង​។ ការទទួល​ថ្នាំ​បង្ការ​ជា​លើកដំបូង ត្រូវបាន​ផ្ដល់​ឱ្យ​នៅ​ប្រហែល​អាយុ​បាន ១ ឆ្នាំ និង​លើក​ទី​ពីរ (​ការចាក់​រំលឹក​) ត្រូវបាន​ផ្ដល់​ឱ្យ​នៅ​អាយុ ៤ ឆ្នាំ​។
ប្រសិនបើ​មនុស្ស​ចាស់​ណា​ម្នាក់ មិនទាន់​មាន​ជំងឺ​អុត​ស្វាយ អាច​ត្រូវបាន​ផ្តល់​វ៉ាក់សាំង​ឱ្យ នៅពេល​ណា​មួយ​។ មានប្រតិកម្ម​អវិជ្ជមាន​ដ៏​សំខាន់​មួយចំនួន សម្រាប់​ការចាក់​ថ្នាំ​វ៉ាក់សាំង ជំងឺ​អុតស្វាយ​នេះ​។ កុមារ​ទាំង​អស់ លើកលែងតែ​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រួចហើយ គួរតែ​ទៅ​ទទួល​ថ្នាំ​បង្ការ​កុំបី​ខាន​។ ការទទួលយក​ថ្នាំ​បង្ការ ត្រូវបាន ផ្សារភ្ជាប់​ទៅ​នឹង​ការថយចុះ ៩០ ភាគរយ នៃ​ជំងឺ​អុត​ស្វាយ និង​អត្រា​នៃ​ផលវិបាក​របស់​វា មាន​លក្ខណៈ​ទាប​យ៉ាងខ្លាំង លើ​អ្នក​ដែល​បាន​មាន​រោគសញ្ញា​៕ - sreyneang

​រួម​ភេទ​ពេល​មាន​រដូវ អាច​មាន​ផ្ទៃពោះ​ទេ​?

​ពិត​ប្រាកដ​ណាស់ អ្នក គឺ​អាច​មាន​ផ្ទៃពោះ បើ​ទោះបីជា​អ្នក កំពុង​មាន​រដូវ​ក៏ដោយ​ ដោយសារ​តែ​ស្ត្រី​មួយចំនួន គឺ​គាត់​អាច​មាន​រដូវ នៅ​អំឡុង​ពេល​ដែល​អូវុល​របស់គាត់ ផ្ទុះ​និង​ធ្វើដំណើរ​មក​កាន់​ដៃ​ស្បូន បើ​ធៀប​ទៅ​នឹង​ស្ត្រី​ជាច្រើន ដែល​តែងតែ​មាន​រដូវ​នៅ​កន្លះ​ខែ​បន្ទាប់​ពី​ការផ្ទុះ​។ អ្នក​អាច​មាន​ផ្ទៃពោះ​គ្រប់ពេល រាស់​ពេល​ដែល​អ្នក​រួម​ភេទ ហើយ​វា​ជា​ការសំខាន់ ដែល​អ្នក​គួរតែ​ប្រើ​របាំង​ការពារ ឬ​ការ​ពន្យារកំណើត រាល់ពេល​ដែល​អ្នកធ្វើកា​រ​រួមភេទ​។​
​ស្ត្រី គឺ​មាន​មេ​ជីវិត​ញី ឯ​បុរស​វិញ គឺ​មាន​មេ​ជីវិត​ឈ្មោល​។ គ្រប់​ស្ត្រី គឺ​មាន​ក្រពេញ​អូវែ​ពីរ​តូចៗ​នៅក្នុង​ពោះ​របស់​ពួកគេ ដែល​នៅ​សងខាង​ស្បូន ដែល​វា​បំពេញ​ទៅ​ដោយ​ស៊ុត​របស់​មេ​ជីវិត​ញី​រាប់រយ​រាប់ពាន់​។ នៅពេល​ដែល​ស្ត្រី​ពេញវ័យ ក្រពេញ​អូវែ​របស់​ស្ត្រី នឹង​ផលិត​អ័រម៉ូន​Estrogen ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការបញ្ចេញ​អូវុល ឬ​មេ​ជីវិត​ញី​ជា​រៀងរាល់ខែ ដែល​គេ​ហៅថា ជា​ដំណើរ​នៃ​ការ​ទំ​ជ្រុះ​របស់​អូវុល​។​
​ឯ​បុរស​វិញ មាន​ពងស្វាស​ពីរ​គ្រាប់ នៅក្នុង​ស្រោមពង​របស់​ពួកគេ​។ មេ​ជីវិត​ឈ្មោល ត្រូវបាន​បង្កើត​នៅក្នុង​ពងស្វាស​ទាំង​ពីរ​នោះ​។ ស្ត្រី​មាន​ការខុសប្លែក​ពី​បុរស គឺ​ស្ត្រី​បញ្ចេញ​អូវុល ឬ​មេ​ជីវិត​ញី​មួយៗ​ជា​រៀងរាល់​ខែ ឯ​បុរស​វិញ អាច​បញ្ចេញ​មេ​ជីវិត​ឈ្មោល​រាប់ពាន់​ក្បាល រាល់ពេល​ដែល​បាញ់​ចេញ​ទឹកកាម​ម្តងៗ​៕ - sreyneang
 

មាន​ឬ​ស​ដូង​បាត !!! ហាម​ប្រឹង​


​ប្រសិនបើ​អ្នក​មាន​បញ្ហា​ឬ​ស​ដូង​បាត សូម​កុំ​ព្យាយាម​ប្រឹង​ពេក អំឡុង​ពេល​អ្នក​បន្ទោរ​បង់ ព្រោះ​វា​អាច​នឹង​ធ្វើឲ្យ ដុំ​សរសៃឈាម​ដែល​រីក​នោះ កាន់តែ​រីក​ជាង​មុន​។ ដូច្នេះ អ្នក​គួរ​បរិភោគ​ចំណីអាហា​រណា ដែល​មាន​ជាតិ​សរសៃៗ (fiber) ឲ្យបាន​ច្រើន ផឹកទឹក​ឲ្យបាន​ច្រើន និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ នោះ​វា​នឹង​អាច​ជួយ​ឲ្យ​លាមក​អ្នក​ទន់ ងាយស្រួល​បន្ទោ​របង់ ហើយ​ការពារ​អ្នក ពី​បញ្ហា​ឬ​ស​ដូង​បាត​នេះ​។​
​សំគាល់ ៖ ដើម្បី​ការពារ​កុំ​ឲ្យ​ឬ​ស​ដូង​បាត​នោះ មានការ​លយ​ចេញមកក្រៅ អំឡុង​ពេល​នៅ​ក្នុង​បន្ទប់ទឹក អ្នក​អាច​ព្យាយាម​ធ្វើ​ចលនា ដូចខាងក្រោម ៖
•​    ​អង្គុយ ដោយ​ព្យាយាម​ដាក់​ដងខ្លួន​ឲ្យ​ត្រង់​
•​    ​លើកដៃ​ដាក់​លើ​ក្បាល ដើម្បី​ធ្វើឲ្យ​ពោះវៀន ដើរ​បាន​ស្រួល​
•​    ​ព្យាយាម​ប្រឹង​សាច់ដុំ​ពោះ ឲ្យ​កន្ត្រាក់ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​ដើរ​បាន​ល្អ​៕ - narin

ឈាម​ក្នុង​ទឹកកាម មាន​អាការៈ​ដូចម្តេចខ្លះ​?

​រោគសញ្ញា ដែល​អម​ជាមួយ​ឈាម នៅក្នុង​ទឹកកាម អាច​មាន​ដូចខាងក្រោម ៖
•​    ​នោម​មក មាន​ការឈឺចាប់​ខ្លាំង​
•​    ​មាន​ការឈឺចាប់​ខ្លាំង ពេល​បញ្ចេញ​ទឹកកាម​
•​    ​មាន​ឈាម នៅក្នុង​ទឹកនោម​
•​    ​ឈឺ​ឆ្អឹងខ្នង ផ្នែក​ខាងក្រោម (​ចង្កេះ​)
•​    ​មាន​ក្តៅខ្លួន​
•​    ​មាន​តឹង ឈឺ នៅក្នុង​ពងស្វាស  ឬ​ស្បែក​ស្រោប​ពងស្វាស​
•​    ​មាន​ហើម​នៅក្នុង​ពងស្វាស  ឬ​ស្បែក​ស្រោប​ពងស្វាស​
•​    ​ការ​ហើម ឬ តឹង ឈឺ នៅ​តំបន់​ក្រ​លៀន​៕ - sreyneang

អ្វី​ជា ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​?

​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល (Spermicide) មាន​ទម្រង់​ផ្សេងៗ​គ្នា ដូចជា​ក្រែម ឬ​ចាហួយ​ជាដើម​។ ភាគច្រើន​នៃ spermicide មាន nonoxynol-9 ជា​សារធាតុ​គីមី ដែល​សម្លាប់​មេ​ជីវិត​ឈ្មោល​។ ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល អាច​ត្រូវបាន​គេ​ប្រើ​តែឯង ប៉ុន្តែ វា​រឹតតែ​មាន​ប្រសិទ្ធភាព នៅពេល​ដែល​វា ត្រូវបាន​ប្រើ​ជាមួយនឹង​ទម្រង់​នៃ​ការ​ពន្យារកំណើត​ដទៃទៀត ដូចជា ការប្រើ​ស្រោមអនាម័យ​ជាដើម​។​
​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល ធ្វើអោយ​មេ​ជីវិត​ឈ្មោល​នៅ​ស្ងៀម និង​សម្លាប់​វា មុន​នឹង​វា​អាច​ធ្វើ​ដំណើរ​ទៅកាន់​ស្បូន​។ ដើម្បី​អោយមាន​ប្រសិទ្ធភាព ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល ត្រូវបាន​ដាក់​យ៉ាងជ្រៅ​នៅក្នុង​ទ្វារមាស ដែល​កៀក​នឹង​មាត់ស្បូន​។ ក្រែម ឬ​ចាហួយ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ទ្វារមាស ដោយ​ប្រើ​ឧបករណ៍​។​
​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល ត្រូវបាន​ដាក់​នៅក្នុង​ទ្វារមាស មុន​នឹង​មាន​ការ​រួម​ភេទ​។ ការណែនាំ​នឹង​និយាយ​ថា​តើ យូរ​ប៉ុណ្ណា​មុន​នឹង​រួមភេទ ដែល​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល នេះ​គួរតែ​ត្រូវបាន​គេ​ប្រើ​។ ការណែនាំ​មួយ​ចំនួន ស្នើ​អោយមាន​ការការពា​រ​ភ្លាមៗ​។ ប៉ុន្តែ ភាគច្រើន វា​ត្រូវ​តែ​ដាក់​នៅក្នុង​ទ្វារមាស យ៉ាងហោចណាស់ ១៥ នាទី មុន​នឹង​មាន​ការ​រួម​ភេទ ដូចនេះ ពួក​វា​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​រលាយ និង​ជ្រាប​។​
​គ្រប់​ទម្រង់​ទាំងអស់​នៃ​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល គឺ​មាន​ប្រសិទ្ធភាព រយៈពេល​មួយ​ម៉ោង ក្រោយ​ពេល​ពួក​វា​ត្រូវបាន​ដាក់បញ្ចូល​។ ប្រសិន​បើ​លើស​ពី​មួយ​ម៉ោង ឬ​ប្រសិនបើ​អ្នក​រួម​ភេទ​ម្តងទៀត​នោះ ការ​ដាក់​ថ្នាំ​នេះ​ចូល​ម្តងទៀត គឺជា​រឿង​ចាំបាច់​។ នៅពេល​ដែល​ប្រើ​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល ស្ត្រី​មិនគួ​រលាង​វា យ៉ាងហោចណាស់ ៦ ម៉ោង ក្រោយ​ពី​រួមភេទ​នោះទេ​៕ - chhay

បញ្ហា​ឡើង​លឿង របស់​ទារក​ទើបនឹង​កើត​

​ទម្រង់​នៃ​ការឡើង​លឿង​នេះ ជាធម្មតា កើតមាន​នៅ​ថ្ងៃ​ទី ២ ឬ​ថ្ងៃ​ទី ៣ នៃ​ជីវិត​។ វា​គឺជា​មូលហេតុ​ញឹកញាប់ លើ​ទារក​ដែល​ទើបនឹង​កើត ហើយ​ជា​ធម្មតា វា​កើត​មាន​ជា​បណ្តោះអាសន្ន និង​មិនមែន​ជា​បញ្ហា​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​។
ភាព​លឿង ដែល​ជា​ធម្មតា​នោះ ត្រូវ​បាន​បង្កឡើង​ដោយ អសមត្ថភាព​នៃ​ភាព​មិន​ពេញលេញ​នៃ​ថ្លើម របស់​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ធ្វើ​មេ​តា​ប៉ូលីស និង​បន្ទាប់មក បញ្ចេញប៊ី​លី​រ៉ុយ​ប៊ីន ដែល​ត្រូវ​បាន​បង្កឡើង​ដោយ ការ​បំបែក​នៃ​កោសិកា​គ្រាប់​ឈាមក្រហម ដែល​មាន​រយៈពេល​ខ្លី (៧០ ទៅ ៩០ ថ្ងៃ​) ជាង​កោសិកា​គ្រាប់​ឈាមក្រហម​របស់​មនុស្ស​ពេញវ័យ (១២០ ថ្ងៃ​)​។
ទោះជា​យ៉ាងណា​ក៏ដោយ នៅពេលដែល​ថ្លើម​របស់​ទារក​ដែល​ទើប​នឹង​កើត​ពេញលេញ ការឡើង​លឿង នឹង​បាត់​ទៅ​វិញ ក្រោយ​ពី​មួយ​ទៅ​ពីរ​សប្តាហ៍​៕ - chhay

​វិធីសាស្ត្រ​ផ្តាច់​បារី នៅក្នុង​ឆ្នាំ ២០១៥


​ការផ្តាច់​បារី គឺជា​ដំណោះស្រាយ​មួយ​ទូទៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ហើយ​សមាគមន៍​ជំងឺ​សួត​អា​មេ​រិច មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​អ្នក​ជក់បារី អោយ​ទាត់​ទម្លាប់​អាក្រក់​នេះ​ចោល ក្នុង​ឆ្នាំ ២០១៥ នេះ​។​
​អ្នក​ជក់បារី ដែល​ព្យាយាម​ផ្តាច់​បារី គួរតែ​ពិចារណា ៖
-​    ​វា​មិន​ដែល​យឺត​ពេល ក្នុង​ការផ្តាច់​បារី​នោះទេ ៖ ទោះបីជា​ការផ្តាច់​បារី​លឿន​ប៉ុណ្ណា ដែល​អាច​ធ្វើទៅបាន គឺជា​រឿង​ល្អ​បំផុត​ក៏ដោយ ប៉ុន្តែ ជៀសវាង​ការជក់បារី នៅ​ពេល​ណាមួយ​ក៏ដោយ វា​នឹង​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​សុខភាព និង​ជួយ​អោយ​អ្នក​រស់​បាន​យូរ​។ ប្រសិនបើ​អ្នក​នឹងមិន​ទិញ​បារី​ទេនោះ អ្នក​នឹង​មាន​ន​លុយ​ច្រើន នៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​។ ដោយ​ការផ្តាច់​បារី អ្នក​អាច​ហឺត​អ្នក​ជក់បារី​ដទៃទៀត ដើម្បី​ធ្វើ​វា​ដូច​គ្នា​។​
-​    ​សិក្សា​ពី​អតីតកាល ៖ ប្រសិនបើ​អ្នក​មិន​ជោគជ័យ ក្នុង​ការផ្តាច់​បារី​ពីមុន​ទេនោះ សូម​កុំ​អស់សង្ឃឹម​។ អ្នក​អាច​យក​បទពិសោធន៍​ទាំងនោះ ក្នុង​របៀប​ថ្មី ដើម្បី​ផ្តាច់​វា​។ សិក្សា​ពី​កំហុស​របស់​អ្នក ហើយ​ទុកអោយ​អ្នក ទទួលបាន​ជោគជ័យ​នាពេល​អនាគត​។​
-​    ​កុំ​ធ្វើ​វា​តែម្នាក់ឯង ៖ ប្រសិនបើ​អ្នក​បាន​សម្រេចចិត្តថា ផ្តាច់​បារី សូមអោយ​មាន​ការគាំទ្រ​ពី​មិត្ត និង​សាច់ញាតិ​របស់​អ្នក​។ ការចែករំលែក​បទពិសោធ​ន៍​របស់​អ្នក អាច​ជួយ​បន្ថយ​ការជក់បារី​បាន​។ អ្នក​ជក់បារី​ដទៃទៀត​ដែល​អ្នក​ស្គាល់ ក៏​អាច​សម្រេច​ចិត្ត ទាត់​ទម្លាប់​អាក្រក់​នោះ​ចោល​បាន​ផងដែរ​។​
-​    ​ពិចារណា​ពី​ការប្រើ​ថ្នាំ ៖ មាន​ថ្នាំ ៧ ត្រូវបាន​អនុម័ត​អោយ​ប្រើប្រាស់​ដោយ FDA ដែល​ត្រូវ​បាន​បង្ហាញថា អាច​ជួយ​អ្នក​ជក់បារី​អោយ​ផ្តាច់​បារី​។ បញ្ហា គឺថា អ្នក​ជក់បារី​ជាច្រើន មិន​ប្រើ​វា​ដោយ​ត្រឹមត្រូវ ឬ​ឈប់​ប្រើ​វា​ឆាប់​ពេក​។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា​ប្រើ​ថ្នាំ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ និង​ប្រើ​ថ្នាំ​នោះ​អោយបាន​ត្រឹមត្រូវ​។​
-​    ​អ្នក​ជក់បារី​ទាំងអស់ អាច​ផ្តាច់​បាន ៖ ប្រសិនបើ​អ្នក​គិតថា ការផ្តាច់​បារី គឺ​មិន​អាច​ទៅរួច​នោះ សូម​គិត​វា​ម្តងទៀត​។ មាន​អ្នក​ជក់បារី​ជាង ៥០ លាន​នាក់ បាន​ផ្តាច់​បារី​។ ដើម្បី​ផ្តាច់​បារី​ដោយ​ជោគជ័យ អ្នក​ជក់បារី​ទាំងអស់ ត្រូវតែ​រក​យុទ្ធសាស្ត្រ នៃ​ការផ្តាច់​បារី​អោយបាន​ច្រើន មក​គួបផ្សំ​គ្នា ដើម្បី​ធ្វើអោយមាន​ប្រសិទ្ធភាព​។ រឿង​ល្អ​សំខាន់​បំផុត​នោះ​គឺ មិន​ត្រូវ​បោះបង់ចោល​នោះទេ​៕ - chhay

មាន​ផ្ទៃពោះ អាច​ត្រាំ​ទឹក​ក្តៅ​យូរ​បាន​ទេ​?


​ការ​ស្ទីម ឬ​ងូតទឹ​កក្តៅ អាចធ្វើ​បាន នៅពេល​ដែល​ខ្លួន​របស់​អ្នក កំពុងតែ​មាន​អារម្មណ៍​ថា ឈឺ​ពេល​មាន​ផ្ទៃពោះ​នោះ ប៉ុន្តែ វា​ជា​រឿង​ល្អ​បំផុត ដើម្បី​ជៀសវាង​ទឹក​ក្តៅ​ពេក​។ ការកើនឡើង​សីតុណ្ហភាព ក្នុង​ខ្លួន​លើសពី ៣៨,៩ អង្សារ​សេ អាច​បង្កើន​ហានិភ័យ នៃ​ការ​កើត​កូន​ខុស​ប្រក្រតី នៅក្នុង​ត្រីមាស​ទីមួយ និង​ខ្វះ​ជាតិ​ទឹក នៅពេល​ក្រោយ ចំពោះ​ការ​មាន​ផ្ទៃពោះ​។​
​ដូចនេះ ចូរ​ព្យាយាម​កំណត់​សកម្មភាព ដែល​អាច​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន អោយ​ឡើង​ខ្លាំង ដូចជា ៖
-​    ​ការ​ចូល​ក្នុង​បន្ទប់​សូ​ណា​
-​    ​ចំណាយ​ពេល​ត្រាំ​ក្នុង​ទឹ​កក្តៅ ហើយ​យូរ​
-​    ​ស្ថិតក្រោម​អាកាសធាតុ​ក្តៅ​ខ្លាំង ឬ​នៅ​ពេល​ធ្វើ​លំ​ហាត់ប្រាណ​។​
​ជំនួស​អោយ​ការ​ត្រាំ​ក្នុង​ទឹ​កក្តៅ ឬ​ចូល​បន្ទប់​សូ​ណា សូម​ចូលទៅក្នុង​ទឹក​ត្រជាក់​វិញ​។ សូម​ព្យាយាម​ចូល​ទៅក្នុង​ទឹក​ក្តៅឧណ្ណៗ ឬ​ទឹក​ក្តៅ​បន្តិច​ប៉ុណ្ណោះ​។ ពេល​ហាត់ប្រាណ សូម​ប្រាកដថា អ្នក​បាន​ផឹកទឹក​គ្រប់គ្រាន់ ហើយ​សម្រាក​ពី​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ ដូចនេះ អ្នក​នឹង​មិន​ក្តៅ​ខ្លាំង​នោះ​ទេ​៕ - chhay

​ថ្នាំ​ដុសធ្មេញ អាច​ធ្វើ​អ្វី​បាន​ខ្លះ​ទៀត​?

​អ្នក​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ទេ​ថា ថ្នាំដុសធ្មេញ​មួយ​បំពង់​របស់​អ្នក អាច​នឹង​ជួយ​សន្សំ​លុយ​របស់​អ្នក​បាន​។ ក្រៅពី​ដុស​សម្អាត​ធ្មេញ វា​មាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​មនុស្ស​មួយចំនួន​អាច​នឹង​មើលរំលង​។ ថ្នាំដុសធ្មេញ​តែមួយ អាច​ប្រើ​បាន​ច្រើន​កន្លែង ដូចជា ៖
1.​    ​នៅពេល​ដែល​អ្នក​រលាក​ភ្លើង ឬ​ប៉ះ​ត្រូវ​នឹង​អ្វីមួយ អ្នក​អាច​សាកល្បង​យក​ថ្នាំ​ដុសធ្មេញ មក​លាប​ពីលើ ព្រោះ​វា​មិន​ត្រឹមតែ​អាច​បំបាត់​ភាពឈឺចាប់​បានទេ ថែមទាំង​មាន​ជាតិ​ថ្នាំ​ផ្សះ ដែល​អាច​មិន​ធ្វើ​ឲ្យ​មុខរបួ​សក្លាយ​ទៀតផង​។​
2.​    ​អ្នក​អាច​សាកល្បង​យក​វា​មក​លាងមុខ ជាពិសេស ចំពោះ​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​។ វា​អាច​ជួយ​បំបាត់​ជាតិ​ខ្លាញ់​បាន​យ៉ាង​រហ័ស និង​ធ្វើឲ្យ​មុខ​អ្នក​សស្អាត​ថែមទៀត​។​
3.​    ​ពេល​ដែល​អ្នក​ត្រូវ​មូស​ខាំ ឬ​សត្វល្អិត​ខាំ អ្នក​អាច​យក​ថ្នាំដុសធ្មេញ​មក​លាប​បាន ព្រោះ​វា​អាច​បំបាត់​អា​ការៈរមាស់ និង​ការ​ហើម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​
4.​    ​អ្នក​ក៏​អាច​យក​ថ្នាំដុសធ្មេញ មក​លាង​កែងដៃ​កែងជើង​បាន​ផង​ដែរ​។ គ្រាន់តែ​ច្របាច់​បន្តិច​ដាក់​កន្លែង​ដែល​អ្នក​ចង់​លាង ដាក់​ទឹក ៣ ដំណក់​តូច រួច​ធ្វើ​ការសម្អាត នោះ​អ្នកនឹង​ឃើញ​លទ្ធផល​ភ្លាមៗ ថា​ស្បែក​ដែល​ក្រិន​ខ្មៅ​នោះ គឺ​ភ្លឺ​ស្អាត​ជាក់​ជា​មិនខានឡើយ​៕

ជំងឺមហារីក ក្រពេញ​ទឹកមាត់​

​ក្រពេញ​ទឹកមាត់ ធ្វើឱ្យ​មាន​ទឹកមាត់ និង​បញ្ចេញ​វា​ទៅ​ក្នុង​មាត់​។ ទឹក​មាត់ មាន​អង់ស៊ីម​ដែល​ជួយ​រំលាយ​អាហារ និង​ជា​អង្គកា​រពារ​រាងកាយ ដែល​ជួយ​ការពារ​ប្រឆាំងនឹង​ការឆ្លង​មេរោគ លើ​មាត់ និង​បំពង់​ក​។
ក្រពេញ​ទឹកមាត់ មាន ៣ គូ​សំខាន់ៗ ៖
•​    ​ក្រពេញ​ប៉ា​រ៉ូទីត (Parotid) ៖ គឺជា​ក្រពេញទឹកមាត់​ធំ​បំផុត និង​ត្រូវបាន​រកឃើញ​នៅក្នុង ផ្នែក​ខាង​មុខ និង​ខាងក្រោម នៃ​ត្រចៀក​ទាំងពី​។ ដុំ​សាច់​របស់​ក្រពេញទឹកមាត់​ដ៏​សំខាន់ ភាគច្រើន ចាប់ផ្តើម​នៅក្នុង​ក្រពេញ​នេះ​។​
•​    ​ក្រ​ពេញ ស៉ាប់​លីង​ហ្គោល (Sublingual ) ៖ ក្រពេញ​ទាំងនេះ ត្រូវបាន​រកឃើញ​នៅ​ក្រោម​អណ្តាត នៅក្នុង​បាត​នៃ​មាត់​។​
•​    ​ក្រ​ពេញ ស៉ាប់​ម៉ែន​ដី​ប៊ូឡា (Submandibular) ៖ ក្រពេញ​ទាំងនេះ ត្រូវបាន​រកឃើញ នៅ​ខាងក្រោម​ឆ្អឹង​ថ្កាម​។​
​វា​ក៏​មាន​រាប់រយ​ក្រពេញ​តូចៗ នៃ​ក្រពេញទឹកមាត់ ដែល​មាន​នៅ​ក្នុង​មាត់ ច្រមុះ និង​បំពង់​ក ដែល​អាច​ត្រូវបាន​គេ​មើលឃើញ តែ​ជាមួយ​មីក្រូ​ទស្សន៍​ប៉ុណ្ណោះ​។ ដុំ​សាច់​ក្នុង​ក្រពេញ​តូចៗ ភាគច្រើន ចាប់ផ្តើម​នៅក្នុង​ក្រអូមមាត់​ខាងលើ​ផងដែរ​។ ច្រើន​ជាង​ពាក់កណ្តាល នៃ​ដុំ​សាច់ ក្នុង​ក្រពេញទឹកមាត់​ទាំងអស់ គឺ ស្លូត (​មិនមែន​មហារីក ) និង​មិន​បាន​រីក​រាលដាល ទៅកាន់​ជាលិកា​ដទៃទៀត​ទេ​៕ - sreyneang

ចលនា​ទាំង ៧ ធ្វើឲ្យ​អ្នក​ស្គ​មបាន​

​នៅពេល​យប់ ឲ្យតែ​មុនពេល​ចូល​គេង អ្នក​គួរតែ​អនុវត្តន៍ តាម​ចលនា​ទាំង ៧ នោះ​អ្នកនឹង​ទទួលបាន​រាង​ស្អាត​។​
​    ​១. សម្រក​ភ្លៅ ៖ ឈរ​ជើងសេះ ហើយ​បន្ទន់ខ្លួន​ចុះ​ទ្បើង​។​
​    ​២. សម្រក​ត្រគាក ៖ គេង​ផ្កាប់​ខ្លួន​ត្រង់​លើ​គ្រែ ហើយ​លើកដៃ​ទាំងសងខាង​ទៅក្រោយ​។​
​    ​៣. សម្រក​ត្រគាក ៖ កន្ធែកជើង​ឲ្យ​ស្មើ​ប្រវែង​ស្មា លើក​ដៃ​ទាំង​ពីរ​ទ្បើង​លើ​។​
​    ​៤. សម្រក​ត្រគាក ៖ គេង​ត្រង់​ខ្លួន ដាក់​ដៃត្រង់ ជើង​បត់បែន ហើយ​លើកទ្បើង​លើក​ចុះ​។​
​    ​៥. សម្រក​ក្បាលពោះ ៖ គេង​ខ្លួន​ត្រង់​លើ​គ្រែ ដាក់​ដៃត្រង់ ជើង​ដាក់​ត្រង់​ហើយ​លើក​ចុះ​លើកទ្បើង​។​
​    ​៦. សម្រក​ភ្លៅ ៖ គេង​ខ្លួន​ត្រង់ ដាក់​កែងដៃ​លើដី បន្ទន់​ខ្លួន ដាក់​ជើងឆ្វេង​ទ្បើង​លើ ហើយ​ក្រោយ​ពេល​បី​នាទី ប្តូរ​ជើង​ម្តង​។​
​    ​៧. សម្រក​ត្រគាក ៖ ឈរ​ឲ្យ​ត្រង់ខ្លួន ហើយ​បង្វិលខ្លួន​ពីស្តាំ​ទៅ​ឆ្វេង ៩០ ដឺ​ក្រេ​។​
​ចលនា​ទាំង ៧ ខាងលើនេះ អ្នក​ត្រូវ​តែ​អនុវត្តន៍ ៣ នាទី​ក្នុង​ចលនា​មួយ ហើយ​ព្យាយាម​ធ្វើ​រាល់​ថ្ងៃ នោះ​អ្នកនឹង​ឃើញ​លទ្ធផល ជាក់​ជា​មិនខានឡើយ​៕

ជួយ​ខ្លួនឯង​អាច ប៉ះពាល់​ដល់​ការ​មក​រដូវ​ទេ​?

​ទេ​! ការជួយ​ខ្លួនឯង នឹង​មិន​រំខាន​ដល់​ការ​មក​រដូវ ឬ​ការ​មាន​ផ្ទៃពោះ​នោះទេ​។​
​មនុស្ស​ជាច្រើន ធ្លាប់​បាន​លឺ​ហើយពី​រឿង​មិន​ពិត អំពី​ការជួយ​ខ្លួនឯង​នោះ​ដែល​ថា វា​អាច​បណ្តាលអោយមាន​ជា​ជំងឺ រំខាន​ដល់​ការលូតលាស់ បណ្តាលអោយមាន​បញ្ហា​ស្មារតី នាំ​អោយ​ងងឹតភ្នែក ឬ​មិន​អាច​មាន​កូន​បាន​នោះ​។ ប៉ុន្តែ​រឿង​ទាំងនោះ​គឺ​មិន​ពិត​នោះទេ​។​
​ជារឿយៗ ការជួយ​ខ្លួនឯង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រធានបទ​ឯកជន​មួយ ហើយ​មនុស្ស​មួយចំនួន មាន​អារម្មណ៍​ខ្មាសអៀន ដើម្បី​និយាយ​អំពី​វា​។ ហើយ​នៅពេល​ដែល​មនុស្ស​រឹតតែ​ខ្មាស់​ខ្លាំង ក្នុង​ការនិយាយ ឬ​សួរ​អំពី​រឿង​នេះ ពួកគេ​អាច​លឺ និង​ជឿ​នូវ​អ្វី​ដែល​មិន​ត្រឹមត្រូវ​។​
​ប្រសិនបើ​អ្នក​បារម្ភ ឬ​មាន​សំណួរ​អំពី​ការជួយ​ខ្លួនឯង​នោះ​, សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ ដើម្បី​ពិភាក្សា​អំពី​រឿង​នេះ​៕

មូលហេតុ នៃ​ការ​រាំង​រដូវ​

​វដ្ត​រដូវ ជាធម្មតា កើតឡើង​ដោយសារតែ​ការផ្លាស់ប្តូរ​កម្រិត​នៃ​អ័រម៉ូន ហើយ​អូវែ ជា​អ្នក​ផលិត​អ័រម៉ូន​ទាំងនេះ​។ អូ​វែ មាន​ការឆ្លើយតប​ទៅនឹង​សញ្ញា​របស់​អ័រម៉ូន ដែល​ផលិត​ពី​ក្រពេញ​ Pituitary Gland ដែល​ស្ថិត​កណ្តាល​នៃ​ខួរក្បាល ហើយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដោយ​អ័រម៉ូន ដែល​ផលិត​នៅក្នុង Hypothalamus នៃ​ខួរក្បាល​។
បញ្ហា​ដែល​ប៉ះពាល់​ដល់​ការរៀបចំ ឬ​ចរន្ត​ណាមួយ​ខាងលើ អាច​នាំ​ទៅ​រក​ការ​រាំង​រដូវ​។ ទោះជា​យ៉ាងណា ការ​ដែល​រាំងរដូវ​ញឹកញាប់ ចំពោះ​ស្ត្រី​វ័យក្មេង វា​គ្រាន់តែ​ជាការ​រំលង​មួយរយៈ​ប៉ុណ្ណោះ ឬ​អាច​ជា​ការ​ដែល​មាន​ផ្ទៃពោះ​ដោយ​មិនដឹង​ខ្លួន​។ ការ​រាំងរដូវ អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ គឺជា​រឿង​ធម្មតា​របស់​មនុស្ស​។
បញ្ហា​ជាមួយ Hypothalamus អាច​បង្ក​ជា​ការ​ដែល​មិន​ឃ្លាន​អាហារ ឬ​ការធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង ក៏​អាច​ដើរតួនាទី​ដ៏​សំខាន់​មួយ ក្នុង​ការបង្ក​ឱ្យ​មាន​បញ្ហា​រាំងរដូវ​ដែរ​។ វា​ក៏​អាច​អាស្រ័យ​លើ​អាយុ​របស់​មនុស្ស​នោះដែរ ហើយ​ពិសេស​ប្រសិន​បើ​នាង ទើបតែ​មាន​រដូវ​ជា​លើក​ទី​មួយ​ឬ​ដំបូង​៕ - sreyneang

​វិធី​ការពារ មិនឱ្យ​មាន​គ្រួស​ក្នុង​តម្រងនោម​

​វា​ជា​ប្រការ​ល្អ ជាង​ការដែល​ត្រូវ​ឆ្លងកាត់​ការព្យាបាល​។  វា​ជា​ការ​ដែល​ល្អ​បំផុត ដើម្បី​ជៀសវាង កុំឱ្យ​មាន​គ្រួស​ក្នុង​តម្រងនោម ។ អ្វី​ដែល​សំខាន់​នោះ​គឺ អ្នក​ត្រូវ​ទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន  ខណៈពេលដែល​ការ​ទទួលទាន​សារធាតុ​រាវ​របស់​អ្នក​តិច និង​ការ​ដែល​អ្នក​ខ្សោះ​ជាតិ​ទឹក​នោះ គឺជា​កត្តា​ហានិភ័យ​មួយ​ដ៏​សំខាន់ សម្រាប់​ការកកើត​គ្រួស​ក្នុង​តម្រង​នោម​។​
​ដោយ​ផ្អែក​លើ​មូលហេតុ នៃ​គ្រួស​ក្នុង​តម្រងនោម និង​ប្រវត្តិ​នៃ​ការព្យាបាល​របស់​អ្នក ការផ្លាស់ប្តូរ​របប​អាហារ ឬ​ឱសថ ពេលខ្លះ ត្រូវបាន​គេ​ណែនាំ ដើម្បី​កាត់បន្ថយ​លទ្ធភាព នៃ​ការកកើត​គ្រួស​ក្នុង​តម្រង​នោម​។ ប្រសិនបើ​មាន​គ្រួស​មួយ បាន​ចេញមកក្រៅ  វា​អាច​មាន​ប្រយោជន៍​ជាពិសេស ដើម្បី​ធ្វើការ​វិភាគ​នៅក្នុង​មន្ទីរពិសោធន៍ ក្នុង​ការកំណត់​ប្រភេទ​របស់​វា​ឱ្យ​ច្បាស់លាស់ ដូច្នេះ វា​នឹង​ងាយស្រួល ក្នុង​ចាត់ការ​វិធានការ​ដ៏​ជាក់លាក់​មួយ ក្នុង​ការព្យាបាល​។
​អ្នក​ដែល​ទំនងជា​អាច​បង្កើត​គ្រួស​ក្នុង​តម្រង​នោម គឺ​ត្រូវបាន​ណែនាំ ឱ្យ​កំណត់​ការបរិភោគ​ចំណី​អាហារ​ដែល​មាន​កម្រិត Oxalate ខ្ពស់​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ដូច​ជា​បន្លែ​ស្ពៃ​ពណ៌​បៃតងចាស់ រុក្ខជាតិ​សម្រាប់ធ្វើ​បន្លែ ឬ​ស្ករ ស្រូវ​សាលី និង​សណ្តែកដី​៕ - sreyneang

​ហេតុ​អ្វី​អ្នក មាន​រដូវ​?

“​រាល់​ខែ ឈាម​បាន​កកើតឡើង នៅក្នុង​ផ្ទៃ​ខាងក្នុង​នៃ​ស្បូន​របស់​អ្នក ដែល​នឹង​ជួយ​ឱ្យ​ទារ​កមាន​ការរីកលូតលាស់​នៅ​ទីនោះ នៅពេល​ដែល​អ្នក​ពេញវ័យ ហើយ​ចង់​មាន​គ្រួសារ​មួយ​។ វា​ជា​លក្ខខណ្ឌ​ធម្មជាតិ​” នេះ​ជា​សំដី​របស់​លោក Sharon Horesh Bergquist វេជ្ជបណ្ឌិត នៅ​សាលា​វេជ្ជសាស្ត្រ Emory នៅ​រដ្ឋ Atlanta​។​
​ភាគច្រើន ពេល​ដែល​ស៊ុត​មិន​ត្រូវ​បាន​បង្ក​កំណើត នៅក្នុង​ស្បូន​របស់​អ្នកនោះ វា​នឹង​ធ្វើឱ្យ មាន​ឈាម ចេញពី​រាងកាយ​របស់​អ្នក (​តាម​ទ្វារមាស​) ក្នុងអំឡុងពេល​វដ្ត​រដូវ​ប្រចាំខែ​របស់​អ្នក​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ ការរៀបចំ​របស់​អ័រម៉ូន ។
​ក្នុង​កំឡុង​ពេល​នោះ អារម្មណ៍ និង​រាងកាយ​របស់​អ្នក ត្រូវបាន​ប្រែប្រួល​យ៉ាងខ្លាំង ដូចជា ធ្វើឱ្យ​អ្នក​មាន​ភាព​តានតឹង អារម្មណ៍​ឆេវឆាវ ការឡើង​រឹង​ហើយ​ឈឺ​លើ​សុដន់ ... ហើយ​វា​នឹង​ត្រឡប់​ទៅ​ជា​ធម្មតា​វិញ នៅពេល​ដែល​អ្នក បានបញ្ចប់​វដ្ត​រដូវ​របស់​អ្នក​៕ - sreyneang

អាយុ​កាន់តែច្រើន គួរ​ទទួល​ទាន​អាហារ​ប្រភេទ​ណា​?

​ការ​ញ៉ាំ​អាហារ​ដ៏​ត្រឹមត្រូវ អាច​ជួយ​អ្នករក្សា​ទម្ងន់ ថាមពល និង​មាន​អារម្មណ៍ល្អ​បំផុត​។​
-​    ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​អាហារ​សម្បូរ​ដោយ​អង់​ទី​អុកស៊ីតកម្ម អោយបាន​គ្រប់គ្រាន់​។​
-​    ​ស៊ុត និង​បន្លែ​បៃតង អាច​ជួយ​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ភ្នែក ដែល​ពាក់ព័ន្ធ​នឹង​អាយុ​ច្រើន​នេះ​បាន​។​
-​    ​ញ៉ាំ​ប្រូតេអ៊ីន​អោយបាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ជំនួស​សាច់ដុំ​ដែល​បាន​បាត់បង់ ដែល​នេះ​សំដៅ​ទៅលើ​អាហារ​ដែល​បន្ថយ​ខ្លាញ់ និង​ប្រភព​ល្អ​នៃ​ប្រេង​។ ត្រី​សាល់​ម៉ុង និង​ត្រី​ដទៃទៀត សណ្តែក គឺជា​ជម្រើស​ដ៏​ល្អ​៕

​រួមភេទ​ម្តង​អាច “​ឈាន​ដល់​ចំណុចកំពូល​” ប៉ុន្មាន​ដង​?

​បើ​យើង​គិត​ទៅ មនុស្ស​ស្រី​ពិតជា​មាន​សំណាង​ខ្លាំងណាស់ ព្រោះ​ពួកគេ​នឹង​អាច​មាន​សមត្ថភាព​ឈាន​ដល់​ចំណុចកំពូល​ច្រើន​ដង​ក្នុង​ការ​ រួមភេទ​ម្តង​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ បុរស​ក៏​អាច​ទទួលបាន​ចំណុចកំពូល​ម្តង​ទៀត​ដែរ ក្រោយ​ពី​សម្រាក​បាន​រយៈ​ពេល​យ៉ាងហោចណាស់ ៣០ នាទី​បន្ទាប់​ពី​ទឹក​ទី​មួយ​ត្រូវបាន​បញ្ចប់​។ វា​ពិតជា​រឿង​មួយ​មិន​អាច​ទៅរួច​ទេ​សម្រាប់​បុរស​ទទួលបាន​ចំណុចកំពូល​ ក្នុងពេល​រួមភេទ​ច្រើនដង​ដោយ​ដោយ​គ្មាន​ការ​សម្រាក​បន្ធូរ​អារម្មណ៍​។​
​ប៉ុន្តែ ក៏​មិនមែន​មានន័យថា ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​របស់​បុរស​ទាំង​អស់​សុទ្ធតែ​មាន​ ការបាញ់​ទឹកកាម​បែប​ធម្មតាៗ​ដែរ​។​
​ចំណែក​ឯ​មនុស្ស​ស្រី​វិញ​ក៏​មិនមែន​ទទួលបាន​ចំណុច​កំពូល​ពី​ការភ្ញោ​ច​នៅ​តំបន់ G-spot គ្រប់​ពេល​ទាំងអស់​ដែរ​៕

​ថ្នាំ​សម្រក​ទម្ងន់ មិន​ល្អ​ទេ ឬ​សម្រាប់​អ្នក​

​និយាយ​អោយ​ខ្លី ថ្នាំ​សម្រក​ទម្ងន់​ភាគច្រើន គឺ​មិន​ល្អ​នោះទេ សម្រាប់​សុខភាព​អ្នក​។ ទោះបីជា​ថ្នាំ​ខ្លះ អាច​មិន​ប៉ះពាល់​ក៏ដោយ ប៉ុន្តែ ថ្នាំ​គ្រាប់ និង​ថ្នាំ​សម្រក​ទម្ងន់​មួយចំនួន គឺ​អាច​អោយ​ប៉ះពាល់​។​
​ថ្នាំ​សម្រក​ទម្ងន់​ជាច្រើន ត្រូវបាន​គេ​គិតថា សម្រាប់​មនុស្ស​ធាត់ និង​មិន​ត្រូវបាន​គេ​ណែនាំ​អោយ​ប្រើ សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​នោះ​ទេ​។ ក្នុងចំណោម​ហេតុផល​ជាច្រើន ដែល​ថ្នាំ​សម្រក​ទម្ងន់​មិនល្អ​នោះ គឺ​ផល​រំខាន​របស់​វា ដែល​រួមមាន ផោម ហៀរ​ទឹក​ចេញពី​គូថ ឬ​រាគ​។​
​ហើយ​ថ្នាំ​គ្រាប់​នោះ គឺ​បាន​ពី​រុក្ខជាតិ​។ អ្វី​ដែល​ញែក​ថ្នាំ​គ្រាប់​ទាំង​នេះ​ពី​ថ្នាំ​ដទៃទៀត​នោះ គឺ​ពួក​វា​មិន​ត្រូវបាន​អនុញ្ញាតិ ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក​នោះ​ទេ​។ ផលិតផល​ទាំងនេះ អាច​អះអាងថា អ្នក​អាច​សម្រក​ទម្ងន់​បាន ដោយ​មិនចាំបាច់​តម​ចំណីអាហារ ឬ​ធ្វើ​លំ​ហាត់ប្រាណ ប៉ុន្តែ នៅ​ពីក្រោម​ថ្នាំ​នេះ គឺ​បាន​សរសេរថា ប្រសិទ្ធភាព​របស់​ពួក​វា គឺ​នៅតែ​ជា​ចម្ងល់​នៅឡើយ ហើយ​ផល​រំខាន អាច​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​ប្រើ​ថ្នាំ​នេះ ដូច​ជា​ការ​ហើមពោះ និង​រាគ ហើយ​ទៅ​ជា​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ​។​
​ប្រសិនបើ​អ្នក​គិតថា អ្នក​លើស​ទម្ងន់ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ អំពី​មធ្យោបាយ​ដែល​ផ្តល់​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព ដើម្បី​សម្រក​ទម្ងន់​។ មធ្យោបាយ​ល្អ​បំផុត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​ឡើង​ទម្ងន់​នេះ គឺ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ដូចជា ជ្រើសរើស​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ញ៉ាំ​អាហារ​អោយ​បាន​តិច​ជាង​មុន និង​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​៕ - chhay

​ស្អី​គេ​ជំងឺ Peyronie?

​ជំងឺ Peyronie គឺជា​ការវិវត្ត​នៃ​ជាលិកា​សម្លាក​នៅក្នុង​លិង្គ ដែល​បណ្តាល​អោយ​លិង្គ ក្លាយទៅជា​កោង​ខុស​ធម្មតា នៅ​កន្លែង​ដែល​មាន​សម្លាក​នោះ​។ ជំងឺ​នេះ​អាច​កើតមាន​ប្រហែល​ពី ១ ទៅ ៨ ភាគរយ​នៃ​បុរស​ទាំងអស់ ដែល​ជា​ញឹកញាប់​បំផុត គឺ​កើត​ចំពោះ​បុរស ដែល​មាន​អាយុ​ប្រហែល​ពី ៤០ ទៅ ៧០ ឆ្នាំ​។ ប៉ុន្តែ វា​ក៏​អាច​កើត​លើ​បុរស​វ័យក្មេង​ផងដែរ​។​
​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺ Peyronie នេះ មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នកស្រាវជ្រាវ​បាន​បង្ហាញ​ពី​ភ្នាក់ងារ ដែល​អាច​បង្ក​អោយ​កើត​ជា​បញ្ហា​នេះ រួមមាន កង្វះ​វីតាមីន E ការប្រើ​ថ្នាំ Beta-blocker កើនឡើង​អ័រម៉ូន Serotonin និង​មូលហេតុ​សេនេទិច​។
អ្នកស្រាវជ្រាវ​មួយចំនួន​គិតថា ការប៉ះពាល់​សរសៃឈាម​តូចៗ​នៅ​នឹង​លិង្គ (​អំឡុង​ពេល​រួមភេទ​ជាដើម​) ដែល​អាច​កើតមាន​ដដែលៗ​នោះ អាចបង្កើត​អោយ​ក្លាយជា​សម្លាក​នោះ​។ មិន​មាន​មូលហេតុ ឬ​ដំណើរការ​ជាក់លាក់​ណា ដែល​ត្រូវ​បង្ហាញ​ពី​មូលហេតុ​នោះទេ​៕