Thursday, January 15, 2015

ការការពារ​ខ្លួន ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​

 

​មាន​ស្ត្រី​ជាច្រើន បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ សុដន់ ជា​រៀងរាល់ឆ្នាំ​។ ការ​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង និង​ការព្យាបាល​ទាន់ពេលវេលា ធ្វើអោយ​អ្នក​មាន​ឱកាស​ជាសះស្បើយ​ខ្ពស់​។ គ្មាន​វិធីសាស្ត្រ ដើម្បី​ការពារ​ជំងឺមហារីក​សុដន់​បានទេ តែ​មាន​គន្លឹះ​ខ្លះៗ ដើម្បី​ការពារ​ខ្លួន​អ្នក ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ ៖
•​    ​ការធ្វើ​លំ​ហាត់ប្រាណ ៖ វា​ជួយ​អោយ​ប្រពន្ធ័​ភាពស៊ាំ​រាងកាយ​ខ្លាំងក្លា និង ពង្រឹង​រាងកាយ​អោយ​រឹងមាំ​។​
•​    ​កំណត់​ការ​ញ៉ាំ​ជាតិ​អាល់កុល ៖ ការ​ញ៉ាំ​ជាតិ​អាល់កុល​ច្រើន អាច​ជម្រុញ​អោយ​កើតមាន ជំងឺមហារីក​សុដន់ ប៉ុន្តែ ការ​ញ៉ាំ​ជាតិ​អាល់កុល​តិចតួច អាច​ការពារ​ខ្លួន​ប្រឆាំង នឹង​ជំងឺ​មហារីក​សុដន់​ទៅវិញ​។​
•​    ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​គ្រប់គ្រាន់ អាច​ជួយ​ការពារ​ខ្លួន​អ្នក ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ ដោយសារ​វា​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​
•​    ​ប្រវត្តិ​ក្រុមគ្រួសារ ៖ ជំងឺមហារីក​សុដន់ អាច​ជា​ជំងឺ​តំណរ​ពូជ ដោយសារ​បំរែបំរួល​ហ្សែ​ន​។ តែ​វា​អាច​កើតឡើង​ប្រហែល ៥ ទៅ ១៥ ភាគរយ​ប៉ុណ្ណោះ​។​
•​    ​ការពិនិត្យ​រក​ដុំ​សាច់ អោយបាន​ទៀងទាត់ ៖ វា​អាច​ជួយ​អោយ​អ្នក ដឹង​ពី​បំរែបំរួល​សុដន់​ដូចជា ទំហំ រូបរាង និង​ភាព​តឹង​ណែន​នៃ​សុដន់​។​
•​    ​គោលដៅ​ដើម្បី​រក​ឃើញ​ដំបូង ៖ អ្នក​ត្រូវ​ថត​សុដន់ អោយបាន​ទៀងទាត់ នៅពេល​អ្នកមាន​អាយុ ៤០-៥០ ឆ្នាំ ហើយ​ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត អំពី​ការពិនិត្យ​រក​ជំងឺមហារីក​សុដន់​។​
•​    ​ត្រូវ​យកចិត្តទុកដាក់​លើ​ទម្ងន់ ៖ ការ​លើស​ទម្ងន់ ធ្វើអោយ​អ្នក ប្រឈមមុខ​នឹង​ជំងឺមហារីក​សុដន់​។​
•​    ​ការពារ​ដោយ​ថ្នាំ ៖ មាន​ថ្នាំ​មួយចំនួន ដែល​អាច​រារាំង​អ័រម៉ូន ដែល​ធ្វើអោយ​កើត​មាន​កោសិកា​មហារីក​សុដន់​។​
•​    ​ឈប់​ជក់បារី ៖ បារី​ធ្វើអោយមាន​មហារីក​សូត និង​មហារីក​ដទៃទៀត ដូចជា មហារីក​សុដន់​ផងដែរ​៕

0 comments:

Post a Comment